|
ការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (Image: wikipedia.org) |
(VOVworld) – ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៥ នឹងជារបត់ប្រវត្តិសាស្ត្រដែលគូស
សម្គាល់ការបង្កើតសហគមន៍អាស៊ានដោយឈរលើគ្រឹះស្ថានស្នូលចំនួន
៣ គឺ៖ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌និងសង្គម។ ក្នុងនោះ សហគមន៍នយោបាយ-សន្តិសុខ (APSC) ដើរតួនាទីដ៏សែនសំខាន់
ក្នុងការលៈទេសៈ ស្ថានភាពសន្តិសុខនយោបាយក្នុងតំបន់មានបំរ៉ែបំរួល
ជាច្រើន។ នាថ្ងៃទី ២៨ កក្កដា ឆ្នាំ ១៩៩៥ វៀតណាមចូលជាសមាជិក
អាស៊ាន។ ប្រការនេះអាចត្រូវបានចាត់ទុកជារបត់ដ៏ធំធេងក្នុងដំណើរ
បើកទ្វារសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ ក្រោយរយៈពេល
២០ ឆ្នាំ វៀតណាមជានិច្ចកាលជាសមាជិកសកម្មក្នុងការផ្តើមគំនិតក៏
ដូចជាខំប្រឹងប្រែងដោះស្រាយការសាកល្បងក្នុងការកសាង APSC
ផងដែរ។
បន្ទាប់ពី ៣ ឆ្នាំចូលរួមអាស៊ាន នាឆ្នាំ ១៩៩៨ វៀតណាមបានរៀបចំ
សន្និសីទជាន់ ខ្ពស់អាស៊ានលើកទី ៦ ធ្វើជាអធិបតីនិងអនុម័តលើកម្មវិធី
ធ្វើសកម្មភាពហាណូយ (HPA) អនុវត្តទស្សនៈវិស័យអាស៊ានឆ្នាំ ២០២០
ក៏ដូចជា ដាក់ចេញវិធានការជំនះពុះពារលើ ផលវិបាកដោយវិបត្តិហិរញ្ញ
វត្ថុក្នុងតំបន់។
៣ ឆ្នាំជាបន្ទាប់នោះ វៀតណាមបន្តធ្វើជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍
របស់ អាស៊ាន (២០០០-២០០១) និតិកាលទី ៣៤ ព្រមទាំង ធ្វើជាអធិបតី
បណ្ដាសន្និសីទថ្នាក់ រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសន្និសីទទាក់ទិននា
នាប្រកបដោយជោគជ័យ។លទ្ធផលលេចធ្លោក្នុងចំណោមលទ្ធផលដែល
ទទួលបានគឺ វៀតណាមបំពេញដ៏ល្អនូវតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន
ក្នុងឆ្នាំ ២០១០។ នេះគឺជាឆ្នាំសំខាន់ក្នុងផែន ការ ៥ ឆ្នាំអនុវត្តដំណើរកសាង
សហគមន៍អាស៊ាននាឆ្នាំ ២០១៥ ដោយនាំយក របៀបធ្វើសកម្មភាពថ្មីចូល
ក្នុងជីវភាពរស់នៅ។ វាយតំលៃចំពោះលទ្ធផលដែលវៀត ណាមទទួលបាន
ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ លោក Le Cong Phung អតីតអនុរដ្ឋមន្ត្រី
អចិន្ត្រៃយ៍ការបរទេសវៀតណាម បានឲ្យដឹងថា៖
“គិតតាំងពីពេលចូលរួមអាស៊ាន យើងបានមានការរួមវិភាគទានដ៏សែនសំខាន់ អំពីសន្តិសុខនយោបាយក្នុងតំបន់។ យើងបានលុបចោលការប្រឈមរវាងតំបន់
ចំនួន ២ របស់អាស៊ាន ព្រមទាំង ជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការ
ប្រតិបត្តិសំរាប់ ភាគីនានានៅសមុទ្រខាងកើត (DOC) ការកសាងក្រមប្រតិបត្តិ
សំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ ក្នុងឋានៈជាប្រធានប្តូរវេនរបស់
អាស៊ាននាឆ្នាំ ២០១០ វៀតណាមបានរៀបចំប្រកបដោយជោគជ័យសន្និសីទ
ថ្នាក់រដ្ឋមន្ត្រីអាស៊ាននិងសន្និសីទ ទាក់ទិននានា។ ជាពិសេស វៀតណាមបាន
ម្ចាស់ការនាំចេញការផ្តើមគំនិតក្នុងការ បង្កើតយន្តការថ្មី ដូចជា សន្និសីទរដ្ឋមន្ត្រី
ក្រសួងការពារជាតិអាស៊ន+៨ (ADMM+) សន្និសីទអ្នកប្រមុខស្ថាប័នសន្តិសុខ
អាស៊ាន (MACOSA) សន្និសីទកំពូលអាស៊ីបូព៌ារ (EAS) ដោយមានការចូលរួម
របស់អាមេរិកនិងរុស្ស៊ី។ ប្រទេសជាសមាជិកអាស៊ានិង ប្រទេសដៃគូវាតំលៃខ្ពស់
ចំពោះការខំប្រឹងប្រែងរបស់វៀតណាមលើវិស័យនេះ។”
|
លោក Le Cong Phung អតីតអនុរដ្ឋ មន្ត្រីអចិន្ត្រៃយ៍ការបរទេសវៀតណាម (Image: mofa.gov.vn) |
តាមរយៈកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌ APSC ដោយឈរលើ
គោលការណ៍ “គោរពឯករាជ្យអធិបតេយ្យភាពសមភាពបូរណភាពដែនដីនិង អត្តសញ្ញាណជាតិរបស់ប្រទេសជាសមាជិកទាំងឡាយ” សំដៅបង្កើតខឿនសន្តិ
សុខ លើគ្រប់ជ្រុងជ្រោយក្នុងតំបន់ ទប់ទល់នឹងការសាកល្បងក្រៅប្រពៃណីដូចជា បទល្មើសឆ្លងដែន ភេវរកម្ម គ្រោះធម្មជាតិនិងសន្តិសុខនាវាចរណ៍ វៀតណាម
ក្លាយទៅ ជាដៃគូយុទ្ធសាស្ត្រទំនុកទុកចិត្តចំពោះប្រទេសជាសមាជិកអាស៊ាន
នានា។ ឯកអគ្គរដ្ឋ ទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម លោក H.M. Mayerfas
បានឲ្យដឹងថា៖
“មិនមែនប្រទេសណាក៏យើងខ្ញុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រ
នោះទេគឺដោយសារ ទំនាក់ទំនងទ្វេភាគីនិមួយៗត្រូវទទួលបានកំរិតជាក់ស្តែង។
នាបច្ចុប្បន្ន ឥណ្ឌូណេស៊ីមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចំនួន
១៤ លើពិភពលោក ក្នុងនោះ វៀតណាមគឺជាប្រទេសដៃគូយុទ្ធសាស្ត្រតែមួយ
គត់របស់ យើងខ្ញុំនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្ញុំគិតថា៖ នេះគឺជាលទ្ធផលគួឲ្យ
ចាប់អារម្ភណ៍។ រាល់ការចរចារឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេ
ភាគីជាមួយវៀតណាមប្រព្រឹត្តទៅងាយស្រួលនិងឆាប់រហ័សដែលនាំមកនូល
ទ្ធផលល្អប្រសើ។ ក្នុងឆ្នាំ ២០១៣ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ស្តីពីការបត្យាប័ន្ធនិងកិច្ចព្រមព្រៀងជួយឧបត្ថម្ភ លើវិស័យយុត្តិធម៌ទ្វេភាគី
ផងដែរ។ តាមនោះ រដ្ឋាភិនាលនៃប្រទេសទាំង ២ នឹងមាន ក្របខ័ណ្ឌគត្តិយុត្តិ
ដើម្បីដោះស្រាយសន្តិសុខនៅប្រទេសមិត្តនិមួយៗ។ កិច្ចព្រមព្រៀង នេះទទួល
បានក្នុងរយៈពេល ២ ថ្ងៃធ្វើការតែប៉ុណ្ណោះ។ ប្រការនេះមិនត្រូវបានអនុវត្ត
ជាមួយប្រទេសផ្សេងៗ ឡើយ។”
|
ឯកអគ្គរដ្ឋ ទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម លោក H.M. Mayerfas (Image: VOV) |
ក្នុងដំណើការកសាង APSC វៀតណាមគឺជាប្រទេសជាសមាជិកមួយដែល
ត្រូវ ប្រឈមមុខនឹងការសាកល្បងដ៏ធំ ជាពិសេសក្នុងកាលៈទេសៈ បណ្ដា
សកម្មភាពសាង សង់ដោយទ្រង់ទ្រាយធំនៅសមុទ្រខាងកើតកំពុងជះឥទ្ធិពល
ដល់ទំនុកទុកចិត្ត សន្តិភាពនិងសន្តិសុខក្នុងតំបន់។ ជាប្រទេសដែលទាក់ទិន
ផ្ទាល់ជាមួយបញ្ហានេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានលើកច្បាស់ថា៖
“វៀតណាមរួមជាមួយប្រទេសអាស៊ាននានាខំប្រឹងប្រែងអនុវត្តសេចក្តីថ្លែងការ
ណ៍ស្តីពីការប្រតិបត្តិនៅសមុទ្រខាងកើត (DOC) បន្តកសាងក្រមប្រតិបត្តិសំរាប់
ភាគី នានានៅសមុទ្រខាងកើត (COC) ជាមួយចិន។ ក្រមប្រតិបត្តិនេះអនុញ្ញត្តិ
ឲ្យប្រទេសទាក់ទិនដល់បញ្ហាអធិបតេយ្យភាពនៅសមុទ្រខាងកើតរក្សាស្ថាន
ភាពធានាអនុវត្ត DOC។ នៅការពិតជាក់ស្តែង ក្នុងពេលដើរតួនាទីជាប្រទេស
សម្របសម្រួលរវាងអាស៊ាននិងចិនពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២ វៀតណាម
បានសកម្មរួមជាមួយប្រទេសអាស៊ានផ្សេងៗទៀតកសាងខ្លឹមសាររបស់ COC ដែលទទួលបានការគាំទ្ររបស់បណ្ដាប្រទេសក្នុងប្លុក។ នាបច្ចុប្បន្ន អាស៊ាន
និងចិនចាប់ផ្តើមដំណើការពិគ្រោះយោបល់អំពី COC។ នេះគឺជាការបោះ
ជំហានធំមួយ។ ប៉ុន្តែ ពីការពិគ្រោះយោបល់ដល់ការចរចារពីការចរចារដល់ការ
ចុះហត្ថលេខាលើគឺជាដំណើរការយូរអង្វែងនិងលំបាកដែលទាមទាឲ្យមានការ
ខំប្រឹងប្រែងពីភាគីទាន់ទិននានាទៀតផង។”
|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (Image: VNA) |
សហគមន៍អាស៊ានរឹងមាំសម្បូររុងរឿងមួយគឺជាអាទិភាពនិងផលប្រយោជន៍
ដែលវៀតណាមដេញតាម។ វៀតណាមនឹងម្ចាស់ការសកម្មរួមជាមួយប្រទេស
អាស៊ានផ្សេងៗទៀតជំរុញសាមគ្គីភាពបង្កើនកិច្ចសហប្រតិបត្តិការដើម្បីកសាង
សហគមន៍ អាស៊នមួយនាចុងឆ្នាំ ២០១៥ ប្រកបដោយជោគជ័យ៕