ពហុកីឡាដ្ឋានសិង្ហបុរីជំរុញផ្នែកទេសចរណ៍

(VOV)_ព្រឹត្តិការណ៍កីឡានិងកំសាន្តពិភពលោកជាង២០ត្រូវបានរៀបចំឡើង
នៅពហុកីឡាដ្ឋានសិង្ហបុរី ពេលដែលមជ្ឈមណ្ឌលនេះត្រូវបានដាក់អោយដំណើការ
ក្នុងឆ្នាំ ២០១៤ នេះតទៅ ជាសេចក្ដីសង្ឃឹមក្នុងឆ្នាំទេសចរណ៍មួយប្រកបដោយជោគ
ជ័យនៅប្រទេសនេះ។ ប្រសិនបើក្នុងប៉ុន្មានឆ្នាំមុននេះ ទេស​ចរណ៍កីឡានៅជាវិស័យ
ដ៏ ថ្មីថ្មោង១ចំពោះប្រជាជនសិង្ហបុរីនោះ ​តែឥឡូវនេះ រួមចាមួយទេសចរណ៍សុខាភិ
បាល  និងអប់រំ កីឡាបានក្លាយទៅជាវិស័យមួយដ៏សែនសំខាន់របស់សម្ព័ន្ធ សមាគម ទេសចរណ៍សិង្ហបុរី។

ពហុកីឡាដ្ឋានសិង្ហបុរីជំរុញផ្នែកទេសចរណ៍ - ảnh 1
ពហុកីឡាដ្ឋានសិង្ហបុរីជំរុញផ្នែកទេសចរណ៍ (dantri.com.vn )

ពហុកីឡាដ្ឋានសិង្ហបុរីរួមមាន៖កីឡាដ្ឋាន បណ្ដាអាគារប្រកួតកីឡា  ត្រូវបានក
សាង ដោយរូបភាពដែលរដ្ឋនិងប្រជាជនរួម​ធ្វើ។ ព្រឹត្តិការណ៍ដើមដំបូង នោះគឺការប្រ
កួតវាយ​សិង្ហបុរីបើក​ទូលាយឆ្នាំ២០១៤ នឹងត្រូវបានរៀបចំឡើងនាខែមេសាឆ្នាំ២០១៤
ខាងមុខនេះ។ លោក Lim teck Yin នាយកប្រតិបត្តិ​ក្រុមប្រឹក្សារកីឡាសិង្ហបុរីបានអោយ
ដឹងថា៖

          “ ទីកន្លែងរៀបចំព្រឹត្តិការណ៍នេះ​មានច្រើនហើយ ។ ការសាកល្បងធំបំផុត នា
បច្ចុប្បន្ន  នោះគឺធ្វើយ៉ាង​ម៉េចដើម្បីរក្សារលក្ខណះហេដ្ឋារចនាសម្ព័ន្ធ និងការត្រៀមរៀប
ចំអោយការ​ប្រកួតនៅទីនេះ​ពេលដែលគ្មានពេលវេលាជាច្រើនសំរាប់ការជួសជុលកែលំ
អរ​កីឡាដ្ឋាន​និងអាគារប្រកួតចាស់ឡើងវិញ។ ”

          ដោយផ្ទៃដី​៣៥ហិកតានិងចំណាយសាងសង់ជាងមួយពាន់​លាន​ដុល្លារអាមេរិក  ពហុកីឡាដ្ឋានសិង្ហបុរីបានក្លាយទៅជាមណ្ឌលទេស​ចរណ៍​គួរអោយយកចិត្តទុកដាក់  របស់ប្រទេសសិង្ហបុរីនេះ។ នៅទីនេះមានមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាង៤ហិកតា  កីឡាដ្ឋានអាចផ្ទុកអ្នកអង្គុយមើល​ជាង៥៥ពាន់…។ល។ ពហុកីឡាដ្ឋានសិង្ហបុរីនឹង
បានបើក សម្ពោធន៍ដាក់​អោយដំណើការនាខែមិថុនាខាងមុខនេះ។ ក្នុងឱកាសនេះ  បណ្ដាកីឡាករ កីឡាការនី និងអ្នកគាំទ្រកីឡា​នឹងបាន​សង្កេតឃើញ​ ប្រើប្រាស់រាល់
សេវាកម្ម  និងមធ្យោបាយមានស្តង់ដាអន្តរជាតិ ដូចជា៖​អាងហែលទឹក ទីកន្លែង​ប្រ
ណាំងសេះ​ ។ល។ អ្នកការពារខ្សែរខាងក្រោយកក្រុមបាលទាត់ជាតិសិង្ហបុរី Sahil Su
haimi បានចែករំឡែកថា៖

          “ ខ្ញុំមិនដែលបានលេងបាលនៅកីឡាដ្ឋានជាតិចាស់ទេ។ ឯទីនេះ​ជាកីឡា​ដ្ឋាន​
ជាតិថ្មី។ ប្រការនេះនឹងលើកទឹកចិត្តយើងខ្ញុំទាំងមូល។”

          ទន្ទឹមនឹងគោលដៅលើកកំពស់កីឡាជំនាញ ពហុកីឡាដ្ឋាននេះនៅសង្ឃឹម​រួមចំ ណែកអភិវឌ្ឍន៍​ចលនាកីឡាសហគមន៍អោយបានខ្លាំងក្លាថែម​ទៀត។​ នាចុងសប្ដាហ៍ និមួយៗ ប្រជាជនសិង្ហបុរីនឹងមានឱកាសចូលរួមកម្មវិធីហ្វឹកហាតដោយឥតគិតថ្លៃ យក
ឈ្មោះ៖ ថ្ងៃចុងសប្ដាហ៍សប្បាយរីករាយជាមួយកីឡា។ លោក Low Teo Ping ប្រធាន សហព័ន្ធបាល់អោបសិង្ហបុរី បានអោយដឹងថា៖

          “ ក្នុងការការប្រកួតជើងឯកបាល់អោបនៃសហព័ន្ធជាតិ បានមានទស្សនិក​ជន ជិតមួយពាន់នាក់​គាំទ្រក្រុមកីឡា​តំបន់។ ជនគ្រប់រូបកំពុង​ទន្ទឹង​រង់​ចាំព្រឹត្តិការណ៍ធំៗ
នេះណាស់។ យើងខ្ញុំ បានត្រៀមរៀបចំរួចរាល់ សំរាប់​ព្រឹត្តិ​ការណ៍នានាមានស្តង់ដាអន្តរ
ជាតិ។”

ពហុកីឡាដ្ឋានសិង្ហបុរីជំរុញផ្នែកទេសចរណ៍ - ảnh 2
WTA Championships (dantri.com)

          ឆ្នាំ២០១៤នេះ ការប្រកួតថ្នាក់អន្តរជាតិជាច្រើននឹងប្រព្រឹត្តទៅនៅសិង្ហ​បុរី ដូចជា៖ការប្រកួតបាល់អោបថ្នាក់ក្លិបអន្តរជាតិ ការប្រកួតវាយកូនបាល់ទោលសំរាប់​នារីថ្នាក់
អន្តរជាតិ ( WTA Championships) …ល។​ ការដែលប្រទេសនេះទទួលរៀបចំ​បណ្ដា​ការប្រកួតកីឡាថ្នាក់អន្តរជាតិក្នុងឆ្នាំនេះ នឹងនាំមកនូវការបោះជំហាន​យ៉ាងខ្លាំងក្លារ សំរាប់សិង្ហបុរីជាពិតប្រាកដ។ ជាច្បាស់លាស់ថា៖ ពហុកីឡាដ្ឋានសិង្ហបុរីគឺដើម្បី បំពេញបានតម្រូវការអំពីការហ្វឹកហាត់កីឡា​ជំនាញ​របស់​កីឡាករ  កីឡាការនីក្នុង ប្រទេសផង និងបំពេញតម្រូវការអំពីការ​ត្រៀមរៀបចំព្រឹត្តិការណ៍កីឡា  លេងកំសាន្ត
ក្នុងតំបន់និង អន្តរជាតិទៀតផង តាមនោះជំរុញខឿនសេដ្ឋកិច្ចសិង្ហបុរីអោយកាន់តែ អភិវឌ្ឍន៍ខ្លាំងក្លាជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ