វៀតណាម-កម្ពុជា៖ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី

          (VOV)_នាថ្ងៃទី២៤-២៥មេសាឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីវៀតណាម ​លោក ​Nguyen​ Xuan Phuc និងភារិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀ​ត​ណាម ​បានមានដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅព្រះរាជាណាចក្រកម្ពុជាតាម​សេចក្ដី​អញ្ជើញរបស់នាយករាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែន។លទ្ធផល​ទទួល​បានក្នុងដំណើរទស្សនកិច្ចលើកនេះជាមូលដ្ឋានរឹងមាំជំរុញទំនាក់ទំនង”  អ្នកជិត​ខាង​ល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងចីរភាពយូរ​អង្វែង” ​រវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា កាន់តែអភិវឌ្ឍន៍ស៊ីជំរៅនិងប្រសិទ្ធភាព។

វៀតណាម-កម្ពុជា៖ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី - ảnh 1
វៀតណាម-កម្ពុជា៖ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី

នេះជាដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាលើកដំបូង​របស់​ លោក  Nguyen Xuan Phuc ក្នុងតំណែងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងក៏​ជា​សកម្មភាពការទូតសំខាន់ អបអរសាទរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១៧ផងដែរ។​ដំណើរ​ទស្សនកិច្ចនៅកម្ពុជាលើកនេះរបស់លោកបានបង្ហាញច្បាស់នូវគោល​នយោបាយកិច្ចការបរទេសមុនក៏ដូចជាក្រោយរបស់វៀត ណាម គឺ​បើកទូលាយ ពហុទិសភាវូបនីយកម្ម ពហុបែបភាវូបនីយ​កម្មទំនាក់ទំនងអន្តរជាតិ ប៉ុន្តែ​យកចិត្តទុកដាក់ជានិច្ចលើការពង្រឹងនិងពង្រីកចំណងសាមគ្គីភាព​ មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសជិតខាងនិងក្នុងតំបន់។ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Xuan Phuc និងនាយក​រដ្ឋ​មន្ត្រី​កម្ពុជាសម្ដេចតេជោហ៊ុនសែន បានអញ្ជើញជាអធិបតីពិធី បើក សម្ពោធន៍ដាក់អោយប្រើ​ប្រាស់​ជាផ្លូវការ ស្ពាន Long Binh ( ខេត្ត An Giang​- វៀតណាម) -ជ្រៃធំ(ខេត្តកណ្ដាល-កម្ពុជា) ដោយមានការចូលរួមរបស់ប្រជាជនចំនួនជាង១៣ពាន់នាក់។  ស្ពាននេះមានតំលៃជិត៣៩លានដុល្លារអាមេរិក នឹងក្លាយទៅជាស្ពានតភ្ជាប់​ប្រទេសទាំងពីរ រួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី សម្ដេចតេជោហ៊ុនសែនបានអះអាងថា៖

          “ ក្នុងនាមជារាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនិងប្រជាជននៃសាធារណះរដ្ឋសង្គមនិយមវៀតណាម ដែលបានជួយរំដោះប្រជាជននិងប្រទេសកម្ពុជារួចផុតពីប្រល័យពូជសាសន៍ខ្មែរក្រហម។ ខ្ញុំក៏សូមវាយតំលៃខ្ពស់ចំពោះកាយវិការប្រកបដោយភាតរះភាពដែលបានចែករំលែកធនធានរបស់ខ្លួន ចូលរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការស្ដារនិងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច​កម្ពុជា។ កម្ពុជាក៏បានវាយតំលៃខ្ពស់ការអភិវឌ្ឍន៍ខ្លាំងក្លារបស់វៀត ណាម ហើយតាម​រយៈការរីកចំរើននេះ ក៏អូសទាញបន្ថែមទៀតដល់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍​របស់ប្រទេសជិតខាង ដូចជាកម្ពុជាផងដែរ។”

          ក្នុងប្រវត្តិសាស្ត្រ ប្រទេសទាំងពីរវៀតណាមនិងកម្ពុជាបានរួមគ្នាក្នុងលេណដ្ឋាន​តស៊ូប្រឆាំងសត្រូវឈ្លានពាន ផ្តួលរលំរបបប្រល័យពូជសាសន៍ និងនាបច្ចុប្បន្ន កំពុងសកម្មជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ ​ដំណើរទស្សនកិច្ចលើកនេះ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មិន​គ្រាន់​តែជាសកម្មភាពកិច្ចការបរទេសសំខាន់ អបអរសាទរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា​ ​២០១៧ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ​ទៀតផង។ស្ដីអំពីបញ្ហានេះ ​ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភាកម្ពុជា លោក ឈាង វុន បាន​មាន​ប្រសាសន៍ថា៖

          “ ទំនាក់ទំនងវៀតណាម-កម្ពុជាជាទំនាក់ទំនងមិត្តភាព ទំនាក់ទំនងប្រវត្តិសាស្ត្រ ​គ្មាន​អ្វី​អាច​បំបែក​ទំនាក់ទំនងនេះបានទេ។ បណ្ដាសមិទ្ធផលនាបច្ចុប្បន្នជាសមិទ្ធផល​របស់ការរួមដៃកសាងរបស់ប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។ នាបច្ចុប្បន្ន​ ប្រទេសទាំងពីរកំពុងរួមគ្នាទៅលើផ្លូវមួយ ផ្លូវមិត្តភាព សហប្រតិបត្តិការល្អ​ យោគយល់គ្នា និងរួមគ្នាអភិវឌ្ឍន៍។”

វៀតណាម-កម្ពុជា៖ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី - ảnh 2
វៀតណាម-កម្ពុជា៖ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី

ប្រសិនបើទំនាក់ទំនងនយោបាយ មិត្តភាពប្រពៃណីអភិវឌ្ឍន៍ល្អប្រសើរនោះ ​ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនៅមានកំហិតនៅឡើយ។ នាបច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានជិត៣ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ​បានចេញផ្សាយគោលនយោបាយ ដំណោះស្រាយជាច្រើន ហើយក្នុងត្រីមាសទីមួយឆ្នាំ២០១៧នេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបាន៩៣៦លានដុល្លារអាមេ​រិក (កើន១១,៦% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៦)។​វៀតណាមមានគំរោង​ការណ៍​ចំនួន១៩០ដោយមានទុនចុះបញ្ជីចំនួន២,៨៩ពាន់លានដុល្លារអាមេរិក។ រីឯ​កម្ពុជា​មានគំរោងការណ៍ចំនួន១៨វិនិយោគនៅវៀតណាម ដោយមានទុនសរុបចំនួន៥៨លានដុល្លារ​អាមេរិក។ ពិសេសក្នុងវិស័យទេសចរណ៍បរិមាណភ្ញៀវទេសចរវៀតណាមទៅទស្សនាកម្ពុជា​ក្នុងឆ្នាំ២០១៦គឺ ៩៦០០០០នាក់ ឈរលំដាប់ថ្នាក់ទីមួយក្នុងចំណោមប្រទេសមានភ្ញៀវទេសចរណ៍មកកម្ពុជា។ ស្ដីអំពីបញ្ហានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du បានអោយដឹងថា៖

          “វៀតណាមរួមចំណែកដ៏សែនសំខាន់ក្នុងការអភិវឌ្ឍន៍ស្ថិរភាពរបស់កម្ពុជា ក្នុង​រយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ តាមតួរលេខស្ថិតិរបស់ CDC ( ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា) ថា៖ ក្នុងទសវត្សរ៍កន្លងទៅ វៀតណាមជានិច្ចកាលឈរលំដាប់ថ្នាក់ទី៥ ក្នុង​ចំណោមប្រទេសជួរមុខអំពីប្រភពទុន FDI វិនិយោគនៅកម្ពុជា បង្កើតការងារស្ថិរភាព​សំរាប់ពលកររាប់លាននាក់ ដោយមានប្រាក់ចំណូលស្ថិរភាពនិងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។”

          ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់នាយករដ្ឋមន្ត្រីវៀត ណាម  លោក ​Nguyen Xuan Phuc ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន​ឯកភាពបន្ត​ជំរុញ​ខ្លាំង​ថែមទៀតនិងមានប្រសិទ្ធភាពថែមទៀតនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងចាត់ទុកប្រពៃណី សហប្រិតបត្តិការនេះជាទ្រព្យសម្បត្តិដ៏មានតំលៃនៃប្រជាជន ប្រទែសទាំងពីរ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ