Khua Lao - នាំម្ហូបឡាវទៅដល់អតិថិជនវៀតណាម

(VOVWORLD) - ប្រសិនបើកាលពីប៉ុន្មានឆ្នាំមុន ម្ហូបអាហារ ឡាវនៅតែជាអ្វីដ៏ចម្លែកចំពោះប្រជាជនវៀតណាមភាគច្រើន ដោយសារតែនៅវៀត ណាម ម្ហូបឡាវត្រឹមតែត្រូវបានបម្រើនៅក្នុងភោជនីយដ្ឋានប្រណិតប៉ុណ្ណោះ ខណៈ ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានលក្ខខណ្ឌដើម្បីទទួលទាននោះទេ។ ប៉ុន្តែចាប់ តាំងពីហាងអាហារ Khua Lao ត្រូវបានបើកសម្ពោធមក ទីនេះបានក្លាយទៅជាគោល ដៅគួរឲ្យទាក់ទាញចំពោះអតិថិជន វៀតណាម។ ម្ហូបអាហារឡាវបានខិតជិតមក ប្រជាជនវៀតណាមថែមទៀត ហើយនិស្សិតឡាវម្នាក់ៗនៅពេលមកដល់ហាងម្ដងៗ សុទ្ធតែមានអារម្មណ៍ដូចនឹងបានវិលត្រឡប់មកផ្ទះវិញ ចំណែកឯជនជាតិវៀត ណាម ដែលធ្លាប់បានសិក្សារៀនសូត្រ ឬរស់នៅឡាវ វាដូចជាមានឱកាស វិលត្រឡប់មកអតីត កាលវិញផងដែរ។

Khua Lao - នាំម្ហូបឡាវទៅដល់អតិថិជនវៀតណាម - ảnh 1ហាងម្ហូប Khua Lao។
ស្ថិតនៅតាមបណ្ដោយផ្លូវតូចលេខ៩១ វិថី Chua Lang ទីក្រុងហាណូយ គឺហាង លក់ម្ហូបវៀតណាមជាច្រើនមុខដូចជា នំបញ្ចុក បបរ ហ្វើ ជាដើម។ ទៅជិតចុងផ្លូវ យើង នឹងលឺភ្លេងឡាវ ភ្លេងថៃ ដែលត្រូវបានបញ្ចេញពីហាងម្ហូបតូចមួយដែលព្យួរផ្លាកសញ្ញា ពណ៌លឿងតូចមួយសរសេរថា “Khua Lao”។ គ្រប់តុទាំងអស់សុទ្ធតែពេញទៅដោយ ភ្ញៀវនៅទាំងខាងក្នុងនិងខាងក្រៅ។ កញ្ញា Dang Thi Han និស្សិតវៀតណាមនៅឡាវ បានចែករំលែកថា៖
“ដោយសារតែខ្ញុំធ្លាប់បានទៅរៀននៅឡាវ ហើយខ្ញុំចង់ឧទ្ទេសនាមអំពីម្ហូប អាហារឡាវ។ នាពេលខាងមុខ ខ្ញុំក៏ចង់នាំមិត្តភត្តិមកទីនេះផងដែរ។ ពីព្រោះវាមាន អត្ថន័យពិសេសចំពោះខ្ញុំ រាល់ម្ហូបអាហារនៅទីកន្លែងដែលខ្ញុំធ្លាប់រស់នៅនិងសិក្សា រៀនសូត្រ ហើយខ្ញុំក៏ចង់ណែនាំជាមួយមិត្តភក្តិឲ្យបានស្គាល់ពីម្ហូបអាហារនិងវប្បធម៌ របស់ប្រទេសជិតខាងផងដែរ។ មកទទួលទានអាហារនៅទីនេះ ធ្វើឲ្យខ្ញុំនឹករលឹក ប្រទេសឡាវហើយចង់ទៅឡាវតែម្ដង។ នៅទីនេះក៏មានភ្លេងឡាវ ហើយរបៀបបម្រើគឺ ស្រសៀងណាស់”។
Phoumphithut Upaseth ឬក៏បានហៅថា Thut - ម្ចាស់អាយុ២៧ឆ្នាំនៃហាង Khua Lao បានចែករំលែកថា ភ្ញៀវដែលមកទីនេះភាគច្រើនគឺមិត្តវ័យក្មេង និស្សិត ឡាវនៅវៀតណាម និស្សិត វៀតណាមដែលធ្លាប់រស់នៅនិងធ្វើការនៅឡាវ ហើយសូម្បី តែជនជាតិកម្ពុជានិងថៃក៏មកទីនេះដែរ។ ជាមធ្យម ហាង Khua Lao ច្រើនតែទទួល ភ្ញៀវប្រហែល១៥០នាក់ក្នុងមួយថ្ងៃ។
“នេះជាលើកទី២ដែលខ្ញុំមកទីនេះ។ ម្ហូបសឹងតែទាំងអស់នៅទីនេះ គឺស្របតាម រសជាតិរបស់ខ្ញុំ។ លំហនៅទីនេះមិនត្រូវបានតុបតែងអ្វីទេ ប៉ុន្តែខ្ញុំមិនចាត់ទុកនេះ ជាចំណុចដកឡើយ តែចាត់ទុកថា វាជាចំណុចបូកមួយ ពីព្រោះខ្ញុំមានអារម្មណ៍ថា វាជិតស្និទ្ធនឹងប្រទេសវៀតណាមយើង”។នោះគឺជាអារម្មណ៍របស់កញ្ញា Tra My នៅពេលមកទទួលទានម្ហូបអាហារឡាវនៅហាង Khua Lao ដែលជាហាងលក់ម្ហូបឡាវដ៏សាមញ្ញ ដោយគ្មានការតុបតែង យ៉ាងឆើតឆាយ ត្រឹមតែមានតុនិងកៅអីប៉្លាស្ទិកជាងដប់ឈុតរួមជាមួយភាពរស់រាយរាក់ ទាក់ចំពោះភ្ញៀវ។ Tra My បានចែករំលែកថា នាងវិលត្រឡប់មកហាងលើកទី២ហើយ នឹងច្រើនលើកទៀត ពីព្រោះវាបំពេញបានបទដ្ឋានចំនួន២៖ នោះគឺម្ហូបសមនឹងរសជាតិ មានតម្លៃគួរសមនិងមុខម្ហូបក៏សម្បូរបែបដែរ។ Phoumphithut Upaseth ម្ចាស់ហាង បានឲ្យដឹងថា នៅទីនេះមានមុខម្ហូបរហូតដល់១៥៦មុខ ដោយឡែកញាំ ដែលជាមុខ ម្ហូបស្នូលនៃហាងក៏មាន៤៣មុខផ្សេងគ្នាហើយ។
“ដោយឡែកម្ហូបញាំនោះ ប្រសិនបើប្រហុកត្រីមិនឆ្ងាញ់ទេ គឺញាំមិនអាចឆ្ងាញ់ បានដែរ។ ចំពោះប្រហុកត្រី ខ្ញុំធ្វើតាមរូបមន្តផ្ទាល់ខ្លួន ហើយត្រឹមតែបម្រើក្នុងហាង របស់ខ្ញុំប៉ុណ្ណោះ។ ក្រៅពីម្ហូបញាំ ខ្ញុំក៏លក់បាយចំណែក ម្ហូបឆា សម្លរ នំបញ្ចុក ហ្វើ ជាដើម។ ចំណែកបាយវិញ គឺនៅវៀតណាមមិនមានទេ ឧទាហរណ៍ថា បាយឆា Tomyam គ្រឿងសមុទ្រ បាយឆាណែមជូរ ដែលត្រឹមតែមាននៅឡាវប៉ុណ្ណោះហើយ ជនជាតិវៀតណាមចូលចិត្តពិសារណាស់។ ចុងភៅនៅទីនេះ ១០០% ជាជនជាតិឡាវ ដែលជានិស្សិតវ័យក្មេងនិងស្វាហាប់។ គ្រឿងផ្សំក៏ត្រូវបានយកមកពីឡាវដែរ ចំណែក ឯគ្រឿងផ្សំស្រស់ៗដែលមិនអាចផ្ញើរពីឡាវមកឡើយ ខ្ញុំបញ្ជាទិញនៅតំបន់ភាគ ពាយ័ព្យនិងទីក្រុងដាឡាត។ មុនពេលបើកហាង ខ្ញុំបានលក់តាមអន់ឡាញក្នុងរយៈ ពេល១ឆ្នាំហើយ ដើម្បីយល់ពីចំណង់ចំណូលចិត្តរបស់អតិថិជន ដូច្នេះខ្ញុំមានទំនុកចិត្ត ខ្លាំងណាស់ ហើយមិនជួបការលំបាកទាល់តែសោះ”។
Khua Lao - នាំម្ហូបឡាវទៅដល់អតិថិជនវៀតណាម - ảnh 2ហាង Khua Lao ទាក់ទាញភ្ញៀវវ័យក្មេងជាច្រើនមកពិសារ។
Phoumphithut ជាយុវជនម្នាក់មកពីខេត្ត Huaphan របស់ឡាវ ហើយមានសេចក្ដី ស្រឡាញ់ដ៏ធំមួយចំពោះប្រទេសវៀតណាម។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកបាន សម្រេចបន្តរស់នៅនិងធ្វើការនៅវៀតណាម។ នាបច្ចុប្បន្ន លោកកំពុងជាគ្រូបង្រៀន ជំនាញភាសាឡាវនៃសាកលវិទ្យាល័យភាសាបរទេស។
“និស្សិតប្រាប់ខ្ញុំថា ហេតុអ្វីលោកគ្រូមិនបើកហាងទៅ ខ្ញុំនឹងមកគាំទ្រ លោកគ្រូ ចម្អិនអាហារឆ្ងាញ់ណាស់។ ហើយស្របពេលបានឈប់សម្រាកដោយសារជម្ងឺ រាតត្បាត ខ្ញុំមានពេលច្រើនជាង ដូច្នេះខ្ញុំបើកហាងដើម្បីចង់ជួបប្រាស្រ័យជាមួយមិត្ត ភក្តិឡាវរបស់ខ្លួន ហើយឥឡូវនេះខ្ញុំបានជោគជ័យហើយ។ មនុស្សមកពិសារយ៉ាង ច្រើនណាស់ សូម្បីតែពីឆ្ងាយៗដូចជាខេត្ត Bac Ninh ឬ Son Tay ក៏មកដែរ។ ដំបូង ឡើយ ខ្ញុំមានបំណងថា ពេញចិត្ត៣០%គឺបានហើយ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំពេញចិត្ត រហូតដល់១៥០%ទៅហើយ។ ខ្ញុំពិតជាសប្បាយរីករាយណាស់”។
ទោះបីជាបើកហាងក្នុងរយៈពេលមានជម្ងឺរាតត្បាតក៏ដោយ (ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១) ប៉ុន្តែ Khua Lao មិនត្រឹមតែឈរជើងរឹងមាំប៉ុណ្ណោះទេ ថែមទាំងរីកចម្រើន យ៉ាងខ្លាំងទៀតផង។ ដូច្នេះ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីវៀតណាម Phoumphithut មាន គម្រោងបើកសាខាពីមួយដល់ពីរកន្លែងទៀត ដើម្បីបម្រើភ្ញៀវឲ្យបានទាន់ពេលវេលា ហើយមានបំណងចង់ឲ្យម្ហូបឡាវនឹងកាន់តែជិតស្និទ្ធជាមួយប្រជាជនវៀតណាមក៏ដូចជាជួយកាត់បន្ថយការនឹករលឹកផ្ទះ និងរសជាតិស្រុកកំណើតរបស់ជនជាតិឡាវផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ