(VOVWORLD) - ដោយចំណាយទឹកប្រាក់ចំនួន ១៣.០០០ ដុល្លារអាមេរិក ដើម្បីវិនិយោគលើផ្ទៃដីដាំចេកចំនួន ១ ហិកតា ក្រោយរយៈពេល ៩ ខែ នៅពេលប្រមូលផលជាលើកដំបូង ប្រាក់ចំណេញទទួលបានច្រើនជាងពី ២ ទៅ ៣ ដង (ប្រមាណ ៣៥.០០០ ទៅ ៤០.០០០ ដុល្លារអាមេរិក) ។ ចាប់ពីរដូវកាលទី ២ រយៈពេលប្រមូលផលត្រូវបានកាត់បន្ថយ ពោលគឺ ជារៀងរាល់ ៦ ខែម្តង ផ្តៃដីដាំចេកចំនួន ១ ហិកតា អាចប្រមូលផលបាន ពី ៣៥.០០០ - ៤០.០០០ ដុល្លារអាមេរិក។
កសិដ្ឋានចេកត្រូវបាន Hoang Anh Gia Lai Agrico (HAGL Agrico) ចំណុះសម្ព័ន្ធក្រុមហ៊ុន Hoang Anh Gia Lai វៀតណាមវិនិយោគអភិវឌ្ឍន៍នៅតាមខេត្តចំនួន ៣ របស់កម្ពុជាគឺ៖ ស្ទឹងត្រែង រតនគីរី និងក្រចេះ។ ដោយមានផ្ទៃដីសរុបជាង ៧ ០០០ ហិកតា គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ជារៀងរាល់ឆ្នាំកសិដ្ឋានចេកអាចប្រមូលផលបាន ២ ដង ជាមួយប្រាកចំណូលជាង ៦០០ លានដុល្លារអាមេរិក (ស្មើនឹង ១៥ ០០០ ពាន់លានដុង) ។ នេះក៏ជាកសិដ្ឋានចេក ដែលមានទំហំ និងបរិមានផលច្រើនបំផុតនៅអាស៊ីអាគ្នេយ៍នាបច្ចុប្បន្ននេះផងដែរ។
សកម្មភាពពិនិត្យចេកនៅរោងចក្រចេករបស់ HAGL Agrico |
យោងតាមតួរលេខស្ថិតិគិតដល់ដំណាច់ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទកម្ពុជាបានឲ្យដឹងថា HAGL Agrico បានចាប់ផ្តើមអនុវត្តន៍គម្រោងកសិដ្ឋានចេកនៅកម្ពុជាតាំងពីឆ្នាំ ២០១៦។ ក្រោយរយៈពេល ៣ ឆ្នាំ ផ្ទៃដីនៃចំការចេករបស់ HAGL Agrico នៅកម្ពុជាបានកើនជាង ៧.០០០ ហិកតា ដែលក្នុងនោះមានផ្តៃដីចំនួន ៣.០០០ ហិកតាអាចប្រមូលផលបាន។ ទាក់ទងនឹងបរិមានផល HAGL Agrico បានប្រមូលផលចេកចំនួន ៣ សែនតោន / ឆ្នាំ។ ក្នុងពេលនោះ ក្រោយរយៈពេល ៥០ ឆ្នាំ នៃការអភិវឌ្ឍឧស្សាហកម្មចេកមក ចំការចេកធំបំផុតរបស់ហ្វីលីពីនទើបមានផ្ទៃដីចំនួន ៥.០០០ ហិកតាប៉ុណ្ណោះ។ ប្រការនេះបានសរឲ្យឃើញសមត្ថភាព ក៏ដូចជាការប្តេជ្ញាចិត្តនិយោគរយៈពេលយូរអង្វែងរបស់ HAGL Agrico លើវិស័យកសិកម្មនិយាយរួម និងលើគម្រោងកម្ពុជានិយាយដោយឡែក។ លោក Grray Quibradero អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៃរោងចក្រចេក HAGL Agrico បានឲ្យដឹងថា៖
“កសិដ្ឋានចេករបស់ HAGL Agrico គឺជាកសិដ្ឋានមួយ ដែលមានទំហំធំ ពោរពេញទៅដោយសក្តានុពល ហើយកំពុងអភិវឌ្ឍន៍ ដើម្បីក្លាយទៅជាខ្លា លើវិស័យឧស្សាហកម្មចេកនៅអាស៊ី។ ដូច្នេះ យើងខ្ញុំកំពុងខិតខំប្រឹងប្រែង កែលំអមូលដ្ឋានសំភារៈ អនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ទៅក្នុងដំណើរការផលិតចេក។ យើងខ្ញុំមិនត្រឹមតែនាំចេញចេកទៅកាន់ចិនប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅកាន់កូរ៉េខាងត្បូង ជប៉ុន ហើយនឹងពង្រីកទៅកាន់ទីផ្សារជាច្រើនទៀតផង។ ទិសដៅរបស់ក្រុមហ៊ុនគឺក្លាយជាអ្នកផ្គត់ផ្គង់ចេកឈានមុខគេនៅលើទីផ្សារអន្តរជាតិ” ។
សកម្មភាពវេចខ្ចប់ចេកមុនពេលនាំចេញទៅកាន់ទីផ្សារបរទេស |
មានកត្តាចំនួន ២ ដែលជួយ HAGL Agrico ទទួលបានជោគជ័យជាមួយនឹងកសិដ្ឋានចេក ធំបំផុតនៅអាស៊ីអាគ្នេយ៍។ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានចាត់ទុកថាជាកត្តាចម្បង។ ជំហានទាំងអស់ចាប់ពីការរៀបចំផែនការមេ រចនាខ្សែអគ្គិសនីបែងចែកដីឡូត៍នៅលើកសិដ្ឋានត្រូវបានធ្វើយន្តូបនីយកម្មទាំងអស់។ លោក Grray Quibradero អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៃរោងចក្រចេក HAGL Agrico បានចែករំលែកថា៖
“វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាប្រៀបខ្លាំងគួរឱ្យចាប់អារម្មណ៍មួយរបស់កសិដ្ឋានចេកធំបំផុតនៅអាស៊ីអាគ្នេយ៍នេះ។ទីមួយគឺ វាជួយឱ្យបរិស្ថាននៅទីនេះកាន់តែស្អាត។ ទីពីរគឺ សកម្មភាពផលិតកម្មកាន់តែងាយស្រួលអនុវត្តន៍។ ក្នុងរយៈពេលខ្លី រាល់សកម្មភាពប្រមូលផល ការកែច្នៃ ការវេចខ្ចប់ ការថែរក្សាក្រោយពេលប្រមូលផល និងការរៀបដាក់ក្នុងកុងតឺន័រសម្រាប់នាំចេញពិតជាឆាប់រហ័សណាស់“។
លើលពីនេះទៅទៀត មនុស្សគឺជាកត្តាដ៏សំខាន់ ដើម្បីប្រតិបត្តិការចំការចេក ហើយនាំមកនូវជោគជ័យសម្រាប់ HAGL Agrico។ ចំការចេកនេះមានពលករចំនួនជាង ១ ម៉ឺននាក់ មកពីប្រទេសជាច្រើន ដូចជា៖ កម្ពុជា វៀតណាម ហ្វីលីពីន ចិន និងសឹង្ហបូរី ក្នុងនោះពលករកម្ពុជាបានស្រូបយក ៦០-៧០% ។
ក្រៅពីការសម្រេចរួចរាល់ផែនការផលិតកម្ម ធ្វើអាជីវកម្មនោះ HAGL Agrico ក៏បានសាងសង់សំណង់សុខុមាលភាព ដូចជាផ្ទះស្នាក់នៅសម្រាប់កម្មករ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រព័ន្ធទឹកស្អាត អគ្គិសនី និងផ្លូវគមនាគមន៍នៅតាមខេត្ត នានា ដែលក្រុមហ៊ុនកំពុងធ្វើសកម្មភាព។ លោក Truong Thanh Trong នាយកផ្នែកហិរញ្ញវត្ថុ HAGL Agrico បានឲ្យដឹងថា៖
“គម្រៀង របស់ HAGL Agrico មិនត្រឹមតែទទួលបានការវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពពីអាជ្ញាធរថ្នាក់ខេត្តប៉ុណ្ណោះទេ ថែមទាំងថ្នាក់កណ្ដាលទៀតផង។ គម្រៀងនេះបានរួមចំណែកទៅក្នុងតម្លៃប្រាក់នាំចេញនៅកម្ពុជា ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារធ្វើដល់ប្រជាជននៅតំបន់។ ដូច្នេះហើយ គម្រោងរបស់ HAGL Agrico ជានិច្ចកាលទទួលបានការជួយគាំទ្ររបស់រដ្ឋអំណាចនៃប្រទេសសាមី ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រីរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅផងដែរ“។
យោងតាមថ្នាក់ដឹកនាំ HAGL Agrico ថាអត្រាកំណើនទិន្នផលប្រចាំឆ្នាំនៅកម្ពុជានាពេលអនាគតគឺមានល្បឿនលឿនណាស់ ប្រមាណ ៥ សែនតោនក្នុងឆ្នាំ២០២០។ សំដៅឆ្លើយតបនឹងតម្រូវការនេះ ជាមធ្យមក្នុងមួយឆ្នាំ HAGL Agrico មានតម្រូវការជ្រើសរើសពលករប្រមាណពី ២ ០០០ - ៣ ០០០ នាក់ ជាមួយនឹងប្រាក់ចំណូលពី ៤០០ ដុល្លារអាមេរិកឡើងទៅ។ នេះគឺចាឱកាសការងារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាផងដែរ៕