លោក Pham Tuyen - ដំណើរពីប្រធានក្រុមជំនាញការវៀតណាមដល់ឪពុកធម៌ របស់និស្សិតកម្ពុជា៩នាក់

(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ក្នុងដំណាក់កាល១៩៧៩-១៩៨៩ តបតាមសំណើររបស់គណៈបក្សប្រជាជនបដិវត្តន៍កម្ពុជា ជំនាញការវៀតណាមរាប់ម៉ឺននាក់បានចេញដំណើរទៅកាន់ប្រទេសកម្ពុជាអនុវត្តន៍កាតព្វកិច្ចអន្តរជាតិ ដោយជួយមិត្តរាំងស្កាត់ការវិល ត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ស្ដារសេដ្ឋកិច្ចសង្គម កសាងជីវភាពថ្មី។ មានគំរូច្រើនរាប់មិនអស់ដែលបានលះបង់យុវវ័យរបស់ខ្លួនសម្រាប់បុព្វហេតុរស់រានមានជីវិតឡើងវិញនៃទឹកដីកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយមកថែមទាំងបានស្ម័គ្រចិត្តទទួលនិស្សិតកម្ពុជាដែលមកសិក្សានៅវៀតណាមជាកូនធម៌ទៀតផង។ គំរូមួយក្នុងចំណោមគំរូឆ្នើមៗទាំងនោះ មានលោក Pham Tuyen អតីតប្រធានក្រុមជំនាញការយុវជនវៀតណាមនៅកម្ពុជាដំណាក់កាល១៩៧៩-១៩៨៩ ហើយក្រោយមកក្លាយទៅជាឪពុកធម៌របស់និស្សិតកម្ពុជាចំនួន៩នាក់។
លោក Pham Tuyen  - ដំណើរពីប្រធានក្រុមជំនាញការវៀតណាមដល់ឪពុកធម៌  របស់និស្សិតកម្ពុជា៩នាក់  - ảnh 1លោក Pham Tuyen - អតីតប្រធានក្រុមជំនាញការវៀតណាមដែលទៅជួយបដិវត្តន៍កម្ពុជាក្នុងដំណាក់កាល១៩៧៩-១៩៨៩ និងជាឪពុកធម៌ របស់និស្សិតកម្ពុជា៩នាក់។

បាតដៃមិនបានរហ័សរហួនទៀតឡើយ ដោយកំពុងតែបើកសៀវភៅកំណត់ត្រានិងអាល់ប៊ូមរូបថតចាស់ទាំងសន្លឹកៗ សក់ក៏បានសង្កូវអស់ហើយ ប៉ុន្តែ ប្រសិនបើត្រូវបានលោក Pham Tuyen ដំណាលរឿងអំពីអនុស្សាវរីយ៍ជាមួយទឹកដីនិងមនុស្សកម្ពុជានោះ គឺមានមនុស្សយ៉ាងតិចតួចណាស់អាចដឹងថា លោកមានអាយុជាង៨០ឆ្នាំទៅហើយ។ ព្រឹត្តិការណ៍នីមួយៗ ពេលវេលានីមួយៗ អ្វីៗទាំងអស់សុទ្ធតែនៅដដែលក្នុងការចងចាំរបស់លោក។ ធ្លាប់ជាលេខាសម្ព័ន្ធយុវជនស្រុក Bac Ha ខេត្ត Lao Cai ក្រោយពីឯកភាពប្រទេសជាតិ លោកមកធ្វើការនៅមជ្ឈឹមសម្ព័ន្ធយុវជន។ នៅឆ្នាំ១៩៧៩ លោកត្រូវបានតែងតាំងជាប្រធានក្រុមជំនាញការយុវជនវៀតណាម ទៅជួយបដិវត្តន៍កម្ពុជា ហើយស្នាក់នៅទីនេះក្នុងអំឡុងពេល១០ឆ្នាំបន្ទាប់។

“ជាធម្មតា ប្រសិនបើនិយាយដល់ជំនាញការ គេនឹងគិតដល់មនុស្សម្នាក់ដែលស្លៀកពាក់សម្លៀកបំពាក់ស្អាតបាត ដៃកាន់សម្ពៀតស្បែក ប៉ុន្តែចំពោះយើងនៅកម្ពុជា ចាប់ពីការហូបចូក ការស្លៀកពាក់គឺសុទ្ធតែសាមញ្ញាដូចប្រជាជនកម្ពុជាដែរ ហើយត្រូវត្រៀមរៀបចំ អ្វីៗគ្រប់បែបយ៉ាងដោយខ្លួនឯង រួមទាំងឧបករណ៍ប្រើប្រាស់ធម្មតាផងដែរ។ រស់នៅ ធ្វើការ ចែករំលែកការលំបាកជាមួយប្រជាជនកម្ពុជា”។
លោក Pham Tuyen  - ដំណើរពីប្រធានក្រុមជំនាញការវៀតណាមដល់ឪពុកធម៌  របស់និស្សិតកម្ពុជា៩នាក់  - ảnh 2លោក Pham Tuyen (ទី៤គិតពីខាងស្ដាំ) ក្នុងរយៈពេលធ្វើការនៅកម្ពុជា។ 
ថ្បីត្បិតតែជួបការលំបាលំបិនរាប់មិនអស់ក៏ដោយ ប៉ុន្តែលោក Tuyen បានបញ្ជាក់ថា ជំនាញការនិងកងទ័ពស្ម័គ្រចិត្តវៀតណាមជានិច្ចកាលគោរពយ៉ាងដាច់ខាតតាមគោលការណ៍ “មិន ប៉ះពាល់សូម្បីតែម្ជុលមួយ អំបោះមួយសរសៃ របស់ប្រជាជនឡើយ”។ លោកសំណេះសំណាលថា ធ្វើយ៉ាងដូច្នេះទើបជិតស្និទ្ធ ជាមួយប្រជាជន ត្រូវបានប្រជាជនស្រឡាញ់រាប់អាន ជឿទុកចិត្ត ការពារ ហើយ ពួកគេហៅកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមថា ជា “កងទ័ពព្រះពុទ្ធ”។
“មានពេលខ្លះ ប្រសិនបើគ្មានប្រជាជន យើងនឹងជួបគ្រោះថ្នាក់។ ម្ដងទៅ បំពេញការងារនៅខេត្តតាកែវ អាកាសធាតុក្ដៅស្អុះស្អាប់ ហត់នឿយ មកដល់បឹង មួយ ខ្ញុំប្រាប់ឲ្យឡានឈប់ហើយចុះលុបមុខ ស្រាប់តែឃើញប្រជាជនកម្ពុជា បក់ដៃហៅថា កងទ័ពវៀតណាម កងទ័ពវៀតណាម ខ្ញុំឃើញវាចម្លែកទើបប្រាប់ បងប្អូនឲ្យឈប់ ហើយស្ដាប់ប្រជាជននិយាយពីអ្វីៗ គឺប្រែថាពួកគេនិយាយកុំចុះក្នុង ទឹកទេ ដោយសារតែមានក្រពើជាច្រើន។ ដូច្នេះហើយ ខ្ញុំនិងអ្នកបកប្រែដើរមក សំណេះសំណាល សួរសុខទុក្ខហើយអរគុណប្រជាជន។ នៅមានដំណើរជា ច្រើនទៀតទៅកាន់បាត់ដំបង សៀមរាប ភ្នំប៉ាឡេង ហើយតំបន់ជាប់ព្រំដែនថៃ ដល់កន្លែងណាក៏មានកម្លាំងនិងប្រជាជនកម្ពុជាជួយដែរ”។
ក្នុងអំឡុងពេល១០ឆ្នាំស្នាក់នៅកម្ពុជា ក្រុមជំនាញការយុវជនដែលលោក Pham Tuyen ជាអ្នកទទួលបន្ទុក មានភារកិច្ចជួយមិត្តប្រមូលផ្ដុំកម្លាំងយុវជន កសាង អង្គការសម្ព័ន្ធយុវជន សមាគមន៍យុវជនបដិវត្តន៍ ក្រុមកុមារជំទង់កម្ពុជា ហើយ បណ្ដុះបណ្ដាលកម្មាភិបាលវ័យក្មេងពីមជ្ឈឹមដល់មូលដ្ឋាន។ កម្មាភិបាលវ័យក្មេង ជាច្រើនដែលកាលពីមុននេះធ្លាប់បានធ្វើការជាមួយលោក Tuyen ឬត្រូវបាន លោកណែនាំដោយផ្ទាល់ ឥឡូវនេះបានកាន់តំណែងសំខាន់ៗក្នុងរដ្ឋាភិបាលនិង រដ្ឋសភាកម្ពុជាហើយ។
លោក Pham Tuyen  - ដំណើរពីប្រធានក្រុមជំនាញការវៀតណាមដល់ឪពុកធម៌  របស់និស្សិតកម្ពុជា៩នាក់  - ảnh 3លោក Pham Tuyen នាំកូនធម៌កម្ពុជា៣នាក់មកទស្សនានិងអុជធូបនៅវិហារស្ដេច Hung នៅខេត្ត Phu Tho ដែលជាស្រុកកំណើតរបស់លោក។ 
ជាមួយនឹងការលះបង់និងការរួមវិភាគទានរបស់ខ្លួន ជំនាញការ Pham Tuyen មានកិត្តិយសដោយទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយ របស់រដ្ឋកម្ពុជានៅពេលនោះ។ បន្ទាប់ ពីវិលត្រឡប់ មកប្រទេសវិញ លោកត្រូវបាន នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមប្រគល់ជូនមេដាយដើម្បីកាតព្វកិច្ចអន្តរជាតិនិងគ្រឿងឥស្សរិយយសសមូហភាពជាច្រើនផ្សេងទៀត។ បន្ទាប់ពីចូលនិវត្តន៍ លោកបានចូលរួមគណៈកម្មាធិការប្រតិបត្តិនៃសមាគមន៍មិត្តភាព វៀត ណាម-កម្ពុជា ហើយបន្តរួមចំណែកទៅក្នុងបុព្វហេតុពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិទាំងពីរ។ លេចធ្លោបំផុតត្រូវនិយាយដល់ចលនា “បណ្ដុះពន្លកមិត្តភាព” ដែលត្រូវបានសមាគមន៍មិត្តភាពវៀត ណាម-កម្ពុជាបំផុស កាលពីឆ្នាំ២០១២ ដោយចលនាអតីតយុទ្ធជនស្ម័គ្រចិត្ត ជំនាញការ កម្មាភិបាល វៀតណាម ទទួលនិស្សិតកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅវៀតណាមជាកូន ធម៌។ ជាមនុស្សម្នាក់ដែលមានមនោសញ្ចេតនាជាមួយទឹកដី មនុស្សកម្ពុជា ថែម ទាំងបានផ្សាភ្ជាប់ដោយផ្ទាល់ជាមួយយុវជន និស្សិតកម្ពុជាក្នុងអំឡុងពេលជាង ១០ឆ្នាំ លោក Pham Tuyen មិនស្ទាក់ស្ទើរចូលរួមចលនាពោរពេញទៅដោយ អត្ថន័យនេះតាំងពីប៉ុន្មានថ្ងៃដំបូង។ លោកបានចែករំលែកថា៖    
“រហូតមកដល់ពេលនេះ ខ្ញុំបានទទួលក្មួយៗនិស្សិតចំនួន៩នាក់ជាកូន ធម៌។ មានក្មួយ៦នាក់បានបញ្ចប់ការសិក្សា ហើយវិលត្រឡប់មកកម្ពុជាវិញ ចំណែកឯក្មួយ៣នាក់ទៀតកំពុងសិក្សានៅទីក្រុងហាណូយ។ ខ្ញុំចាត់ទុកក្មួយៗដូចជា កូនចៅក្នុងគ្រួសារអញ្ចឹង ហើយច្រើនតែទៅដល់អន្តេវាសិកដ្ឋានដើម្បីសួរសុខទុក្ខ មើលកន្លែង ក្មួយៗរស់នៅយ៉ាងដូចម្ដ៉េច មានការខ្វះខាតអ្វីខ្លះដែរឬអត់ ហើយ បានជួយពួកក្មួយៗនូវកញ្ចប់ថវិកាបន្តិចបន្តួចជារៀងរាល់ខែ ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ។ ពេលមានឱកាស ខ្ញុំនាំក្មួយៗទៅលេងស្រុកកំណើត ទស្សនាកេរ្តិ៍ដំណែលវិហារ ស្ដេច Hung ដើម្បីជួយពួកគាត់មានភាពជិតស្និទ្ធ យល់ដឹងបន្ថែមអំពីវប្បធម៌ មនុស្សវៀតណាម។ ជាពិសេស មានក្មួយម្នាក់ដែលបានរៀបការជាមួយកូនក្រមុំវៀតណាម ខ្ញុំក៏ខិតខំត្រៀមរៀបចំបែបបទយ៉ាងយកចិត្តទុកដាក់។ បន្ទាប់ មក គ្រួសារក្មួយនៅកម្ពុជាមកដល់វៀតណាម ចូលលេងនៅផ្ទះខ្ញុំ ហើយអរគុណ សំណេះសំណាលយ៉ាងស្និទ្ធស្នាលណាស់”។
ទោះបីជារយៈពេលថ្មីៗនេះ កម្របានជួបមុខគ្នាដោយសារតែការរីករាល ដាលនៃជម្ងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែលោក Tuyen និងកូនធម៌នៅតែនិយាយ ទូរស័ព្ទជារៀងរាល់សប្ដាហ៍។ មុន្នី និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យសំណង់ ដែលជាកូនធម៌ម្នាក់របស់លោក Tuyen បានចែករំលែកថា គាត់ចូលចិត្តទៅ លេងនៅផ្ទះឪពុកធម៌ណាស់ ពីព្រោះក្រៅពីលើកកំពស់ការទំនាក់ទំនងជាភាសា វៀតណាម គាត់ក៏បានស្ដាប់ឪពុកធម៌ដំណាលរឿងរ៉ាវល្អៗជាច្រើនអំពីពេល វេលាដែលលោកធ្វើការនៅកម្ពុជាផងដែរ។
"មុនពេលបញ្ហាកូវីដ-១៩កើតឡើង គាត់ឧស្សាហ៍នាំពួកខ្ញុំទៅលេងខេត្តមួយចំនួនរបស់វៀតណាម ហើយពីរ បីខែម្ដង គាត់តែងតែហៅពួកខ្ញុំទៅលេងផ្ទះគាត់ ហើយជួយពួកខ្ញុំជាថវិកាផងដែរ។ គាត់ក៏ឧស្សាហ៍និយាយអំពីរឿងនៅពេលដែលគាត់មកធ្វើការនៅកម្ពុជា ជួបការលំបាកអ្វី មានរឿងអ្វីគួរឲ្យចងចាំ។ ប្រសិនបើវៀតណាមមិនលើកទ័ពជួយ គណៈបក្សប្រជាជនកម្ពុជាមិនអាចផ្ដួលរលំរបបប៉ុល ពត បាន។ ហើយចំណងសាមគ្គីភាពវៀតណាម-កម្ពុជា ខ្ញុំគិតថា នឹងនៅតែបន្តយ៉ាងល្អប្រសើរ"។
សម្រេចរួចរាល់កាតព្វកិច្ចអន្តរជាតិ ចាកចេញពីកម្ពុជានៅឆ្នាំ១៩៨៩ ប៉ុន្តែ ត្រូវដល់ឆ្នាំ២០១៧ ទើបលោក Pham Tuyen មានឱកាសវិលត្រឡប់ទៅតំបន់ ដីនេះវិញ ជាមួយក្រុមអតីតយុទ្ធជនស្ម័គ្រចិត្តនិងជំនាញការវៀតណាម។ លោក ចែករំលែកថា បានឃើញដោយផ្ទាល់ភ្នែកនូវការផ្លាស់ប្ដូរថ្មីនៃប្រទេសដ៏ស្រស់ ស្អាតនេះធ្វើឲ្យលោករំភើបចិត្តមែន ប៉ុន្តែកាន់តែរំភើបចិត្តថែមទៀតនៅពេល ដែលទៅកាន់កន្លែងណា លោកក៏បានជួបជុំឡើងវិញជាមួយមិត្តភក្តិចាស់ៗ កូនធម៌ដែលបានធំដឹងក្ដី ដើម្បីផ្ដល់ឲ្យគ្នានូវការនឹករលឹកឱបរឹតយ៉ាងកក់ក្ដៅ ការសាកសួរ សុខទុក្ខយ៉ាងស្មោះស ហើយរួមគ្នាត្រេកអរតាមចង្វាក់ភ្លេងនៃបទចម្រៀង “វៀត ណាម កម្ពុជា សាមគ្គី” ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ