គ្រូពេទ្យវៀតណាមនាំពន្លឺជូនអ្នកជម្ងឺក្រីក្រនៅព្រះរាជាណាចក្រកម្ពុជា

(VOVWORLD) -ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជនក្រីក្រកម្ពុជា រាប់ម៉ឺននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានរកឃើញពន្លឺតាមរយៈជំនួយ
ឧបត្ថម្ភពីប្រទេសវៀតណាម និងកម្ពុជា។ នេះគឺជាកម្មវិធីសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា សំដៅរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។ ជាពិសេសគឺកម្មវិធីពិនិត្យជម្ងឺ និងផ្ដល់ថ្នាំសង្កូវ និងវះកាត់ភ្នែកដោយឥតគិតថ្លៃជូនប្រជាជនក្រីក្រនៅកម្ពុជា ដោយមានការចូលរួមរបស់មន្ទីរពេទ្យទាហាន ១៧៥ មន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ និងមន្ទីពេទ្យព្រះកេតុមាលា (មន្ទីរពេទ្យទាហាន ១៧៩ កម្ពុជា)
គ្រូពេទ្យវៀតណាមនាំពន្លឺជូនអ្នកជម្ងឺក្រីក្រនៅព្រះរាជាណាចក្រកម្ពុជា - ảnh 1អ្នកជម្ងឺកម្ពុជាកំពុងតម្រង់ជាជួរ 

តាំងពីពេលព្រឹកព្រលឹម អ្នកជម្ងឺរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងមុខអាគារផ្នែកភ្នែក មន្ទីពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។ អ្នកជម្ងឺទាំងនេះ ភាគច្រើនជាជនចាស់ជរា ដែលមានជម្ងឺព្រិលភ្នែក មានសូម្បីតែមានអ្នកជម្ងឺខ្លះដែលមិនអាចមើលឃើញផ្លូវទៀតផង។ លោកស្រី ស៊ុនថា អាយុ ៧២ ឆ្នាំ មកពីខេត្ត កណ្ដាល (មានចំងាយជាង ៤០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ) កំពុងអាន លឺៗនូវខ្លឹមសារ បដាដែលបានព្យួរនៅទីនេះជាពីរភាសាវៀតណាម និង ខ្មែរថា “អបអរសាទរចំពោះគណប្រតិភូវេជ្ជបណ្ឌិតវះកាត់ភ្នែកសប្បុរសធម៌នៃមន្ទីរពេទ្យ ១៧៥ (កងទ័ពប្រជាជនវៀតណាម) និងមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ”។ មនុស្សគ្រប់រូបបានបង្ហាញនូវក្ដីសប្បាយរីករាយនៅពេលដែលមានគ្រូពេទ្យវៀតណាមមកជួយព្យាលបាលជម្ងឺ។

នាវេលាម៉ោង ៦ និង ៣០ នាទី អ្នកជម្ងឺគ្រប់រូបកំពុងទទួលទានអាហារពេលព្រឹកផង និងចែករំលែកអំពីការលំបាក នៅពេលដែលភ្នែករបស់ខ្លួនកំពុងខ្សោយទៅៗពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លោកស្រី ធួនកាកនីកា និងលោកស្រី Le Thi Thien ជាអ្នកជន្ងឺ បានចែករំលែកថា៖

“នៅពេលភ្ញាក់ពីដំរណក នាងខ្ញុំមើលអ្វីក៏ឃើញព្រិលៗ មិនច្បាស់ ហើយ មានអាការៈស្រវាំងភ្នែក។ ទោះបីជា ពាក់វ៉ែនតាហើយក៏ដោយ ប៉ុន្តែនាងខ្ញុំក៏មិនអាចមើលយើញច្បាស់ឡើយ ព្រមទាំង វិលមុខទៀតផង”។

“កាលពីប៉ុន្មានឆ្នាំមុន នាងខ្ញុំមានហូរឈាមនៅភ្នែក។ នាគ្រានោះនាងខ្ញុំបានប្រើប្រាស់ថ្នាំក្នុងស្រុក រហូតមកដល់ពេលនេះ ភ្នែករបស់នាងខ្ញុំមានអាការៈព្រិលៗជាបណ្ដើរហើយ”។

គ្រូពេទ្យវៀតណាមនាំពន្លឺជូនអ្នកជម្ងឺក្រីក្រនៅព្រះរាជាណាចក្រកម្ពុជា - ảnh 2 សកម្មភាពទៅពិនិត្យសុខភាពរបស់ប្រជាជនកម្ពុជា

នាវេលាម៉ោង ៨ ព្រឹក កម្មវិធីវះកាត់ភ្នែកបានចាប់ផ្ដើមប្រព្រឹត្តិទៅ។ ការរះកាត់នីមួយៗបានអនុវត្តន៍ក្នុងរយៈពេល ពី ៥ ដល់ ៧ នាទី។ នៅខាងក្នុងបន្ទប់វះកាត់ បរិយាកាសធ្វើការបានប្រព្រឹត្តិទៅយ៉ាងមមាញឹក។ នាវេលាម៉ោង ១២ ថ្ងៃត្រង់ អ្នកជម្ងឺបានមកដល់អាគារផ្នែកភ្នែកកាន់តែច្រើន ដើម្បីព្យាបាលជម្ងឺ ។ លោក Truong Dinh Can អនុប្រធានមន្ទីពេទ្យ ១៧៥ បានឲ្យដឹងថា៖ នេះគឺជាកម្មវិធីវះកាត់ភ្នែកដោយឥតគិតថ្ងៃលើកទី ១៣ របស់គ្រូពេទ្យវៀតណាម។ ក្នុងកម្មវិធីលើកនេះ គ្រូពេទ្យបានចុះជួយវះកាត់ និងផ្ដល់ថ្នាំសង្កូវដោយឥតគិតថ្លៃជូនអ្នកជម្ងឺចំនួនប្រមាណ ៥០០ នាក់។ ដើម្បីធានាគុណភាពក្នុងការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាជនកម្ពុជាលើកនេះ ភាគីវៀតណាមបានចាត់បញ្ជូនគ្រូពេទ្យចំនួន ៥០ រូប ដែលមានជំនាញវិជ្ជាជីវះខ្ពស់ ព្រមទាំងបរិក្ខាពេទ្យទំនើបៗជាច្រើនផងដែរ។

ក្រោយពីឆ្លងកាត់ការវះកាត់មក អ្នកជម្ងឺគ្រប់រួបសុទ្ធតែមានអារម្មណ៍សប្បាយរីករាយ និងសុភមង្គលដោយមើលឃើញនូវសាច់ញាតិ ក៏ដូចជាជីវិតរស់នៅរបស់ខ្លួន ក្រោយរយៈពេលជាច្រើនឆ្នាំមក។ លោកស្រី ប៊ុនថាអ្នកជម្ងឺមកពីខេត្តតាកែវបានឲ្យដឹងថា៖

“នាងខ្ញុំសូមថ្លែងអំណរគុណចំពោះគ្រូពេទ្យវៀតណាម ដែលបាន នាំមកនូវពន្លឺសម្រាប់យើងខ្ញុំ”។

វាយតម្លៃអំពីការរួមវិភាគទានរបស់គ្រូពេទ្យវៀតណាម ឧត្តមសេនីយ៍ឯក លី សុវណ្ណ ប្រធានមន្ទីរពេទ្យ ព្រះកេតុមាលាបានឲ្យដឹងថា៖

“កម្មវិធីទទួលបានជោគជ័យ ដោយមានអត្ថន័យចំពោះប្រជាជនកម្ពុជា ក៏ដូចជាមន្ទីរពេទ្យ ព្រះកេតុមាលាផងដែរ។ ទីមួយគឺលើវិស័យអប់រំ។ ទីពីរគឺប្រជាជនកម្ពុជាត្រូវបានពិនិត្យ និងព្យាបាលជម្ងឺ។ ទីបីគឺកម្មវិធីនេះបានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាព ប្រពៃណីដ៏ពិសេសរវាងកម្ពុជា និងវៀតណាម”។

នាវេលាម៉ោង ១៧គ្រូពេទ្យផ្នែកភ្នែកវៀតណាមបានខិតខំប្រឹងប្រែងបំពេញការងាររួចជាស្រេចនៅព្រះរាជាណាចក្រកម្ពុជា។ នាថ្ងៃស្អែក គ្រូពេទ្យវៀតណាមនៅតែបន្តចុះជួយពិនិត្យ និងព្យាបាលជម្ងឺជូនអ្នកជម្ងឺក្រីក្រកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ