មហាវិទ្យាល័យឧស្សាហកម្មហាណូយសហការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយគុណភាពខ្ពស់សំរាប់និស្សិតឡាវ

(VOVWORLD) - ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការលើវិស័យបណ្ដុះបណ្ដាលរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ ចាប់ពីឆ្នាំ២០១១មក មហាវិទ្យាល័យឧស្សាហកម្ម ហាណូយបានចាប់ផ្ដើមទទួលនិស្សិតឡាវដែលមករៀនថ្នាក់ឧត្តមសិក្សា ថ្នាក់ អនុបណ្ឌិតនិងថ្នាក់បណ្ឌិត។
មហាវិទ្យាល័យឧស្សាហកម្មហាណូយសហការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយគុណភាពខ្ពស់សំរាប់និស្សិតឡាវ - ảnh 1 មហាវិទ្យាល័យឧស្សាហកម្មហាណូយ


 
ចាប់ពីខែកញ្ញាឆ្នាំ២០១១មក មហាវិទ្យាល័យឧស្សាហកម្មហាណូយបាន បណ្ដុះបណ្ដាលនិស្សិតឡាវប្រមាណ២០០នាក់ ក្នុងនោះមានអនុបណ្ឌិត៣នាក់ ដែលបានបញ្ចប់ការសិក្សា។ និស្សិតឡាវភាគច្រើនដែលមកសិក្សារៀនសូត្រនៅ សាលា បានជ្រើសរើសមុខវិជ្ជា មួយចំនួនដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដូចជា៖ មេកានិក អគ្គីសនី-អេឡិចត្រូនិក និងការគ្រប់គ្រងអាជីវកម្មជាដើម។ លោក Nguyen Thanh Tung នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអន្តរជាតិនៃមហាវិទ្យា ល័យឧស្សាហកម្មហាណូយ បានឲ្យដឹងថា៖

        “និស្សិតឡាវភាគច្រើនបានជ្រើសរើសរៀនមុខវិជ្ជាដែលខឿនសេដ្ឋកិច្ចឡាវ កំពុងត្រូវការដូចជា៖ បច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិក គណនេយ្យ សវនកម្ម គ្រប់គ្រងអាជីវកម្ម និងសេវាកម្មទេសចរណ៍។ នាពេលនិស្សិតឡាវទើបមកដល់ សាលាមានផ្នែកឯកទេសមួយដែលទទួលបន្ទុកការបង្រៀនភាសាឲ្យប្អូនៗក្នុង រយៈពេល១ឆ្នាំ។ ក្រោយនោះ ប្អូនៗនិស្សិតឡាវត្រូវបានបញ្ជូនទៅក្នុងថ្នាក់រៀន ជំនាញ ដើម្បីសិក្សាជាមួយនិស្សិតវៀតណាម។ យើងខ្ញុំក៏ជ្រើសរើសថ្នាក់រៀន ដែលគ្រូបង្រៀនមានការយល់ដឹងអំពីទឹកដីនិងមនុស្សឡាវ និងជ្រើសរើសប្អូនៗ និស្សិតវៀតណាមដែលរៀនពូកែ ដើម្បីជួយឧបត្ថម្ភនិស្សិតឡាវក្នុងការសិក្សា”។

មហាវិទ្យាល័យឧស្សាហកម្មហាណូយសហការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយគុណភាពខ្ពស់សំរាប់និស្សិតឡាវ - ảnh 2 បុរស Khamphui Pimvan

        ក្រៅពីការអប់រំ សាលាក៏បង្កលក្ខណៈងាយស្រួលអំពីការរស់នៅនិងការ ថែទាំសុខភាពសំរាប់និស្សិតឡាវទៀតផង។ ខណៈដែលនិស្សិតវៀតណាម រស់នៅក្នុងអន្តេវាសិកដ្ឋានដោយបរិមាណពី៦ដល់ ៨នាក់ក្នុងមួយបន្ទប់ គឺនិស្សិត ឡាវរស់នៅដោយបរិមាណតែពី៣ដល់៤នាក់ក្នុងមួយបន្ទប់ប៉ុណ្ណោះ។ ហើយក្នុង បន្ទប់មានម៉ាស៊ីនទឹកក្ដៅី និងអ៊ីនធឺណែតជាដើម។ ចាប់ពីចុងឆ្នាំ២០១៧ សាលា បានចាប់ផ្ដើមកសាងអន្តេវាសិកដ្ឋានដោយឡែកមួយសំរាប់និស្សិតឡាវ ហើយ គ្រោងនឹងដាក់ឲ្យដំណើរការនាចុងឆ្នាំ២០១៨។ ប្អូន Khamphui Pimvan និស្សិត ឡាវឆ្នាំសិក្សាទី៤ ជំនាញព័ត៌មានផ្សព្វផ្សាយ ដែលកំពុងមកសិក្សារៀនសូត្រនៅ មហាវិទ្យាល័យឧស្សាហកម្មហាណូយ បានចែករំលែកថា៖

        “ការលំបាកនាពេលមកសិក្សានៅទីនេះគឺបញ្ហាភាសា។ គ្រាដំបូងខ្ញុំចេះ ភាសាវៀតណាមមិនសូវច្រើនទេ បានជាទទួលបានការជួយឧបត្ថម្ភយ៉ាងសកម្មពី គ្រូបង្រៀននិងនិស្សិតវៀតណាម។ សាលាក៏បានបង្កលក្ខណៈងាយស្រួលបំផុត សំរាប់និស្សិតឡាវនៅទីនេះអំពីការរស់នៅ ការលេងកីឡា។ អំពីការសិក្សា ប្រសិនបើនិស្សិតឡាវមានស្នាដៃល្អ គឺសាលាក៏ប្រគល់ជូនអាហារូបកណ៍មួយ ចំណែកដើម្បីលើកទឹកចិត្ត។ ចំពោះនិស្សិតឡាវដែលសិក្សាអន់ខ្សោយ គឺសាលា នឹងបញ្ជូនគ្រូបង្រៀនដោយឡែក”។

        នាបច្ចុប្បន្ន ជារៀងរាល់ឆ្នាំ សាលាតែងតែប្រគល់អាហារូបករណ៍ចំនួន២០ ចំណែក រួមមានការលើកលែងប្រាក់បង់ការសិក្សា ប្រាក់ជួលអន្តេវាសិកដ្ឋាន និងប្រាក់ប្រើប្រាស់ជាប្រចាំខែ ដោយទឹកប្រាក់សរុបពី១៣៧ដល់១៤០លានដុង សំរាប់និស្សិតម្នាក់ក្នុងវគ្គសិក្សារយៈពេល៤ឆ្នាំ។ លោកស្រី Bui Thi Ngan នាយិកា រងមហាវិទ្យាល័យឧស្សាហកម្មហាណូយ បានឲ្យដឹងថា៖

        “ជារៀងរាល់ឆ្នាំ មហាវិទ្យាល័យឧស្សាហកម្មហាណូយ តែងតែប្រគល់ អាហារូបករណ៍ជូននិស្សិត ឡាវ ដោយទឹកប្រាក់សរុបប្រមាណ១ពាន់លានដុង។ និស្សិតឡាវជាង១៤០នាក់ក្រោយពីបញ្ចប់ការសិក្សាបានវិលត្រឡប់ទៅប្រទេស វិញ ហើយក្លាយទៅជាកម្មាភិបាលសេដ្ឋកិច្ច កម្មាភិបាលបច្ចេកទេសឆ្នើមៗ ដែល រួមចំណែកកសាងប្រទេសឡាវដោយសម្បូររុងរឿង។ ប្អូនៗនិស្សិតឡាវជាស្ពាន តភ្ជាប់ដើម្បីរឹតបន្តឹងថែមទៀតនូវចំណងមិត្តភាព បន្តនិងកសាងទំនាក់ទំនង ពិសេសរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ”។

        នាពេលខាងមុខ មហាវិទ្យាល័យឧស្សាហកម្មហាណូយគ្រោងនឹងបង្កើន បរិមាណអាហារូបករណ៍ប្រគល់ជូននិស្សិតឡាវ។ ជាពិសេស ឆ្នាំ២០១៨នេះ ជាលើកដំបូងដែល សាលា ទទួលនិស្សិតមួយចំនួនដើម្បីបណ្ដុះបណ្ដាល ថ្នាក់បណ្ឌិតក្នុងវិស័យមេកានិក ដែលជាប្រៀបខ្លាំងនៃខឿនសេដ្ឋកិច្ចឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ