រូបសណ្ឋានជ្រើសរើសជនចាស់ជរានៅ IKEA ប្រទេសថៃ

(VOVWORLD) -ខិតខំប្រឹងប្រែងជានិច្ច ដើម្បីជំរុញសមភាពភេទ ពហុសង្គម ក៏ដូចជារួមវិភាគទានតួនាទីរបស់ខ្លួនទៅក្នុងការបង្កើតឡើងជីវភាពរស់នៅមួយដ៏ល្អប្រសើរថែមទៀតជូនប្រជាជននៅប្រទេសសាមីនោះ សាខានៃសម្ព័ន្ធក្រុមហ៊ុនពហុជាតិលក់រាយគ្រឿងសង្ហារឹមជួរមុខគេ IKEA ថៃគឺជាឧទាហរណ៍គំរូរក្នុងការដែលសហគ្រាសបរទេសជ្រើសរើសជនចាស់ជរាចូលធ្វើការ។
រូបសណ្ឋានជ្រើសរើសជនចាស់ជរានៅ IKEA ប្រទេសថៃ - ảnh 1 ជនចាស់ជរានៅប្រទេសថៃ

មានទីតាំងស្ថិតនៅផ្ទៃដី ៤៣ ពាន់ម៉ែត្រការ៉េ នៅវិថី Bangna-Trad ដែលមានចំងាយ ៤០ នាទីបើកបររថយន្តពីមជ្ឈមណ្ឌលទីក្រុងបាងកក ប្រទេសថៃនោះ សាខា IKEA Bangna បានតាំងបង្ហាញគ្រឿងសង្ហារឹមជាង ៧៥០០ មុខសម្រាប់គ្រួសារ និងការិយាល័យ។ បុគ្គលិក IKEA ក្នុងឯកសណ្ឋានពណ៌លឿង និងខឿវ កំពុងមមាញឹករុញកន្ត្រកដាក់អីវ៉ាន់ ឬយកចិត្តទុកដាក់ពិគ្រោះយោបល់ជូនអតិថិជននៅស្ដង់ទំនិញនីមួយៗ នៅក្បែរកន្លែងតាំងបង្ហាញនោះ គឺស្តង់ទំនិញម្ហូបអាហារ IKEA Food។ លោកយាយ Sali Boutsi អាយុ 62 ចងសក់ឡើងលើ ពាក់ស្រោមដៃ កំពុងរៀបចំដាក់ចានក្បាលយ៉ាងរហ័សរហួនបានឲ្យដឹងថា៖

"នាងខ្ញុំបានដឹងថា IKEA ជ្រើសរើសបុគ្គលិកពីអ្នកជិតខាង។ នាគ្រាដំបូងនាងខ្ញុំមានការស្ទាក់ស្ទើរណាស់ ព្រោះថានាងខ្ញុំចាស់ហើយ។ ចុងក្រោយនាងខ្ញុំបានសម្រេចចិត្តចុះឈ្មោះជាបេក្ខនារី។ នាងខ្ញុំបានបំពេញការងារនៅទីនេះបាន ៧ ឆ្នាំហើយ ដោយគ្មានសម្ពាធអ្វីឡើយ"។

នាបច្ចុប្បន្ននេះ លោកយាយ Sali Boutsi គឺជាមនុស្សមួយរូបក្នុងចំណោមមនុស្សពីររូបដែលមានអាយុជាង 60 ឆ្នាំ ដែលកំពុងធ្វើការនៅ IKEA ថៃ ក្រៅពីនេះ មានបុគ្គលិកដែលមានអាយុពី ៤០ ឆ្នាំដល់ ៥៥ ឆ្នាំ ស្រូបយក ១០ % ដល់ ២០%នៃបុគ្គលិកនៅទីនេះ ។ លោកយាយ Benjawon Omark អ្នកគ្រប់គ្រងជាន់ខ្ពស់នៅសាខា IKEA Bangna បានសំណេះសំណាលថា៖

"ដូចជាសាខានានានៅទូទាំងពិភពលោក IKEA ថៃក៏មានពាក្យស្លោកធ្វើការ ស្រដៀងគ្នាដែ ដោយឆ្ពោះទៅរកភាពសម្បូរបែប។ ហេតុដូច្នេះហើយ IKEA មិនកំណត់អាយុធ្វើការងារឡើយ។  នៅពេលជ្រើសរើសជនចាស់ជរាចូលធ្វើការនោះ ពួកគេត្រឹមតែស្រឡាញ់ការងារ និងនិយមចូលចិត្តការតុបតែងផ្ទះសម្បែងគឺឆ្លើយតបនឹងតម្រូវការហើយ។ អំពីផលិតភាពរបស់ពលករវ័យចាស់គឺ គេមានបទពិសោធន៍ទាំងខាងជីវភាពរស់នៅផង ទាំងខាងការងារផង ដូច្នេះហើយអាចផ្ទេរបទពិសោធន៍ទៅឲ្យបុគ្គលិកវ័យក្មេង។ បុគ្គលិកវ័យចាស់អាចជ្រើសរើសយកពេលវេលាធ្វើការឲ្យស្របតាមសុខភាពរបស់ខ្លួន។ យើងខ្ញុំចាត់ទុកថា៖ នេះគឺជាប្រៀបខ្លាំងដ៏វិសេសវិសាលរបស់ខ្លួន ដែលគ្មានក្រុមហ៊ុនណាមួយមានឡើយ”។

រូបសណ្ឋានជ្រើសរើសជនចាស់ជរានៅ IKEA ប្រទេសថៃ - ảnh 2 ជនចាស់ជរានៅប្រទេសថៃ 

ក្រៅពីផ្នែក IKEA Food នេះ ជនចាស់ជរាត្រូវបានរៀបចំឲ្យធ្វើការនៅផ្នែក Sales ទៀតផង។ តាមលោកយាយ Omark បានឲ្យដឹងថា៖ ដោយសារជនចាស់ ជរាចូលចិត្តនិយាយសំណេះសំណាល បានជាគេអាចពង្រីកសក្កានុភាពជួយពិគ្រោះយោបល់ផង និងគ្មានអារម្មណ៍ធុញទ្រាន់ក្នុងការងារផង។ លោកយាយ Kanchanee អាយុ ៦២ ឆ្នាំ ជាបុគ្គលិក Sales នៅ IKEA បានសំណេះសំណាលថា៖

"នាងខ្ញុំចូលចិត្តការងារនៅទីនេះណាស់ ព្រោះថាការងារនេះដូចទៅនឹងការងារមុនពេលចូលនិវត្តន៍របស់នាងខ្ញុំដែរ។ មុននេះ នាងខ្ញុំជាអ្នកជំនាញខាងពិគ្រោះយោបល់យុទ្ធសាស្ត្រ Makerting និង Branding នៅសម្ព័ន្ធក្រុមហ៊ុនស៊ីម៉ងត៍ SCT ថៃ។ នាបច្ចុប្បន្ន នាងខ្ញុំទទួលបន្ទុក sale ឧបករណ៍ការិយាល័យនិង ពិគ្រោះយោបល់ជូនអតិថិជន ។ មកធ្វើការនៅទីនេះ នាងខ្ញុំមិនត្រឹមតែអាចអនុវត្តន៍បទពិសោធន៍របស់ខ្លូនប៉ុណ្ណោះទេ ថែមទាំង ចែករំលែកជាមួយមិត្តរួមការងារទៀតផង"។

រូបសណ្ឋានជ្រើសរើសជនចាស់ជរានៅ IKEA ប្រទេសថៃ - ảnh 3  ជនចាស់ជរានៅប្រទេសថៃ

រូបសណ្ឋានមិនប្រកាន់អាយុ ប្រើប្រាស់កម្លាំងពលកម្ម មានបទពិសោធន៍ឲ្យសមស្រប ព្រមទាំងបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលសម្រាប់ជនចាស់ជរារបស់ IKEA ថៃ កំពុងត្រូវបានពង្រីកប្រកបដោយប្រសិទ្ធភាព។ ជនចាស់ជរាមានបំណងប្រាថ្នាធ្វើការក្រោយពីពេលចូលនិវត្តន៍នៅប្រទេសថៃកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជារូបសណ្ឋាននៃបណ្ដាប្រទេសនៅក្នុងតំបន់ដែលមានល្បឿនចំនួនប្រជាជនវ័យចាស់កើនឡើងយ៉ាង ឆាប់រហ័ស ក្នុងនោះមានប្រទេសវៀតណាម គឺគប្បីសិក្សារៀនសូត្រតាមផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ