ទីមកដល់របស់បណ្ដាអ្នកស្រឡាញ់មុខម្ហូបអាហារនិងវប្បធម៌ឡាវ

          (VOV5)_​ពិបាកស្វែងរកបានភោជនីយដ្ឋានឡាវនៅ​រដ្ឋធានីហាណូយ​និយាយ
ដោយ ឡែកនិងនៅវៀតណាមនិយាយរួម។ ប៉ុន្តែ បណ្ដានិស្សិតឡាវដែលកំពុងសិក្សា
នៅ​ហាណូយ​​ នៅតែនិយាយជាមួយគ្នាអំពីភោជ​នីយ​ដ្ឋានតូចមួយ ​ពោពេញទៅដោយ អត្តសញ្ញាណឡាវ។ ​នៅទីនោះ ​មិត្តអាច​ជួបប្រាស្រ័យផង និងទទួលទានមុខម្ហូប អាហាររបស់ប្រជាជនឡាវ​។ ​

ទីមកដល់របស់បណ្ដាអ្នកស្រឡាញ់មុខម្ហូបអាហារនិងវប្បធម៌ឡាវ - ảnh 1
ភោជនីយដ្ឋាន Sabaidi

          ភោជនីយដ្ឋានតូចនេះស្ថិតនៅលើវិថី Vu Huu ខ័ណ្ឌ Thanh Xuan រដ្ឋធានីហា
ណូយ  នៅខាងក្រោយសាលានយោបាយ-រដ្ឋបាល ​មណ្ឌល​ទី១ -ជាកន្លែងដែល​
និស្សិតឡាវ​ជាង១០០នាក់កំពុង​សិក្សា​។​ ទោះបីជាស្ថិតលើ​ផ្លូវ​តូចមួយក្តី ប៉ុន្តែ ក្នុង ប៉ុន្មានថ្ងៃចុងសប្ដាហ៍ ​ភោជនីយដ្ឋាននេះជានិច្ច​កាលអ៊ូអរដោយមានភ្ញៀវមកជាច្រើន​។ ​ផ្លាក់របស់ភោជនីយដ្ឋានមានរូបភាពនាងក្រមុំឡាវ​១នាក់កំពុងសំពះជំរាបសួរ  ប្រកប ដោយស្នាមញញឹម នៅក្បែរមានជួរអក្សរ៖ Sa bai di ( មានន័យថា៖​សួរស្ដី)។ ​

ដោយផ្ទៃដីជាង៨០ម៉ែត្រក្រឡា និងរបៀបរៀបចំពិសេសដោយឡែក ភោជនីយ
ដ្ឋានមានរៀបចំដាក់កៅអ៊ី។ នៅខាងស្ដាំដៃជាទីឆាកតូច​មួយ។ នៅលើជញ្ជាំងជាប្រតិ ទិន ដោយរូបភាពនារីឡាវដ៏ស្រស់ស្អាត និងបណ្ដាឧបករណ៍ភ្លេងប្រពៃណីវៀតណាម​។ បងស្រី Tran Thanh Thao ម្ចាស់ភោជនីយដ្ឋាន Sabaidi បានចែករំលែកថា៖

          “ ខ្ញុំបើកភោជនីយដ្ឋាននេះបាន៤-៥ឆ្នាំហើយ។ ឥឡូវនេះ ភោជនីយ​ដ្ឋានរបស់
ខ្ញុំ​មាន​​ភ្ញៀវមកជាប្រចាំ​។​ នាចុងសប្ដាហ៍វិញ​ ភោជនីយដ្ឋានមាន​មនុស្សច្រើនកុះករ
ណាស់។”

          យល់បានចរិយាសម្បាត្តិរបស់ប្រជាជនលាវគឺចូលចិត្តច្រៀង រាំ ​ដូច្នេះ បងស្រី 
Thao បានកសាងភោជនីយដ្ឋានរួមផ្សុំ​ជាមួយការ​ច្រៀង ​Karaoke ។ ភ្ញៀវមកទីនេះអាច ទទួលទានផង ផឹកផង និងច្រៀងផង តាម​ចំណូលចិត្ត។ បណ្ដាភ្ញៀវតែងតែជ្រើស
រើសបទ ច្រៀងជាភាថៃឬឡាវ ដើម្បី​ច្រៀងជាមួយគ្នា។​

          ​ភោជនីយដ្ឋានមានម្ហូបឈ្ងុយ​ឆ្ងាញ់គ្រប់មុខរបស់ឡាវ ​សម្លម្ជូរត្រី ​ត្រីចម្ហុយ 
ឡាប…។ល។ មិត្ត Kit មកពីខេត្ត Udonxay (ឡាវ) ជានិស្សិតឆ្នាំ​ទី២ ​នៃសាលាន
យោបាយ  រដ្ឋបាលមណ្ឌលទី១ បានអោយដឹងថា៖

“ក្នុង១សប្ដាហ៍ ខ្ញុំមកដល់ទីនេះពី២ដល់៣ដង។ មុខម្ហូបនៅទីនេះដែលខ្ញុំចូលចិត្ត
បំផុតគឺ៖ឡាប។ ថ្ងៃនេះ មាននិស្សិតថ្មីទើបមកចូលរៀនបាន ជា​មិត្តភក្តិរៀបចំ ពិធីជួបលៀងស្វាគមន៍នៅទីនេះ។”  

          មិនគ្រាន់តែជាទីមកដល់សំរាប់និស្សិតឡាវនៅវៀតណាមប៉ុណ្ណោះទេ ភោជ
នីយដ្ឋាន Sabaidi នៅជាទីជួបប្រស្រ័យរបស់បណ្ដាអតីតនិស្សិត​វៀតណាម ដែល ធ្លាប់សិក្សារនៅឡាវទៀតផង។ បង Doan Van Minh ដែលបានបញ្ចប់ការសិក្សារនៅ មហាវិទ្យាល័យជាតិឡាវ ឆ្នាំ២០០៦​ បានអោយដឹងថា៖

          “ ជួនកាលខ្ញុំនិងមិត្តភក្តិក៏មកទីនេះជួបជុំជាមួយគ្នា ដើម្បីរំលឹក​ឡើងវិញរាល់ អនុស្សាវរីយ៍នៅលើទឹកដីឡាវ។ នៅទីនេះមានគ្រប់មុខម្ហូបរបស់ឡាវ មានស្រាបៀ
ឡាវ …។ល។”

          បណ្ដាភ្ញៀវរបស់ភោជនីយដ្ឋានចង់ថា៖ គោលបំណងរបស់បងស្រីម្ចាស់ហាង ​
Sabaidi ក្លាយទៅជាការពិត។​នោះគឺ បើកទូលាយ អភិវឌ្ឍន៍ភោជនីយ​ដ្ឋានជាងទៀត  ដើម្បីទីនេះក្លាយទៅជាទីមកដល់មិន្តរឹមតែសំរាប់​និស្សិតឡាវ ​អតីតនិស្សិតវៀតណាម ដែលឈ្លាប់សិក្សានៅឡាវប៉ុណ្ណោះទេ ថែមទាំងបណ្ដាអ្នកយកចិត្ត​ទុកដាក់ដល់ឡាវ  ក៏បានស្គាល់ដល់ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ