បុរសជនជាតិ​ថៃមាន​បេះដូង​វៀតណាម

(VOVWORLD) - “អ្នកដឹកនាំមិនមែនជាមនុស្សសំខាន់បំផុតក្នុងក្រុមហ៊ុនឡើយ។ អ្វីដែលសំខាន់បំផុតគឺជាអតិថិជន និងបុគ្គលិក ព្រោះថាភាពជោគជ័យរបស់ក្រុមហ៊ុនគឺមកពីមនុស្សទាំងនេះ”។ នោះគឺជាទស្សនៈរបស់លោក Sooksunt Jiumjaiswanglerg អនុប្រធានគណៈកម្មាធិការ CPF ក្នុងអំឡុងពេល ៤៥ ឆ្នាំបំពេញការងារនៅសម្ព័ន្ធក្រុមហ៊ុន Charoen Pokphand ដែលជាបុរសជនជាតិថៃដែលមាន "បេះដូងវៀតណាម" ។ 
បុរសជនជាតិ​ថៃមាន​បេះដូង​វៀតណាម - ảnh 1បុរសជនជាតិថៃមានបេះដូងវៀតណាម

លោកអ្នកនាងកំពុងស្តាប់សេចក្ដីឧទ្ទេសនាមអំពីលោក Sooksunt Jiumjaiswanglerg ជាជនជាតិថៃដើមដំបូងនៅវៀតណាមដែលមានកិត្តិយសទទួលបានពានរង្វាន់ “សមិទ្ធិផលររួមវិភាគទាំនអស់មួយជីវិត” ក្នុងពិធីប្រគល់ពានរង្វាន់ “វីរបុរសម្ហូបអាហារ” - Food Hero 2023។ មុននោះ នាឆ្នាំ ២០១៨ លោកក៏ទទួលបានគ្រឿងអនុស្សាវរីយ៍ ដើម្បីបុព្វហេតុកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ នេះគឺជាការកត់សម្គាល់រាល់សមិទ្ធិផល និងការរួមវិភាគទានរបស់លោកក្នុងដំណើររួមជាមួយបងប្អូនសិកម្មអភិវឌ្ឍន៍វិស័យកសិកម្មរបស់វៀតណាម។

ដោយមានមាឌខ្ពស់ ទឹកដមសម្លេងដ៏កក់ក្តៅ និងកែវភ្នែកដ៏ស្រស់ៗ ទោះបីជា ជនបរទេសក៏ដោយ ប៉ុន្តែមិនថាទៅកាន់ទីកន្លេងណាឡើយ លោកតែងតែទទួលបានមនោសញ្ចេតនា និងក្ដីគោរពរបស់បុគ្គលិកថ្នាក់ក្រោមរបស់ខ្លួន។ ហើយមិនថាធ្វើការងារណាក៏ដោយ លោកមិនត្រឹមតែខិតខំប្រឹងប្រែងបង្កើតប្រសិទ្ធភាព និងជោគជ័យប៉ុណ្ណោះទេ ថែមទាំងបំផុសគំនិតការងារ បង្កើតបរិយាកាសសុភមង្គលទាំងផ្លូវស្មារតីទៀតផង៖

“ប្រការដែលខ្ញុំមានមោទនភាពបំផុតគឺ ការងារទាំងនេះបានផ្ដើមចេញពីទឹកចិត្តស្ម័គ្រចិត្តរបស់កម្មាភិបាល និងបុគ្គលិកក្នុងក្រុមហ៊ុន។ វាមានតម្លៃជាងអ្វីទាំងអស់។ ប្រការនេះបានអះអាងថា ក្នុងក្រុមហ៊ុនរបស់យើងខ្ញុំមានមនុស្សល្អដែលបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភសហគមន៍ជាបន្តបន្ទាប់ និងជារៀងរហូត”។

ក្រៅពីការទទួលភារកិច្ចដ៏សំខាន់ៗអំពីផលិតកម្ម និងអាជីវកម្ម លោក Sooksunt បានសកម្មចូលរួមសកម្មភាពសង្គម និងខិតខំប្រឹងប្រែងស្វែងរកគំរូធ្វើសកម្មភាពសង្គមរបស់ C.P.វៀតណាមសម្រាប់គោលដៅ “តបស្នងសងគុណមាតុភូមិវៀតណាម”។ ក្នុងឆ្នាំ ២០១០លោកបានបង្កើតមូលនិធិជួយឧបត្ថម្ភសប្បុរសធម៌ CPវៀតណាមដូចជាសក្ខីភាពសម្រាប់ទឹកចិត្តរបស់លោកចំពោះវៀតណាម៖

“ខ្ញុំតែងតែគិតថា មនុស្សគ្រប់រូបនៅលើលោកនេះសុទ្ធតែជាបងប្អូន ហើយ CP គឺជាសាច់ញាតិ ជាបងប្អូនជាមួយមនុស្សគ្រប់រូបនៅលើពិភពលោក។ ដូច្នេះហើយ យើងខ្ញុំចាំបាច់ត្រូវគោរពប្រទេសនានាដែលយើងខ្ញុំបានមកវិនិយោគ ហើយជួយប្រទេសនានាដែលក្រុមហ៊ុន CP មកវិនិយោគឱ្យអភិវឌ្ឍន៍កាន់តែរីកចម្រើនថែមទៀតផងដែរ”។

និយាយអំពីសកម្មភាពដ៏មានអត្ថន័យនៃមូលនិធិជួយឧបត្ថម្ភសប្បុរសធម៌ CP វៀតណាមអ្នកស្រី Le Nhat Thuy ប្រធានមូលនិធិបានមានប្រសាសន៍ថា៖

"មូលនិធិសប្បុរសធម៌ CP វៀតណាមមានសកម្មភាពពីរគឺ CSR - ថែតាំសហគមន៍ក្នុងសង្គម និង ESR - ថែទាំបុគ្គលិកក្នុងក្រុមហ៊ុន ដោយមានបាវចនាថា ដើម្បីមិត្តរួមការងារ យើងមិនបំភ្លេចចោលគ្នាឡើយ"។

ចាប់តាំងពីពេលត្រូវបានបង្កើតមក មូលនិធិបានក្លាយទៅជាទីកន្លែងសម្រាប់លោក និងបុគ្គលិកក្រុមហ៊ុនផ្តល់បេះដូងសប្បុរសធម៌ដល់បុគ្គលិករបស់ក្រុមហ៊ុនផ្ទាល់ និងប្រជាជនវៀតណាមដែលជួបប្រទះការលំបាកក្នុងសង្គម។ មូលនិធិបានអនុវត្តន៍គម្រោងដូចជា៖ គម្រោងផ្តល់កសិដ្ឋានចិញ្ចឹមមាន់យកពងដល់សាលារៀនរាប់សិបកន្លែងនៅវៀតណាម ជួយសិស្សានុសិស្សរាប់ពាន់នាក់ទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់  រួមដំណើរជាមួយដំណើរក្រហមបរិច្ចាគឈាមរាប់ពាន់ប្លោកជួយសង្គ្រោះមនុស្ស រួមដណើរជាមួយធនាគារម្ហូបអាហារវៀតណាមនាំអាហារដែលមានជីវជាតិរាប់លានពេលដល់មនុស្សត្រូវការម្ហូបអាហារពិតប្រកដ និងអនុវត្តន៍កម្មវិធីឆ្នាំងបបរនៃសេចក្ដីស្រឡាញ់នៅតាមមន្ទីរពេទ្យមួយចំនួន។

ជាធម្មតា មនុស្សតែងតែជញ្ជឹងគិតអំពី "សមិទ្ធិផល" ដែលខ្លូនបានអនុវត្តន៍ក្នុងជីវិត ប៉ុន្តែ ចំពោះលោក Sooksunt Jiumjaiswanglerg សមិទ្ធិផលរបស់ខ្លួនមិនមែនជាតំណែងខ្ពស់ ឬអាជីពជោគជ័យដ៏ត្រចះត្រចង់ ឬទ្រព្យសម្បត្តិឡើយ។ ប្រការដែលធ្វើឲ្យលោកពេញចិត្ត និងចាប់អារម្មណ៍បំផុតគឺជាអ្វីៗដែលលោកបានផ្ដល់ជូន ហើយមានផលប្រយោជន៍ដល់មនុស្សគ្រប់រូបក្នុងជីវិតនេះ។ សមិទ្ធផលដែលមិនមានឈ្មោះទាំងនោះ គឺជាអ្វីៗដែលលោកបានចំណាយពេលពេញមួយជីវិត ដើម្បីប្រមូល ចែករំលែក និងរីកសាយភាយដល់មនុស្សគ្រប់រូប ដែលជាថាមពលវិជ្ជមានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ