ប្រទេសថៃអភិវឌ្ឍន៍កសិកម្ម ៤.០

(VOVWORLD) - នាបច្ចុប្បន្ន ប្រទេសថៃត្រូវបានស្គាល់ដល់ដូចប្រទេសនាំចេញកសិផលជួរ មុខលើពិភពលោក ប៉ុន្តែ ក្នុងដំណើរអភិវឌ្ឍន៍ ប្រទេសនេះក៏មិនអាចជៀសផុតពី អង្គប់ចំណូលមធ្យមពិសេសចំពោះកសិករឡើយ។ ដោយហេតុនេះរដ្ឋាភិបាលថៃដាក់ចេញគោលដៅអភិវឌ្ឃន៍ខឿនកសិកម្ម ៤.០ សំដៅបង្កើនចំណូលមធ្យមរបស់កសិករឡើង ៧ ដង (ពី ៥៦ ពាន់បាតដល់ ៣៩ ម៉ឺលបាត) ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ 

ប្រទេសថៃអភិវឌ្ឍន៍កសិកម្ម ៤.០ - ảnh 1 ប្រទេសថៃអភិវឌ្ឍន៍កសិកម្ម ៤.០

ឈានចូលសម័យកាលបដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យានាប៉ុន្មានឆ្នាំដើមសត វត្សទី ២០ កសិកម្មរបស់ថៃបានផ្ទេប្តូរពីរូបសណ្ឋានផ្គត់ផ្គងដោយខ្លួនឯងទៅដល់ ការធ្វើអាជីវកម្មហើយឈានចូលខឿនសេដ្ឋកិច្ចឧស្សាហូបនីយកម្ម។ ឧស្សាហូបនីយកម្មកសិកម្មដោយការដាំដំណាំដាំដុះថ្មីគ្រប់ប្រភេទ ជីសរីរាង្គនិងម៉ាស៊ីនទំនើបដើម្បីបង្កើនទិន្នផល។ ក្រៅពីនោះ គុណភាពនៃមុខទំនិញកសិផល កាន់តែត្រូវបានកែលំអពីមួយថ្ងៃទៅមួយថ្ងៃដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់។ នាសព្ធថ្ងៃ កសិករថៃជិត ១០០% ប្រើប្រាស់ម៉ាស៊ីនក្នុងកសិកម្មពីការដាំដំណាំ ដល់ការប្រមូលផល។ បណ្ដាក្រុមហ៊ុនធំៗរបស់ថៃដូចក្រុមហ៊ុន Mitr Phol Group សម្ព័ន្ធក្រុមហ៊ុនជួរមុខលើទ្វីបអាស៊ីឈរលំដាប់ថ្នាក់ទី៤លើពិភពលោកលើវិ ស័យផលិតស្ករ បានប្រើប្រាស់យន្តហោះឃ្លាំមើលគ្មានអ្នកបើបបរនិងផ្កាយរណប ដើម្បីគ្រប់គ្រងគុណភាពនៃអំពៅ។ លោក Setapong Lekawwatana អ្នកជំនាញ ការអភិវឌ្ឍន៍ប្រព័ន្ធកសិផលនៃមន្ទីរជំរុញកសិកម្មថៃ បានឲ្យដឹងថា៖

«កសិកម្ម ៤.០ គឺជាប្រធានបទដែលប្រទេសទាំងឡាយយកចិត្តទុកដាក់ ពិសេស។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងអនុវត្តគំរោងការណ៍សាកល្បងនៅខេត្ត Phetchaburi ហើយឆ្នាំនេះក៏ជាឆ្នាំដំបូងដែលយើងខ្ញុំអនុវត្តគំរោងការណ៍ឌីជីថល ភាវូបនីយកម្មការជំរុញកសិកម្ម។ ជាបន្ត យើងខ្ញុំនឹងបើកទូលាយរូបសណ្ឋាននេះ ទៅតំបន់ផ្សេងៗក្នុងទូទាំងប្រទេសថៃ។ ក្រៅពីនោះ យើងខ្ញុំនឹងអនុវត្តវិទ្យាសាស្ត្រ ព័ត៌មានដើម្បីជួយឧបត្ថម្ភផលិតកសិផល ការគ្រប់គ្រងគុណភាពផលិតផលនិង ការប្រមូលផល។ បញ្ហានេះក៏ទទួលបានការយកចិត្តទុកដាក់របស់ផ្នែកទាក់ទិន នានាដែរ។»

តាមរយៈការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការផលិតកសិកម្ម កសិកម្ម ៤.០ នឹងជួយកាត់បន្ថយរបៀបដាំដុះនិងជិញ្ចឹមសត្វគ្មានប្រសិទ្ធភាពព្រមទាំងបើកទូលាយរូបសណ្ឋានសមស្របដូចជា៖ ការសន្សំសម្ចៃទឹកស្រោចស្រពក្នុងផលិតកម្ម ការប្រើប្រាស់ជីគីមីដែលមិនធ្វើអន្តរាយដល់ទៅលើបរិស្ថាននិងសុខភាពរបស់មនុស្សឬកាត់បន្ថយចំនួនកសិករនិងចំណាយផលិតកម្ម។ វាយតំលៃអំពីទិសដៅអភិវឌ្ឍន៍កសិកម្ម ៤.០ របស់ថៃ ប្រធានការិយាល័យបណ្តុះបណ្ដាលនៃមជ្ឈមណ្ឌលជំរុញកសិកម្មជាតិវៀតណាម បណ្ឌិត Nguyen Viet Khoa បានឲ្យដឹងថា៖

«ថៃជាប្រទេសមួយដែលបច្ចុប្បន្នកម្មបច្ចេកទេសទំនើបក្នុងកសិកម្ម។ ខឿនកសិកម្ម ៤.០ របស់ថៃប្រមូលផ្តុំទៅលើការអនុវត្តបច្ចេកវិទ្យាខ្ពស់ទៅលើមុខ ទំនិញជាគោលដូចជាបន្លែផ្លែឈើ។ ទីពីរគឺគេបែងចែកទំនិញក្នុងការផលិតកសិកម្មតាមក្រុមទំនិញប្រើប្រាស់ក្នុងប្រទេសឬក្រមទំនិញនាំចេញ។ ពីនោះ គេ នឹងមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាក់ស្តែងនិមួយៗ។ នាបច្ចុប្បន្ន ប្រទេសថៃកំពុង ជំរុញយ៉ាងខ្លាំងការផ្សព្វផ្សាយក្នុងកសិកម្មដើម្បីប្រជាជនយល់ច្បាស់តំលៃនៃសុវត្ថិភាពស្បៀងអាហារ។ អាចនិយាយបានថា យុទ្ធសាស្ត្រនៃកិសកម្ម ៤.០ គឺការ អភិវឌ្ឍតាមផ្នែកទំនិញនិមួយៗ ព្រមទាំង ផ្តល់អទិភាពសំរាប់មុខទំនិញនាំចេញ។»

        ទោះបីជាទទួលបានស្នាដៃវិជ្ជមានលើវិស័យកសិកម្មក្តី ប៉ុន្តែ កសិករថៃនៅ ជួបការលំបាកជាច្រើនក្នុងការទាក់ទងនឹងខឿនកសិកម្ម ៤.០ ដោយសារ ចំណាយបច្ចេកវិទ្យា របៀបផ្សព្វផ្សាយព័ត៌មាននិងការអភិវឌ្ឍ application ចល័ត។ អាស្រ័យដោយកម្មវិធីនិងគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋាភិបាល កសិករថៃធ្វើម្ចាស់បានបច្ចេកវិទ្យានិងទាក់ទងផ្ទាល់នឹងទីផ្សារប្រកបដោយជោគជ័យ។ នាសព្វថ្ងៃ ប្រជាកសិករថៃអាចប្រើប្រាស់កាណាល់លក់ទំនិញដូចគេហទំព័រសង្គម Facebook Twitter និង Lines ហើយលក់ទំនិញជាផ្ទាល់ឲ្យអតិថិជននិងបណ្ដា ក្រុមហ៊ុន។ លោក  Pongpat Kaewpanao កសិករ «Smart farmer» វ័យក្មេងមួយរូបនៅខេត្ត Maha Sarakham បានឲ្យដឹងថា៖

        «ខ្ញុំផ្សាយបង្ហោះលើ Facebook ប្រការដែលខ្ញុំធ្វើប្រចាំថ្ងៃ ដូចជា៖ ខ្ញុំមានរងបន្លែ សរីរាង្គប៉ុន្មានខ្ញុំដាំយ៉ាងម៉េច។ មានមនុស្សជាច្រើននាក់ដែលតាមដាន Facebook របស់ខ្ញុំហើយធ្វើតាម។ បន្ទាប់នើពួកគេឲ្យដឹងថា៖ គេទទួលជោគជ័យ។ ស្តីពី ទីផ្សារ ខ្ញុំបានកសាងទីផ្សារនិងផ្គត់ផ្គង់ផលិតផលសំរាប់ផ្សារស្រុកនិងខេត្ត។ ខ្ញុំក៏ បានទាក់ទងផ្ទាល់ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មថា៖ ខ្ញុំមានសមត្ថភាពផ្គត់ផ្គង់ បន្លែអនាម័យប្រចាំថ្ងៃប្រចាំសប្តាហ៍និងប្រចាំខែ។ គេបានចុះទៅពិនិត្យហើយពេញចិត្តនឹងផលិតផល។ នេះជាការងារដែលបង្កើតឡើងឱកាសសំរាប់មនុស្សជាច្រើនពិសេសគឺកសិករនៅភូមិខ្ញុំដែលមិនទាន់មានទិសដៅអភិវឌ្ឍន៍នាអនាគត។ ដូច្នេះ ជោគជ័យនៃរូបសណ្ឋានរបស់ខ្ញុំគឺជាបទពិសោធន៍ថ្លៃថ្លាដើម្បីរៀនសូត្រ។»

        ក្រៅពីការអនុវត្តកម្មវិធីជួយឧបត្ថម្ភ «កសិករឆ្លាត -  Smart farmer» រដ្ឋាភិបាលថៃក៏អនុវត្តគោលនយោបាយអទិភាពពិសេសដូចជាការលើកលែងពន្ធ ចំណូលក្នុងអំឡុង ៥ ឆ្នាំ សំរាប់សហគ្រាសដែលអនុវត្តបច្ចេកវិទ្យាទំនើបភាវូបនី យកម្មផលិតក្នុងមណ្ឌលកសិកម្មឯកជន។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏ប្រមូលផ្តុំ ទៅលើការកសាងមជ្ឈមណ្ឌលកសិកម្មនិងចំណីអាហារតាមទិស ៤.០ នៅតំបន់នានាក្នុងទូទាំងប្រទេសផងដែរ។

        អាចនិយាយបានថា ដោយមានគោលនយោបាយជាក់ស្តែងនិងប្រសិទ្ធភាព ថៃមិនត្រឹមតែសំរាប់ខឿនកសិកម្ម ៤.០ ប៉ុណ្ណោះទេ ថែមទាំង ឆ្ពោះទៅការអនុវត្ត គោលដៅបង្កើនចំណូលមធ្យមរបស់កសិករឡើង ៧ ដង ក្នុងរយៈពេល ២០ ឆ្នាំ ខាងមុខ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ