(VOV)_” ខ្ញុំរៀនភាសាវៀតណាមដើម្បីស្រាវជ្រាវ និងយល់ដឹងអំពីបណ្ដាឯក
សារស្ដីពីលោកប្រធានហូជីមិញ អំពីប្រវត្តិសាស្ត្រ វប្បធម៌ សង្គម និងទំនៀមទំ
លាប់របស់ប្រជាជនវៀតណាម។” នេះគឺជាមូលហេតុដែលបណ្ឌិត Siriwong
Hongsawan - គ្រូបង្រៀនផ្នែកមនុស្សសាស្ត្រ មហាវិទ្យាល័យ Ubon Ratchathani
រៀបភាសាវៀតណាម។
|
បណ្ឌិត Siriwong Hongsawan |
យើងខ្ញុំបានជួបជាមួយបណ្ឌិត Siriwong Hongsawan នៅវិទ្យុសម្លេងវៀតណាម
ក្នុងឱកាសបងស្រីមកវៀតណាម ចូលរួមសិក្ខាសាលា១ ស្ដីពី៖វិធីសាស្ត្របង្ហាត់
បង្រៀនភាសាវៀតណាម។ នាងមានរាងស្គមខ្ពស់ ទម្លាក់សក់ប្រាសស្មា Siriwong Hongsawan កំពុងសំណេះសំណាលជាមួយសមាជិកម្នាក់ៗក្នុងកម្មវិធីផ្សាយជាភា
សាថៃ-ជាទីកន្លែង ដែលបងស្រីបានធ្វើការពីឆ្នាំ ២០០៥ដល់ឆ្នាំ ២០០៨។បងស្រី
បានស្រឡាញចូលចិត្តភាសាវៀតណាមតាំងពីតូចមកម្លេះ៖
“ កាលនៅតូច ខ្ញុំចូលចិត្តអានសៀវភៅស្ដីពីលោកអ៊ំហូ និងស្ងើចសរសើលោក
អ៊ំ ជាអគ្គមគ្គុទេសគួរអោយគោរពរ៉ាប់អានរបស់ប្រជាជាតិវៀតណាម នាំប្រទេសវៀត
ណាមរួចផុតពីនឹមទាសភាពរបស់អាណានិគមបារាំង ហើយដណ្ដើមបានឯករាជ្យនា
ឆ្នាំ ១៩៤៥។ ទន្ទឹមនឹងនោះ ខ្ញុំក៏ស្ងើចសរសើរចំណេះដឹងអំពីភាសាបរទេសរបស់
លោក។ លោកអាចយល់និងប្រើប្រាស់ភាសាជាច្រើន លើពិភពលោក។ ប្រការ
នេះជាមូលហេតុសំខាន់ ជំរុញខ្ញុំរៀនភាសាវៀតណាម។ តាមពាក្យទន្មានរបស់
លោក៖ការរៀនភាសាបរទេស ប្រៀបដូចជាកូនសោមួយបើកចេញពិភពលោក
១ ជួយអោយយើងយល់ដឹងអំពីទឹកដីនិងមនុស្ស នៃប្រទេសនោះ។”
នៅពេលចាប់ផ្តើមរៀនភាសាវៀតណាម មានជនជាច្រើនបានសួរបងស្រី
ថា៖ រៀនភាសាវៀតណាមគឺដើម្បីធ្វើអ្វី? ពីព្រោះថា នាគ្រានោះ បណ្ដានិស្សិត
បានជ្រើសរើសរៀនភាសាអង់គ្លេស បារាំង ជប៉ុន…លៗ ដើម្បីងាយរកការងារធ្វើ៖
“ ខ្ញុំមិនចង់រត់តាមទំនោទេ។ ខ្ញុំឃើញថា៖ក្នុងអនាគត់ ភាសាណាដែល
មានមនុស្សចេះតិច នឹងក្លាយទៅជាភាសាសំខាន់ ហើយការព្យាករណ៍របស់
ខ្ញុំបានក្លាយទៅជាការពិតជាក់ស្ដែង ដោយសារ ក្រោយរយៈពេល១០ឆ្នាំ
បណ្ដាមនុស្សដែលបានសួរខ្ញុំមុននេះ បានសួរទៀតថា៖ បងមានចក្ខុវិស័យ
ដ៏ឆ្ងាយ? ហេតុអ្វីដែលបងដឹងថា៖ សហគមន៍អាស៊ាននឹងបានបង្កើតឡើង?
ហេតុអ្វីបងស្រីដឹងថា៖ ភាសាវៀតណាមនឹងក្លាយទៅជាភាសាសំខាន់ …លៗ”
និស្ស័យជាមួយភាសាវៀតណាមបានចាប់ផ្តើមមានពេលដែល Siriwong
Hongsawan ទទួលបានអាហាររូបករណ៍ពីរដ្ឋាភិបាលថៃអោយទៅវៀតណាម
ដើម្បីរៀនភាសារវៀតណាម និងស្វែងយល់អំពីវប្បធម៌វៀតណាម នៅមហា
វិទ្យាល័យ Can Tho ឆ្នាំ ២០០០។ មកដល់ឆ្នាំ២០០៤ បងស្រីបន្តទទួលបាន
អាហាររូបករណ៍ ពីរដ្ឋាភិបាលថៃ ទៅរៀនបន្តថ្នាក់បណ្ឌិតនៅវៀតណាម
ក្នុងរយៈពេល៥ឆ្នាំកន្លះ។នេះគឺជាឱកាសល្អ ដើម្បីបងស្រីសម្របខ្លួនចូល
ក្នុងបរិយាកាសវៀតណាម៖បងស្រីបានទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី
វៀតណាម ចូលរួមពិធីអាពាហ៍ពិពាហ៍នៅវៀតណាម…លៗ
ក្រោយរយៈពេល១៥ឆ្នាំផ្សាភ្ជាប់ជាមួយភាសាវៀតណាម Siriwong Hong
sawan អាចស្ដាប់ និងយល់បាន ដូចជាជនវៀតណាមម្នាក់ដែរ។
“ពេលបង្រៀនភាសាវៀតណាម ខ្ញុំតែងតែផ្តល់បន្ថែមបណ្ដាបទពិសោធន៍
របស់ខ្ញុំ នៅវៀតណាមទៀតផង។ ខ្ញុំចាត់ទុកថា៖ ខ្ញុំមានសំណាងណាស់
ដោយសារបានរៀនភាសាវៀតណាមនៅវៀតណាម។ ទន្ទឹមនឹងនោះ ខ្ញុំក៏
បង្ហាត់បង្រៀនគេអំពីរៀបគិតគូរ និងរបៀបឆ្លងកាត់ការលំបាករបស់ជន
វៀតណាម និងបណ្ដាអនុស្សាវរីយ៍ របស់ខ្ញុំនៅវៀតណាមទៀតផង។”
ជោគជ័យបន្តជោគជ័យ Siriwong Hongsawan ចាត់ទុកថា៖ ការជ្រើស
រើសរៀនភាសាវៀតណាម របស់ខ្លួន ជាការជ្រើសរើសត្រឹមត្រូវ និងជាពិ
សេសប្រការនេះអាចជួយអោយប្រទេសទាំងពីរ វៀតណាមនិងថៃខិតមក
ជិតគ្នាថែមទៀត។ នាបច្ចុប្បន្ន នៅថៃ តម្រូវការរៀនភាសាវៀតណាមកំពុង
កើនឡើងយ៉ាងខ្លាំង ប៉ុន្តែទើបមានមហាវិទ្យាល័យចំនួន៤ បង្រៀនភាសា
វៀតណាម។ ដូច្នេះ គោលបំណងសំខាន់បំផុតរបស់បណ្ឌិត Siriwong Hong
sawan នោះគឺរដ្ឋាភិបាលថៃនឹងផ្តល់អាហាររូបករណ៍អោយបណ្ដានិស្សិត
គ្រូបង្រៀនថៃទៅសិក្សារៀនសូត្រនៅវៀតណាមច្រើនថែមទៀត៕