ម៉ាស៊ីនជំនួយដកដង្ហើមកាន់ដៃ-សង្ឃឹមថ្មីសំរាប់អ្នកជំងឺនានា

          (VOV)_ជំងឺ​សរសៃប្រសាទចលករបានធ្វើអោយដំណើរដកដង្ហើមរបស់អ្នក​ជំងឺជួបប្រទះការលំបាកជាច្រើន។ ដោយមិនមានថ្នាំព្យាបាលជំងឺនេះ អ្នកជំងឺ​ត្រូវចំណាយពេលវេលាជាច្រើននៅក្នុងមន្ទីពេទ្យ ជាមួយម៉ាស៊ីនជំនួយដកដង្ហើម។ ប៉ុន្តែ ដំណោះស្រាយសំរាប់បញ្ហានេះ ត្រូវបានមន្ទីពេទ្យ Tan Tock Seng នាំចេញ
នាពេលថ្មី​ៗនេះ បានជួយឧបត្ថម្ភអ្នកជំងឺមានជីវភាពរស់នៅសកម្មជាង សប្បាយរីក​រាយជាង នៅខាងក្រៅមន្ទីពេទ្យ។

ម៉ាស៊ីនជំនួយដកដង្ហើមកាន់ដៃ-សង្ឃឹមថ្មីសំរាប់អ្នកជំងឺនានា - ảnh 1
មន្ទីពេទ្យ Tan Tock Seng (dulich.com)

          មន្ទីពេទ្យ Tan Tock Seng ជាមន្ទីពេទ្យពហុព្យាបាល ធំទី២ នៅសិង្ហបុរី​ ជំ
នាញ​ព្យាបានជំងឺឆ្លង និងស្ដារកាយសម្បទា​ និងផ្តល់សេវាកម្មអោយជួល ម៉ាស៊ីន​ជំនួយដកដង្ហើមកាន់ដៃ។ ដោយមានរូបរាងតូច ​ ម៉ាស៊ីននេះបានជួយ​ឧបត្ថម្ភ​អ្នកជំងឺមិនបាច់ព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យទេ និងអា​ចចូលរួមសកម្មភាពជា
ច្រើន​នៅខាងក្រៅបាន។ បង Syahrunizham Xainalអាយុ២២ឆ្នាំ ជាអ្នកជំងឺ​មួយនាក់បានអោយដឹងថា÷ បងតែងតែលេង Boccial(ការលេងបោះបាល់) 
ប៉ុន្តែដោយសារបញ្ហាសុខភាពមិនបានធានា ដូច្នេះ ពីយូរណាស់ហើយ បង
គ្រាន់តែឈរនៅខាងក្រៅមើលប៉ុណ្ណោះ។ ដោយមានការវត្តមានរបស់​​ម៉ាស៊ីន​នេះ បង Syahrunizham Xainal អាចត្រឡប់មកលេងកីឡាដែលបានខ្លួនចូល
ចិត្តបាន÷

          “ ម៉ាស៊ីននេះបានជួយអោយខ្ញុំមានជីវភាពរស់នៅជាធម្មតា។ ខ្ញុំដក
ដង្ហើម​ បានល្អជាង និងការហត់នឿយត្រូវបានបន្ធូរស្រាល។ វាបានជួយខ្ញុំ
អាច​ត្រឡប់មកលេងកីឡាមួយចំនួនបាន។”

          មុននេះ បណ្ដាអ្នកជំងឺដូចជាបង Syahrunizham Xainalគឺត្រូវព្យាបាល​ជំងឺនៅក្នុងមន្ទីពេទ្យ ដើម្បីអាចទទួលបានការជំនួយ​ដកដង្ហើមទាន់ពេលវេលា ។ ដោយសារគ្មានថ្នាំសង្កូវព្យាលជំងឺដូច្នេះរយៈពេលស្នាក់នៅក្នុងមន្ទីពេទ្យរបស់
អ្នកជំងឺនោះអាចជារៀងរហូត។ ប្រការនេះបានធ្វើអោយអ្នកជំងឺនឿយហត់។ ទន្ទឹមនឹងនោះ ការដែលត្រូវរស់នៅក្នុងមន្ទីពេទ្យក៏បង្កើនការឆ្លងជំងឺពីអ្នកជំងឺ
ផ្សេងៗទៀត។ ដូច្នេះ ម៉ាស៊ីនជំនួយដកដង្ហើមនេះ អាចជួយអ្នកជំងឺស្នាក់នៅផ្ទះ
ខ្លួនដើម្បី ព្យាបាលជំងឺបានងាយស្រួល។ ដើម្បីធានាសុវត្ថិភាពសំរាប់អ្នកជំងឺ 
មន្ទីពេទ្យ Tan Tock Sengបានណែនាំគ្រួសារអ្នកជំងឺ​អំពីរបៀបប្រើម៉ាស៊ីន
របៀបចលនា ដង្ហើមសិប្បនិមិត្ត។ បណ្ដាគ្រូពេទ្យ គិលានុបដ្ឋាយិកា​របស់ មន្ទីពេទ្យនឹងមកដល់គ្រួសារ ពិនិត្យព្យាបាលជំងឺជាប្រចាំ និងនាំចេញផែន
ការព្យាបាលជំងឺអោយសមស្រប។ វេជ្ជបណ្ឌិត Chan Yeow នៅមន្ទីពេទ្យ 
Tan Tock Seng បានអោយដឹងថា÷

          “ប្រសិនបើយើងមិនជួយឧបត្ថម្ភអ្នកជំងឺនេះ ជីវិតរបស់គេនឹងត្រូវរិច
រិលក្នុងមន្ទីពេទ្យ។ ដូច្នេះ ប្រការសំខាន់បំផុតនោះគឺយើងស្វែងរកបានរបៀប
ជួយឧបត្ថម្ភ គេសម្របខ្លួនចូលក្នុងសហគមន៍ ជួយឧបត្ថម្ភគេមានសកម្មភាព
អត្ថន័យជាច្រើន។”

          ចំណាយសំរាប់ការប្រើម៉ាស៊ីនជំនួយដកដង្ហើមនេះក្នុង១ថ្ងៃគឺ៧០
 USDសិង្ហបុរី ហើយ​ចំណាយសំរាប់ការព្យាបាលជំងឺក្នុងមន្ទីពេទ្យ​គឺ១០០០
 USD សិង្ហបុរី។ ទន្ទឹមនឹងការសន្សំសំចៃអំពីទឹកប្រាក់នោះ អត្រារស់នៅ និង
គុណភាពនៃជីវភាពរស់នៅរបស់អ្នកជំងឺត្រូវបានកើនឡើងទៀតផង៕ 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ