ទិសដៅសំរាប់កិច្ចសហប្រតិបតិ្តការកាហ្វេរវាងវៀតណាមនិងឥណ្ឌូនេស៊ី

(VOVWORLD) - វៀតណាមជាប្រទេសនាំចេញកាហ្វេធំទី២ ខណៈដែលឥណ្ឌូនេស៊ីជា ប្រទេសនាំចេញកាហ្វេធំទី៤លើពិភពលោក។ ប្រទេសទាំងពីរជាសមាជិក អាស៊ាននិងអង្គការកាហ្វេពិភពលោក ដែលផលិត៨០%នៃបរិមាណកាហ្វេសរុប លើពិភពលោក។ ដោយហេតុនេះ ឥណ្ឌូនេស៊ីនិង វៀតណាមមានឱកាសសហ ប្រតិបតិ្តការជាច្រើនដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។ 
ទិសដៅសំរាប់កិច្ចសហប្រតិបតិ្តការកាហ្វេរវាងវៀតណាមនិងឥណ្ឌូនេស៊ី - ảnh 1 ទិដ្ឋភាពនៅសិក្ខាសាលានេះ


នាពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ស្ថានទូតឥណ្ឌូនេស៊ីបាន រៀបចំសិក្ខាសាលាក្រោមប្រធានបទ “បង្កើនកិច្ចសហប្រតិបតិ្តការកាហ្វេរវាង ឥណ្ឌូនេស៊ីនិងវៀតណាម”។ ចូលរួមព្រឹត្តិការណ៍នេះមានតំណាងមកពីក្រសួង ស្ថាប័ន និងក្រុមហ៊ុននានានៃប្រទេសទាំងពីរ។ លោក Thach Mai Long នាយក តំបន់ភាគខាងជើងក្រុមហ៊ុនកាហ្វេ Me Trang ជាពាណិជ្ជសញ្ញាកាហ្វេធំមួយ របស់វៀតណាម បានចែករំលែកថា៖

        “ក្រោយពីសិក្ខាសាលានេះ គឺ Me Trang សង្ឃឹមថា នឹងតភ្ជាប់ជាមួយដៃគូ ឥណ្ឌូនេស៊ី ដើម្បីនាំផលិតផលទៅកាន់ទីផ្សារឥណ្ឌូនេស៊ី។ Me Trang មានប្រៀប ខ្លាំងគឺមុខទំនិញកាហ្វេចម្រាញ់សុទ្ធដែលមានរូបមន្តពិសេស ក៏ដូចជាកាហ្វេស្អាតផង ដែរ”។

        លោកស្រី Tri Yuli Kurrniasih មកពីក្រុមហ៊ុន D’Excelent ដែលផ្គត់ផ្គង់ កាហ្វេបៃតងគ្រប់ប្រភេទ បានឲ្យដឹងថា៖

        “នេះជាលើកដំបូងដែលយើងខ្ញុំមកវៀតណាម។ យើងខ្ញុំចង់ស្វែងយល់អំពី ទីផ្សារជាមុនសិន ដើម្បីវាយតំលៃអំពីសក្ដានុពលសហប្រតិបត្តិការនិងគុណភាព កាហ្វេវៀតណាម។ ក្រោយនោះ យើងខ្ញុំនឹងរៀបចំទិសដៅជាក់ស្ដែង”។

        ៣០ឆ្នាំមុននេះ វៀតណាមបានរៀនរបៀបធ្វើកាហ្វេពីឥណ្ឌូនេស៊ី។ នាឆ្នាំ ២០១៧ បរិមាណកាហ្វេសរុបរបស់វៀតណាមទទួលបាន២៨,៦លានបាវ ស្មើរនឹង ២,៥ដងបរិមាណកាហ្វេរបស់ឥណ្ឌូនេស៊ី ទោះបីជាផ្ទៃដីដាំកាហ្វេរបស់ឥណ្ឌូនេស៊ី ធំជាងផ្ទៃដីដាំកាហ្វេរបស់វៀតណាមជិត២ដងក្ដី។ ប្រការនេះសរឲ្យឃើញនូវការ អភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ផ្នែកកាហ្វេវៀតណាម។ នាឆ្នាំ២០០៥ ប្រទេសទាំងពីរ បានបង្កើតគណៈកម្មាធិការសហប្រតិបតិ្តការរួមស្ដីពីការផ្គត់ផ្គង់កាហ្វេទៅកាន់ ទីផ្សារពិភពលោក។ ជាពិសេស ក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាវៀតណាម លោក Nguyen Phu Trong នៅឥណ្ឌូនេស៊ីនាខែសីហាឆ្នាំ២០១៧ ភាគីទាំងពីរ បានឯកភាពលើវិធានការជាក់ស្ដែងក្នុងការគ្រប់គ្រង បង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បីរក្សាស្ថិរភាពនៃតំលៃកាហ្វេនាំចេញ សំដៅនាំមកនូវផលប្រយោជន៍ សំរាប់ភាគីទាំងពីរ ពិសេសគឺប្រជាកសិករ។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀត ណាមលោក Ibnu Hadi បានឲ្យដឹងថា៖

        “វៀតណាមនិងឥណ្ឌូនេស៊ីមានឱកាសជាច្រើនដើម្បីសហការគ្នាឧទ្ទេសនាមអំពីផលិតផកាហ្វេនៃប្រទេសទាំងពីរ។ គួរតែរៀបចំសិក្ខាសាលានិងវគ្គបណ្ដុះ បណ្ដាលជាច្រើន ដើម្បីជំរុញការផ្លាស់ប្ដូរបច្ចេកទេសដាំកាហ្វេរវាងប្រជាកសិករ នៃប្រទេសទាំងពីរ ព្រមទាំងសហការគ្នាក្នុងវិស័យស្រោចស្រព កែច្នៃ និង marketing ដើម្បីលើកកំពស់គុណភាពកាហ្វេក៏ដូចជាឋានៈរបស់ប្រទេសទាំងពីរ នៅលើផែនទីកាហ្វេពិភពលោកផងដែរ”។

        នាខែកុម្ភៈកន្លងទៅ ក្រុមការងារនៃសមាគមន៍កាហ្វេឥណ្ឌូនេស៊ី រួមជាមួយ ក្រុមសហគ្រាសឥណ្ឌូនេស៊ី បានបំពេញទស្សនកិច្ចការងារមកខេត្ត Dak Lak ជា តំបន់ដែលមានផ្ទៃដីដាំកាហ្វេធំបំផុតនៅវៀតណាម។ ដោយការបោះជំហានយ៉ាង ជាក់ស្ដែងដូច្នេះ កិច្ចសហប្រតិបតិ្តការកាហ្វេរវាងវៀតណាមនិងឥណ្ឌូនេស៊ីនឹង កាន់តែបានរឹតបន្តឹងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ