(VOV)_ចំងាយពីរដ្ឋធានីវៀងច័ន្ទ (ប្រទេសឡាវ) ជាង៤០០គីឡូម៉ែត្រ បែកខាង
ជើង អតីតរដ្ឋធានី Luang Prabang ជាទីតាំងដែលមិនអាចរំលងបានរបស់ភ្ញៀវទេស
ចរ ពេលមកដល់ប្រទេសនេះម្តងៗ។ ឆ្នាំ ១៩៥៥ អតីតរដ្ឋធានី Luang Prabangត្រូវបាន
អង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌរបស់ពិភពលោក។ ពង្រឹងនិងពង្រីកតំ
លៃដែលទទួលបាននោះ ហើយទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើនថែមទៀត ទី
ក្រុង Luang Prabang កំពុងឆ្ពោះទៅការកសាងទីក្រុងគ្មានផ្សែងបារី។ ហើយការអនុវត្ត
គោលដៅនេះ ជះឥទ្ធិពលយ៉ាងម៉ែចចំពោះភ្ញៀវទេសចរ?
|
ភ្ញៀវទេសចរណ៍អន្តរជាតិចំពោះ Luang Prabang ទីក្រុងគ្មានផ្សែងបារី |
នៅគ្រប់កន្លែងនៅទីក្រុង Luang Prabang ភ្ញៀវទេសចរអាចឃើញផ្លាកសញ្ញាហាម
ជក់បារីមានប្រវែងជាងមួយម៉ែត្រ ហើយបានសរសេរជាភាសាអង់គ្លេសផង និងភាសា
ឡាវផង។ ដូច្នេះ ប្រជាជនក្នុងតំបន់និងភ្ញៀវទេសចរមិនអាចជក់បារីនៅទីនេះបាន
ឡើយ។ នេះគឺជាមូលហេតុមួយ ដែលលោក Graig Huitt ភ្ញៀវទេសចរកាណាដា និងគ្រួ
សារមកទស្សនាទីក្រុង Luang Prabang នេះ។
“ ខ្ញុំឃើញថាការអនុវត្តហាមជក់បារីគឺល្អណាស់ ជាពិសេសគឺខ្ញុំទៅជាមួយគ្រួសារ។
ខ្ញុំអាចចូលក្នុងភោជនីដ្ឋាន ផឹកកាហ្វេ ដែលគ្មានអ្នកណាជក់បារីទេ។ នេះគឺជាប្រការ
ដ៏អស្ចារ្យ។”
រីឯ ចំពោះលោកស្រី Karen និងប្តី -ភ្ញៀវទេសចរមកពីអង់គ្លេសថា៖ដំណើរទស្សន
កិច្ចលើកនេះបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អជាច្រើន។មិនត្រឹមតែមណ្ឌលកេរ្តិ៍ដំ
ណែលប៉ុណ្ណោះទេ នៅកន្លែងសាធារណះ លោកស្រីនិងប្តីក៏មិនឃើញផ្សែងបារីជំវិញទេ។
ប៉ុន្តែ លោកស្រីក៏បានចាត់ទុកថា៖ រដ្ឋអំណាចទីក្រុងក៏ត្រូវមានកន្លែងសំរាប់អ្នកជក់
បារីដែរ៖
“ មកដល់ទីនេះ ខ្ញុំឃើញផ្លាកសញ្ញាហាមជក់បារីច្រើនណាស់ ហើយខ្ញុំចាត់ទុក
នេះគឺជាការងារល្អ។ ខ្ញុំមិនចូលចិត្តអ្នកហូបបាយដោយមានជក់បារីនៅជំវិញទេ។នៅ
ទីក្រុងឡុង មានតំបន់សំរាប់អ្នកជក់បារី និងអ្នកជក់បារីអាចជក់បារីនៅទីនេះបានដែរ។”
ភ្ញៀវទេសចរមកពីវៀតណាម លោក Ta Quang Dong បានអោយដឹងថា៖ទិដ្ឋភាព
នៅ Luang Prabang ស្អាតណាស់ ហើយភ្ញៀវទេសចរនឹងចាប់អារម្មណ៍ច្រើនថែមទៀត
ដោយពាណិជ្ជសញ្ញា” ទីក្រុងគ្មានផ្សែងបារី”៖
“ ខ្ញុំចាត់ទុកថា៖ បណ្ដាការខំប្រឹងប្រែងដើម្បីក្លាយ Luang Prabang ទៅជាទីក្រុង
ទេសចរណ៍គ្មានផ្សែងបារី គឺចាំបាច់ណាស់ ពីព្រោះវារក្សាបរិយាកាស សុខភាពសំរាប់ភ្ញៀវ
ទេសចរ និងប្រជាជនក្នុងតំបន់។ ហើយខ្ញុំជឿជាក់ថា៖ Luang Prabang នឹងទទួលបាន
ជោគជ័យក្នុងការផ្សព្វផ្សាយរូបភាពទីក្រុងទេសចរណ៍គ្មានផ្សែងបារី។”
ភ្ញៀវទេសចរជាច្រើនចាត់ទុកថា៖ ទីក្រុង Luang Prabang ហាមជក់បារីនៅតំបន់
កេរ្តិ៍ដំណែល និងសាធារណះ នឹងរួមចំណែកអភិរក្សតំលៃនានាដែលបាន UNESCO ទទួល
ស្គាល់។ដូច្នេះ ការហាមជក់បារីនឹងមិនកាត់បន្ថយបរិមាណភ្ញៀវទេសចរមកទីនេះទេ។
លោកស្រីTinky Keeton - ភ្ញៀវទេសចរអាហ្វ្រីកខាងត្បូង បានអោយដឹងថា៖
“ ខ្ញុំមិនគិតថា៖ ការហាមជក់បារីនេះនឹងជះឥទ្ធិពលទៅលើដំណើរទស្សនារបស់
ភ្ញៀវទេសចរទេ។ ពីព្រោះ ចង់ទៅទស្សនាទីក្រុងស្អាត គឺមិត្តអាចមិនជក់បារីក្នុងរយៈ
ពេលមួយ ឬជក់បារីក្នុងកន្លែងអនុញ្ញាត្តិអោយជក់បារីដែរ។”
រដ្ឋអំណាចទីក្រុង Luang Prabang បានអោយដឹងថា៖ចាប់ពីពេលដែលបាន
UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក បរិមាណភ្ញៀវទេសចរមកដល់ទីនេះ
បានកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមានការងារដែលកំពុងអនុវត្តនេះ
និងការគាំទ្រពីភ្ញៀវទេសចរ ជាពិតប្រាកដថា៖ ទីក្រុង Luang Prabang នឹងក្លាយទៅ
ជាទីក្រុងមួយគ្មានផ្សែងបារី។ ប្រការនេះនឹងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ
មកដល់ទីក្រុងនេះកាន់តែច្រើនឡើយ៕