មហោស្រពតូរ្យតន្ត្រីអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៦


មហោស្រពតូរ្យតន្ត្រីអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៦  - ảnh 1
មហោស្រពតូរ្យតន្ត្រីអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៦

(VOVworld) - “SEA Pride ២០១៦” គឺជាមហោស្រពតូរ្យតន្រ្តីអាស៊ី-អាគ្នេយ៍ឆ្នាំ
២០១៦ ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងលើកទី ៣ នៅវៀតណាម។ កម្មវិធី
តូរ្យតន្ត្រីពិសេសនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ មិថុនា ខាងមុខនៅ American
Club លេខ 21 វិថី Hai Ba Trung ទីក្រុងហាណូយ ដោយប្រធានបទ «បន្ថែមពណ៌រ
ឲ្យតូរ្យតន្រ្តីរបស់អ្នក» (Color your music)។ ក្រោមការគាំទ្ររបស់ស្ថានទូតសហ
រដ្ឋអាមេរិកប្រចាំនៅវៀតណាម  “SEA Pride ២០១៦” ឆ្ពោះទៅបរិយាកាសបើក
ចំហរគោរពនិងសមភាពសំរាប់មិត្តវ័យក្មេង។ វៀតណាម ត្រៀមរៀបចំសំរាប់
ព្រឹត្តិការគួរឲ្យចាប់អារម្មណ៍យ៉ាងម៉េច? សូមអញ្ជើញលោកអ្នកនាងស្វែង រ
កតាមរយៈបទយកការណ៍របស់ Phuong Lien។

        មហោស្រព “SEA Pride ២០១៦” ត្រូវបានរៀបចំដោយមានគោលដៅនាំ
មកនូវបរិយា កាសតូរ្យតន្ត្រីចម្រុះពណ៌។ “SEA Pride ២០១៦” នឹងជាការគួប
ផ្សំ​របស់ប្រភេទតូរ្យតន្ត្រី ផ្សេងៗដូចជា៖ Indie, Pop, Rock និង EDM។ ព្រឹត្តិការ
ណ៍នេះក៏ជាទីលានកំសាន្តរួមសំរាប់ សហគមន៍ជនស្រឡាញ់ភេទដូចគ្នានិងកែ
ភេទ (LGBT) នៅវៀតណាម និយាយ ដោយឡែកនិងក្នុងអាស៊ាននិយាយរួម
ក្នុងពេលដែលផ្ញើរសារអំពីការបើកចំហរនិងការគោរព ភាពខុសគ្នា។ លោក 
Nguyen Minh Hoang សហការីផ្សព្វផ្សាយគំរោងការណ៍ “SEA Pride ២០១៦”
បានឲ្យដឹងថា៖

        «SEA Pride ២០១៦​​ ចាប់ផ្តើម​ពីម៉ោង ​ ៩ និង ៣០ នាទី ដល់ម៉ោង ២៣
ដោយមាន សកម្មភាពជាច្រើនដូចជាការជួបប្រាស្រ័យជាមួយក្រុមសិល្បៈករ
សិល្បៈការិនីជំរុំវិស្សមកាល យុវជន សិក្ខាសាលាអំពីសហគមន៍ LGBT។ ការ
បង្ហាញម៉ូដសំរាប់ជន LGBT របស់អ្នករចនាម៉ូដ Carol Tran នឹងប្រព្រឹត្តទៅ
បន្ទាប់នោះ។ ក្រៅពីនោះមានរបាំ flash-mop នៃក្រុមគំនិត ថ្នាក់ដឹកនាំវ័យ
ក្មេងអាស៊ី-អាគ្នេយ៍ YEASLI។ កម្មវិធីតូរ្យតន្ត្រីចាប់ម៉ោងទី ១៨ គឺផ្នែកដែល
​មនុស្សគ្រប់រូបរងចាំបំផុតនៅ SEA Pride លើកមនេះ។ តំលៃសំបុត្រពីម៉ោង
១០ ដល់ម៉ោង ១៧ គឺ ៨០ ម៉ឺនដុង សំបូត្រមួយថ្ងៃគឺ ២០ ម៉ឺនដុង។ តាមគំរោង
 SEA Pride នឹងទាក់ទាញការ ចូលរួមរបស់ទស្សនិកជនចំនួន ៥ ពាន់នាក់។»

        ព្រឹត្តិការណ៍តូរ្យតន្ត្រី SEA Pride ឆ្នាំ ២០១៦ ត្រូវបានផ្សព្វផ្សាយដ៏ទូលំទូ
លាយជា ពិសេសចំពោះសហគមន៍ LGBT។ កញ្ញា Phan Thanh Trang សមាជិកា
មួយរូបនៃក្លឹប LGBT ក្រុងហាណូយ បានចែករំលែកថា៖

        «ខ្ញុំសប្បាយរីករាយនិងមានមោទនភាពយ៉ាងខ្លាំងដោយសារកាន់តែមាន
សកម្មភាពជាច្រើនសំរាប់សហគមន៍ LGBT។ តាមរយៈនោះ មនុស្សម្នាអាច
ស្វែងយល់បន្ថែមអំពីយើងខ្ញុំហើយមានទស្សនៈបរានុម័តអំពីសហគមន៍ជន
ស្រឡាញ់ភេទដូចគ្នាព្រមទាំងលើកកំពស់ចំណះដឹងអំពីផ្លូវភេទសុវត្ថិភាពក្នុង
សហគមន៍ LGBT។​ ខ្ញុំមានស្តង់សំលៀកបំពាក់ធ្វើដោយដៃចូលរួមកម្មវិធីលើក
នេះផងដែរ។ សង្ឃឹមថាមានមិត្តវ័យក្មេងនឹងទៅទស្សនា។»

មហោស្រពតូរ្យតន្ត្រីអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៦  - ảnh 2
លោកស្រី Marcia Anglarill អនុព័ន្ធវប្បធម៌ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម
(Image: VOVworld)


រួមដំណើរជាមួយមហោស្រពតូរ្យតន្ត្រីតាំងពីពេលចាប់ផ្តើម លោកស្រី Marcia
Anglarill អនុព័ន្ធវប្បធម៌ស្ថានទូតអាមេរិកប្រចាំនៅវៀតណាមបានឲ្យដឹងថា៖
ប្រធានបទស្នូលរបស់  SEA Pride ឆ្នាំ ២០១៦ នេះឆ្ពោះទៅបរិយាកាសធ្វើការគ្មាន
របាំងចំពោះសហគមន៍ LGBT ហើយលើកកំពស់មនសិការប្រជាពលរដ្ឋអំពី
បញ្ហានេះ។ ចំណុចលេចធ្លោឆ្នាំនេះគឺកម្មវិធីតូរ្យតន្ត្រីវិសេសវិសាលដែលមានការ
ចូលរួមរបស់ក្រុមសិល្បៈករសិល្បៈការិនីមកពីអាមេរិក ដូចជា DJ Lina ក្រុម
សិល្បៈករ Nibiru Band របស់អង់គ្លេស​។ តន្ត្រីករ Sean Lam ពីក្រុមសិល្បៈករ
Rock Indie “Hang Up the Moon” របស់សឹង្ហបុរី បានចែករំលែកថា៖

«ចូលរួមព្រឹត្តិការណ៍តូរ្យតន្ត្រីលើកនេះ យើងខ្ញុំមានគោលបំណងនាំមកជូន
ប្រិមិត្ត បទចម្រៀងនានាអំពីជីវភាពរស់នៅគ្រួសារការងារ ទាំងសត្វចិញ្ចឹម
ផងដែរ។ យើងខ្ញុំសប្បាយ រីករាយណាស់ក្នុងពេលទទួលបានសេចក្តីអញ្ជើញ
ចូលរួម SEA Pride ឆ្នាំ ២០១៦។ យើងខ្ញុំ ពិតជាចង់ឲ្យឆាប់ដល់ថ្ងៃនោះណាស់។»

មហោស្រពតូរ្យតន្ត្រីអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៦  - ảnh 3
តន្ត្រីករ Sean Lam ពីក្រុមសិល្បៈករ Rock Indie “Hang Up the Moon” របស់សឹង្ហបុរី
(Image: hangupthemoon.com)


ក្រៅពីបណ្ដាក្រុមសិល្បៈករបរទេស នៅមានការចូលរួមរបស់សិល្បៈករសិល្បៈ
ការិនី ល្បីល្បាញរបស់វៀតណាម ផងដែរ ដូចជា៖ សិល្បៈករ Noo Phước Thịnh
ក្រុមសិល្បករ Microwave  Oplus  The Pentagon ។ល។ លោក Quang Hung
សមាជិកនៃក្រុមសិល្បៈករ Rock វៀតណាម The O-ring Chains បានឲ្យដឹងថា៖

        «ខ្ញុំសប្បាយរីករាយនិងមោទនភាពយ៉ាងខ្លាំង ដោយសារ ខ្លួនជាសកម្ម
ជនមួយរូប ខ្ញុំគោរពភាពសម្បូរបែបក្នុងសង្គម។ ប្រការទាំងអស់គប្បីត្រូវបាន
គោរពនិងស្វែងយល់ច្បាស់ ។ ក៏ដូចវិស័យតូរ្យតន្ត្រីដែលនៅមានភាពសម្បូរ
បែបដូចគ្នាដែរ។ ទោះបីជានៅមានបុរេនិច្ឆ័យ អំពីប្រភេទតូរ្យតន្ត្រី Rock ក្តី
ប៉ុន្តែ យើងខ្ញុំជានិច្ចកាលរងចាំការគាំទ្ររបស់សហគមន៍។»

មហោស្រពតូរ្យតន្ត្រីអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៦  - ảnh 4
សិល្បៈករសិល្បៈការិនីល្បីល្បាញរបស់វៀតណាមនិងអន្តរជាតិ ក្រុមសិល្បករ Microwave Oplus The Pentagon ក្រុមសិល្បៈករ Rock វៀតណាម The O-ring Chains (Image: VOV)


        មិនត្រឹមតែឆ្ពោះទៅ «ពិធីជប់លៀងតូរ្យតន្ត្រី» មានគុណភាព មហោឡា
រឹកនិងអ៊ូរអរ ប៉ុណ្ណោះទេ SEA Pride ឆ្នាំ ២០១៦ ក៏ជាបរិយាកាសបើកចំហរសេ
រីភាពដើម្បីមិត្ត​វ័យក្មេងបង្ហាញខ្លួនតាមរបៀបដោយឡែក ពីនោះ មាន
អនុស្សារវរីយ៍អំពីរដូវក្តៅគួរឲ្យចាប់ចិត្ត និងអត្ថន័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ