ចម្រៀង Tru ក្រោមក្រសែរភ្នែករបស់បណ្ដាមិត្តថៃ

          (VOV)_ចំពោះជនវៀតណាម ចម្រៀង Tru ជាប្រភេទវប្បធម៌ប្រជាប្រិយ ​
ដែលបាន  UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបី។ រីឯ​នៅក្រោមក្រ
សែរ​ភ្នែករបស់បណ្ដាមិត្តថៃ ចម្រៀង Tru ជាប្រភេទសិល្បះជឿនលឿនដ៏ពិសេស គួរអោយស្វែងយល់ស្រាវជ្រាវ និងត្រូវបានរក្សារទុក អភិរក្សសំរាប់ជំនាន់ក្រោយៗ។ 

ចម្រៀង Tru ក្រោមក្រសែរភ្នែករបស់បណ្ដាមិត្តថៃ - ảnh 1
ចំពោះជនវៀតណាម ចម្រៀង Tru ជាប្រភេទវប្បធម៌ប្រជាប្រិយ ​

លើកដំបូងដែលបានស្ដាប់កំសាន្តចម្រៀង Tru ខ្ញុំមិនយល់ថា÷ចម្រៀង Tru ជាប្រភេទ​ច្រៀងយ៉ាងម៉េចទេ។ ប៉ុន្តែ ក្រោយពី​ជួបប្រាស្រ័យជាមួយបណ្ដា​សិល្បករ សិល្បការនី និងត្រូវបានអ្នកជំនាញការអធិប្បាយអំពីចម្រៀង Tru ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ និងស្ងើចសរសើរសមត្ថភាពសម្ដែងចេញមនោសញ្ជេតនា តាមរយះបណ្ដាបទកំណាព្យ និងបទចម្រៀងនានា។ ខ្ញុំឃើញថា លក្ខណះ​ពិសេសនៃចម្រៀង Truគឺ សម្លេងច្រៀងត្រូវបានហ្វឹកហាត់និងផ្សាយពី​ជំនាន់នេះទៅជំនាន់នោះ។

          លោកស្រី Praphairi Ketsawa ប្រធានការិយាល័យទំនាក់ទំនងវៀតណាម-ថៃ ចំណុះនាយកដ្ឋានទំនាក់ទំនងមហាជន PRD បានចែករំលែក​ដូច្នេះ បន្ទាប់ពី​ពេលបានទៅទស្សនាការសម្ដែងចម្រៀង Tru របស់ក្លិបចម្រៀង Tru Hang Kenh ទីក្រុង Hai Phong ។ ចំពោះបណ្ដាមិត្តថៃ ទោះបីជាគេមិន​យល់ធ្វីអំពីពាក្សសំដី​ក្នុងបទចម្រៀងក្តី ប៉ុន្តែ​បណ្ដាចង្វាក់ របាំ បានធ្វើអោយគេមិនអាចមិនងឿងឆ្ងន់ទេ។ លោក Manit Poomsuk អ្នកចាត់តាំងកម្មវិធី នៃក្រុមហ៊ុន​ផ្សាយសម្លេង និង​ទូរទស្សន៍ជាតិថៃបានអោយដឹងថា÷

          “ សំនៀងរបស់បណ្ដាសិល្បករ សិល្បការនីចម្រៀង Tru គឺពិសេសណាស់ ។ ​ប្រភេទចម្រៀងនេះ មិនចាញ់ប្រភេទចម្រៀងណា នៅលើពិភពលោកទេ។”

មិនគ្រាន់តែស្ងើចសរសើរអំពីបច្ចេកទេសច្រៀងរបស់បណ្ដាសិល្បករ សិល្បការនីចម្រៀង Tru ប៉ុណ្ណោះទេ លោក Manit Poomsuk នៅតែយកចិត្តទុកដាក់ជា​ច្រើន ​ដល់បណ្ដាឧបករណ៍តន្ត្រីប្រជាប្រិយ​ រួមចំណែកធ្វើអោចម្រៀង Tru ស៊ីជំរៅក្នុងដួងចិត្តជនគ្រប់រូប។  លោក Manit Poomsuk បាន​អោយដឹងថែមទៀតថា÷

 

          “ បណ្ដាសិល្បករ សិល្បការនីវៀតណាមមានការច្នៃប្រឌិតថ្មីជាច្រើន និង​ប៊ិនប្រ​សព​ក្នុងការប្រើប្រាស់ស្គរ ដើម្បីបង្កើតទំនុកចាប់ផ្តើម និងបញ្ចប់បទចម្រៀង។”

          តាមរយះការសំណេះសំណាលជាមួយបណ្ដាសិល្បករសិល្បការនីច្រៀង ​Tru ​បណ្ដា​មិត្តថៃ បានយល់បន្ថែមអំពីចរិតលក្ខណះពិសេសរបស់សិល្បះ​ប្រជា​ប្រិយ​ចម្រៀង Tru និងចាប់អារម្មណ៍ខ្លាំងជាមួយការអភិរក្ស និងបន្តប្រពៃណីបង្រៀនច្រៀង ​Truសំរាប់មនុស្សជំនាន់ក្រោយៗ។ បងស្រី Patamaport Rattanadilok Na Phuket អ្នក​យក​ព័ត៍មានទូរទស្សន៍ នៃទីភ្នាក់ងារ​ផ្សាយសម្លេង និងទូរទស្សន៍​ជាតិថៃ បានចាត់ទុកថា÷

          “ ខ្ញុំត្រូវទទួលស្គាល់ថា÷ ចម្រៀង Tru ជាប្រភេទតូតន្ត្រីប្រជាប្រិយយូរអង្វែង​និងមានកម្លាំងរស់ខ្លាំង។ ខ្ញុំគិតថា÷វៀតណាមមានចំណុចខ្លាំងជាច្រើន ក្នុងការ​រក្សារ និងបន្តបង្ហាត់បង្រៀន ប្រភេទវប្បធម៌ប្រជាប្រិយចម្រៀង Tru។ ក្រៅពីនោះ ខ្ញុំឃើញថា÷ ជនវៀតណាមមានស្មារតីជនជាតិខ្ពស់ណាស់។”

          ទោះបីជា រយះពេលស្វែងយល់អំពីសិល្បះចម្រៀង Tru មិនច្រើនក្តី ប៉ុន្តែ ​មនុស្ស​ម្នាក់ៗ សុទ្ធតែមានចំណាប់អារម្មណ៍ពិសេសដោយឡែករបស់ខ្លួន អំពី​ប្រភេទ​សិល្បះ​ប្រជាប្រិយនេះរបស់វៀតណាម ហើយទាំងអស់គ្នាមានមតិថា÷ ​ចម្រៀង Tru ជាគំរូមួយអំពី​ការពង្រឹងនិងពង្រីកប្រលឹងវប្បធម៌របស់ជនជាតិវៀតណាម៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ