មីទ្ទីញដ៏មហោឡារឹករំលឹកខួបលើកទី៤០ជ័យជំនះ ហាណូយ-Dien Bien Phu លើលំហរអាកាស។

មីទ្ទីញដ៏មហោឡារឹករំលឹកខួបលើកទី៤០ជ័យជំនះ ហាណូយ-Dien Bien Phu លើលំហរអាកាស។ - ảnh 1
មីទ្ទីញដ៏មហោឡារឹករំលឹកខួបអនុស្សាវរីយ៍លើកទី៤០ជ័យជំនះ ហាណូយ-Dien Bien Phu លើលំហរអាកាស។


        VOV-នាថ្ងៃទី២៩ធ្នូនៅក្រុងហាណូយបានប្រព្រឹត្តទៅពិធីមីទ្ទីញថ្នាក់រដ្ឋ
រំលឹក​ខួបលើកទី៤០ជ័យជំនះប្រវត្តិសាស្ត្រហាណូយ- Dien Bien Phu លើលំហរ​
អាកាស។ បណ្ដាថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលរដ្ឋសភារណសិរ្សមាតុភូមិវៀត​
ណាម​ដំណាងកងទ័ពនិងប្រជាជនវៀតណាមគ្រប់ស្រទាប់និងភ្ញៀវអន្តរជាតិ
សេនានុព័ន្ធយោធានៃប្រទេសជា​ច្រើនបានចូលរួមពិធីមីទ្ទីញនេះ។

        ក្នុងបទសន្ទរកថានៅពិធី ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
បាន​វាយតំលៃខ្ពស់ជ័យជំនះហាណូយ- Dien Bien Phu លើលំហរអាកាស ចាត់​ទុកនេះជាជ័យជំនះមានអត្ថន័យសម័យកាលដ៏ជ្រាលជ្រៅរួមចំណែកសំខាន់
នាំទៅដល់ជ័យជំនះទាំងស្រុងក្នុងការតស៊ូប្រឆាំងចក្រពត្តអាមេរិករបស់
ប្រជាជាតិ​វៀតណាម។ ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា៖

        “ខែឆ្នាំនឹងកន្លងផុតទៅហើយ ជ័យជំនះហាណូយ- Dien Bien Phu លើលំហរ​អាកាសជានិច្ចកាលជានិមិត្តរូបនៃឆន្ទះដ៏អង់អាចក្លាហានមោះមុតឈ្លាសវៃ
ជាក្តី​មោទនៈភាពរបស់ប្រជាជាតិកងទ័ពនិងប្រជាជនវៀតណាម កត់សម្គាល់នូវ​
របត់​នៃ​ការតស៊ូបដិវត្តដ៏អង់អាចក្លាហានរបស់ប្រជាជនវៀតណាមក្នុងសម័យ
កាលហូជីមិញ។"

មីទ្ទីញដ៏មហោឡារឹករំលឹកខួបលើកទី៤០ជ័យជំនះ ហាណូយ-Dien Bien Phu លើលំហរអាកាស។ - ảnh 2
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានវាយតំលៃខ្ពស់ជ័យជំនះហាណូយ- Dien Bien Phu លើលំហរអាកាស

        ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា​រាល់មេរៀននៃជ័យជំនះ​
ប្រវត្តិសាស្ត្រហាណូយ- Dien Bien Phu លើលំហរអាកាសមុននេះ៤០ឆ្នាំមាន​តំលៃ
ដ៏ធំធេងក្នុងកាលៈទេសៈប្រទេសជាតិកំពុងអនុវត្តបុព្វហេតុផ្លាស់ប្តូរថ្មីដំណើរការ
ឧស្សាហូបនីយកម្ម-ទំនើភាវូបនីយកម្មប្រទេសវៀតណាម។ ប្រធានរដ្ឋ Truong
Tan Sang បានអះអាងថា៖

        “ឆ្លងកាត់ដំណាក់កាលបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរនិងពលីកម្មដ៏ធំធេងក្នុងសង្គ្រាម
ជាងអ្នក​ណាទាំងអស់ ប្រជាជនវៀតណាមគោរពស្នេហាសន្និភាពដើម្បីកសាងនិង
​អភិវឌ្ឍន៍​ប្រទេសជាតិ។ ​ឆ្ពោះទៅអនាគត ប្រជាជនវៀតណាមជានិច្ចកាលចង់​បង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរួមអភិវឌ្ឍន៍ជាមួយបណ្ដាប្រទេសលើ
ពិភពលោកក្នុងនោះមានអាមេរិកផងតាមស្មារតី វៀតណាមជាមិត្តជាដៃគូរទុក​ចិត្ត​និងជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។”

        ក៏នៅពិធីមីទ្ទីញដំណាងបណ្ដាកងកំលាំងប្រយុទ្ធផ្ទាល់បំរើឲ្យយុទ្ធនាការ Dien
Bien Phu លើលំហរអាកាសនិងដំណាងជំនាន់វ័យក្មេងវៀតណាមបាន​ថ្លែង​មតិ​បង្ហាញពីការប្ដេជ្ញាចិត្តបន្តប្រយុទ្ធនិងពង្រីកនូវតំលៃរបស់ជ័យជំនះ “ហាណូយ​-
Dien Bien Phu លើលំហរអាកាស” ក្នុងការកសាងនិងការពារមាតុ​ប្រទេស​នា​បច្ចុប្បន្ន​៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ