អាថ៌កំបាំងបឹងLak

Vovworld-តាមរឿងព្រេងរបស់ជនរួមជាតិM’nongថា៖តំបន់បឹងLak ត្រូវបានរក
ឃើញបន្ទាប់ពីការប្រយុទ្ឋ១​ដែលកើតឡើងយ៉ាងសារហាវរវាងអារក្សភ្លើងជាមួយ
អារក្សទឹក។ក្រោយពីដណ្តើមបានជ័យជំនះ អារក្សភ្លើងបណ្តាលឲ្យមានគ្រោះរាំង
ស្ងួត១ដ៍ធ្ងន់ធ្ងរនៅក្នុងតំបន់ដែលចាប់បង្ខំអ្នកភូមិទៅរកកន្លែង១មានប្រភពទឹក​ 
នោះគឺជាច្រាំងទន្លេLak។

                              

អាថ៌កំបាំងបឹងLak - ảnh 1

បឹងLakខែត្រDac Lacនៅតំបន់Tay Nguyen-តំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម (រូបថត អិនធឺណែត)

លាតសន្ឋឹងលើផ្ទៃទឹកប្រមាណ៥០០ហិកតាបឹងLakស្ថិតនៅLien Sonទីរួមស្រុក១មានកំពស់៥០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។មើលពីចម្ងាយបឹងLakហាក់ដូចជាផ្ទាំងសំពត់សូត្រ
ទន់ភ្លន់ពណ៌ខៀវនៅកណ្តាលមហាព្រៃភ្នំTay Nguyen។ព័ទ្ឋជុំវិញបឹងLakគឺជាតំបន់ព្រៃ
ចំណាស់ជាមួយអំបូរសត្វនិងរុក្ខជាតិដ៍សម្បូរបែប។ជាពិសេសនៅជុំវិញបឹងLakក៍ជា
កន្លែងដែលមានសត្វដំរីច្រើនជាងគេនៅវៀតណាម។​ហេតុដូច្នេះសត្វដំរីបានក្លាយទៅ
ជានិមិត្តរូបនៅតំបន់នេះ។

​​​​                      

អាថ៌កំបាំងបឹងLak - ảnh 2
សត្វដំរីដើលេងកំសាន្តជាមួយហ្មដំរី(រូបថត អិនធឺណែត)

ពេលមកទស្សនាទីនេះភ្ញៀវទេសចរមានចំណាប់អារម្មណ៍ខ្លាំងបំផុតចំពោះរូបភាព
សត្វដំរីដើលេងកំសាន្តជាមួយហ្មដំរីលើផ្លូវនានាឬងួតទឹកក្នុងបឹង។បង Nguyen Manh
Haភ្ញៀវទេសចរមកពីទីក្រុង​Hai Phong​ភាគខាងជើងវៀតណាមពិនិត្យថា៖“ នៅទីនេះ
ភ្ញៀវទេសចរអាចជិះដំរីដើលេងកំសាន្តឬជិះទូកគយគន់ទេសភាពរបស់បឹង។ភ្ញៀវ
ទេសចរអាចទៅទស្សនាភូមិនានារបស់ជនរួមជាតិM’nongដែលរស់នៅជុំវិញច្រាំង
ទន្លេហើយស្វែងយល់ជីវភាពរស់នៅនិងវប្បធម៌របស់ពួកគេទៀតផង។ភ្ញៀវទេសចរ
ក៍អាចដើរលេងកំសាន្តនៅក្នុងព្រៃនិងស្វែងរកជីវិតរស់នៅរបស់បក្សាបក្សីនិងសត្វ
ព្រៃផងដែរ ។“

                         

អាថ៌កំបាំងបឹងLak - ảnh 3
រូបថត អិនធឺណែត

ក៍នៅទីនេះដែរភ្ញៀវទេសចរមានឱកាសស្វែងរករបរផ្សាំងដំរី។លោកDamNang Long
ត្រូវបានមនុស្សជាច្រើននាក់ស្គាល់ដល់ដោយរបរនេះ។គ្រួសារលោកចិញ្ចឹមដំរីច្រើន
ជាងគេនៅក្នុងតំបន់។តាមលោកថា៖ប្រជាជនTayNguyen និយាយរួម និងជនរួមជាតិ
M’nongនិយាយដោយឡែកស្រឡាញ់ចូលចិត្តដំរីណាស់ពីព្រោះថា៖វាជានិមិត្តរូបនៃ
កំលាំងពលំនិងភាពសម្បូរធូធា។លោកចែករំលែកថា៖“  ក្រោយពីបានហ្វឺកហាត់
ផ្សាំង សត្វដំរីត្រូវបាននាំមកចូលភូមិនិងបានអ្នកភូមិទទួលដោយពិធីការដ៍មហោ
ឡារិក។សត្វដំរីត្រូវបានចាត់ទុកជាសមាជិក១ក្នុងគ្រួសារ។វាយកឈ្មោះវង្សត្រកូល
គ្រួសារ។ពេលវាងាប់យកវាទៅកប់តាមប្រពីណីរបស់ជនរួមជាតិM’nong។      “
បើប្រសិនជាចង់ស្វែងយល់វប្បធម៌របស់ជនរួមជាតិM’nongភ្ញៀវទេសចរគប្បីទៅ
ទស្សនាភូមិJunនិងភូមិ M’Liengដែលស្ថិតនៅច្រាំងបឹងLak។ភ្ញៀវទេសចរអាចទិញ
វត្ថុអនុស្សាវរីយ៍ទទួលទានម្ហូបអាហាររបស់ជនជាតិនានាហើយលង់ខ្លួនក្នុងក្បាច់របាំ
អំណរដូវស្រូវថ្មីនិងនាទីវាយគងឃ្មោះចាប៉ីថ្ម​។ល។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយសម្រស់ អាថ៌​កំបាំង បឹងLak ទាក់ទាញភ្ញៀវទេសចរមក
ទស្សនាយ៉ាងច្រើនកុះករនិងក្លាយទៅជាទីមកដល់មិនអាចខ្វះបានក្នុងតួរទេសចរណ៍
នៅខែត្រDac Lacនិយាយដោយឡែកនិងតំបន់Tay Nguyenនិយាយរួ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ