ការអភិវឌ្ឍន៍សំណង់ចីរភាពនៅម៉ាឡេស៊ី

  (VOV World)_ គិតដល់ខែមេសាឆ្នាំ ២០១៣ ម៉ាឡេស៊ីបានមាន ផ្ទៃ សំណង់
ពណ៌ បៃតងចំនួនជាង៤,៦លានម៉ែត្រក្រឡា។ នេះគឺជាលទ្ធផលដែលបណ្ដាស្ថា
បត្យករ  បណ្ដាវិនិយោគិនម៉ាឡេស៊ីទទួលបានក្នុងការកែលំអរ ​និងកសាង បណ្ដា សំណង់ស្និទ្ធិស្នាលជាមួយបរិស្ថាន សំដៅឆ្ពោះទៅការសន្សំសំចៃ ថាមពល ទឹក
និង កាត់បន្ថយបរិមាណកាក់សំណល់បញ្ចេញចោល។ 

ការអភិវឌ្ឍន៍សំណង់ចីរភាពនៅម៉ាឡេស៊ី - ảnh 1
ម៉ាឡេស៊ីអភិវឌ្ឍន៍សំណង់ចីរភាព (internet)

          ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បណ្ដាទីក្រុង និងសំណង់ទីក្រុង របស់ម៉ា ឡេស៊ីកាន់តែបានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឆ្លើយតប នឹងតម្រូវការអំពី
ហេដ្ឋារចនា សម្ព័ន្ថរបស់ប្រជាជន។ ប៉ុន្តែ ដំណើការនេះក៏ បានបង្កើនបរិមាណកាក់
សំណល់ បញ្ចេញចោល។ តាមតួរលេខស្ថិតិ ម៉ាឡេស៊ីឈរលំដាប់ថ្នាក់ទី៦៦ លើទូ
ទាំងពិភព លោក អំពីយថាទស្សន៍អភិវឌ្ឍន៍ មនុស្សនាឆ្នាំ ២០០៩ ប៉ុន្តែ ឈរលំដាប់
ថ្នាក់ទី ៥៤ អំពីយថាទស្សន៍ប្រសិទ្ធិ ភាពបរិស្ថាន ឆ្នាំ ២០១០ ថយចុះ ២៨ ថ្នាក់ បើ
ប្រៀបនឹង ឆ្នាំ ២០០៨។ ប្រការនេះបានសរអោយឃើញថា÷ ខឿនសេដ្ឋកិច្ច  និងគុណភាពជីវភាពរស់នៅ របស់ប្រជាជនម៉ាឡេស៊ី ត្រូវបានលើកស្ទួយ ប៉ុន្តែ​ជះឥទ្ធិពលទៅលើបរិស្ថានក៏មិនតិចតូចទេ ដោយវាបានជាបង្កើតឡើងនូវបញ្ហាមួយ
អំពីតុល្យភាព រវាងការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងជាមួយការការពារបរិស្ថានសំរាប់ម៉ា
ឡេស៊ី។ ដូច្នេះ បណ្ដា ស្ថាបត្យករនៅទីនេះបាននិងកំពុងប្រមូលផ្តុំកែលំអរ និងក
សាងលំនៅដ្ឋាន​ចីរភាព នា នា ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ។ ស្ថាបត្យករ 
Goh Kai Chen នៅមហាវិទ្យាល័យ Tun Hus – Sein Onn ម៉ាឡេស៊ី បានអោយដឹងថា÷

          “ ជាប្រចាំឆ្នាំ ម៉ាឡេស៊ីមានកាក់សំណល់រាប់ពាន់តោនពីជីវភាពរស់ នៅហើយ  ​កាក់សំណល់ទាំងនេះភាគច្រើនគឺមកពីបណ្ដាមណ្ឌលផ្ទះស្នាក់ នៅ។  ទន្ទឹមនឹងនោះ 
បណ្ដា អាគារនេះក៏ប្រើប្រាស់បរិមាណថាមពលនិងទឹក ជាច្រើនដែរ។ ដូច្នេះ យើងខ្ញុំ
ទើប ឆ្ពោះទៅការកសាងអាគារចីរភាពនានា។  បណ្ដាអាគារនេះនឹងរួមចំណែកការពារ បរិស្ថានម៉ាឡេស៊ី។”

          សំដៅជាក់ស្ដែងភាវូបនីយកម្មនិយមន័យសំណង់ចីរភាព យថាទស្សន៍កសាង
បៃតង ( Green Buiding Index) ត្រូវបាននាំចេញនាឆ្នាំ  ២០០៩។  សន្ទស្សន៍ត្រូវបានផ្អែក
ទៅ លើបទដ្ឋានចំនួន៦ រួមមាន÷ សន្សំសំចៃថាមពល សន្សំសំចៃទឹក គុណភាពបរិ
ស្ថាន ក្នុងគ្រួសារ ប្រើប្រាស់វត្ថុធាតុដើមស្និទ្ធិ ស្នាលជាមួយបរិស្ថាន …។ល។ បណ្ដា
អាគារ បៃតងនឹងជួយកាត់បន្ថយការជះ ឥទ្ធិពលនៃដំណើការកសាង​សុខភាពរបស់
មនុស្ស  និងបរិស្ថាន  តាមរយះការជ្រើសរើសទីកន្លែង គូរប្លង់ កសាង ដំណើការ ជួស
ជុល និង លុបបំបាត់ចោលអាគារមិនស្និទ្ធិស្នាលជាមួយបរិស្ថាន។ ក្រោយរយះពេល ជិត៤ឆ្នាំអនុវត្តន៍ មានគំរោងការណ៍ចំនួន ១២៥គំរោង ត្រូវបានទទួល ស្គាល់ជាអាគារ
បៃតង។ សំណង់ទាំងនេះ បានរួមចំណែកកាត់បន្ថយផ្សែង បញ្ចេញចោលចំនួន២០០ 
០០០ តោន/ឆ្នាំ សំរាប់ម៉ាឡេស៊ី។

ទោះបីជាទទួលបានបណ្ដាសមទ្ធិផលគួរអោយលើកដំកើងក្តី ប៉ុន្តែ ការអភិវឌ្ឍន៍
ផ្នែកសំណង់បៃតងនៅម៉ាឡេស៊ីនៅប្រឈមមុខនឹងការលំបាក សាកល្បងជាច្រើន។ ស្ថាបត្យករ Goh Kai Chen នៃមហាវិទ្យាល័យ​       Tun Hus – Sein Onn ម៉ាឡេស៊ី បាន
អោយដឹងថា÷

          “ និយមន័យអំពីសំណងចីរភាពនៅមានភាពថ្មីថ្មងនៅម៉ាឡេស៊ី។ ប្រជាជន ជា ច្រើននៅតែមិនយល់ដឹងអំពីសារសំខាន់នៃការកសាង តភ្ជាប់ជាមួយ ការការពារបរិ
ស្ថាន។”

          រួមជាមួយនិន្នាការកសាងចីរភាពលើទូទាំងពិភពលោក​ ម៉ាឡេស៊ី កំពុង បោះ
ជំហាន ដើមដំបូង។ បណ្ដាសំណង់ស្និទ្ធិស្នាលជាមួយបរិស្ថានកំពុងរួម វិភាគទាន បង្កើតបរិយាកាសបៃតងនៅម៉ាឡេស៊ី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ