ឆ័ត្រ Bo Sang លក្ខណៈវប្បធម៌របស់ខេត្ត Chiangmai ប្រទេសថៃ

(VOVWORLD) - នៅពេលមានឱកាសមកដល់ប្រទេសថៃម្ដងៗ កាដូមួយដែលភ្ញៀវទេសចរច្រើន តែងតែទិញជូនមិត្តភក្តិនិងសាច់ញាតិ គឺឆ័ត្រក្រដាសដែលត្រូវបានធ្វើនៅភូមិបុរាណ មួយនៅខេត្ត Chiangmai ជាកន្លែងដែលគេប្រសិទ្ធនាមថា “កុលាបខាងជើង” របស់ថៃ។ ថ្ងៃនេះ មិនចាំបាច់ទៅភូមិ Bo Sang ដោយផ្ទាល់ទេ យើងខ្ញុំ នឹងនាំលោក អ្នកនាងនិងប្រិយមិត្តជួបសំណេះសំណាលជាមួយសិប្បករនៃភូមិបុរាណនេះនៅ ទីក្រុងហាណូយ ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតពីឆ័ត្រដ៏ពិសេសនេះណា!

ឆ័ត្រ Bo Sang លក្ខណៈវប្បធម៌របស់ខេត្ត Chiangmai ប្រទេសថៃ - ảnh 1អ្នកស្រី Pattana Chonthavivirut (ខាងស្ដាំ) និងសហការីកំពុងគូរក្បូរក្បាច់រចនាលើឆ័ត្រក្រដាស Bo Sang។ (រូបថត៖ VOV)
នេះជាលើកដំបូងហើយដែលបានមកដល់ហាណូយដើម្បីចូលរួមកម្មវិធីផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ថៃ អ្នកស្រី Pattana Chonthavivirut ក្នុងសម្លៀកបំពាក់ប្រពៃណី ពណ៌ស្រស់ឆើតឆាយរបស់នារីភូមិ ភាគឦសានថៃ ដោយមានការភ្ញាក់ផ្អើលដោយមិន នឹកស្មានថា ដោយមានការយកចិត្តទុកដាក់របស់អ្នកទស្សនានៅពេលឈៀងចូល ស្ដង់ដាក់តាំងបង្ហាញឆ័ត្រប្រពៃណីរបស់ភូមិ Bo Sang ដែលមនុស្សជាទូទៅ ហៅថា ឆ័ត្រ Bo Sang។ អ្នកទស្សនាជិត១០នាក់ ឈរនៅជុំវិញ ទស្សនាអ្នកស្រី Pattana Chonthavivirut និងសហការីម្នាក់ទៀត គូរក្បូរក្បាច់រចនានៅលើឆ័ត្រ ក្រដាសដ៏ស្រស់ស្អាត។ អ្នកទស្សនាម្នាក់បានចែករំលែកការចាប់អារម្មណ៍យ៉ាង ដូច្នេះថា៖ “ក្បូរក្បាច់រចនាដែលគេគូរលើឆ័ត្រ Bo Sang ជាផ្កាភ្ញីធម្មជាតិសាមញ្ញតែ សម្បូរដោយលក្ខណៈវប្បធម៌។ ផលិតផលនីមួយៗជាបុត្រខាងស្មារតីម្នាក់របស់ សិប្បករអញ្ចឹង។ មនុស្សម្នាមកទីនេះ សុទ្ធតែយកចិត្តទុកដាក់ពិសេសដល់ឆ័ត្រ ថៃដោយសារវាស្អាត ហើយមានបំណងទិញធ្វើជាកាដូអនុស្សាវរីយ៍”។
ឆ័ត្រ Bo Sang លក្ខណៈវប្បធម៌របស់ខេត្ត Chiangmai ប្រទេសថៃ - ảnh 2ឆ័ត្រ Bo Sang ពណ៌ចម្រុះឆើតឆាយត្រូវបានតុបតែងលើខ្លោងទ្វារស្វាគមន៍ភ្ញៀវទេសចរមកទស្សនា Chiangmai។
អ្នកស្រី Pattana Chonthavivirut ឲ្យដឹងថា Bo Sang ជាភូមិតូចមួយដែល ស្ថិតនៅក្នុងព្រះរាណាចក្រ Lanna ពីបុរាណកាល។ ទីនេះមានគ្រួសារប្រកប របរធ្វើឆ័ត្រជាច្រើន ដែលត្រូវបានពង្រីកពីជំនាន់មួយទៅជំនាន់មួយ ដូច្នេះបាន ជាកេរ្តិ៍ឈ្មោះរបស់ឆ័ត្រ Bo Sang បានរីកសាយភាយកាន់តែឆ្ងាយ។ រហូតមក ដល់ពេលនេះ ភូមិរបរសិប្បកម្ម Bo Sang បានគង់វង្សអស់រយៈពេលជាង៥ សតវត្សរិ៍ ប៉ុន្តែអ្នកភូមិភាគច្រើននៅតែផ្សាភ្ជាប់ជាមួយនឹងរបរប្រពៃណី។ អ្នកស្រី Chonthavivirut បានសំណេះសំណាលថា៖ “ភូមិ Bo Sang ជាភូមិប្រកបរបរធ្វើឆ័ត្រតែមួយគត់នៅថៃ។ ភ្ញៀវទេសចរ ទៅ Chiangmai សុទ្ធតែបានមកទស្សនាភូមិរបស់យើងខ្ញុំ ដោយសារប្រសិនបើមិន បានចូលថតរូបជាមួយឆ័ត្រភូមិ Bo Sang ទេ នោះចាត់ទុកថា មិនបានទៅដល់ Chiangmai ទេ។ ខ្ញុំប្រកប របរនេះចាប់តាំងពីកុមារភាពរហូតមកដល់បច្ចុប្បន្នប្រមាណ៣០ឆ្នាំហើយ។ ឪពុកម្ដាយបានបង្រៀនឲ្យខ្ញុំពីមុខរបរនេះ”។
ដើម្បីធ្វើឆ័ត្រ អ្នកភូមិ Bo Sang ប្រើប្រាស់សម្ភារៈជាច្រើនប្រភេទ ដូចជា ឫស្សី សូត្រ ហើយជាពិសេសគឺប្រភេទក្រដាសធ្វើពីដើម Sa។ ដំណើរការធ្វើ ក្រដាស Sa មិនងាយស្រួលទេ។ សំបកដើម Sa ត្រូវបានគេដាក់ដាំឲ្យពុះក្នុងរយៈពេល ប្រហែលជា៣ម៉ោង ហើយយកទៅបុកឲ្យម៉ត់រួច ចាក់ទឹកបន្ថែមហើយកូររហូត ដល់ពេលណាវាក្លាយទៅជាម្សៅរាវ។ ចុងក្រោយ ជាងធ្វើឆ័ត្រនឹងចាក់ម្សៅរាវ នេះចូលក្នុងពុម្ភឈើ ដែលបង្កើតរូបរាងជាទំព័រក្រដាស ហើយយកទៅហាលឲ្យ ស្ងួតដោយពន្លឺព្រះអាទិត្យ។ ស្រដៀងនឹងដំណើរការធ្វើក្រដាស Sa ដំណើរការ ធ្វើពុម្ភឬស្សីនិងគូរក្បូរក្បាច់រចនាលើឆ័ត្រក៏មានសារសំខាន់ដូចគ្នាដែរ។ អ្នកស្រី Chonthavivirut ឲ្យដឹងថែមទៀតថា ក្បូរក្បាច់រចនាទាំងអស់លើឆ័ត្រ សុទ្ធតែត្រូវ បានគូរដោយពណ៌ធម្មជាតិ ដែលយកពីរុក្ខជាតិសុទ្ធសាធ ប៉ុន្តែនាសព្វថ្ងៃ រួមជាមួយការ អភិវឌ្ឍនៃភូមិរបរនោះសិប្បករបានចាប់ផ្ដើមប្រើប្រាស់ថ្នាំលាបអាស៊ីលិកកាន់តែច្រើនជាង។ អ្នកស្រី Chonthavivirut បន្តថា៖ “លក្ខណៈលេចធ្លោនៃឆ័ត្រ Bo Sang គឺដំណាក់កាលទាំងអស់ត្រូវបានធ្វើ ដោយដៃទាំងស្រុង ហើយក្បូរក្បាច់រចនាមិនដូចគ្នាឡើយ។ ឆ័ត្រនីមួយៗនឹង មានក្បាច់រចនាខុសៗគ្នា។ ជាធម្មតា គឺរូបផ្កាភ្ញី និងសត្វនិមិត្តរូបរបស់ថៃដែល ជាសត្វដំរី។ ជារឿយៗ អតិថិជនទិញឆ័ត្រដើម្បីតុបតែងក្នុងពិធីការនានាដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ដោយសារវាជាគ្រឿងតុបតែងស្រស់ស្អាត ដែលអាច សរសេរឈ្មោះកូនក្រមុំនិងកូនកំលោះលើឆ័ត្រ។ ក្រៅពីនោះ អាចប្រើប្រាស់ឆ័ត្រ ក្នុងជីវភាពប្រចាំថ្ងៃបានដែរ។ មានឆ័ត្របីប្រភេទ ឆ័ត្រក្រដាសនិងឆ័ត្រសូត្រ សម្រាប់ធ្វើជាកាដូអនុស្សាវរីយ៍ ហើយឆ័ត្រក្រណាត់ប្រើប្រាស់សម្រាប់បាំងទឹកភ្លៀង។ តម្លៃឆ័ត្រទាំងនេះក៏មិនថ្លៃទេ ប្រហែលជាជាង១០០ bath តែប៉ុណ្ណោះ”។
នៅពេលចូលរួមផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ថៃនៅទីក្រុងហាណូយ លើកនេះ អ្នកស្រី Pattana Chonthavivirut មានបំណងថា តាមរយៈផលិតផល ប្រពៃណីរបស់ថៃ ប្រជាជនវៀតណាមនឹងយល់ដឹងបន្ថែមអំពីវប្បធម៌ថៃ។ ហើយ ដល់ពេលជម្ងឹរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង ឆ័ត្រ Bo Sang នឹងក្លាយទៅ ជាកាដូអនុស្សាវរីយ៍ពេញនិយមរបស់ភ្ញៀវទេសចរនៅពេលមកដល់ថៃម្ដងៗ។ ជា ពិសេស ប្រសិនបើទៅទស្សនាភូមិ Bo Sang ក្នុងខែទី១តាមច័ន្ទគតិ ភ្ញៀវទេសចរ នឹងមានឱកាសចូលរួមពិធីបុណ្យឆ័ត្រ Bo Sang ដែលជាពិធីបុណ្យមួយដ៏ល្បី ល្បាញបំផុតនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ