អញ្ជើញទស្សនា​សារមន្ទីរ Quang Ninh តាមរយៈឌីជីថល​

(VOVWORLD) - សារមន្ទីរ Quang Ninh គឺជាសារមន្ទីរថ្នាក់ខេត្តដើមដំបូងនៅទូទាំងប្រទេស ដែលម្ចាស់ការថិវការ ដោយមានបរិមាណភ្ញៀវទស្សនាយ៉ាងច្រើនកុះករ។ នាបច្ចុប្បន្ន សារមន្ទីរខេត្ត Quang Ninh បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទៅក្នុងការតាំងបង្ហាញ លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងគុណភាពទស្សនាជូនភ្ញៀវទេសចរ។
អញ្ជើញទស្សនា​សារមន្ទីរ Quang Ninh តាមរយៈឌីជីថល​ - ảnh 1អញ្ជើញទស្សនាសារមន្ទីរ Quang Ninh តាមរយៈឌីជីថល

សារមន្ទីរ Quang Ninh គឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះនៅទីក្រុង Ha Long ដែលត្រូវបានភ្ញៀវទេសចរនិយមស្រឡាញ់ចូលចិត្តយ៉ាងច្រើន។ គោលដៅនេះត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលវប្បធម៌ដែលពោរពេញទៅដោយតម្លៃខាងស្មារតីជាច្រើននៃតំបន់ដីរ៉ែ Quang Ninh។

តាមការណែនាំរបស់មគ្គុទេសក៏ទេសចរណ៍និម្មិតម្នាក់ ភ្ញៀវទេសចរបានទស្សនាកំណែឌីជីថលនៃសារមន្ទីរ Quang Ninh នៅលើគេហទំព័រbaotangao.baotangquangninh.vn ។ បរិយាកាសសារមន្ទីរទាំងមូលត្រូវបានបង្ហាញតាមរយៈបច្ចេកវិទ្យា 3D ។ ឌីជីថល 3D គឺជាបច្ចេកវិទ្យាដែលដំណើរការទិន្នន័យអំពីពណ៌ វត្ថុ ធ្វើឌីជីថលទៅជាបរិយាកាស 3D និងបង្ហាញយ៉ាងត្រឹមត្រូវ ១០០% នៅពេលដាក់បញ្ជូលទៅក្នុងបរិយាកាសនិម្មិត។ ចំពោះកេរ្កិ៍ដំណែលរូបថត ត្រូវបានគ្របដណ្ដប់ទាំងស្រុងពីខាងឆ្វេងទៅខាងស្តាំ ពីលើចុះក្រោម ហើយពីខាងក្រៅទៅខាងក្នុងដោយបង្ហាញយ៉ាងលម្អិតអំពីវត្ថុនីមួយៗ និងជ្រុងនីមួយៗ។ នៅពេលដែលភ្ញៀវទេសចរបានប៉ះ និងចាប់ផ្ដើមធ្វើដំណើរពីចំណុចធ្វើដំណើរនានាក្នុងរូបភាព ភ្ញៀវទេសចរហាក់ដូចជាកំពុងចូលទៅក្នុងបរិយាកាសនៃកេរ្កិ៍ដំណែលអញ្ចឹង។

ក្រៅពីសមត្ថភាពនាំមកនូវទិដ្ឋភាពជាក់ស្ដែងចំពោះមនុស្សដែលមិនទាន់មានឱកាសទៅទស្សនាផ្ទាល់ សារមន្ទីរ Quang Ninh ក៏បានដំឡើងបញ្ជរអន្តរកម្មសម្រាប់ភ្ញៀវទេសចរអាចស្វែងយល់មុនពេលចាប់ផ្តើមដំណើរស្វែងរកសារមន្ទីរ។ លោក Pham Van Quyet ភ្ញៀវទេសចរម្នាក់មកពីទីក្រុង Da Nang បានឲ្យដឹងថា៖

“បច្ចេកវិទ្យានេះជួយមនុស្សគ្រប់រូបស្វែងរកអ្វីៗគ្រប់យ៉ាងនៅក្នុងសារមន្ទីរយ៉ាងងាយស្រួល និងត្រឹមត្រូវបំផុត។ ខ្ញុំចូលចិត្តបច្ចេកវិទ្យានេះណាស់ ដោយមានអារម្មណ៍ថា ឃើញអ្វីៗគ្រប់បែបយ៉ាងកាន់តែពិតប្រាកដផងដែរ”។

ក្នុងនាមជាសំណង់ស្ថាបត្យកម្មលេចធ្លោនៅកណ្តាលទីក្រុង Ha Long សារមន្ទីរ Quang Ninhបានក្លាយទៅជាគោលដៅពេញនិយមយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។ ក្នុងឆ្នាំ ២០២២ ភ្ញៀវទេសចរប្រមាណ ៧០០ ពាន់លើកនាក់បានមកទីនេះ។ ជាពិសេស ថ្ងៃខ្លះ គោលដៅនេះបានទទួលភ្ញៀវទេសចររហូតដល់ ១ ម៉ឺនលើកនាក់ នាំមកនូវប្រាក់ចំណូលជាង ១៦ ពាន់លានដុង។ បច្ចុប្បន្ននេះ សារមន្ទីរមានវត្ថុតាងជាង ៣ ម៉ឺន ក្នុងនោះមានរតនសម្បត្តិជាតិចំនួន ១២។រួមជាមួយនឹងប្រព័ន្ធតាំងបង្ហាញដ៏ទំនើប ចាប់តាំងពីឆ្នាំ ២០១៥ មក សារមន្ទីរ Quang Ninh បានដាក់ឲ្យដំណើរការអេក្រង់អន្តរកម្មធំៗ តភ្ជាប់ការបញ្ជូនរូបភាពអនឡាញពីកេរ្កិ៍ដំណែល Yen Tu ការបញ្ចាំងភាពយន្តឯកសារ សំដៅជួយបង្កើនបទពិសោធន៍ជូនភ្ញៀវទេសចរ។ អ្នកស្រី Katherin ភ្ញៀវទេសចរហ្វីលីពីនបានចែករំលែកថា៖

“នាងខ្ញុំមិនមានពេលវេលាច្រើនស្នាក់នៅទីក្រុង Ha Long ឡើយ ដូច្នេះតាមរយៈសារមន្ទីរឌីជីថល Quang Ninhខ្ញុំអាចស្វែងយល់ប្រការដ៏ពិសេសបំផុតនៅតំបន់ដីនេះ។ ខ្ញុំចាត់ទុកថា មានប្រការជាច្រើនដែលអាចកែលម្អ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ ដូចជាការប្រើប្រាស់បច្ចេកវិទ្យាក្នុងការចាក់បញ្ជាំង ការពន្យល់ និងការណែនាំអញ្ចឹង។ប្រការទាំងនេះអាចជួយសារមន្ទីរក្លាយទៅជាគោលដៅវប្បធម៌ដ៏ទាក់ទាញបំផុតនៅទីក្រុង Hạ Long ផងដែរ”។

អញ្ជើញទស្សនា​សារមន្ទីរ Quang Ninh តាមរយៈឌីជីថល​ - ảnh 2អញ្ជើញទស្សនាសារមន្ទីរ Quang Ninh តាមរយៈឌីជីថល

លោក Do Quyet Tien នាយកសារមន្ទីរ Quang Ninh បានវាយតម្លៃថា ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការតាំងបង្ហាញ រៀបចំសកម្មភាពអប់រំ និងបទពិសោធន៍នៃ សារមន្ទីរគឺជាតម្រូវការបន្ទាន់មួយ។ ទោះជាយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត កូវីដ-១៩ ការធ្វើបច្ចុប្បន្នភាពកម្មវិធីឌីជីថលនៅសារមន្ទីរ Quang Ninh មិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ។ ដូច្នេះ សារមន្ទីរបាននិងកំពុងវិនិយោគ និងផ្លាស់ប្ដូរថ្មីផលិតផលយ៉ាងឆាប់រហ័ស ទាញយក និងប្រើប្រាស់បច្ចេកវិទ្យានៅមូលដ្ឋានគ្រឹះឌីជីថល សម្រាប់ភ្ញៀវទេសរមានឱកាសស្វែងយល់។ ទន្ទឹមនឹងនោះ បន្តធ្វើឱ្យប្រសើរឡើងក្បាលម៉ាស៊ីនដំណើរការ ផ្លាស់ប្ដូររបៀបដាក់តាំងបង្ហាញវត្ថុតាង ជាពិសេសគឺពង្រីកជាអតិបរមាធនធានគឺរតនសម្បត្តិជាតិ ទាក់ទាញភ្ញៀវទេសចរមកទស្សនា។ នាពេលខ្លីខាងមុខ អង្គភាពនឹងលក់សំបុត្រអេឡិចត្រូនិកដើម្បីបម្រើតម្រូវការទស្សនារបស់ភ្ញៀវទេសចរ៖

“ឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្តូរឌីជីថល សារមន្ទីរនឹងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទៅក្នុងសកម្មភាពតាងបង្ហាញ ដូចជាបច្ចេកវិទ្យាចាកបញ្ចាំង 3D ទៅក្នុងបរិយាកាសធ្យូងថ្ម និងបរិយាកាសលោកប្រធានហូជីមិញ ជាមួយបណ្ដាជនជាតិនៅខេត្ត Quang Ninh ក្នុងឱកាសរំលឹកខួបលើកទី ៦០ ទិវាបង្កើតខេត្ត Quang Ninh (៣០ តុលា) ឬការសិក្សាប្រវត្តិសាស្ត្រតាមអនឡាញ ដើម្បីអប់រំប្រពៃណីដល់សិស្សានុសិស្ស។ យើងខ្ញុំនឹងវិនិយោគជួសជុល កែលម្អ និងផ្លាស់ប្ដូរថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាសារមន្ទីរឲ្យបានច្រើនថែមទៀត”។

អាចអះអាងបានថា ការធ្វើឌីជីថលសារមន្ទី គឺជានិន្នាការដ៏ត្រឹមត្រូវក្នុងយុគសម័យ ៤.០ ។ សារមន្ទីរជាស្ថាប័នវប្បធម៌ដ៏សំខាន់ ជាកន្លែងរក្សាទុកឯកសារ វត្ថុតាងដែលមានតម្លៃ រួមចំណែកយ៉ាងសកម្មក្នុងការការពារ និងពង្រីកបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ។ ក្នុងនិន្នាការនៃការផ្លាស់ប្តូរឌីជីថលបច្ចុប្បន្ន រឿងរ៉ាវធ្វើឌីជីថលសារមន្ទីរក៏ត្រូវបានអ្នកគ្រប់គ្រង អង្គការ និងបុគ្គលជាច្រើនដែលប្រតិបត្តិការលើវិស័យសារមន្ទីរចាប់អារម្មណ៍។ ក្នុងលំហូរនៃបដិវត្តន៍ ៤.០ ខេត្ត Quảng Ninh ក៏កំពុងនាំមុខក្នុងនិន្នាការផ្លាស់ប្ដូរឌីជីថល។ សារមន្ទីរ Quang Ninh កំពុងប្រើប្រាស់វឌ្ឍនភាពនៃការផ្លាស់ប្ដូរឌីជីថលបម្រើគោលដៅទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។ នាពេលខាងមុខ ទាញយកជាអតិបរមាសមិទ្ធិផលនៃបដិវត្តន៍ ៤.០ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ គឺជារបៀបដែលសារមន្ទីរ Quang Ninh បាននិងកំពុងអនុវត្តន៍ សំដៅនាំវត្ថុតាងខិតមកជិតប្រជាជន និងភ្ញៀវទេសចរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ