ការ​ប្រឡងវោហារ​និង​ច្រៀងភាសារ​​ឥណ្ឌូណេស៊ី - លើក​តម្កើង​សម្រស់​វប្បធម៌ និង​ភាសា​ឥណ្ឌូនេស៊ី

(VOVWORLD) - គួរឱ្យទាក់ទាញនិងរំភើប គឺជាអ្វីដែលអាចនិយាយអំពីវគ្គផ្តាច់ព្រ័ត្រនៃ "ការប្រឡងវោហារ និងច្រៀនភាសារឥណ្ឌូនេស៊ី" ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២២ ខែសីហា នៅសាលប្រជុំនៃដេប៉ាតឺម៉ង់អក្សរសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ នេះគឺជាឱកាសមួយសម្រាប់បេក្ខជន បេក្ខនារី ដើម្បីបង្ហាញពីទេពកោសល្យក្នុងការវោហារ សមត្ថភាពបញ្ជេញយោបល់ និងចំណង់ចំណូលចិត្តចំពោះភាសា និងវប្បធម៌ឥណ្ឌូនេស៊ី។

ដោយបានចាប់ផ្តើមកាលពីជាងមួយខែមុន កម្មវិធី “ការប្រឡងវោហារ និងច្រៀងភាសារឥណ្ឌូនេស៊ី” ដែលរៀបចំឡើងដោយមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សហការជាមួយស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញ បានទាក់ទាញការចូលរួមពីយុវជនក្នុងទីក្រុងយ៉ាងច្រើនកុះករ។ ពួកគេគឺជានិស្សិត អតីតនិស្សិតភាសាឥណ្ឌូនេស៊ី ជាមគ្គុទ្ទេសក៍ទេសចរណ៍ ឬជាអ្នកដែលចូលចិត្តភាសាឥណ្ឌូនេស៊ី។ បន្ទាប់ពីវគ្គជម្រុះ គណៈរៀបចំបានជ្រើសរើសបេក្ខជនឆ្នើមចំនួន ២១នាក់ ក្នុងចំណោមបេក្ខជនជិត ៥០នាក់ លើវិញ្ញាសារវោហារនិងការច្រៀង ដើម្បីប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ។ លោកស្រីបណ្ឌិត Ngo Thi Phuong Lan នាយិការសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្របានចែករំលែកអំពីអត្ថន័យនៃការប្រឡងនេះ៖ “ដោយស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវប្បធម៌រវាងប្រទេសទាំងពីរ ការប្រឡងនេះ មិនត្រឹមតែជាទីលានលេងសម្រាប់និស្សិតក្នុងការអនុវត្ត និងបង្កើនជំនាញភាសាឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីវប្បធម៌ ប្រជាជន និងប្រទេសឥណ្ឌូនេស៊ីផងដែរ។ ការប្រឡងមិនត្រឹមតែជាកន្លែងសម្រាប់បេក្ខជនបង្ហាញសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ប្រជាជនទីក្រុងហូជីមិញបង្ហាញចំណងមិត្តភាពជាមួយប្រជាជនឥណ្ឌូនេស៊ីទៀតផង” ។

ការ​ប្រឡងវោហារ​និង​ច្រៀងភាសារ​​ឥណ្ឌូណេស៊ី - លើក​តម្កើង​សម្រស់​វប្បធម៌ និង​ភាសា​ឥណ្ឌូនេស៊ី - ảnh 1គណៈប្រតិភូ និងភ្ញៀវកិត្តិយសបានរីករាយជាមួយនឹងការសម្តែងរបស់បេក្ខជន។

ក្នុងផ្នែកប្រឡងវោហារ បេក្ខជនទាំង១០រូបបានជួយទស្សនិកជនឱ្យយល់កាន់តែច្បាស់អំពីទំនាក់ទំនងឥណ្ឌូនេស៊ី-វៀតណាមនាបច្ចុប្បន្ន តាមរយៈប្រធានបទ៖ ៧០ឆ្នាំនៃទំនាក់ទំនងឥណ្ឌូនេស៊ី-វៀតណាម ; ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌូនេស៊ី-វៀតណាម; តួនាទីរបស់យុវជនជំនាន់ក្រោយក្នុងការកសាងទំនាក់ទំនងឥណ្ឌូនេស៊ី-វៀតណាម; តួនាទីសំខាន់របស់ឥណ្ឌូនេស៊ីនិងវៀតណាមនៅ ក្នុងអាស៊ាន។

ជ្រើសរើសប្រធានបទបទ “ឱកាសនិងបញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការអប់រំរវាងឥណ្ឌូនេស៊ី និងវៀតណាម” បេក្ខនារី Tran Thi Kieu Trinh អតីតនិស្សិតផ្នែកសិក្សាឥណ្ឌូនេស៊ី មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្របានទទួលជ័យជំនះ ជាមួយនឹងសមត្ថភាពបង្ហាញជាភាសាឥណ្ឌូនេស៊ីយ៉ាងស្ទាត់ជំនាញ និងការធ្វើវិចារណកម្មយ៉ាងមុតស្រួច៖ “អ្វីដែលខ្ញុំពេញចិត្តបំផុតនោះគឺការឃើញនូវអន្តរកម្មនិងមតិវិជ្ជមានពីគណៈមេប្រយោគ និងទស្សនិកជនចំពោះការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។ សុន្ទរកថានេះ មិនត្រឹមតែសម្រាប់ការប្រឡងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់នាងខ្ញុំ ផ្ញើរសារអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអប់រំ និងរួមចំណែកតិចតូចក្នុងការកសាងស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ”។

ការ​ប្រឡងវោហារ​និង​ច្រៀងភាសារ​​ឥណ្ឌូណេស៊ី - លើក​តម្កើង​សម្រស់​វប្បធម៌ និង​ភាសា​ឥណ្ឌូនេស៊ី - ảnh 2អគ្គកុងស៊ុលឥណ្ឌូណេស៊ីប្រចាំទីក្រុងហូជីមិញ លោក Agustaviano Sofjan  និងភរិយាបានឡើងឆាកជាមួយបេក្ខេនារី Tran Minh Hieu។

ទន្ទឹមនឹងនោះ ក្នុងផ្នែកប្រឡងច្រៀង ដោយស្លៀកពាក់ឈុត Batik ប្រពៃណីរបស់ឥណ្ឌូនេស៊ី បេសក្ខនារី Tran Minh Hieu ជានិស្សិតឆ្នាំទី ៣ ផ្នែកសិក្សាឥណ្ឌូនេស៊ី នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ បានបញ្ចេញពន្លឺរស្មីនៅលើឆាកសម្តែង។ ទឹកដមសម្លេងដ៏ស្រទន់ និងការប្រាស្រ័យទាក់ទងដ៏ល្អជាមួយទស្សនិកជន បានទទួលការអបអរសាទរពីគណៈមេប្រយោគនិងភ្ញៀវកិត្តិយស។ ជាមួយនឹងទឹកដមសម្លេង ថាមវន្ត និងអាកប្បកិរិយាប្រកបដោយទំនុកចិត្ត Minh Hieu បានវ៉ាដាច់បេក្ខជនទាំង ១០ នាក់ផ្សេងទៀត ដើម្បីក្លាយជាម្ចាស់ជើងឯកក្នុងខ្លឹមសារច្រៀង៖ “ចំណាប់អារម្មណ៍ដំបូងរបស់នាងខ្ញុំនៅពេលទទួលជ័យជំនះ គឺសប្បាយចិត្តនិងភ្ញាក់ផ្អើលខ្លាំងណាស់។ ខ្ញុំមិនគិតថា នឹងឈ្នះការប្រលងនេះទេ ព្រោះបេក្ខជនឆ្នាំនេះសុទ្ធតែមានទេពកោសល្យក្នុងការច្រៀង។ ខ្ញុំបានចូលរួមការប្រឡងក្នុងគោលបំណងធ្វើតេស្តខ្លួនឯង ហើយក៏ចូលរួមចំណែកផ្សព្វផ្សាយតន្ត្រី និងវប្បធម៌ឥណ្ឌូនេស៊ីតាមរយៈការប្រឡងនេះ”។

"ការប្រឡងវោហារនិងច្រៀងភាសារឥណ្ឌូនេស៊ី" ត្រូវបានរៀបចំឡើងក្នុងឱកាសខួបលើកទី ៧៩ ទិវាបុណ្យជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី (១៧ សីហា ១៩៤៥- ១៧សីហា ២០២៤) អបអរសាទរការដែលភាសាឥណ្ឌូនេស៊ីត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាភាសារអន្តរជាតិជាផ្លូវការរបស់អង្គការនេះ នៅចុងឆ្នាំ ២០២៣ និងអបអរសាទរខួប៣១ឆ្នាំនៃការបង្កើតផ្នែកសិក្សាឥណ្ឌូនេស៊ី នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ ទីក្រុងហូជីមិញ។ ដោយមើលឃើញការប្រឡងរបស់បេក្ខជនចាប់តាំងពីចាប់ផ្តើមកម្មវិធីរហូតដល់ពេលផ្តល់រង្វាន់ លោក Agustaviano Sofjan អគ្គកុងស៊ុលឥណ្ឌូណេស៊ីប្រចាំទីក្រុងហូជីមិញ មានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះការសម្តែងដ៏ល្អប្រសើររបស់បេក្ខជនទាំងអស់៖ “ខ្ញុំចង់អបអរសាទរដល់បេក្ខជនទាំងអស់ដែលបានចូលរួមក្នុងការប្រឡងនេះ។ អ្នកទាំងអស់គ្នាពិតជាអស្ចារ្យណាស់។ ខ្ញុំក៏ដឹងដែរថា អ្នកបានចំណាយពេលជាច្រើន ក្នុងការហាត់សមសម្រាប់ការប្រឡងវោហារនិងច្រៀង។ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះស្មារតីខិតខំអស់ពីចិត្តពីថ្លើមរបស់អ្នកក្នុងការប្រឡង។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្នក”។

ការ​ប្រឡងវោហារ​និង​ច្រៀងភាសារ​​ឥណ្ឌូណេស៊ី - លើក​តម្កើង​សម្រស់​វប្បធម៌ និង​ភាសា​ឥណ្ឌូនេស៊ី - ảnh 3បេក្ខនារីពីររូបដែលទទួលបានរង្វាន់លេខ១។

ពានរង្វាន់ខ្ពស់បំផុតក្នុងការប្រឡងបានទៅលើ Tran Thi Kieu Trinh និង Tran Minh Hieu អតីតនិស្សិត/និស្សិតផ្នែកសិក្សាឥណ្ឌូនេស៊ី ដេប៉ាតឺម៉ង់សិក្សាបូព៌ា មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ រង្វាន់សម្រាប់បេក្ខជនទាំងពីរនេះ គឺដំណើរទេសចរណ៍ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងគោលដៅល្បីៗដូចជា Jakarta Yogyakarta និង Bali៕

ប្រតិកម្មទៅវិញ

ផ្សេងៗ