LANGKAWI - ឋានសួគ៏ទេសចរណ៍

(VOV)_ស្ថិតចម្ងាយពីរដ្ឋធានីKualumpur ជាង​៤០០គីឡូមែត្រ ​ទៅទិសពាយព្យ 
កោះ  LANGKAWI ដ៏ល្បីឈ្មោះបំផុតរបស់ម៉ាឡេស៊ីដោយលេចឡើងទៅលើផ្ទៃ ទឹក ជាង ៤០០គីឡូមែត្រ។ LANGKAWI មិនត្រឹមបានភ្ញៀវទេសចរណ៍ប្រសិទ្ធិនាមជាឋាន
សួគ៏ទេសចរណ៍  ដោយសារនៅទីនេះមាន​ឆ្នេរសមុទ្រដ៏ស្អាតប៉ុណ្ណោះទេ ​ថែមទាំងជា កន្លែងជំរករបស់ឥន្ត្រី​ច្រើន​ប្រភេទទៀតផង។ ​

LANGKAWI - ឋានសួគ៏ទេសចរណ៍ - ảnh 1
កោះ LANGKAWI (internet)

           មានរបៀបជាច្រើនដើម្បីធ្វើដំណើមកដល់ LANGKAWI ប៉ុន្តែជម្រើសរើស​ជើងហោះហើរត្រង់ពីរដ្ឋធានី KUALA LUMPUR ជាជម្រើសល្អបំផុត ​ពីព្រោះ​ភ្ញៀវ ទេសចរណ៍អាចសន្សំសំចៃ​ពេលវេលាបានជាច្រើន។ ក្រោយរយះពេល​ហោះហើរ​តែមួយម៉ោងប៉ុណ្ណោះ​ មិត្តអាចដាក់​ជើងនៅលើកោះស្អាតនេះហើយ។ 

          LANGKAWI មានឆ្នេរសមុទ្រស្អាតជាច្រើន។ ពិសេសគឺ ឆ្នេរសមុទ្រ ​TANJUNG
RHU ជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រស្អាត​បំផុត​លើពិភពលោក ដោយមាន​ឆ្នេរខ្សាច់ស រួមជាមួយទឹកសមុទ្រដ៍ខៀវ​ស្រងាត់ …។ល។​ មិត្ត Panawan Chitxamut ជាភ្ញៀវទេសចរណ៍មកពីថៃ​ដែលទើបឹនងមកទស្សនាកំសាន្តកោះនេះ​អោយ​ដឹងថា៖  ទិដ្ឋភាពនៅទីនេះមានភាពរហោដ្ឋានប្រៀបដូចព្រះរាជត្រី​​ក្នុង​រឿងព្រេងតែផ្ទុំដ៏ស្ដប់
ស្ដល់៖​

          “ គ្រាដំបូង ខ្ញុំមានផែនការទៅទស្សនាកំសាន្តទីក្រុង KUALA LUMPUR តែប៉ុណ្ណោះ
 ប៉ុន្តែ​មាន​មិត្តភក្តិមួយចំនួននិយាយថា៖​ត្រូវទៅ LANGKAWI ទៀតផង។ បានជាខ្ញុំមក​
ដល់​ទីនេះ។ អាចនិយាយបានថា៖នេះគឺជាអំណោយដែលធម្មជាតិ​ប្រទានអោយប្រ
ជាជន ម៉ាឡេស៊ី។”

          ប្រសិនបើមិត្តជាអ្នកចូលចិត្តជីវភាពរស់នៅអ៊ូអរ​គឺ PANTAI CENANG ជាឆ្នេរ សមុទ្រសំរាប់មិត្តហើយ។ ស្ថិតនៅភាគខាងត្បូងកោះ ​LANGKAWI នៅឆ្នេរសមុទ្រ 
PANTAI CENANG មានបណ្ដាសណ្ឋាគារ​ មណ្ឌលសំរាកលំហែរកាយ និងបណ្ដាមណ្ឌល លក់ដូរដ៏ទាក់ទាញទឹកចិត្ត ដោយមានបណ្ដាហាងលក់ទំនិញលើកលែងពន្ធ។ PANTAI
CENANG ​ពិតប្រាកដ​​ជាទីមកដល់ដ៏រស់រវើកបំផុតនៅ LANGKAWI ដោយមាន​ទីកន្លែងលេងកំសាន្តដ៏ទាក់ទាញនិងអស្ចារ្យបំផុត។

រីឯចំពោះជនចូលចិត្តភាពស្ងប់ស្ងៀម រ៉ូមែនទិក គឺឆ្នេរ​សមុទ្រ PANTAI KOK ជាការ
ជ្រើសរើស​។ ​មកដល់​ទីនេះ ​ភ្ញៀវទេសចរណ៍នឹងបានលង់​ខ្លួន​ចូល​​ចរន្តទឹកដ៏ថ្លាឆ្ងង់ 
ខៀវ​ស្រងាត់​ ឬសំរាក់នៅក្រោមដើមឈើ​ ស្ដាប់សម្លេងរលកសមុទ្រ…។​ល។ ក្រៅពីនោះ ភ្ញៀវទេសចរណ៍អាចជិះកង់ទៅលេងកំសាន្តជុំវិញកោះ ​ដើម្បីគយគន់  ទិដ្ឋភាពដ៏ស្រស់ស្អាតនៅទីនេះ។ ​មិត្ត Thai Ngoc Anh ភ្ញៀវទេសចរណ៍មកពីវៀតណាម បានអោយដឹងថា៖

“ ខ្ញុំចូលចិត្តជិះកងមើទេសភាពជំវិញកោះនេះណាស់ ហើយឃើញ​កុមារជិះកង់ 
ឃើញ​ទឹកមុខគួរអោយស្រឡាញ់រាក់ទាក់​របស់ប្រជាជន​នៅលើ​កោះ។ ទិដ្ឋភាពនៅ
ទីនេះដ៏​សុខសាន្តត្រាណ បរិយាកាសដ៏បរិសុទ្ធ ធ្វើអោយរាល់ការនឿយហត់ត្រូវ​ត្រូវរសាត់បាត់អស់។”

ទន្ទឹមនឹងការសម្របខ្លួនចូលក្នុងជីវភាពរស់នៅនៅជនបទនោះ ចំណុចមួយ
ដែលទាក់ទាញការចាប់អារម្មណ៍ជាច្រើនរបស់ភ្ញៀវទេសចរណ៍ ពេលដែលមកដល់
កោះ LANGKAWI  នេះគឺបានឃើញផ្ទាល់ភ្នែកបណ្ដាហ្វូងឥន្ត្រីហោះហើរពេញមេឃ។ ​
មិត្ត Nguyen Phu Dung ភ្ញៀវទេសចរណ៍វៀត​ណាម១នាក់ ​បានអោយដឹងថា៖

“ មកដល់ទីនេះ អង្គុយ​លើទូកហើយគយគន់បណ្ដាឥន្ត្រីហោះហើរ​ លើមេឃ​បាននាំមកអោយខ្ញុំអារម្មណ៍ដ៏ពិបាកពណនាណាស់ លាយឡំនិងទាក់ទាញ និង
ចូលចិត្តដែរ។ ឃើញ​បរិមាណឥន្ត្រីនៅទីនេះ យើងអាចដឹងថា៖ រដ្ឋអំណាចនៅទី នេះបានបំពេញការងារអភិរក្សល្អណាស់។​ ”

មិនគ្រាន់តែទាក់ទាញភ្ញៀវទេសចរណ៍ដោយបណ្ដាឆ្នេរសមុទ្រដ៍ស្រស់ស្អាត ឬតួត
ទេសចរណ៍មើលឥន្ត្រីនោះ LANGKAWI  នៅមានបណ្ដារូង​ភ្នំថ្មកំបោ​វ និងបណ្ដា
ព្រៃ​ទ្របទ្រុល…។ល។ ​នេះគឺជាបណ្ដាអនុស្សាវ​រីយ៍​ដែលមិនអាចបំភ្លេចបានរបស់ ភ្ញៀវទេសចរណ៍ម្នាក់ៗ  ពេលដែលអញ្ជើញមកដល់កោះដ៏ស្រស់ស្អាតនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ