ភូមិបណ្ដែតទឹក Kampong Ayer

លោកអ្នកនាងជាទីមេត្រី!

          ប្រ៊ុយណេ​ត្រូវបានស្គាល់ដល់ជាព្រះរាជានាចក្រប្រេង ឧស្ម័ន ជា​មួយបណ្ដាវិហារឥស្លាមដាំមាស និងបណ្ដាវិមានដ៏ឆើតឆាយ…។ល។ ប៉ុន្តែ ប្រទេសនេះបានកកើតឡើងពីភូមិតូចមួយនៅទន្លេប្រ៊ុយណេ ជា
ទីកន្លែងដែលប្រជាជន​រស់នៅដោយ​ប្រកបរបរនេសាទត្រី និងធ្វើផលិត
ផលសិប្បកម្ម។ នាសព្វថ្ងៃ ប្រ៊ុយណេជាប្រទេស១មានខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍ដ៏សម្បូររុងរឿង ប៉ុន្តែប្រជាជន ប្រ៊ុយណេមិនអាចបំភ្លេចបាន
ប្រភពដើមរបស់ខ្លួន ​នោះគឺជាមូលហេតុ​ដែលធ្វើអោយភូមិបណ្ដែតទឹក
 Kampong Ayer នៅតែថិតថេរ ​និង​អភិវឌ្ឍន៍​។​សូមអញ្ចើញលោកអ្នកនាង
 ស្ដាប់បទសរសេរ របស់ Anh Dao អ្នកយក​ព័ត៍មាននៃវិទ្យុសម្លេងវៀតណាម  ដោយប្រធានបទ៖ ភូមិបណ្ដែតទឹក Kam​pong Ayer  

ភូមិបណ្ដែតទឹក Kampong Ayer  - ảnh 1
ភូមិបណ្ដែតទឹក Kampong Ayer(http://www.vietnamtravellook.com/)

ភូមិបណ្ដែតទឹក Kampong Ayer ចំណុះខ័ណ្ឌប្រ៊ុយណេ និង មួរ ​ទីក្រុង Bandar Seri ។ ​  
Kampong Ayer មានន័យថា ៖ ភូមិទឹក ។ ​ជាមួយ​កំរាស់​ប្រវត្តិសាស្ត្រ ជិត ១ ៥០០ ឆ្នាំ​ 
Kampong Ayerជាមោទនភាព​របស់​ប្រជាជនប្រ៊ុយណេ ។ ក្នុងរយះពេលសម្បូររុង រឿងបំផុត ( ១៤៨៥ - ១៥២៤ )​​Kampong Ayer ជាមជ្ឈមណ្ឌលរដ្ឋបាល ជារាជធានី 
របស់​រាជាធិបតេយ្យ​ប្រ៊ុយណេ និងនោះក៏គឺជាកំពង់ផែសមុទ្រសំខាន់ក្នុងតំបន់  ជា
ទីប្រជុំរបស់បណ្ដាអ្នកជំនួញមកពីបណ្ដាប្រទេសលោកខាងលិច ចិន កម្ពុជា និង
ប្រទេសជិតខាងនានា។ នាបច្ចុប្បន្ន ភូមិបណ្ដែតទឹក Kampong Ayer មានចំនួនប្រជាជន
 ​៣០ ០០០ ​នាក់ ​រស់នៅ និងជា ទីកន្លែងសម្ដែងយ់ាងច្បាស់លាស់​បំផុត​អំពី​ខឿនវប្បធម៏
ទឹក ទន្លេរបស់ប្រទេសអាស៊ីអាគ្នេយ៍នេះ។ បង Vu Tuan Phong ភ្ញៀវទេសចរណ៍  មកពី វៀតណាម បានអោយដឹងថា៖

ភូមិបណ្ដែតទឹក Kampong Ayer  - ảnh 2
ភូមិបណ្ដែតទឹក Kampong Ayer(http://www.vietnamtravellook.com/)

          “ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងក្លា អំពីស្ថាបត្យកម្មរបស់ភូមិនេះ។ ​ផ្ទះ និងសំណង់ សាធារណះទាំងឡាយនៅទីនេះ សុទ្ធតែបានធ្វើពីឈើ។ ​ខ្ញុំឃើញ  បណ្ដាផ្ទះនៅទីនេះ  បានរៀបចំដ៏សមស្រប។ ផ្ទះទាំងលាយបាន​តភ្ជាប់ជាមួយគ្នា បង្កើតបរិយាកាស រស់ នៅដ៏ស្និទ្ធស្នាល។ ”

ប្រការជាពិសេសគឺ ភាគច្រើនប្រជាជននៅទីនេះសុទ្ធតែមានការងារធ្វើស្ថិរភាព។ ជាប្រចាំថ្ងៃ បណ្ដាមន្ត្រីរដ្ឋការជិះ Taxi ទឹកចូលដីគោកទៅធ្វើការ ​មនុស្សផ្សេងៗទៀត 
ធ្វើសេវាកម្ម taxi ទឹក ​នេសាទត្រី ឬច្នៃប្រឌិតបណ្ដា​ផលិតផលជាប្រាក់ ឈើ…ល។ បង បុនថាន់ ភ្ញៀវទេសចរណ៍ មកពីរដ្ឋធានីវៀងច័ន្ទបានអោយដឹងថា៖

          “ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ មិនខុសច្រើន ជាមួយជីវភាព​រស់នៅរបស់ ប្រជាជននៅលើដីគោកទេ។ រដ្ឋាភិបាលបានផ្គត់ផ្គង់ទឹកស្អាត ​អគ្គិសនី ខ្សែ​ទូរស័ព្ទ …
ជាដើម ។ ប្រការគួរអោយចាប់អារម្មណ៍គឺ ប្រជាជននៅទីនេះមិនក្រីក្រទេ។ ទោះបីរស់
នៅលើផ្ទៃ ទឹកក៏ដោយ ប៉ុន្តែ អ្នកណាក៏មានរថយន្តមួយ ដែលបានផ្ញើនៅលើដីគោក។ ជាប្រចាំថ្ងៃ គេជិះ taxi ទឹកចូល​ក្នុងដីគោក ហើយជិះរថយន្តរបស់ខ្លួនទៅធ្វើការ។”

          នាសព្វថ្ងៃ  Kampong Ayer ជាមោទនភាពរបស់ប្រជាជនប្រ៊ុយណេ។ ​ភូមិបណ្ដែត ទឹកនេះជាបេតិកភ័ណ្ឌរស់រវើក ជាចំណាប់អារម្មណ៍ពិបាក​បំភ្លេចបាន ចំពោះតំបន់ ប្រ៊ុយណេល្បីឈ្មោះដោយភាពសម្បូរុងរឿង៕


       

ប្រតិកម្មទៅវិញ

ផ្សេងៗ