Klepon - រសជាតិផ្អែមល្ហែមរបស់ប្រទេសរាប់ម៉ឺនកោះ

(VOVWORLD) - Klepon គឺជានំមួយប្រភេទ ដែលមានរាងមូលតូចៗ និងរលោង ជាមួយនឹងស្នូលស្ករត្នោត និងស្រោបសាច់ដូង។ នេះគឺជាម្ហូបប្រពៃណីរបស់ឥណ្ឌូនេស៊ី។ លោកអ្នកអាចរកឃើញនំ Klepon យ៉ាងងាយស្រួលនៅគ្រប់ទីកន្លែង នៃប្រទេសរាប់ម៉ឺនកោះ។ 
Klepon - រសជាតិផ្អែមល្ហែមរបស់ប្រទេសរាប់ម៉ឺនកោះ - ảnh 1ក្រុមសិក្ខាកាមដែលបានចូលរួម ថ្នាក់រៀនធ្វើនំ Klepon របស់ឥណ្ឌូនេស៊ី

ថ្ងៃនេះ យើងខ្ញុំសូមអញ្ជើញប្រិយមិត្ត រួមជាមួយយុវជនវ័យក្មេងនៅទីក្រុងហាណូយចូលរួមថ្នាក់រៀនធ្វើនំ Klepon របស់ឥណ្ឌូនេស៊ីផងណា។ ថ្នាក់រៀននេះត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី ១០ ខែមិថុនាកន្លងទៅ និងមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម Umah Indo។

នៅក្នុងបន្ទប់ ដែលមានទំហំប្រមាណ ៤០ ម៉ែត្រការ៉េនៅមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ Umah Indo មានយុវជន យុវនារីប្រមាណ ៣០ នាក់ កំពុងផ្ដោតអារម្មណ៍ ផ្ទៀងស្ដាប់ការឧទ្ទេសនាមអំពីនំ Klepon គ្រឿងផ្សំ ក៏ដូចជាវិធីធ្វើនំនេះ។ រួមដំណើរជាមួយសិក្ខាកាមក្នុងវគ្គណែនាំធ្វើម្ហូបអាហារនេះ គឺមានលោកស្រី Thanh Xoan និង Bich Loan ដែលជាបុគ្គលិកនៅភោជនីយដ្ឋាន Bativia - ដែលជាភោជនីយដ្ឋាន ដែលមានជំនាញធ្វើម្ហូបអាហារប្រពៃណីរបស់ឥណ្ឌូណេស៊ីនៅទីក្រុងហាណូយ។

នៅលើតុឈើធំ ១  គ្រឿងផ្សំសម្រាប់ធ្វើនំ Klepon ត្រូវបានត្រៀមរៀបចំរួចជាស្រេច ដូចជា៖ ម្សៅអង្ករដំណើប សាច់ដូង ស្គតត្នោត ឆ្លាំងជាដើម។ លោកស្រី Bich Loan បានឲ្យដឹងថា៖

 “ ដើម្បីធ្វើនំ Klepon នោះ គឺយើងត្រូវផ្ដោតសំខាន់លើការលាយម្សៅឲ្យបានល្អ។ ត្រូវតែប្រើទឹកក្តៅ ដើម្បីលាយម្សៅ។ ទីពីរគឺយើងត្រូវផ្ដោតសំខាន់លើពណ៌ខឿវនៃស្លឹកតយ ដើម្បីធ្វើសំបកនំ។ ទីបីគឺផ្ដោតសំខាន់លើការដាក់ស្ករជាមួយនំផងដែរ“ ។

បន្ទាប់ពីបរិភោគនំ Klepon ដែលត្រូវបានរៀបចំឡើងដោយបុគ្គលិកនៃភោជនីយដ្ឋាន Bativia រួចមក យុវជនវ័យក្មេងទាំងអស់មានអារម្មណ៍សប្បាយរីយរាយ ហើយមានបំណងចង់ធ្វើនំ Klepon ដោយខ្លួនឯង។ ក្រុមសិក្ខាកម្មបានចែកជា ៤ ក្រុម ហើយក្រុមនីមួយៗ សុទ្ធតែត្រូវបានគណៈចាត់តាំងកម្មវិធី រៀបចំជូនគ្រឿងផ្សំ និងឧបករណ៍ទាំងអស់សម្រាប់ធ្វើនំ។ សិក្ខាកាមគ្រប់រូប បានរួមគ្នាធ្វើនំយ៉ាងសប្បាយរីយរាយ។ នេះគឺជាលើកទីមួយហើយ ដែលសិក្ខាកាមទាំងនេះបានទទួលទាន និងចូលរួមធ្វើនំ Klepon ។ នេះពិតជាបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍ចំពោះសិក្ខាកម្មទាំងនេះ។

 “ ប្អូនបានសង្កេតឃើញថា បណ្ដាព្រឹត្តិការណ៍ ដែលត្រូវបានស្ថានទូតឥណ្ឌូនេស៊ីរៀបចំឡើងពិតជា មានប្រយោជន៍ណាស់។ នាបច្ចុប្បន្ននេះ ប្អូនកំពុងសិក្សារៀនសូត្រភាសាឥណ្ឌូនេស៊ីនៅ Umah Indo។ ប៉ុន្តែនេះ គឺជាលើកទី ១ ហើយ ដែលប្អូនបានធ្វើនំ Klepon ដោយខ្លួនឯង”

“ ចូលរួមព្រឹត្តិការណ៍នេះ ប្អូនអាចភ្លក់ម្ហូបអាហារប្រពៃណីរបស់ឥណ្ឌូនេស៊ី ហើយថែមទាំងចេះធ្វើម្ហូបអាហារនេះដោយខ្លួនឯងទៀតផង។ នំ Klepon របស់ឥណ្ឌូនេស៊ីពិតជាឆ្ងាញ់ពិសារណាស់“។

ព្រឹត្តិការណ៍នេះមិនត្រឹមតែទាក់ទាញការចូលរួមរបស់យុវតីប៉ុណ្ណោះទេ ថែមទាំងទាក់ទាញយុវជនមកចូលរួមទៀតផង ដែលក្នុងនោះមានទាំងនិស្សិតបរទេសទៀតផង។ មិត្ត Oluwafemi David និស្សិតមកពីមហាវិទ្យាល័យជាតិវៀតណាម - សាលាអន្តរជាតិបានចែករំលែក៖

“ នេះគឺជាលើកទីមួយហើយ ដែលខ្ញុំបានចូលរួមព្រឹត្តិការណ៍វប្បធម៌ដូច្នេះ។ ធ្វើម្ហូបអាហារឥណ្ឌូនេស៊ីដោយខ្លួនឯងពិតជាអស្ចារ្យណាស់។ ខ្ញុំពិតជាចូលចិត្តនំ Klepon ណាស់“។

Klepon - រសជាតិផ្អែមល្ហែមរបស់ប្រទេសរាប់ម៉ឺនកោះ - ảnh 2ក្រុមសិក្ខាកាមដែលបានចូលរួម ថ្នាក់រៀនធ្វើនំ Klepon របស់ឥណ្ឌូនេស៊ី 

ពិតណាស់ថា ក្រោយពីវគ្គណែនាំធ្វើម្ហូបថ្ងៃនេះ រសជាតិដ៏ផ្អែមល្អែមរបស់នំ Klepon នឹងត្រូវបានប្រជាជនវៀតណាមជាច្រើននាក់ស្គាល់ដល់ថែមទៀត។ នេះគឺជាគោលដៅនៃវគ្គណែនាំធ្វើនំនៃព្រឹត្តិការណ៍នេះ។ លោកស្រី Yully មន្ត្រីទទួលបន្ទុកប្រព័ន្ធផ្សព្វផ្សាយ នៃ ស្ថានទូតឥណ្ឌូនេស៊ីបានចែករំលែកថា៖

“ ឥណ្ឌូនេស៊ីមានមុខម្ហូបប្រពៃណីជាច្រើន ដើម្បីឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិ។ ហេតុអ្វីបានជាយើងខ្ញុំជ្រើសរើសយក នំ Kleponព្រោះថា នេះក៏ជាមុខម្ហូបប្រពៃណីមួយរបស់ឥណ្ឌូនេស៊ីផងដែរ។ លើសពីនេះទៅទៀត នំនេះងាយស្រួលធ្វើណាស់។ ខ្ញុំសង្កេតឃើញថា សិក្ខាកម្ម ដែលបានចូលរួមកម្មវិធីនេះ សុទ្ធតែមានអារម្មណ៍សប្បាយរីយរាយ។ យើងខ្ញុំគ្រោងនឹងរៀបចំសកម្មភាពឧទ្ទេសនាមលក្ខណៈវប្បធម៌ផ្សេងៗជាច្រើនថែមទៀតរបស់ឥណ្ឌូនេស៊ី ដូចជាតន្ត្រីជាដើមផងដែរ“។

តាមរយៈការឧទ្ទេសនាមម្ហូបអាហារឥណ្ឌូនេស៊ីដល់ប្រជាជនវៀតណាម ជាពិសេសយុវជនជំនាន់ក្រោយនោះ  ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងថែមទៀត។ ប្រការនេះកាន់តែមានអត្ថន័យថែមទៀត ខណៈដែលឥណ្ឌូណេស៊ី និងវៀតណាមនឹងរៀបចំពិធីរំលឹកខួបលើកទី ៦៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ