បុណ្យតេតដើមដំបូងរបស់ប្រជាជនឡាវ ដែលមានសញ្ញជាតិវៀតណាម

(VOVWORLD) - ចំពោះ ប្រជាជនឡាវចំនួន ២០ នាក់ ដែលរស់នៅតាមបណ្ដោយព្រំដែន នៃ ស្រុកព្រៃភ្នំ Tay Giang និង Nam Giang ខេត្ត Quang Nam នោះ នាចុង ឆ្នាំ ២០១៩ គឺជាពេលវេលា ដែលមិនអាចបំភ្លេចបានឡើយ ខណៈដែលពួកគេត្រូវបានចូលសញ្ញជាតិវៀតណាម។ កាន់សេចក្ដីសម្រេចចិត្តនៅក្នុងដៃ ទឹកភ្នែកបានស្រក់ចេញមកដោយក្ដីសប្បាយរីយរាយ និងសុភមង្គល។

ភូមិ Atu ១ ឃុំ Ch’om ស្រុកTay Giang ខេត្ត Quang Nam ស្ថិតនៅតំបន់ព្រៃភ្នំ។ ពីទីនេះអាចធ្វើដំណើរឆ្លងកាត់ភូមិ Tomo  Ta Vang  ស្រុក Kalum ខេត្ត Sekong ប្រទសឡាវ ពោលគឺចំណាយពេល ៣ ម៉ោង តាមផ្លូវដែលព័ទ្ធជំវិញដោយព្រៃឈើ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យនិទាឃរដូវនានា ស្ត្រីនិងបរុសនៃប្រទេសទាំងពីរតែងតែជួបសំណេះសំណាលសាសងវាចាជាមួយគ្នា ហើយបង្កើតឡើងសេចក្ដីស្នេហាឆ្លងដែនដ៏ដ៏ស្រស់ស្អាត ។

បុណ្យតេតដើមដំបូងរបស់ប្រជាជនឡាវ ដែលមានសញ្ញជាតិវៀតណាម - ảnh 1លោក Bh’ling Dong និងនារីជនជាតិឡាវ  នាង Zo Ram Na

សេចក្ដីស្នេហាឆ្លងដែន របស់លោក Bh’ling Dong ជនជាតិ Co Tu ជាមួយនារីជនជាតិឡាវ  នាង Zo Ram Na។ នៅពេលដែលឆ្លងកាត់ភូមិ Ta Vang ស្រុក Kalum ខេត្ត Sekong   ដើម្បីសង់ផ្ទះឲ្យសាច់ញាតិនោះ Bh’ling Dong បានជួបជាមួយ នាង Zo Ram Na។ អ្នកទាំងពីរបានស្រឡាញ់គ្នា ហើយបានរៀបការជាមួយគ្នា។ ដោយគ្មានទ្រព្យសម្បត្តិ ដើម្បីចាប់ប្រពន្ធមកវៀតណាម បានជា Bh’ling Dong ត្រូវស្នាក់នៅខាងប្រពន្ធ។ នាឆ្នាំ ២០១២ នៅពេលលោកមានប្រាក់គ្រប់គ្រាន់ដើម្បីចាប់ប្រពន្ធ តាមទំនៀមទម្លាប់របស់ភូមិ Ta Vang នោះ Bh’ling Dong បាននាំប្រពន្ធមកភូមិ Atu ១ ឃុំ Ch’om ស្រុក Tay Giang ខេត្ត Quang Nam។ រដ្ឋអំណាច និងអ្នកភូមិ Co Tu ឃុំ Ch’om បានផ្ដល់ដីធ្លីជូនលោក Bh’ling Dong ដើម្បីសាងសង់ផ្ទះ។ លោក Bh’ling Dong បានសំណេះសំណាលថា៖

“នៅពេលខ្ញុំរៀបការកាលពីមុននេះ ដោយសារខ្ញុំមិនទាន់បំពេញបែបបទគ្រប់គ្រាន់ ទើបខ្ញុំជួបការលំបាកជាច្រើន។ កូនច្បងរបស់ខ្ញុំមិនទាន់បានទៅសាលារៀនអស់រយៈពេល ២ ឆ្នាំហើយ។ ឥឡូវនេះ នៅពេលដែលមានឯកសារគ្រប់គ្រាន់នោះ កូនរបស់ ខ្ញុំអាចទៅ សាលារៀនបានហើយ។ ឆ្នាំនេះ ខ្ញុំនឹងបំពេញបែបបទ ដើម្បីបញ្ជូលសញ្ជាតិឲ្យប្រពន្ធ និងកូនៗនៅវៀតណាម ។ ខ្ញុំពិតជាសប្បាយចិត្តណាស់”។

ប្រជាជនឡាវចំនួន ២០ នាក់ ដែលបានចូលសញ្ជាតិវៀតណាម នាចុងឆ្នាំ ២០១៩ ភាគច្រើនគឺជានារី។ មនុស្សជាច្រើនបានតាំងទីលំនៅតាមភូមិព្រៃភ្នំនៅស្រុក Tay Giang និងស្រុក Nam Giang ខេត្ត Quang Nam អស់រយៈពេលរាប់សិបឆ្នាំ ប៉ុន្តែមិនត្រូវបានទទួលស្គាល់ជាជនជាតិវៀតណាមឡើយ។

គ្រួសារណា ដែលមានឪពុកជាជនជាតិវៀតណាម ម្តាយជនជាតិឡាវឬឪពុកជនជាតិឡាវ និងម្តាយជនជាតិវៀតណាម គឺជួបការលំបាកក្នុងការទទួលជំនួយនយោបាយសង្គមរបស់រដ្ឋវៀតណាម សម្រាប់ជនរួមជាតិនៅតំបន់ព្រៃភ្នំ។គូស្វាមី ភរិយាគ្មានសំបុត្រអាពាហ៍ពិពាហ៍បានជាកូនៗរបស់ពួកគេក៏គ្មានសំបុត្រកំណើត ហើយថែមទាំងមិនអាចបំពេញបែបបទទៅសាលារៀនបានឡើយ។ លោក A Lang Rep អនុប្រធានគណៈកម្មាធិការប្រជាជននៃឃុំ Ch'om ស្រុក Tay Giang ខេត្ត Quang Nam បានអោយដឹងថា ស្ត្រីជនជាតិឡាវ ដែលធ្វើជាកូនប្រសារនៅតាមភូមិជនជាតិ Co Tu គឺទទួលបានការជួយឧបត្ថម្ភរបស់ប្រជាជនក្នុងភូមិ។ ចាស់ទុំក្នុងភូមិតែងជួបជុំជាមួយប្រជាជន ដើម្បីរៃអង្គាសអង្ករ ដីធ្លីជួយពួកគេ ឲ្យមាន ជីវភាពរស់នៅស្ថិរភាព ប៉ុន្តែពិបាកបំផុតគឺដោះស្រាយបែបបទគតិយុត្ត។ លោក A Lang Rep បានឲ្យដឹងថា៖

“កាលពីមុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រជាជនឡាវបានទៅដើរលេងកំសាន្តនៅវៀតណាមយ៉ាងច្រើនណាស់។ ពួកគេបានជួបសំណេះសំណាលជាមួយប្រជាជនវៀតណាម ហើយរៀបការនឹងគ្នា។ បើស្ត្រីជនជាតិឡាវ យកប្ដីនៅទីនេះ គឺត្រូវជូនដំណឹងដល់ស្ថាប័នមានសមត្ថកិច្ច ដើម្បីចូលសញ្ជាតិផង និងមានកន្លែងស្នាក់នៅស្ថិរភាពផង។ ទន្តឹមនឹងនេះ អ្នកភូមិក៏បានជួយពួកគេសង់ផ្ទះផងដែរ”។

ខេត្ត Quang Nam មានខ្សែព្រំដែនជាប់ជាមួយឡាវ មានប្រវែងជាង ១៥៥គីឡូម៉ែត្រ។ នៅតាមភូមិស្រុកនៅតំបន់ជាប់ព្រំដែននៃភាគីឡាវនោះ ប្រជាជនជាច្រើននាក់បានស្វែងរកវិធីចូលរស់នៅនៅវៀតណាម។ លោក A Lang Mai ប្រធានគណៈកម្មាធិការប្រជាជនស្រុក Nam Giang ខេត្ត Quang Nam បានឲ្យដឹងថា៖ នាឆ្នាំ ២០១៧ រដ្ឋអំណាចខេត្ត Quang Nam នឹងខេត្ត Se Kong (ឡាវ) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្តន៍កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលនៃប្រទេស ទាំងពីរវៀតណាម - ឡាវ។ អនុស្សរណៈនេះបានចែងអំពីការជួយសម្រួលក្នុងការបំពេញបែបបទពលរដ្ឋដល់ជនអន្តោប្រវេសន៍សេរី រៀបការគ្មានខាន់ស្លានៅតាមព្រំដែននៃប្រទេសទាំងពីរ។ លោក A Lang Mai បានឲ្យដឹងថា៖

“កាលពីមុនពួកគេបានធ្វើចំណាកស្រុក នៅពេលរៀបការ។ ខ្ញុំចាត់ទុកពួកគេជាកូន ជាពលរដ្ឋវៀតណាម។ ក្នុងឱកាសបុណ្យតេត មានគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋាភិបាលដូចជា៖ បុណ្យតេតសម្រាប់ជនក្រីក្រ ជួយឧបត្ថម្ភមុខសញ្ញាគោលនយោបាយគាំពារសង្គម និងថរិការបស់ស្រុកសម្រាប់ការជួយឧបត្ថម្ភដល់បុណ្យតេតសហគមន៍ប្រចាំឆ្នាំ ដល់ភូមិនានា។ អាស្រ័យហេតុនេះ ប្រជាជនឡាវ ដែលកំពុងរស់នៅវៀតណាមនៅតាមឃុំព្រំដែនក៏ទទួលបានការជួយឧបត្ថម្ភដូចគ្នាផងដែរ”។

នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ ប្រធានរដ្ឋវៀតណាមបានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្ត អនុញ្ញាតឲ្យប្រជាជនឡាវចំនួន២០ នាក់ ដែលកំពុងស្នាក់នៅខេត្ត Quang Nam ចូលសញ្ជាតិវៀតណាម។ បុណ្យតេតឆ្នាំ កុល ទោស័ក ២០២០ កន្លងទៅ គឺជាបុណ្យតេតដើមដំបូងរបស់ប្រជាជនឡាវ ដែលមានសញ្ជាតិវៀតណាម នៅស្រុក Tay Giang  និង ស្រុក Nam Giang ខេត្ត Quang Nam ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ