MONORAIL-ដំណោះស្រាយសំរាប់គមនាគមន៍នៅទីក្រុង Jakartaទៅអនាគត

(VOV5)_ផែនការកសាងប្រព័ន្ធផ្លូវរទេះភ្លើងមួយ ( Monorail) នៅ​ទីក្រុង​Jakarta    
(ឥណ្ឌូណេស៊ី) ត្រូវបានដំណើការ ក្រោយរយះពេល៥ឆ្នាំ​អនុវត្ត ​ដែល​ត្រូវបានផ្អាក
ដោយ ជួបការលំបាកអំពីហិរញ្ញវត្ថុ។ តាមគំរោង ​ដំណាក់​កាលទី១នៃប្រព័ន្ធ Monorail  នេះនឹងបានដាក់អោយដំណើការនា​ឆ្នាំ ​២០១​៦។ រដ្ឋអំណាចទីក្រុងមានគោល បំ ណងថា÷ សេវាកម្ម​គមនាគមន៍សាធារណះនេះនឹងកាត់បន្ថយស្ថានភាពស្ទះ ចរាចរ នៅទីក្រុង Jakarta​ នេះ។

MONORAIL-ដំណោះស្រាយសំរាប់គមនាគមន៍នៅទីក្រុង Jakartaទៅអនាគត - ảnh 1
រទេះភ្លើងមួយ ( Monorail) នៅ​ទីក្រុង​Jakarta

ប្រព័ន្ធ Monorail នៅ Jakarta ជាផ្នែកមួយក្នុងគំរោងការណ៍កសាង​ប្រព័ន្ធគមនា
គមន៍ សាធារណះ មហាជនល្បឿនលឿន (​Mass Rapid Transit-​MRT)។ ជាមួយការ
ចូល រួមរបស់បណ្ដាក្រុមហ៊ុនជប៉ុន​ចិននិង​ឥណ្ឌូនេស៊ី គំរោងការណ៍ចំនួន៨០០ លាន ដុល្លារអាមេរិកនេះនឹងកសាង​ប្រព័ន្ធខ្សែរផ្លូវរទេះភ្លើងប្រវែងជាង១០០គីឡូមែត្រ រួម
ជាមួយ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា÷ ស្ថានីយរទេះភ្លើង …។ល។ ប្រព័ន្ធ
ផ្លូវ រទេះភ្លើងនេះ នឹងបានកសាងតាមផែនការចំនួន២គឺក្រោមដី ( Subway) និងលើ​អាកាស តភ្ជាប់តំបន់ខាងត្បូងនិងខាងជើងរដ្ឋធានី Jakarta។ ជាមួយ​ល្បឿន ៥០km/ម៉ោង រទេះភ្លើងនេះអាចដឹកជញ្ជូនភ្ញៀវចំនួន៨០០ ០០០​នាក់ក្នុង១ថ្ងៃ។ Danang Pari
kesit នាយកទទួលបន្ទុកគមនាគមន៍​សាធារណះឥណ្ឌូនេស៊ី (​Presiden of the Indone
xia Transportation Society)ចំណុះក្រសួងគមនាគមន៍​ឥណ្ឌូនេស៊ី មានគោល​បំណង
ថា÷ ​ប្រព័ន្ធគមនាគមន៍ល្អនឹងទាក់ទាញការយកចិត្តទុកដាក់ ប្រើប្រាស់របស់​ប្រជា
ជន។

          “ នាបច្ចុប្បន្ន ស្ថានភាពប្រើប្រាស់សេវាកម្មគមនាគមន៍សាធារណះ​នៅ​ទីក្រុង 
Jakarta និយាយដោយឡែក និងនៅឥណ្ឌូនេស៊ីនិយាយរួម ​កាន់តែថយចុះ ពីមួយថ្ងៃ
ទៅ មួយថ្ងៃ បើប្រៀបនឹងប៉ុន្មានឆ្នាំមុនៗ។ ដូច្នេះ យើងខ្ញុំត្រូវក្រើនរំលឹកឡើងវិញទំ
លាប់ប្រើ ប្រាស់មធ្យោបាយគមនាគមន៍សាធារណះនេះរបស់ប្រជាជន។ របៀបតែ មួយគត់ដើម្បីអនុវត្តប្រការនេះគឺ ប្រមូលផ្តុំមធ្យោបាយគមនាគមន៍សាធារណះទាំង
ឡាយចូលក្នុងប្រព័ន្ធល្អមួយ អាចប្រកួតប្រជែងនិងផ្គត់ផ្គងការជ្រើរើសថ្មីមួយ ដើម្បី
ជំនួសអោយឡាននិងម៉ូត៉ូបុគ្គល។ Monirail ជាការជ្រើសរើសត្រឹមត្រូវ ​ដើម្បីអនុវត្ត​
ប្រការទាំងនេះ។ ”

MONORAIL-ដំណោះស្រាយសំរាប់គមនាគមន៍នៅទីក្រុង Jakartaទៅអនាគត - ảnh 2
ប្រព័ន្ធផ្លូវរទេះភ្លើងមួយ ( Monorail) នៅ​ទីក្រុង​Jakarta

          តាមការស្ថិតិ ក្នុងចំណោមមនុស្សចំនួន១១លាន់នាក់ចូលរួមគមនា​គមន៍នៅទី
ក្រុងjakarta មានមនុស្ស៥៦%ប្រើប្រាស់សេវាកម្មគមនាគមន៍​សាធារណះ។ ​ជនឥណ្ឌូ​នេស៊ីម្នាក់បានអោយដឹងថា÷

          “ ការកសាង MRT នឹងរួមចំណែកដោះស្រាយស្ថាន​ភាពស្ទះ​ផ្លូវ​នៅទីក្រុង
jakarta។ ដូច្នេះ យើងខ្ញុំគាំទ្រការកសាង MRT នេះណាស់។”

បញ្ហាមួយដែលទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជនជាច្រើននាក់ នោះ
គឺតំលៃជិះរទេះភ្លើងនេះ។ តាមលោក IEmanghinclass រដ្ឋមន្ត្រីក្រសួងគមនាគមន៍ឥណ្ឌូ
នេ ស៊ីបានអោយដឹងថា÷ រដ្ឋាភិបាលឥណ្ឌូនេស៊ី​និងរដ្ឋអំណាច jakarta​ នឹងជួយឧបត្ថម្ភ ចំណាយ ដើម្បីប្រជាជនអាច​ប្រើប្រាស់សេវាកម្មសាធារណះថ្មីមានភាពងាយស្រួលនេះ។ ប្រព័ន្ធ Monorail ត្រូវបានសង្ឃឹម​ថា÷​នឹងក្លាយទៅជា÷ ទ្រនង់ឆ្អឹងខ្នង សំរាប់ ប្រព័ន្ធ គមនាគមន៍សាធារណះ​នៅ jakarta។

          ការកសាងប្រព័ន្ធផ្លូវរទេះភ្លើង Monorail នៅទីក្រុង jakarta មិន​គ្រាន់តែឆ្ពោះទៅ
ការកាត់ បន្ថយស្ថានភាពកក់ស្ទះចរាចរប៉ុណ្ណោះទេ ថែមទាំង បង្កើនគុណភាពសេវា កម្មគមនាគមន៍សាធារណះ​និងរួមចំណែកលើកកំពស់​គុណភាពជីវភាពរស់នៅរបស់ ប្រជាជនរដ្ឋធានីទៀតផង៕



ប្រតិកម្មទៅវិញ

ផ្សេងៗ