កិច្ចសហប្រតិបត្តិការសាធារណ-ឯកជនក្នុងសកម្មភាពគ្រប់គ្រងទឹកស្អាតនៅឥណ្ឌូនេស៊ី

(VOV)_តុលាការរដ្ឋធម្មនុញ្ញឥណ្ឌូនេស៊ី ទើបនឹងបានលុបចោលច្បាប់ធនធាន
ទឹកដែលបានចេញផ្សាយនាឆ្នាំ ២០០៤។ នេះគឺជាជំហាន១ ដើម្បីបើកផ្លូវអោយ
ការបង្កើតក្របខ័ណ្ឌគតិយុត្តិអោយការអភិវឌ្ឍន៍រូបសណ្ឋាន សហប្រតិបត្តិការសា
ធារ-ឯកជន ក្នុងផលិតកម្មនិងផ្គត់ផ្គងទឹកស្អាត។  ការផ្លាស់ប្តូរថ្មីនេះគឺសំដៅបង្កើន
បរិមាណគ្រួសារបានប្រើប្រាស់ទឹកស្អាត ពី ២៥ឡើង៦០%នាឆ្នាំ២០១៩។

កិច្ចសហប្រតិបត្តិការសាធារណ-ឯកជនក្នុងសកម្មភាពគ្រប់គ្រងទឹកស្អាតនៅឥណ្ឌូនេស៊ី - ảnh 1
កិច្ចសហប្រតិបត្តិការសាធារណ-ឯកជនក្នុងសកម្មភាពគ្រប់គ្រងទឹកស្អាតនៅឥណ្ឌូនេស៊ី

ក្រោយប៉ុន្មានឆ្នាំប្រើប្រាស់ទឹកអណ្ដូងស្នប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ  បង Andi
 Nirwanto ជាជនមួយនាក់នៅទីក្រុង Tangerang ខេត្ត Banten ឥណ្ឌូនេស៊ី បានសម្រេច
ចិត្តផ្ទេរប្តូរទៅប្រើប្រាស់​ទឹកស្អាត។  ប៉ុន្តែ ចាប់ពីពេលសំណូមពរផ្គត់ផ្គង់ទឹកស្អាតមក
 បង Andi Nirwanto  មិនទាន់ទទួលបានដំណឹងអ្វីពីក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទេ។ 
រឿងរបស់បង Andi Nirwanto ជាឧទសហរណ៍មួយក្នុងចំណោមឧទសហរណ៍  ស្ដីពី
សេវាកម្មផ្គត់ផ្គងទឹករបស់បណ្ដាក្រុមហ៊ុនទឹកស្អាតរបស់រដ្ឋ។​

    ដូច្នេះ តុលាការរដ្ឋធម្មនុញ្ញឥណ្ឌូនេស៊ី នាពេលថ្មីៗនេះបានលុប ចោលច្បាប់ធន
ធានទឹកដែលបានចេញផ្សាយពីឆ្នាំ ២០០៤។ តាមបណ្ដាឯកសារ ដែលបានចេញ
ផ្សាយ ជំនួសអោយច្បាប់ចាស់ៗនៃការប្រើប្រាស់ទឹកស្អាត បានចាត់ទុកជាសិទ្ធិ
សារវ័ន្តរបស់មនុស្ស។ ដូច្នេះ នាបច្ចុប្បន្ន  រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងពិនិត្យមើល
 និងជំរុញខ្លាំងរូបសណ្ឋាន សហប្រតិបត្តិការសាធារណរដ្ឋ-ឯកជន ក្នុងផលិតកម្ម 
និងផ្គត់ផ្គង់ ទឹក ស្អាត  ដើម្បីទទួលអោយបានគោលដៅបង្កើនបរិមាណគ្រួសារ
ប្រើប្រាស់ ទឹកស្អាត ពី២៥ឡើង៦០%នាឆ្នាំ២០១៩។​

ឧទាហរណ៍១អំពីការជោគជ័យនៃការអនុវត្តរូបសណ្ឋាននេះគឺក្រុមហ៊ុន  Aetra
Air Tangerang​។ ក្នុងមួយវិនាទីមានទឹកចំនួន៩០០ លីត្រ ត្រូវបានបាញ់ពីទន្លេ Cisa
dane និងបានចម្រាញនៅរោងចក្រ Aetra Air Tangerang។ នាបច្ចុប្បន្ន ក្រុមហ៊ុននេះ
បានផ្គត់ផ្គង់ទឹក អោយ គ្រួសារចំនួន៧២០០០គ្រួនិងរោងចក្រចំនួន៥៦០។ អគ្គ
នាយកក្រុមហ៊ុន Aetra Air Tangerang លោក Untung Suryadi បានអោយដឹងថា៖ ​

    “ ទំនាក់ទំនងសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាកិច្ចសហប្រតិ បត្តិការរវាងរដ្ឋាភិ
បាល បណ្ដាអ្នកផ្គត់ផ្គង់សេវាកម្មសាធារណដែលបាន កំណត់ទិសដៅនេះ និងអង្គ
ភាពអាជីវកម្មឯកជន បណ្ដាសកម្មជនដើម្បីគោលដៅចំណេញសមស្រប។ អង្គ
ភាពអាជីវកម្មត្រៀមខ្លួនជាស្រេច  ចូលរួមការងារដែលទាក់ទិនដល់សេវាកម្ម
សាធារណ។”​

ដើម្បីធានាថាប្រជាជនឥណ្ឌូនេស៊ីបានប្រើប្រាស់ទឹកស្អាតនោះទន្ទឹមនឹងការ
ត្រៀមខ្លួនជាស្រេចរបស់អង្គភាពអាជីវកម្មឯកជន តួនាទីរបស់ រដ្ឋាភិបាលក៏សែន
សំខាន់។ នាយក នាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់ ទឹកឥណ្ឌូនេស៊ី លោក Tamin
Zakaria Amin បានសង្កត់ធ្ងន់ថា៖ ការងារ នេះ ត្រូវការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំ
ស្រុក ខ័ណ្ឌ ​៖​

ប្រការសំខាន់គឺត្រូវមានការគាំទ្ររបស់បណ្ដាថ្នាក់ដឹកនាំតំបន់។  នាពេល
បណ្ដាក្រុមហ៊ុនរដ្ឋសុទ្ធតែមានឱកាសធ្វើអាជីវកម្មក្តី ប៉ុន្តែគេធ្វើ មិនបាន និងបណ្ដា
ក្រុមហ៊ុនទឹកឯកជនចាត់ទុកនេះគឺជាឱកាសធ្វើអាជីវ កម្មគួរអោយទាក់ទាញ។

បន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញឥណ្ឌូនេស៊ីលុបចោលច្បាប់ធនធានទឹកពោល
ខាងលើនេះ អនុក្រិត១ស្ដីពីអាជីវកម្មទឹកស្អាត ត្រូវបាន ក្រសួងសាធារណនិងរដ្ឋ
បាលឥណ្ឌូនេស៊ី ចេញផ្សាយនាចុងខែឧសភានេះ។​នាបច្ចុប្បន្ន អង្គភាពអាជីវកម្ម
ឯកជនជាច្រើន កំពុងធ្វើសកម្មភាព ក្នុងវិស័យទឹកស្អាត កំពុងរងចាំឱកាសល្អនា
ពេលខាងមុខនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ