(VOV World)_ឆ្នាំ ២០១២ ជាឆ្នាំគំរប ៤៥ឆ្នាំ បង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និង ជាឆ្នាំត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឯកភាពយកជាឆ្នាំមិត្តភាព
វៀតណាម-កម្ពុជា។ ក្នុងឆ្នាំ មិត្តភាពវៀតណាម -កម្ពុជា ២០១២ ប្រទេសទាំងពីរបាន
មានសកម្មភាពជាច្រើន ដើម្បីបង្ហាញនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រជាជននៃប្រទេសទាំងពីរ។
|
ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១២÷របត់សំខាន់ក្នុងប្រវត្តិសាស្ត្រ ទំនាក់ទំនងនៃប្រទេសទាំងពីរ(internet) |
ក្នុងឆ្នាំ មិត្តភាពវៀតណាម-កម្ពុជា ២០១២ ដំណើរទស្សនកិច្ចជាផ្លូវការរបស់បណ្ដា គណះប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ បានរួមចំណែកធ្វើអោយស៊ីជំរៅថែម ទៀត ទំនាក់ទំនង មិត្តភាពសាមគ្គីភាព រវាងប្រជាជាតិទាំងពីរ។ ក្នុងនោះមានដំណើរទស្សន កិច្ច នៅវៀតណាមលើកទី ៤ របស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម
សីហមុនី នាខែកញ្ញាឆ្នាំ ២០១២ ដំណើរទស្សនកិច្ចជាផ្លូវការ និងចូលរួមសន្និសីទជាន់
ខ្ពស់ អាស៊ាន របស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នៅ កម្ពុជា នាខែវិច្ឆិកា ឆ្នាំ ២០១២ …ជាំដើម។ ក្នុងបណ្ដាដំណើរទស្សនកិច្ចនោះ ថ្នាក់ដឹក
នាំ នៃប្រទេសទាំងពីរ សុទ្ធតែសង្កត់ធ្ងន់ដល់ សារះសំខាន់របស់ទំនាក់ ទំនងជិតខាង ល្អ ជាបងប្អូន រវាងប្រទេសទាំងពីរ និងមានគោលបំណងថា÷នឹងពង្រឹងនិងពង្រីក ទំ
នាក់ ទំនងដ៏ល្អប្រសើរនេះ កាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។
ពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤៥ ទិវា បង្កើតទំនាក់ទំនងការទូត រវាង វៀតណាមនិងកម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ(វៀតណាម) និងនៅទីក្រុងភ្នំ ពេញ (កម្ពុជា) ជាព្រឹត្តិការណ៍លេចធ្លោ អបអរសាទរឆ្នាំមិត្តភាព វៀតណាម-កម្ពុជា
២០១២។ ថ្លែងមតិក្នុងពិធីមិទ្ទិញ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតនាម
Nguyen Xuan Phuc ប្រធានគណះកម្មាធិការទទួលបន្ទុក ឆ្នាំ មិត្តភាព វៀតណាម-កម្ពុជា
បានអះអាងថា÷
“ ផ្តើមចេញពីគ្រិះដ្ឋានទំនាក់ទំនងប្រវត្តិសាស្ត្រ តាំងពីយូរយាណាស់មកហើយ និងការតស៊ូ ប្រឆាំងអាណានិគមនិយមក្នុងរយះពេល ៤៥ឆ្នាំកន្លងទៅ ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា បានប្រកៀកស្មាជា
មួយគ្នា សាមគ្គី សហប្រតិបត្តិការ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដោយសាច់ស្រស់ ឈាមស្រស់របស់ខ្លួន ក្នុងការតស៊ូប្រឆាំងចក្រព័ទ្ធដើម្បីឯករាជ្យជាតិ កសាងនិងអភិ
វឌ្ឍន៍ប្រទេសជាតិ។”
ក្នុងក្របខ័ណ្ឌ ឆ្នាំមិត្តភាពវៀតណាមនិងកម្ពុជា ២០១២ សន្និសីទទំនាក់ទំនងមិត្ត
ភាព រដ្ឋសភាវៀតណាមនិងកម្ពុជា ត្រូវបានប្រព្រឹត្តទៅ នៅទីក្រុងហូជីមិញ នាខែសី
ហា ឆ្នាំ ២០១២។ ក្នុងបទសន្ទរកថាដែលបានថ្លែងនៅសន្និសីទ ប្រធានរដ្ឋសភា នៃ
ប្រទេសទាំងពីរ បានរំលឹកឡើងវិញនូវបណ្ដាកំណាត់ផ្លូវប្រវត្តិសាស្ត្រ និងសម្ដែងនូវ
ការ ប្តេជ្ញាចិត្ត នាំទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ
ឡើងកំពស់ថ្មី។
ក្នុងឆ្នាំ មិត្តភាព វៀតណាម-កម្ពុជា ២០១២ លើកនេះ បណ្ដាសកម្មភាពផ្លាស់ប្តូរ
អំពីវប្បធម៏ សិល្បះរវាងប្រទេសទាំងពីរក៏ត្រូវបានជំរុញយ៉ាងខ្លាំងក្លាផងដែរ។ពិសេស
គឺ សប្ដាហ៌ វប្បធម៌កម្ពុជានៅវៀតណាម នៅទីក្រុងហាណូយ និងខេត្ត Tra Vinh និង សប្ដាហ៌វប្បធម៌វៀតណាមនៅភ្នំពេញបានរួមចំណែកធ្វើអោយ ចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរស៊ីជំរៅថែមទៀត។
|
ក្នុងឆ្នាំ មិត្តភាព វៀតណាម-កម្ពុជា ២០១២ លើកនេះ បណ្ដាសកម្មភាពផ្លាស់ប្តូរ អំពីវប្បធម៏ សិល្បះរវាងប្រទេសទាំងពីរក៏ត្រូវបានជំរុញយ៉ាងខ្លាំងក្លា(internet) |
ថ្លែងមតិនៅពិធីបើក សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម លោក ពៅស៊ឹង អនុរដ្ឋ
លេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះកម្ពុជាបានអោយដឹងថា÷
“ ទិវាសប្ដាហ៍វប្បធម៌កម្ពុជា លើកទី៤នេះគឺត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀង
ផែនការសហប្រតិបត្តិការស្ដីពីវប្បធម៌និងសិល្បះរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បះ
កម្ពុជានិងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមក្នុងដំណាក់កាល ២០១២
-២០១៧ ជាពិសេសឆ្នាំនេះជាឆ្នាំខួបអនុស្សាវរីយ៍លើកទី ៤៥ នៃការបង្កើតទំនាក់ទំ
នងការទូតរវាងប្រទេសទាំងពីរ។ សប្ដាហ៍វប្បធម៌នេះមិនត្រឹមតែជាការផ្លាស់ប្តូរអំពី
វប្បធម៌គ្នាទៅវិញទៅមកប៉ុណ្ណោះទេថែមទាំងជាការផ្សព្វផ្សាយនិងបង្កើនការយល់
ដឹងគ្នារបស់ប្រជាជននៃប្រទេសយើងទាំងពីរ ព្រមទាំងពង្រឹងចំណងសាមគ្គីភាព
មិត្តភាព សន្តិភាព និងសហប្រតិបត្តិការលើគ្រប់វិស័យតាមទិសស្លោកប្រទេសជិត
ខាងល្អ។”
ទន្ទឹមនឹងនោះ បណ្ដាព្រឹត្តិការណ៍ ជួបប្រាស្រ័យវប្បធម៌ សិល្បះ ផ្សារណាត់ តាំងពិ
ព័រណ៌ រវាងបណ្ដាខេត្តនៅប្រំដែននៃប្រទេសទាំងពីរក៏បានប្រព្រឹត្តទៅដ៏ផុលផុស។ ទោះបីជា ឆ្នាំ មិត្តភាព វៀតណាម -កម្ពុជា ២០១២បានបិទ ប៉ុន្តែបណ្ដាសកម្មភាព មិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ នឹងបន្តបានរៀបចំទៀត។ ការដែលប្រទេសទាំងពីរ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤៥ទិវា បង្កើតទំនាក់ទមនងការទូត និងឆ្នាំ មិត្តភាព វៀតណាម-កម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការ យ់ាងខ្លាំងក្លា រវាងប្រទេសទាំងពីរ សំដៅបំរើផលប្រយោជន៍ចាក់ស្ដែង អោយប្រជាជាំតិទាំងពិរ រួមចំណែកក្នុងការរក្សារសន្តិភាព
ស្ថិរភាព និងសម្បូររុងរឿងក្នុងសហគមន៍អាស៊ានទាំងមូល៕