IFS ជាមួយបេសកម្មតភ្ជាប់សេចក្តីស្រឡាញ់

(VOVWORLD) - ទោះបីជាទើបតែត្រូវបានបង្កើតនាខែឧសភាឆ្នាំ ២០១៧ ក្តី ប៉ុន្តែ ក្រោយរយៈពេល ១ ឆ្នាំធ្វើសកម្មភាព អង្គការ «Intercultural Friendship Society»  (IFS) (ចំណងមិត្តភាពពហុវប្បធម៌) បានរៀបចំដំណើរទស្សនកិច្ចចំនួន ១២ ទៅ កាន់ប្រទេសនានាលើពិភពលោកសំរាប់សមាជិកទាំងឡាយ។ នេះជាដំណើរទស្សនកិច្ចសម្បុរសធម៌ដែលជួយសមាជិកនានាក្នុងអង្គការយល់ច្បាស់ថែមទៀតអំពីជីវភាពរស់នៅរបស់ប្រជាជនមានស្ថានភាពលំបាក។ បណ្ដាមិត្តវ័យក្មេងឥណ្ឌូណេស៊ីដែលមានអាយុពី ១៧ ដល់ ៣០ ឆ្នាំ អាចចូលរួមកម្មវិធីនេះ។ 

IFS ជាមួយបេសកម្មតភ្ជាប់សេចក្តីស្រឡាញ់ - ảnh 1 IFS ជាមួយបេសកម្មតភ្ជាប់សេចក្តីស្រឡាញ់

«យើងខ្ញុំប្រមូលផ្តុំទៅលើការអភិវឌ្ឍសមត្ថភាពនៃបណ្ដាមិត្តវ័យក្មេងឥណ្ឌូ ណេស៊ីក្នុងបញ្ហាសង្គមអប់រំវប្បធម៌ មិនត្រឹមតែនៅឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទៀតផង។ ក្នុងនោះ កម្មវិធី « Friendship from Indonesia» (FFI - ចំណងមិត្តភាពពីឥណ្ឌូណេស៊ី) ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយនិងនាំចេញវិធានការជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ តាមរយៈដំណើរទស្សនកិច្ចនៅឯបរទេសយើងខ្ញុំមានគោលបំណងទទួលបានបទពិសោធន៍ដើម្បីយកទៅអនុវត្តនៅប្រទេសឥណ្ឌូណេស៊ី។»

        Nurul Hudayah ជាអ្នកទទួលខុសត្រូវការផ្សព្វផ្សាយរបស់ IFS ជានិច្ចកាល រួមដំណើរជាមួយបណ្ដាសមាជិកក្នុងដំណើរទស្សនកិច្ចនៅឯបរទេស។ មុននេះ Nurul ជានិស្សិតនារីផ្នែកគណនេយ្យនៅមហាវិទ្យាល័យសាធារណៈ Yogyakarta ប៉ុន្តែ ដោយសារចំណង់ចំណូលចិត្តលើការងារសង្គម ក្រមុំមានអាយុ ២២ ឆ្នាំរូប នេះបានសម្រេចភ្ជាប់ចិត្តជាមួយ IFS។ គាត់តែងតែជាស្ត្រីក្នុងចំណោម អ្នកធ្វើការបានល្អនៃអង្គការនេះគិតតាំងពីថ្ងៃចាប់បដិសន្ធិរហូតមកដល់ពេលនេះ។ គាត់រួមជាមួយអ្នកប្រមុខអង្គការ IFS លោកស្រី Rani Wulandari និងសមាជិកចំនួន ១៥ នាក់ទៀតជានិច្ចកាលខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីរៀបចំឲ្យបានល្អបណ្តាដំណើរទស្សនកិច្ចសំរាប់មិត្តវ័យក្មេង។ ជាធម្មតា ក្នុងមួយខែ  IFS  រៀបចំដំណើរទស្សនាស្ម័គ្រចិត្ត ចំនួន ១ ទៅ ២ ដងនៅប្រទេសនានារួមជាមួយកម្មវិធីមនុស្សធម៌ផ្សេងៗ ទៀតក្នុងប្រទេស។ ជាអង្គការមិនរកប្រាក់ចំណេញ ដូច្នេះ ដើម្បីចូលរួមបណ្ដា កម្មវិធីរបស់ IFS  សមាជិកនានាត្រូវធានាដោយខ្លួនឯងនូវប្រាក់ចំណាយសំរាប់ការស្នាក់ហុកចុកនិងសកម្មភាពមនុស្សធម៌។ កញ្ញា Nurul Hudayah បានឲ្យ ដឹងថែមទៀតថា៖

        «យើងខ្ញុំជានិច្ចកាលមានសំបុត្រឧទ្ទេសនាមសំរាប់សមាជិកចូលរួម FFI។ សំបុត្រនេះជួយពួកគេស្វែងរកប្រភពហិរញ្ញប្បទាន។ ដើម្បីមានចំណាយចូលរួមសកម្មភាពទាំងនេះ បណ្ដាមិត្តភាគច្រើនត្រូវស្វែងរកប្រភពហិរញ្ញប្បទានខុសពីគ្នា។»

        នាខែវិច្ឆិកាឆ្នាំ ២០១៧ IFS បានរៀបចំកម្មវិធីដំបូងនៅវៀតណាមដោយ ដំណើរទស្សនាភូមិមិត្តភាពវៀតណាម។ នៅទីនេះ សមាជិកសមាជិការមាន ឱកាសដើម្បីជួបប្រាស្រ័យនិងស្វែងយល់អំពីជីវភាពរស់នៅរបស់កុមារមានស្ថាន ភាពលំបាក កុមារាកុមារីជាកូនៗរបស់អតីតយុទ្ធជនដោយជាតិគីមីពុលពណ៌ លឿងទុំ Dioxin។ ហើយក្នុងដំណើរទស្សនាក្នុងរយៈពេល ៤ ថ្ងៃនៅវៀតណាមនា ពាក់កណ្ដាលខែមេសាកន្លងទៅនេះ IFS បានទៅទស្សនាផ្ទះថែទាំកុមារមិត្តភាព Dong Da និងភូមិកុមារ SOS ហាណូយ។

        នេះជាបរិយាកាសនៃថ្នាក់រៀនមួយរបស់កុមារាកុមារីអាយុ ៤ ឆ្នាំនៅភូមិកុមារ SOS ពេលដែលសមាជិកសមាជិការអង្គការ  IFS ទៅទស្សនា។ កុមារជិត ៣០ នាក់រួមជាមួយបណ្ដាសមាជិកនានារបស់ IFS ច្រៀងបទចម្រៀង លេងល្បែងកំសាន្តហើយថតរូបជាមួយគ្នា។ មិនត្រឹមតែទៅទស្សនាស្វែងយល់ ជីវភាពរស់នៅនៅភូមិកុមារ SOS  ប៉ុណ្ណោះទេ ថែមទាំង យុវជនយុវនារីចំនួន ២៥ នាក់ក្នុងអង្គការ IFS ទាំងនេះបានរួមចំណែកអង្ករចំនួន ១០០ គីឡូក្រាមនិងទឹកដោះគោរចំនួន ៣ ប្រអប់សំរាប់បណ្ដាគ្រួសារនៅទីនេះទៀតផង។

        វាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់អង្គការ នាយកភូមិកុមារ SOS ហាណូយ លោក Nguyen Van Sinh បានឲ្យដឹងថា៖

        «ចំពោះនិស្សិតចំណុចពិសេសគឺអង្គការសង្គមពេលដែលបង្កើតឡើងពួកគេមានគោលដៅស្វែងយល់វប្បធម៌សង្គមក៏ដូចជាបញ្ហាទាក់ទិនទៅនឹងជីវភាពរស់នៅ។ ខ្ញុំគិតថានេះជាសកម្មភាពល្អ។ ទីពីរពេលដែលមកទស្សនានៅផ្ទាល់ដល់មូលដ្ឋានសង្គមបណ្ដាមិត្តបានមានការរួមវិភាគទានជាក់ស្តែង។ ប្រការនេះគួរឲ្យគោរព ណាស់។ ខ្ញុំវាយតំលៃខ្ពស់ចំពោះបណ្ដាសមជិកក្នុងគណៈប្រតិភូពេលដែលយុវជនយុវនារីម្ចាស់ការស្វែងយល់ជីវភាពរស់នៅក៏ដូចជាសកម្មាភាពរបស់ភូមិ។»

        នាបច្ចុប្បន្ន IFS មានសមាជិកចំនួន ២០០ នាក់។ នាខែមេសាកន្លងទៅនេះ បន្ទាប់ពីវៀតណាម IFS បានរៀបចំដំណើរទស្សនាមួយទៀតនៅកូរ៉េខាងត្បូងនិង ដំណើរសម្បុរសធម៌នៅកម្ពុជានិងម៉េឡេស៊ីនាខែឧសភា។ ដោយមានសន្តានចិត្ត និងការខំប្រឹងប្រែងរបស់ខ្លួន បណ្ដាសមាជិកនៃ IFS បន្តភារកិច្ចនាំមកនូវសេចក្តី ស្រឡាញ់ជូនដល់វានាបណ្ដាជនមិនមានភ័ព្វសំណាងគ្រាប់គ្រាន់ក្នុងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ