រីកសុះសាយស្មារតីសហគមន៍អាស៊ាន

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី។ ក្នុងទស្សនៈវិស័យសហគមអាស៊ាន ឆ្នាំ ២០២៥ គោលដៅ ជួរមុខនៃបណ្ដាប្រទេសអាស៊ានគឺ កសាងសហគមន៍មួយ ដោយយកប្រជាជនធ្វើជាមជ្ឈមណ្ឌល បង្កើនសាមគ្គីភាព ឯកភាពរវាងបណ្ដាប្រទេសជាសមាជិក។ 
រីកសុះសាយស្មារតីសហគមន៍អាស៊ាន - ảnh 1 ទិដ្ឋភាពនៃពិធីបង្ហូតទង់ជាតិអាស៊ាននៅទីក្រុងហាណូយ (រូបថត៖ hoanhap.vn)

ការកំណត់រាល់តម្លៃរួម និងរាល់បទដ្ឋានរួមរបស់សហគមន៍ រាល់អត្តសញ្ញាណអាស៊ានរួម កំពុងត្រូវបានប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ទាំង ១០ ខិតខំប្រឹងប្រែងកសាង សំដៅបង្កើតចំណងតភ្ជាប់រវាងប្រជាជននៃបណ្ដាប្រទេសជាសមាជិតយ៉ាងយូរអង្វែងផងដែរ។

នាប៉ុន្មានឆ្នាំថ្មីៗនេះ ពិធីបង្ហូតទង់ជាតិអាស៊ាន នៅក្បែរទង់ជាតិនៃប្រទេសខ្លួនបានក្លាយទៅជាភាពស្និតស្នាលចំពោះប្រជាជនគ្រប់រូបនៃបណ្ដាប្រទេសជាសមាជិតអាស៊ាន

ចាប់តាំងពីឆ្នាំ ២០១១ មក ពិធីបង្ហូតទង់ជាតិអាស៊ានបានប្រព្រឹត្តិទៅនាថ្ងៃទី ៨ ខែសីហា (ទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ជារៀងរាល់ឆ្នាំ នៅបណ្ដាប្រទេសជាសមាជិតអាស៊ាន។ ទង់ជាតិអាស៊ាន តំណាងឲ្យសន្តិភាព សាមគ្គីភាព និងភាពស្វាហាប់របស់អាស៊ានត្រូវបានបង្ហូតឡើងជាមួយតន្ត្រីអាស៊ាន។ សកម្មភាពនេះមិនត្រឹមតែមានអត្ថន័យបង្កើនសាមគ្គីភាពរវាងបណ្ដាប្រទេសអាស៊ានប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវការសន្យារបស់បណ្ដាប្រទេសអាស៊ានក្នុងការអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០២៥ ៖ សមាហរណកម្ម សន្តិភាព និងស្ថិរភាពទៀតផង។

នៅថ្នាក់សហគមន៍ បណ្ដាប្រទេសអាស៊ានបានឯកភាពគ្នាអំពីសកម្មភាពលើកតម្កើងស្ថាបនិកអាស៊ាន លើកតម្កើងសហគ្រិនវ័យក្មេង ដែលបានរួមវិភាគទានជាច្រើនទៅក្នុងសង្គម លើកតម្កើងបុគ្គលដែលមានស្នាដៃខ្ពស់ក្នុងការអភិរក្ស ជីវចំរុះ។ ចំណែកឯថ្នាក់ជាតិវិញ បណ្ដាប្រទេសសុទ្ធតែមានផែនការរៀបចំពិធីរំលឹកខួបរៀងៗខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន។

នៅក្នុងសិក្ខាសាលាមួយដែលទើបនឹងបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយនាពេលថ្មីៗនេះ អតីតអគ្គលេខាធិការអាស៊ាន លោក Le Minh Vuong បានសង្កត់ធ្ងន់ថា៖ នាបច្ចុប្បន្ននេះ ការបង្កើនការយល់យល់ដឹងរបស់ប្រជាជនអំពីសហគមន៍អាស៊ានគឺជាភារកិច្ចសំខាន់មួយ។

“ខ្ញុំគិតថា ប្រជាជនអាស៊ានគ្រប់រូបត្រូវឆ្លើយឲ្យបាននូវសំណួរដែលសួរថា តើប្រជាជនអាស៊ានមានមោទនភាពអំពីប្រការអ្វី។ ឧទាហរណ៍ថា ប្រជាជន Butan មានសុភមង្គលអំពីអ្វីដែរ។ ប្រទេសអាស៊ាននិមួយៗមានរបៀបរបបនយោបាយ និងកម្រិតអភិវឌ្ឍន៍ខុសពីគ្នា  ប៉ុន្តែយើងជាប្លុកតែមួយ។ ហេតុដូច្នេះហើយ យើងចាំដបាច់ត្រូវកសាង និងរួមវិភាគទានទៅក្នុងអត្ថសញ្ញាណអាស៊ានដោយឡែកផងដែរ”។

អាស៊ានគឺជាទីផ្សារដ៏ធំមួយដោយមានប្រជាជនចំនួន ៦៣០ លាននាក់។ នាបច្ចុប្បន្ននេះ មានកត្តាជាច្រើនដូចជា ធនធានធម្មជាតិ និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយអាស៊ានទៅជាប្លុកអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាតែមួយ។ ជំនាន់យុវវ័យគឺជាអនាគតរបស់អាស៊ាន ផង និងជាអ្នកកំណត់ជោគវាសនារបស់សហគមន៍ទៀតផង ។ នាបច្ចុប្បន្ននេះ យុវវ័យអាស៊ានកំពុងផ្លាស់ប្ដូរអំពីការត្រិះរិះ ដើម្បីទាញយកឱកាសពីសហគមន៍។ ពួកគេមិនត្រឹមតែត្រិះរិះអំពីការអភិវឌ្ឍថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងសហគមន៍អាស៊ានទៀតផង។ មិត្ត Nguyen Thi Minh Hue យុវនារីវៀតណាមមួយរូបបានចែករំលែកថា៖

“នាបច្ចុប្បន្ននេះ អាស៊ានមានប្រៀបខ្លាំងអំពីចំនួនប្រជាជនវ័យក្មេង។ មានយុវជនជាច្រើនរូបបានទាក់ទងជាមួយបច្ចេកវិទ្យាថ្មី បញ្ញាថ្មី ហើយមានភាពស្វាហាប់ និងយកចិត្តទុកដាក់ដល់នយោបាយ។ ក្នុងនោះ គោលនយោបាយបានដើរតួនាទីយ៉ាងសំខាន់ចំពោះអាស៊ាននិយាយរួម និងបណ្ដាប្រទេសជាសមាជិកអាស៊ាននិយាយដោយឡែក”។

ការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅថែមទៀត គឺជាគន្លឹះក្នុងយុទ្ធនាការរបស់អាស៊ាន ដោយឆ្ពោះទៅរកតួនាទីជាសកល។ ទោះជាយ៉ាងណាក៏ដោយ រាល់គោលដៅរបស់អាស៊ាននឹងទទួលបានជោគជ័យ ប្រសិនបើជាការបម្រើដល់មនុស្ស។ នៅពេលដែលការយល់ដឹងអំពីសហគមន៍អាស៊ានរបស់ប្រជាជនត្រូវបានលើកកម្ពស់នោះ ប្រជាជននឹងក្លាយទៅជាផ្នែកមួយនៃដំណើការតាក់តែងគោលនយោបាយសំខាន់ៗ ក៏ដូចជាជួយពួកគេទាក់ទងផ្ទាល់ជាមួយផលប្រយោជន៍ពីសហគមន៍ផងដែរ។ ហើយតាមនោះ ក្លាយទៅជាកត្តាសំខាន់ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍អាស៊ាន។ អាស៊ានបាន និងកំពុងខិតខំប្រឹងប្រែងបន្តអនុវត្តន៍ទៅតាមទិសដៅនេះនាកំណាត់ផ្លូវខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ