ជនវៀតណាមនៅឥណ្ឌូនេស៊ីមានឆន្ទៈមោះមុត ក្ដីស្រឡាញ់និងចែករំលែកគ្នាក្នុងចំណុចក្ដៅគគុកនៃជម្ងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ ប្រទេសឥណ្ឌូនេស៊ីកំពុងប្រមូលផ្ដុំកម្លាំងទាំងមូលប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ដែលកំពុងក្លាយទៅជាចំណុចក្ដៅគគុកបំផុតនៃការផ្ទុះរាលដាលនៅទ្វីបអាស៊ី។ ឈរលើខ្សែបន្ទាត់រវាងការរស់រាននិងការស្លាប់ សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីបានពង្រីកស្មារតី "ស្លឹកល្អការពារស្លឹកហែក” ដើម្បីជំនះលើការលំបាកលំបិនដោយឆន្ទៈមោះមុត។

ជនវៀតណាមនៅឥណ្ឌូនេស៊ីមានឆន្ទៈមោះមុត ក្ដីស្រឡាញ់និងចែករំលែកគ្នាក្នុងចំណុចក្ដៅគគុកនៃជម្ងឺរាតត្បាតកូវីដ ១៩ - ảnh 1អ្នកស្រី Van Anh ត្រូវបានចាក់វ៉ាក់សាំងក្រោយពីសះស្បើយ។

អ្នកស្រី Van Anh ជាបុគ្គលិកសម្ព័ន្ធក្រុមហុន Kanguru នៅទីក្រុងហ្សាកាតា ដែលជាកន្លែងមានចំនួនករណីឆ្លងនិងករណីស្លាប់ដោយកូវីដ ១៩ ខ្ពស់បំផុតនៅឥណ្ឌូនេស៊ី។ ថ្វីត្បិតតែបានការពារខ្លួនយ៉ាងហ្មត់ចត់ក៏ដោយ ប៉ុន្តែនាងនៅតែត្រូវឆ្លងវីរុសកូរ៉ូណា នៅពេលរស់នៅ ទីក្រុងមួយដែលមានចំនួនប្រជាជនជាង៥០%ត្រូវឆ្លងកូវីដ ១៩ ហើយ ៨៥%ក្នុងចំណោមអ្នកជម្ងឺទាំងនេះត្រូវធ្វើ ចត្តាឡីស័កនៅតាមផ្ទះ។ ទោះជាយ៉ាងណាក៏ដោយ នាងមានសំណាងល្អដោយទទួលបានការយកចិត្តទុកដាក់និងការជួយឧបត្ថម្ភរបស់សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ី។ អ្នកស្រី Van Anh ចែករំលែកថា៖

“នាងខ្ញុំទទួលបានការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភរបស់សហគមន៍ជនវៀតណាមនិងក្រុមហ៊ុនផ្ទាល់ខ្លួន។ បងប្អូនក្នុងស្ថានទូតវៀតណាមបានពិគ្រោះយោបល់ហើយជូនព័ត៌មានសំខាន់ៗដើម្បីនាងខ្ញុំអាចទាក់ទងជាមួយវេជ្ជបណ្ឌិតនិងមន្ទីរពេទ្យក្នុងដំណាក់កាលលំបាកនេះ។ លើសពីនេះទៅទៀត សហគមន៍ជនវៀតណាមនៅទីនេះមានការកក់ក្ដៅណាស់ ដោយបានយកចិត្តទុកដាក់ ស្រឡាញ់រាប់អាននាងខ្ញុំ ហើយផ្ញើរជូនថ្នាំនិងទំនិញចាំបាច់ជាច្រើន។ រាល់មនោសញ្ចេតនានេះបានជួយនាងខ្ញុំនឹងនរចិត្ត យកឈ្នះលើកូវីដ ១៩ ដើម្បីបន្តធ្វើការនិងរស់នៅក្នុងជម្ងឺរាតត្បាត”។

ជនវៀតណាមនៅឥណ្ឌូនេស៊ីមានឆន្ទៈមោះមុត ក្ដីស្រឡាញ់និងចែករំលែកគ្នាក្នុងចំណុចក្ដៅគគុកនៃជម្ងឺរាតត្បាតកូវីដ ១៩ - ảnh 2ជើងហោះហើរដឹកជញ្ជូនប្រជាពលរដ្ឋវៀតណាមនៅឥណ្ឌូនេស៊ីវិលត្រឡប់មកប្រទេសវិញ។

ស្ថានភាពរបស់អ្នកស្រី Van Anh ក៏ប្រហាក់ប្រហែលគ្នានឹងពលរដ្ឋវៀតណាមផ្សេងៗជាច្រើនទៀតនៅឥណ្ឌូនេស៊ីនៅពេលនេះដែរ។ ដោយមានបាវចនាយកចិត្តទុកដាក់ដល់សហគមន៍ ជួយឧបត្ថម្ភជាអតិបរមាដល់សហគមន៍ជនវៀតណាមក្នុងគ្រាផ្ទុះជម្ងឺរាតត្បាត ស្ថានទូតវៀតណាមបានជំរុញវិធានការគាំពារពលរដ្ឋមួយចំនួនក្នុងពេលឆាប់ៗ។ លោក Dang Trong An លេខាទី២ទទួលបន្ទុកសហគមន៍នៃស្ថានទូតវៀតណាមប្រចាំឥណ្ឌូនេស៊ី ឲ្យដឹងថា៖

“ទីមួយ ស្ថានទូតធ្វើការជាមួយសមត្ថកិច្ចឥណ្ឌូនេស៊ី ស្នើឲ្យភាគីមិត្តបង្កលក្ខណៈងាយស្រួលដោយធានាសុវត្ថិភាពសម្រាប់ពលរដ្ឋវៀតណាមនៅប្រទេសសាមី ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត។ ទីពីរ ស្ថានទូតបានរក្សាខ្សែទូរស័ព្ទបន្ទាន់ពិសេសដើម្បីពិគ្រោះយោបល់ពីការគាំពារពលរដ្ឋដែលពាក់ព័ន្ធដល់ជម្ងឺរាតត្បាត ក្នុងនោះបានក្ដាប់ជាប់ស្ថានភាពរបស់សហគមន៍តាមរយៈសមាគមន៍ជនវៀតណាមនៅមូលដ្ឋាននានា សំដៅជូនដំណឹងឲ្យទាន់ពេលវេលា ណែនាំពលរដ្ឋការពារសុខភាព អនុវត្តន៍វិធានការបង្ការប្រឆាំងជម្ងឺរាតត្បាត ព្រមទាំងក្ដាប់ជាប់តម្រូវការរបស់ពលរដ្ឋ ក្នុងនោះមានបំណងចង់ វិលត្រឡប់មកប្រទេសវិញរបស់អ្នកដែលស្ថិតនៅក្នុងក្រុមអាទិភាព។ ទី៣ ដោយសារហានិភ័យដែលជនវៀតណាមឆ្លងវីរុសនៅទីនេះខ្ពស់ណាស់ ដូច្នេះយើងខ្ញុំត្រូវតាមដានស្ថានភាពរបស់អ្នកជម្ងឺកូវីដ ១៩ ដើម្បីទាក់ទងសាកសួរសុខទុក្ខ ណែនាំរបៀបទាក់ទងជាមួយវេជ្ជបណ្ឌិតឥណ្ឌូនេស៊ីនិងវៀត ណាមដើម្បីទទួលការពិគ្រោះយោបល់ព្យាបាលឲ្យទាន់ពេលវេលា”។

រួមជាមួយការយកចិត្តទុកដាក់របស់រដ្ឋនិងរដ្ឋាភិបាលនោះ ស្ថានទូតវៀតណាមបានសហការជាមួយភាគីពាក់ព័ន្ធរៀបចំប្រកបដោយជោគជ័យនូវជើងហោះហើរចំនួន៥ជើង ដើម្បីដឹកជញ្ជូនពលរដ្ឋក្នុងក្រុមអាទិភាពចំនួន៧០០នាក់ វិលត្រឡប់មកប្រទេសវិញក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត។ នាពេលខាងមុខ ស្ថានទូតនឹងបន្តរៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋដែលត្រូវជាប់គាំងនៅឥណ្ឌូនេស៊ីវិលត្រឡប់មកប្រទេសវិញ នៅពេលមានលក្ខខណ្ឌគ្រប់គ្រាន់។ ស្ថានទូតវៀតណាមក៏បានស្នើឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីបង្កលក្ខណៈងាយស្រួលសម្រាប់ជនវៀតណាមទទួលបានវ៉ាក់សាំងកូវីដ ១៩ ផងដែរ៕

ជនវៀតណាមនៅឥណ្ឌូនេស៊ីមានឆន្ទៈមោះមុត ក្ដីស្រឡាញ់និងចែករំលែកគ្នាក្នុងចំណុចក្ដៅគគុកនៃជម្ងឺរាតត្បាតកូវីដ ១៩ - ảnh 3ក្រុមហ៊ុន ស្រឡាញ់ Sai Gon Group ប្រគល់អាណារជូនមន្ទីរពេទ្យក្នុងទីក្រុងហ្សាកាតា។ 

មិនត្រឹមតែមានឆន្ទៈមោះមុតនិងរួមគ្នាចែករំលែកការលំបាកលំបិនក្នុងគ្រាជម្ងឺរាតត្បាតប៉ុណ្ណោះទេ ជនវៀតណាមនៅឥណ្ឌូនេស៊ីថែមទាំងមានសកម្មភាព ការងារជាក់ស្ដែងជាច្រើន ដើម្បីរួមវិភាគទានសម្រាប់ប្រទេសសាមីទៀតផង។ ក្នុងរលកកូវីដ ១៩ លើកទី២នេះ ទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិធានការបិទខ្ទប់ រឹតត្បិតរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដែលបណ្ដាលឲ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះរហូតដល់៧៥%ក៏ដោយ ប៉ុន្តែដោយមានការយោគយល់ជាមួយការលំបាកលំបិនរបស់កម្លាំងសុខាភិបាលនៅរដ្ឋធានីហ្សាកាតា ក្រុមហ៊ុន ស្រឡាញ់ Sai Gon Group បានបន្តអនុវត្តន៍ការងារសប្បុរសធម៌ ដោយបញ្ជូនអាហារទៅកាន់មន្ទីរពេទ្យនានាក្នុងទីក្រុង លើកទឹកចិត្តជួរគ្រូពេទ្យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ លោកស្រី Le Thi Tuyet Mai នាយិកាក្រុមហ៊ុន ស្រឡាញ់ Saigon Group បានចែករំលែកថា៖

“ដំបូងបង្អស់ យើងខ្ញុំចុះបញ្ជីឈ្មោះបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន១០ នូវអាហារចំនួន១០០ចំណែកជារៀងរាល់ថ្ងៃសម្រាប់មន្ទីរពេទ្យនីមួយៗ។ អាហារនេះរួមមានបបរ នំប័ង បាយ ដែលបានត្រៀមរៀបចំដោយភោជនីយដ្ឋានផ្ទាល់ខ្លួន។ នាបច្ចុប្បន្ន យើងខ្ញុំបញ្ជូនអាហារចែកជូនវេជ្ជបណ្ឌិតតែប៉ុណ្ណោះ ប្រសិនបើមានលក្ខណៈប្រសើរជាង យើងខ្ញុំនឹងចែកជូនដល់អ្នកជម្ងឺទៀតផង”។

នៅចំពោះមុខជម្ងឺរាតត្បាត សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីត្រឹមតែមានមនុស្សចំនួន៣០០នាក់ប៉ុណ្ណោះ ដែលរស់នៅតាមទីក្រុងធំៗដូចជា រដ្ឋធានីហ្សាកាតា ទីក្រុង Yogyakata បាលី Bandung និងតំបន់ជុំវិញ។ ដោយមានឆន្ទៈមោះមុត ការចែករំលែក ការទំនុកបម្រុងគ្នាទៅវិញទៅមក សង្ឃឹមថា សហគមន៍ជនវៀតណាមនៅចំណុចកណ្ដាលនៃជម្ងឺរាតត្បាត នឹងជំនះពុះពារលើគ្រប់ការលំបាកឧបសគ្គ យកឈ្នះលើជម្ងឺរាតត្បាតដើម្បីបន្តរស់នៅនិងប្រកបរបររកស៊ីនៅលើ “ប្រទេសរាប់ម៉ឺនកោះ” នេះ៕ោយមានឆន្ំៗដូចជា រដ្ឋធានីហ្សាកាតាសាកតាប្រសិនបើមានលក្ខខណ្ឌតតែប៉ុណ្ណោះទើងខ្ក្ខ

ប្រតិកម្មទៅវិញ

ផ្សេងៗ