ចំណាប់អារម្មណ៍ពិបាកបំភ្លេចបានក្រោយវគ្គហ្វឹកហាត់

(VOV)_ក្រោយរយៈពេលជាង២០ថ្ងៃសិក្សារ និងទៅទស្សនាបណ្ដារូប​សណ្ឋាន ស្ដីពីសកម្មភាពមនុស្សធម៌ នៅខេត្ត ទីក្រុងមួយចំនួននៅភាគខាង​ជើងវៀតណាម
 កម្មាភិ បាលម្នាក់ៗ នៃគណៈប្រតិភូសមាគមកាកបាទ​ក្រហមឡាវ សុទ្ធតែបានវាយ
តំ លៃខ្ពស់ចំពោះវគ្គហ្វឹកហាត់ដោយមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមរៀប
ចំឡើង។ ដោយ បទពិសោធន៍ទាំងនេះ បណ្ដាមិត្តឡាវនឹងអនុវត្តសំរាប់កម្មវិធីធ្វើ សកម្មភាពនានារបស់ខ្លួន សំដៅកសាងសមាគមកាកបាទក្រហមឡាវកាន់តែរីក
ធំធាត់ ខ្លាំងមាំមួន។ 
ចំណាប់អារម្មណ៍ពិបាកបំភ្លេចបានក្រោយវគ្គហ្វឹកហាត់ - ảnh 1
គណៈប្រតិភូសមាគមកាកបាទក្រហមឡាវចូលរួមវគ្គហ្វឹកហាត់

វគ្គសិក្សារនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៩ សីហាដល់ថ្ងៃទី១១ កញ្ញា 
ដោយមានការចូលរួមរបស់កម្មាភិបាលជាន់ខ្ពស់ ជាប្រធាន អនុ​ប្រធានសមាគម
កាក បាទក្រហមមកពីគ្រប់ខេត្ត ទីក្រុងរបស់ឡាវដូចជា៖​វៀងច័ន្ទសៀងខ្វាង …លៗ
 ។តាំង​ពីពេល បង្កើតមក មជ្ឈឹមសមាគមន៍​កាកបាទក្រហមវៀតណាម និងសមាគម កាកបាទក្រហមឡាវបានមាន​សកម្មភាពផ្លាស់ប្តូរបទពិសោធន៍ជាច្រើន។ ប៉ុន្តែនេះគឺ ជាលើកដំបូងដែល​បណ្ដាមិត្តឡាវបានចូលរួមវគ្គបំប៉ន់ចំណេះដឹងអំពីសកម្មភាព
មនុស្សធម៌។  គ្រូបង្រៀននៅក្នុងថ្នាក់រៀននេះ ភាគច្រើនជាកម្មាភិបាលនៃគណៈក
ម្មាធិការប្រតិបត្តិ​ ប្រធាននៃមជ្ឈឹមសមាគមកាកបាទក្រហមវៀត​ណាម។ ​មេរៀន
ទាំងឡាយ​បានប្រមូលផ្តុំចូលក្នុងការងារកសាងនិងអភិវឌ្ឍន៍​អង្គការ សមាគម  ការងារផ្សព្វផ្សាយ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស …លៗ ​ លោក Keopasot
Utthanhut ប្រធាន​សមាគមកាកបាទក្រហមខេត្ត Luongnamtha សិក្ខាកាម១រូប  នៃថ្នាក់នេះបានដកចេញមេរៀនសំខាន់​ជាច្រើនសំរាប់ខ្លួនឯង។

          “ ក្រោយពីពេលបានចូលរួមវគ្គសិក្សារនេះ ខ្ញុំបានដកចេញមេរៀនជា​ច្រើន​ អំពីបញ្ហាធំៗចំនួន៤។ ទីមួយគឺការបរិច្ចាកឈាម ទីពីរគឺបណ្ដាសកម្ម​ភាពមនុស្សធម៌  ទីបីគឺការឃោសនា ចលនាកសាងមូលនិធិ និងទី៤គឺកិច្ច​សហប្រតិបត្តិការ ស្វែង រកប្រភពជំនួយពីបរទេស។”

          ក្រៅពីម៉ោងរៀននេះ បណ្ដាសិក្ខាកាមបានទៅស្វែងរក​ស្ថានភាពជាក់ស្ដែង  ផ្លាស់ប្តូររូបសណ្ឋាន បទពិសោធន៍នៅមូល​ដ្ឋាន នៅខេត្តចំនួន៤គឺ៖ Vinh Phuc,
Tuyen Quang, Thanh Hoa, Quang Ninh។ លោក Khamphom Sybunta អនុប្រធាន សមាគមកាកបាទក្រហម​ទីក្រុងវៀងច័ន្ទ បានចែករំលែកថា៖

          “ ក្នុងរយៈពេល៣សប្ដាហ៍ ​ចូលរួមការសិក្សានៅវៀតណាម​ តាមរយៈមេរៀន
នានានេះ របស់ បណ្ដាគ្រូបង្រៀនវៀតណាម យើងខ្ញុំរៀនសូត្របានច្រើន។ មានសកម្ម ភាពមនុស្សធម៌ដ៏ល្អដ៍ មានអត្ថន័យច្រើន ដែលនៅប្រទេសយើងខ្ញុំធ្វើមិនបាន ដូចជា៖​ធនាគារគោ ពេលគឺផ្តល់គោពូជសំរាប់ជនក្រីក្រចិញ្ចឹម សាងសង់ផ្ទះមេត្តាធម៏ និង
មជ្ឈមណ្ឌលព្យាបាលជំងឺសំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ…លៗ”

          តាមរយៈបណ្ដាដំណើរទស្សនា ជួបធ្វើការនៅមូលដ្ឋាន ពិសេសគឺ​ពេលដែល
ចុះទៅ សមាគមកាកបាទក្រហមថ្នាក់ឃុំ លោក Viengxay Khambunnon ប្រធាន សមាគមកាកបាទក្រហមខេត្តសៀងហ្វាង បាន​ឃើញថា៖ បណ្ដាគោលនយោបាយ អំពីកាកបាទក្រហមមានចំណុចស្រដៀងគ្នា​ ប៉ុន្តែការ​អនុវត្តគោលនយោបាយទាំង
នេះនៅ មានការខុសពីគ្នាជាច្រើន៖

          “ ខ្ញុំវាយតំលៃខ្ពស់ចំពោះវគ្គហ្វឹកហាត់លើកនេះ។ ខ្ញុំចាត់ទុកនេះគឺជាដំណើរ​ផ្លាស់ប្តូរបទពិសោធន៍រវាងសមាគមកាកបាទក្រហមវៀតណាម-ឡាវដ៏មាន​អត្ថន័យ​។ ”

          មានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន១០ត្រូវបានចុះហត្ថលេខា​រវាង សមាគមកាកបាទក្រហមនៃបណ្ដាខេត្តមានខ្សែព្រំដែនជាមួយគ្នា។ តាមនោះ រួម
ចំណែក បង្កើនទំនាក់ទំនងមិត្តភាព ប្រពៃណី ​សាមគ្គីភាពពិសេស និងកិច្ចសហប្រតិ បត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ​ និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវ៕ ​

ប្រតិកម្មទៅវិញ

ផ្សេងៗ