ជំនះពុះពារលើការលំបាក - លោកគ្រូវៀតណាមនាំភាសាកំណើតមកបង្រៀននៅប្រទេសឡាវ

(VOVWORLD) - អស់រយៈពេលជាង ១០ ឆ្នាំធ្វើការនៅឆ្ងាយពីស្រុកកំណើត លោកគ្រូ Truong Van Phuong នៅកំពុងខិតខំព្យាយាម យកភាសាកំណើតទៅបង្រៀនជូនសហគមន៍ជនវៀតណាមដែលរស់នៅក្នុងប្រទេសឡាវ ក្នុងបំណងចង់ជួយ ប្អូនៗមិនឲ្យភ្លេចពីចប្រភពដើមរបស់ខ្លួនឡើយ។ រហូតមកដល់ពេលនេះ កូនសិស្សជាច្រើនរបស់លោកគ្រូ Phuong អាចស្តាប់ និយាយ អាន និងសរសេរភាសាវៀតណាមបានយ៉ាងស្ទាត់ជំនាញ។

ជំនះពុះពារលើការលំបាក - លោកគ្រូវៀតណាមនាំភាសាកំណើតមកបង្រៀននៅប្រទេសឡាវ - ảnh 1លោកគ្រូ Truong Van Phuong។

បញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Phu Xuan (ទីក្រុង Hue) នៅឆ្នាំ ២០១១ លោកគ្រូ Truong Van Phuong បានដឹងថា មន្ទីរអប់រំ-បណ្តុះបណ្តាលខេត្ត Quang Binh កំពុងជ្រើសរើសគ្រូបង្រៀនភាសាវៀតណាម ដើម្បីបញ្ជូនទៅឡាវ បង្រៀនជូនសហគមន៍ជនវៀតណាម រស់នៅទីនេះ លោកគ្រូ Phuong មិនស្ទាក់ស្ទើរចុះឈ្មោះចូលរួមឡើយ។

ទោះបីជាបានដឹងថា នៅពេលទៅបង្រៀននៅឡាវ នឹងជួបការលំបាកជាច្រើន ប៉ុន្តែដោយមានភាពក្លៀវក្លារបស់ខ្លួននិងការលើកទឹកចិត្តពីគ្រួសារ លោកគ្រូ Phuong បានតាំងចិត្តទៅបំពេញការងារនៅឡាវ។ លោកគ្រូ Phuong ត្រូវបានចាត់ឲ្យបង្រៀននៅសាលាបឋមសិក្សា Thong Nhat (ទីរួមខេត្ត Thakhet ខេត្ត Khammuon) ដែលជាសាលាសម្រាប់សហគមន៍ជនវៀតណាមនៅឡាវ។

“កាលពីឆ្នាំ ២០១១ ខ្ញុំបានបញ្ចប់ការសិក្សា ពេលនោះ មន្ទីរអប់រំខេត្ត Quang Binh កំពុងជ្រើសរើសគ្រូបង្រៀន ដូច្នេះខ្ញុំបានដាក់ពាក្យសុំចូល ហើយត្រូវបានជ្រើសរើស។ ពេលមកដល់ទីនេះ សិស្សានុសិស្សបានចេញស្វាគមន៍យើងខ្ញុំដូចជាសមាជិកគ្រួសារអញ្ចឹង។ ប្រការនេះជួយឲ្យខ្ញុំឃើញពីមនោសញ្ចេតនាជិតស្និទ្ធរបស់ប្រជាជនឡាវ តាមនោះជួយឲ្យខ្ញុំខិតខំប្រឹងប្រែងថែមទៀតក្នុងការបង្រៀន”។

ជំនះពុះពារលើការលំបាក - លោកគ្រូវៀតណាមនាំភាសាកំណើតមកបង្រៀននៅប្រទេសឡាវ - ảnh 2សិស្សានុសិស្សក្នុងថ្នាក់រៀនភាសាវៀតណាមរបស់លោកគ្រូ Phuong។

ដើម្បីជំនះលើការលំបាកក្នុងរយៈពេលដំបូង មុនពេលចូលថ្នាក់ លោកគ្រូ Phuong តែងតែសិក្សាពីបទពិសោធន៍ ការពន្យល់មេរៀន បញ្ហាដែលត្រូវការដាក់ចេញសម្រាប់សិស្សានុសិស្ស របៀបសួរជាភាសាឡាវយ៉ាងដូចម្ដ៉េចពីបណ្ដាលោកគ្រូអ្នកគ្រូដែលបានធ្វើការច្រើនឆ្នាំ ហើយកត់ចំណាំឡើងវិញដើម្បីផ្លាស់ប្ដូរជាមួយសិស្សានុសិស្ស។ លោកគ្រូ Truong Van Phuong បានចែករំលែក៖

 “អំឡុងពេលដែលខ្ញុំបង្រៀននៅទីនេះ ខ្ញុំឃើញថា សិស្សដែលរៀននៅទីនេះសុទ្ធតែជាជំនាន់ ទី៤ឬទី៥ហើយ ដូច្នេះ មូលដ្ឋានគ្រឹះភាសាវៀតណាមមិនសូវល្អទេ។ ក្នុងដំណើរការបង្រៀននៅទីនេះ ការលំបាកដំបូង គឺខ្ញុំមិនចេះភាសាឡាវទេ ដូច្នេះក៏រារាំងដល់ការងារបង្រៀនខ្លះដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចាប់ផ្ដើមជំនះលើការលំបាកទាំងនោះតាំងពីឆ្នាំទី២ ពេលដែលយើងខ្ញុំចាប់ផ្ដើមរៀនភាសាឡាវ ហើយទាក់ទងប្រាស្រ័យជាមួយសិស្សជាភាសាឡាវដែរ។ ពេលដែលយើងអាចប្រាស្រ័យទាក់ទងគ្នាជាភាសាឡាវបាន វានឹងជួយយើងខ្ញុំក្នុងការពន្យល់ខ្លឹមសារមេរៀនទៅកាន់ប្អូនៗកាន់តែល្អជាង”។

បច្ចុប្បន្ននេះ នៅមិនទាន់មានកម្មវិធីឬសៀវភៅសិក្សាភាសាវៀតណាមដ៏ជាក់លាក់ណាមួយ ដែលត្រូវបានយកមកបង្រៀននៅវិទ្យាល័យឡាវនៅឡើយ។ កម្មវិធីដែលសិស្សនៅទីនេះរៀន ត្រូវបានយកចេញពីសៀវភៅសិក្សា ដែលកំពុងអនុវត្តន៍នៅវៀតណាម ដូច្នេះក្នុងដំណើរការបង្រៀន ត្រូវតែបញ្ចូលរូបភាពសំឡេង ដើម្បីជួយសិស្សងាយស្រួលយល់។ ទន្ទឹមនឹងការបង្រៀនជំនាញ លោកគ្រូ Phuong ក៏ចំណាយពេលវេលាច្រើនសម្រាប់និទានរឿងប្រវត្តិសាស្ត្រ វប្បធម៌របស់ជនជាតិ វៀតណាម ដើម្បីជួយឲ្យសិស្សានុសិស្សមានការយល់ដឹងកាន់តែជ្រាលជ្រៅអំពីភាសាដែលពួកគេកំពុងរៀន។ ចែករំលែកអំពីសកម្មភាពបង្រៀនភាសាវៀតណាមរបស់លោកគ្រូអ្នកគ្រូជូនកូនចៅអាណិកជនវៀតណាមដែលកំពុងរស់នៅទីនេះ លោក Pham Van Kinh ប្រធានសមាគមជន វៀតណាមខេត្ត Kham Muon បានឲ្យដឹងថា៖

“ខ្ញុំរីករាយយ៉ាងក្រៃលែងដែលមានសាលាបង្រៀនភាសាវៀតណាមសម្រាប់កូនចៅអាណិកជន វៀតណាម នៅខេត្ត Kham Muon ដែលជួយក្មួយៗរក្សាបាននូវភាសាវៀតណាម ហើយមិនចាំបាច់ទៅរៀននៅឆ្ងាយឡើយ។ ជនជាតិវៀតណាមនៅទីនេះ ច្រើនតែប្រកបរបរលក់ដូរ ដូច្នេះមិនអាចបង្រៀនភាសាវៀតណាមជូនកូនៗបានទៀងទាត់នោះទេ។ សមាគមជនវៀតណាមនៅទីនេះមានការព្រួយបារម្ភចំពោះភាសាកំណើតរបស់ក្មួយៗ នៅពេលដែលក្មួយៗរៀនភាសាវៀតណាមនៅសាលាបឋមសិក្សា ឡើងទៅអនុវិទ្យាល័យពួកគេនឹងភ្លេចភាសាវៀតណាម ដូច្នេះសមាគមបានកំណត់ទិសដៅកសាងសាលាអនុវិទ្យាល័យដើម្បីបន្តនាំភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សា”។

បណ្ដាលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅសាលាបឋមសិក្សា Thong Nhat កំពុងខិតខំព្យាយាម នាំភាសាវៀតណាមឆ្លងដែន ទៅគ្របដណ្ដប់លើទឹកដីឡាវបន្ថែមទៀត ហើយនឹងបន្តផ្សាភ្ជាប់ជាមួយនឹងការងារបង្រៀន ដើម្បីថែរក្សាវប្បធម៌ ភាសាវៀតណាមសម្រាប់កូនចៅអាណិក ជនវៀតណាមនៅខេត្ត Kham Muon និយាយរួម និងទូទាំងប្រទេសឡាវនិយាយរួម ក្នុងបំណងចង់ជួយកុមារវៀតណាមនៅទីនេះយល់ដឹងច្បាស់ថែមទៀតអំពីប្រភពដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ