ភាសា - ស្ពានតភ្ជាប់វៀតណាម-ឥណ្ឌូនេស៊ី

(VOVWORLD) - ភាសាជាឧបករណ៍ស្នូលដើម្បីប្រាស្រ័យទាក់ទងគ្នាហើយក៏ជាផ្លូវខ្លីបំផុតដើម្បីស្វែងយល់ពី វប្បធម៌នៃតំបន់នីមួយៗនិងប្រជាជាតិនីមួយៗ។ ដោយមានគោលបំណងចង់ផ្សព្វ ផ្សាយការចាប់អារម្មណ៍ដ៏ល្អប្រសើរអំពីទឹកដី មនុស្ស វប្បធម៌ ប្រវត្តិសាស្ត្រនៃប្រទេស ទាំងពីរវៀតណាមនិងឥណ្ឌូនេស៊ី ការបង្រៀនភាសាឥណ្ឌូនេស៊ីសម្រាប់ជន វៀតណាម និងភាសាវៀតណាមសម្រាប់ជនឥណ្ឌូនេស៊ីបាននិងកំពុងក្លាយទៅជាស្ពានតភ្ជាប់ប្រជាជាតិទាំងពីរបើទោះបីប្រទេសទាំងពីរនៅឃ្លាតពីគ្នារាប់ពាន់គីឡូម៉ែត្រក៏ដោយ។

ភាសា - ស្ពានតភ្ជាប់វៀតណាម-ឥណ្ឌូនេស៊ី - ảnh 1ប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាភាសាឥណ្ឌូនេស៊ីលើកទី៤ដែលបានរៀបចំឡើងដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម។
វគ្គសិក្សាភាសាឥណ្ឌូនេស៊ីត្រូវបានស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងហាណូយ (KBRI) បើកកាលពីខែសីហាឆ្នាំ២០១៨ នៅទីកន្លែងចំនួន២គឺ “Umah Indo” - បន្ទប់ តាំងបង្ហាញរូបភាព KBRI និងសាកលវិទ្យាល័យហាណូយ។ ឆ្នាំនេះ ទោះបីជាវគ្គសិក្សា ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញដោយសារជម្ងឺរាតត្បាត កូវីដ ១៩ ក៏ដោយ ប៉ុន្តែនៅតែទាក់ទាញបានសិក្ខាកាមជាច្រើន ចាប់តាំងពីនិស្សិត មគ្គុទេសទេសចរណ៍ គ្រូបង្រៀននិងអ្នកបកប្រែ ជាដើម។ មេរៀនត្រូវបានធ្វើអត្ថាធិប្បាយតាទម្រង់ផ្សេងៗគ្នាជា ច្រើនដូចជា រូបភាព laydown វីដេអូ ដែលងាយយល់ ងាយចាំ បានជួយសិក្ខាកាមរៀន ភាសាឥណ្ឌូនេស៊ីក្រោមទិដ្ឋភាពជាច្រើន។ លោក Nguyen The Truong និស្សិតម្នាក់ បានចែករំលែកពីវគ្គសិក្សាយ៉ាងដូច្នេះថា៖ “វគ្គសិក្សាបានផ្ដល់ជូនខ្ញុំឱកាសសិក្សារៀនសូត្រនិងបង្ហាត់ភាសាឥណ្ឌូនេស៊ីជា មួយគ្រូបង្រៀនជនជាតិដើម។ ខ្ញុំសង្ឃឹមថា បន្ទាប់ពីវគ្គសិក្សានេះ ខ្ញុំអាចស្ដាប់ និយាយ អាននិងសរសេរជាភាសាឥណ្ឌូនេស៊ីយ៉ាងស្ទាត់ ព្រមទាំងសង្ឃឹមថា បន្ទាប់ពីជម្ងឺរាត ត្បាតត្រូវបានគ្រប់គ្រងនោះ ភ្ញៀវទេសចរនឹងវិលត្រឡប់មកវៀតណាមវិញ ដើម្បីខ្ញុំបន្ត ការងារពេញនិយមរបស់ខ្លួននោះគឺធ្វើជាមគ្គុទេសទេសចរណ៍ទាំងភាសាឥណ្ឌូ នេស៊ីនិងភាសាអង់គ្លេស”។
ចាប់ពីវគ្គសិក្សាដំបូង ដែលមានគ្រូបង្រៀនជនជាតិឥណ្ឌូនេស៊ីតែម្នាក់គត់ រហូត មកដល់បច្ចុប្បន្ននេះ ចំនួនគ្រូបង្រៀនបានកើនឡើងដល់៣នាក់។ លោកស្រី Hersila Astari ដែលជាអ្នកគ្រូម្នាក់ក្នុងចំណោមគ្រូបង្រៀន ៣ នាក់ បានឲ្យដឹងថា ការបង្រៀន តាមប្រព័ន្ធអនឡាញក៏ពិបាកផងដែរ ពីការរចនាមេរៀន វិធីសាស្ត្របង្រៀនយ៉ាងដូច ម្ដ៉េចដើម្បីងាយយល់និងគួរឲ្យទាក់ទាញ។ អ្នកគ្រូឲ្យដឹងបន្ថែមទៀតថា៖ “ចំពោះថ្នាក់ BIPA 1 នៅពេលដែលសិក្ខាកាមមិនទាន់ចេះអ្វីសោះភាសាឥណ្ឌូនេស៊ី គ្រូបង្រៀនត្រូវប្រើប្រាស់រូបភាពនិងសម្ភារៈឧបទេសជាក់ស្ដែងដើម្បីឲ្យសិក្ខា កាមងាយយល់។ ចំពោះថ្នាក់ BIPA កម្រិត៣-៦ នៅពេលដែលសិក្ខាកាមក្ដាប់ជាប់ នូវបំណិនទំនាក់ទំនងមូលដ្ឋានរួចហើយ យើងនឹងផ្ដោតសំខាន់ថែមទៀតលើការ សន្ទនា។ កម្មវិធីសិក្សានឹងមានប្រធានបទផ្សេងៗគ្នា ដើម្បីជួយសិក្ខាកាមយល់ដឹងពី វិស័យជាច្រើន”។
នាបច្ចុប្បន្ន មានសិក្ខាកាមប្រមាណ២០០នាក់កំពុងរៀនពីថ្នាក់ BIPA 1 ដល់ BIPA 6 ហើយគិតរហូតមកដល់ពេលនេះ មានសិក្ខាកាមប្រមាណ៤៥០នាក់បានចូល រួមវគ្គសិក្សារៀបចំឡើងដោយ KBRI ចាប់តាំងពីឆ្នាំ២០១៨មក។
ចំណែកឯអ្នកស្រី Yandri Zhu ជនជាតិឥណ្ឌូនេស៊ី ដែលជាសិក្ខាកាមម្នាក់ កំពុងតាមរៀនវគ្គសិក្សាភាសា វៀតណាម តាមអនឡាញរបស់លោកស្រី Tu Thuy ដែលជាអតីតអ្នកនិពន្ធនិងអ្នកផ្សាយសម្លេងជាភាសាឥណ្ឌូនេស៊ីនៃវិទ្យុសម្លេងវៀត ណាម។ លោកស្រី Tu Thuy បានចែករំលែកថា៖         “សេចក្ដីស្រឡាញ់ដ៏ស្មោះសរចំពោះទឹកដីនិងមនុស្សឥណ្ឌូនេស៊ី បានដាស់តឿន ខ្ញុំបើកថ្នាក់បង្រៀនភាសាវៀតណាមដោយឥតគិតថ្លៃ។ ចំពោះនាងខ្ញុំ ការបើកថ្នាក់ សិក្សានេះ គឺដើម្បីជួយមិត្តភក្តិ មិត្តអ្នកស្ដាប់ឥណ្ឌូនេស៊ីយល់ដឹងច្រើនថែមទៀតអំពី ប្រទេសវៀតណាម។ ខ្ញុំសង្ឃឹមថា នៅពេលអនាគត នឹងមានមិត្តឥណ្ឌូនេស៊ីជាច្រើន ដែនចេះនិយាយភាសាវៀតណាមបានយ៉ាងស្ទាត់”។
ភាសា - ស្ពានតភ្ជាប់វៀតណាម-ឥណ្ឌូនេស៊ី - ảnh 2សិក្ខាកាមចូលរួមថ្នាក់សិក្សាភាសាវៀតណាមរបស់លោកស្រី Tu Thuy។
ថ្នាក់បង្រៀនភាសាវៀតណាមតាមអនឡាញសម្រាប់ជនឥណ្ឌូនេស៊ីរបស់លោកស្រី Tu Thuy ទាក់ទាញបានសិក្ខាកាមជាច្រើន។ ពួកគេជាអ្នកកាសែតវ័យក្មេង ឬក៏ មិត្តអ្នកស្ដាប់ដែលស្រឡាញ់ VOV ហើយថែមទាំងសិស្សានុសិស្សថ្នាក់វិទ្យាល័យនៅ តំបន់ជនបទឆ្ងាយៗទៀតផង។ លោក Lamijo សិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាម ជាង៣០នាក់នៃវគ្គសិក្សានេះ បានឲ្យដឹងថា៖ “ខ្ញុំមិនគិតថា នៅហ្សាកាតាមានថ្នាក់រៀនភាសាវៀតណាមដោយឥតគិតថ្លៃ សម្រាប់ជនឥណ្ឌូនេស៊ីយ៉ាងដូច្នេះទេ។ ហើយអ្វីដ៏ពិសេសជាងនេះទៀត គឺថ្នាក់រៀន នេះត្រូវបានរៀបចំឡើងនិងបង្រៀនដោយអ្នកកាសែត អ្នកផ្សាយសម្លេងជាភាសាឥណ្ឌូ នេស៊ីម្នាក់របស់ VOV។ តាមរយៈថ្នាក់រៀននេះ យើងខ្ញុំយល់កាន់តែច្បាស់អំពីភាសា វៀតណាម។ ភាសាវៀតណាមពិតជាសម្បូរបែបណាស់ ហើយយើងខ្ញុំក៏បានយល់ដឹង បន្ថែមអំពីវប្បធម៌ ទឹកដី និងមនុស្សវៀតណាមផងដែរ”។
រាល់ការលះបង់អស់ពីចិត្តរបស់អ្នកគ្រូ រួមជាមួយការខិតខំព្យាយាមរបស់សិក្ខា កាមបាននាំមកនូវលទ្ធផលល្អហួសពីការរំពឹងទុក។ បន្ទាប់ពីត្រឹមតែរៀនបាន៣ខែ ប៉ុណ្ណោះ ពួកគេអាចសន្ទនាគ្នានិងច្រៀងបទចម្រៀងជាភាសាវៀតណាមដែល ខ្លួនចូលចិត្តទៀតផង។
ជារៀងរាល់ថ្ងៃ ថ្នាក់រៀនភាសាវៀតណាមនិងភាសាឥណ្ឌូនេស៊ីយ៉ាងដូច្នេះនៅតែ ប្រព្រឹត្តទៅយ៉ាងទៀងទាត់ ហាក់ដូចជាស្ពានតូចមួយដែលតភ្ជាប់ប្រជាជាតិទាំងពីរ នៅ ពេលដែលការជួបប្រាស្រ័យគ្នាដោយផ្ទាល់ត្រូវរឹតត្បិតដោយសារការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជម្ងឺរាតត្បាត។ ហើយនៅពេលអនាគត មនុស្សកាន់តែច្រើនឡើងៗនៃ ប្រទេសទាំងពីរ នឹងចេះភាសាកំណើតរបស់គ្នាទៅវិញទៅមក ដើម្បីឲ្យពួកគេយល់ដឹង និងស្រឡាញ់ប្រទេសមិត្តកាន់តែច្រើនថែមទៀត ដូចដែលគោលដៅរបស់ KBRI និង របស់មនុស្សគ្រប់គ្នាដែលកំពុងបណ្ដុះពន្លកមិត្តភាពយ៉ាងស្ងៀមស្ងាត់ដូចជា លោកស្រី Tu Thuy៕

ប្រតិកម្មទៅវិញ

ផ្សេងៗ