មនោសញ្ចេតនារបស់ប្រជាជនថៃចំពោះលោកប្រធានហូជីមិញ
NGUYEN YEN -  
(VOVWORLD) - បើទោះបីនាបច្ចុប្បន្នរាល់ស្លាក ស្នាមសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញនៅភូមិ Dong មិននៅសេសសល់ជាច្រើនក្ដី ប៉ុន្តែរូបភាពលោកប្រធានហូជីមិញជានិច្ចកាលមានទីតាំងពិសេសក្នុងដួងចិត្តប្រជាជននៅទីនេះ។
លោក Virasak Vichitsengsri អភិបាល ខេត្ត Phichit (រូបថត៖ VOV) |
បើទោះបីលោកប្រធានហូជីមិញធ្វើសកម្មភាពបដិវត្តន៍នៅថៃក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះក្ដី ប៉ុន្តែ រាល់អនុស្សាវរីយ៍និងមនោសញ្ចេតនាដែលប្រជាជន ថៃលៃទុកសំរាប់លោកនៅតែមានដដែល ជាពិសេសនៅភូមិ Dong ឃុំ Pamakhab ខេត្ត Phichit ជាទីកន្លែងដែលលោកប្រធានហូជីមិញបង្អង់ដំណើរ ក្នុងរយៈពេលខ្លីៗនោះ។
“លោកប្រធានហូជីមិញមិនត្រឹមតែជាអ្នកដែលមានតួនាទីដ៏សំខាន់ចំពោះប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះពិភពលោកទៀតផង។ ការកសាង មណ្ឌលរំលឹកអនុស្សាវរីយ៍ ស្ដីពីលោកប្រធានហូជីមិញក៏ដូចជាប្រវត្តិសាស្ត្ររបស់ ខេត្ត Phichit និងរដ្ឋាភិបាលថៃនេះ គឺជាសកម្មភាពគួរឲ្យស្វាគមន៍។ លោក ប្រធានហូជីមិញដូចជានិមិត្តរូបមួយដើម្បីមនុស្សគ្រប់រូបរៀនសូត្រនិងតម្រាប់តាម។ គិតដល់លោកគឺគិតដល់សេចក្ដីស្នេហារចំពោះមាតុប្រទេស”។
នោះគឺការសំណេះសំណាលរបស់លោក Virasak Vichitsengsri អភិបាល ខេត្ត Phichit នាពេលនាំក្រុមអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមចូលទស្សនា មណ្ឌលរំលឹកអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅភូមិ Dong និងជួបប្រាស្រ័យ ជាមួយប្រជាជនថៃដែលគោរពរាប់អានលោក។ បើទោះបីនាបច្ចុប្បន្នរាល់ស្លាក ស្នាមសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញនៅភូមិ Dong មិននៅសេសសល់ជាច្រើនក្ដី ប៉ុន្តែរូបភាពលោកប្រធានហូជីមិញជានិច្ចកាលមានទីតាំងពិសេសក្នុងដួងចិត្តប្រជាជននៅទីនេះ។ លោក Chaloem Phephuong ប្រធានសមាគមន៍គ្រប់គ្រងឃុំ Pamakhab បានរៀបរាប់ថា៖
“ពេលជាកុមារ ខ្ញុំបានស្ដាប់គេនិយាយថា លោកប្រធានហូជីមិញធ្លាប់រស់ នៅទីនេះ។ យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដោយសារលោកប្រធាន ហូជីមិញបានជ្រើសរើសឃុំ Pamakhab ជាទីស្នាក់នៅ ក្នុងរយៈពេលធ្វើសកម្ម ភាពបដិវត្តន៍ ដើម្បីរំដោះប្រទេសវៀតណាម។ យើងខ្ញុំមានបំណងកសាងទីនេះ ក្លាយទៅជាមណ្ឌលទេសចរណ៍ ដើម្បីមនុស្សមកស្វែងយល់អំពីវីរៈជនរបស់ ប្រជាជាតិវៀតណាម”។
អ្នកស្រី Surimon Mongkol Xahan (រូបថត៖ VOV) |
ក្នុងរយៈពេលស្នាក់នៅភូមិ Dong លោកប្រធានហូជីមិញ បានសម្របខ្លួន ចូលក្នុងជីវភាពរស់នៅរបស់ប្រជាជន។ ពេលថ្ងៃ លោកទៅធ្វើស្រែ ចិញ្ចឹមបសុសត្វ។ ពេលយប់ លោកជួបជុំជាមួយអាណិកជនវៀតណាមស្នេហា ជាតិ ដើម្បីជូនដំណឹងអំពីស្ថានភាពនយោបាយនៅវៀតណាម ក៏ដូចជាបុព្វហេតុ រំដោះប្រទេសជាតិ។ លោកប្រធានហូជីមិញមិនរៀបរាប់អ្វីអំពី ខ្លួនឡើយ បានជាមិនមានអ្នកភូមិជាច្រើនដែលស្គាល់លោក។ ប៉ុន្តែនា ពេលដឹងថា អគ្គមគ្គុទេសវៀតណាមរូបនេះធ្លាប់រស់នៅក្នុងភូមិ គឺប្រជាពលរដ្ឋ ជាច្រើនមានមោទនភាពនិងចង់ស្វែងយល់អំពីលោក។ អ្នកស្រី Surimon Mongkol Xahan ជាពលរដ្ឋ ជំនាន់ទី៣ដែលត្រូវបានកើតនិងធំដឹងក្ដីនៅភូមិ Dong។ តាំងពីកុមារភាព អ្នកស្រី Surimon Mongkol Xahan ត្រូវបានលោកតាជាជនវៀតណាមមួយរូប ដំណាល រឿងស្ដីពីស្រុកកំណើត ស្ដីពីលោកប្រធានហូជីមិញ។ សេចក្ដីស្នេហាជាតិនោះ បានជំរុញឲ្យ Surimon ចង់រួមវិភាគទានកម្លាំងកាយចិត្តដ៏តូចតាចរបស់ខ្លួន សម្រេប់មាតុប្រទេស។ ការងារធ្វើនាបច្ចុប្បន្នរបស់ Surimon ជាកម្មាភិបាល នៅ មណ្ឌលរំលឹកអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅភូមិ Dong បានជួយអ្នកស្រី រូបនេះឆ្លើយតបនឹងបំណងប្រាថ្នារបស់ខ្លួន។
“នាងខ្ញុំនិយាយភាសាវៀតណាមមិនបានទេ ដូច្នេះហើយខ្លួនត្រូវឧស្សាហ៍ ព្យាយាមយ៉ាងខ្លាំង ដើម្បីស្វែងយល់អំពីជីដូនជីតា ប្រភពដើមរបស់ខ្លួន។ នាងខ្ញុំ មានមោទនភាពដ៏ធំធេងដោយសារបានមានវត្តមាននៅទីនេះ ជាកន្លែងដែល លោកអ៊ុំហូបានបង្អង់ដំណើរលើដែនដីថៃ ដើម្បីធ្វើសកម្មភាពបដិវត្តន៍។ លោក អ៊ុំហូជាអ្នកដឹកនាំ ជាគំរូដ៏ភ្លឺស្វាងដើម្បីមនុស្សគ្រប់រូបនៅទីនេះរៀនសូត្រនិង តម្រាប់តាម”។
ជិតមួយទសវត្សបានកន្លងផុតទៅហើយក្ដី ប៉ុន្តែ មនោសញ្ចេតនារបស់ប្រជា ជនថៃចំពោះលោកប្រធានហូជីមិញនៅតែត្រូវបានរក្សាដដែល។ ពេលនិយាយ ដល់លោកប្រធានហូជីមិញម្ដងៗ គឺប្រជាជននៅទីនេះតែងតែរំភើបចិត្តនិង មានមោទនភាពយ៉ាងក្រៃឡែង ព្រោះថា លោកបានជ្រើសរើសភូមិ Dong ជាទី កន្លែងបង្អង់ដំណើរដំបូង ក្នុងដំណាក់កាលធ្វើសកម្មភាពបដិវត្តន៍នៅថៃ៕
NGUYEN YEN