វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់

(VOV)_ក្រោយរយៈពេល១ឆ្នាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូយុទ្ធ
សាស្ត្រទ្វេភាគីវៀតណាម -ឥណ្ឌូណេស៊ី (ថ្ងៃទី២៨មិថុនាឆ្នាំ២០១៣) មក  ទំនាក់ទំនងរវាងប្រទេសទាំងពីរ ​បានជំរុញយ៉ាងខ្លាំងក្លាលើ គ្រប់ជាន់ ថ្នាក់។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិឥណ្ឌូនេស៊ី (ថ្ងៃ
ទី១៧ សីហា) ដែលបានរៀបចំឡើងនៅស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅរដ្ឋធានី
ហាណូយ អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម និងឯកអគ្គរដ្ឋទូតឥណ្ឌូនេ
ស៊ី ប្រចាំនៅវៀតណាម លោក H.E Mayerfas បូកសរុបឡើងវិញនូវចំណុច សំ ខាន់ៗនៃទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រនេះ។


វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់ - ảnh 1
វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់

វៀតណាមនិងឥណ្ឌូនេស៊ីជាប្រទេស២ មានទំនាក់ទំនងយូរអង្វែងនិងចីរ
ភាព ដែលបានកសាងឡើងដោយអតីតប្រធានាធិបតីឥណ្ឌូនេស៊ី លោក Sukarno និងលោកប្រធានហូជីមិញ កាលពីឆ្នាំ១៩៥៤​។ ក្នុងអំឡុង៦០ឆ្នាំ កន្លងទៅ  ទំនាក់ ទំនងមិត្តភាពនេះត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំពង្រឹង និងពង្រីកជានិច្ចលើគ្រប់វិស័យ។ 

វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់ - ảnh 2
ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីប្រចាំនៅវៀត ណាម លោក H.E Mayerfas

ថ្ងៃទី២៨ មិថុនាឆ្នាំ២០១៣ បានគូសសញ្ញាសំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំ
នងរវាងប្រទេសទាំងពីរ ដោយសារប្រធានរដ្ឋវៀតណាម លោក  Truong Tan
Sang និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Susilo Bambang Yudhoyono បានឯក
ភាព  ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រ ទ្វេភាគី នាំទំនាក់ទំនង នៃប្រទេសទាំងពីរឡើងកំពស់ថ្មី១។ ​ ​ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីប្រចាំនៅវៀត
ណាម លោក H.E Mayerfas បានអោយដឹងថា៖

          “ មិនមែនថាប្រទេសណាក៏យើងខ្ញុំ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ យុទ្ធសាស្ត្រទេ ពីព្រោះទំនាក់ទំនងទ្វេភាគីត្រូវមានកំរិតសមស្រប ទើប ទទួល
បានប្រការនេះ។ នាបច្ចុប្បន្ន ​ឥណ្ឌូនេស៊ី​មានទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រជា
មួយ ប្រទេសចំនួន១៤លើទូទាំងប្រទេស។ ក្នុងនោះ វៀតណាមជាដៃគូយុទ្ធ
សាស្ត្រតែ មួយគត់របស់យើងខ្ញុំនៅអាស៊ីអាគ្នេយ៍។”

           ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក H.E Mayerfas បាន សង្កត់ធ្ងន់ថែមទៀតថា៖ កិច្ចប្រមព្រៀងដៃគូយុទ្ធសាស្ត្រនេះជាគ្រឹះ​ដ្ឋានសំខាន់ សំរាប់កិច្ចព្រមព្រៀងផ្សេងៗ ក្នុងអនាគត រួមចំណែកពង្រឹងនិងពង្រីកចំណង
មិត្តភាពរវាងប្រទេសទាំងពីរលើគ្រប់វិាស័យ៖

          “ កិច្ចព្រមព្រៀងនេះជាគ្រឹះដ្ឋាន និងបុព្វបទសំរាប់កិច្ចសហប្រតិបត្តិការ
និងការចុះហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពរួម។ ប្រការនេះជំរុញ​កិច្ចសហប្រ
តិ បត្តិការទ្វេភាគី ដែលក្នុងនោះ ភាគីទាំងពិរបន្តជំរុញជំនួប​ប្រាស្រ័យរវាង គណៈប្រតិភូគ្រប់ជាន់ថ្នាក់ រវាងរដ្ឋសភា រដ្ឋាភិបាលនៃ​ប្រទេសទាំងពីរ ឬថ្នាក់អង្គ ភាពអាជីវកម្ម រវាងប្រជាជននៃប្រទេសទាំងពីរ។”

          អាចនិយាយបានថា៖ កិច្ចព្រមព្រៀងនេះបានបង្ហាញនុវការយកចិត្ត​ទុកដាក់ ជាពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជួយស្ថាប័ននិង​ប្រជាជននៃប្រ
ទេសទាំង ពីរយល់ដឹងបន្ថែមគ្នាទៅវិញទៅមក និងរួមដៃដោះស្រាយបណ្ដា
បញ្ហាទ្វេភាគី។ ​

          ស្ដីពីទំនាក់ទំនងពហុភាគី ប្រទេសទាំងពីរបានរួមសហការលើគ្រប់​វេទិកា
នៅក្នុង តំបន់និងអន្តរជាតិ ប្រកបដោយល្អប្រសើ។ ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី
ប្រចាំ នៅវៀតណាម លោក H.E Mayerfas បានសង្កត់ធ្ងន់ថា៖​ ការគាំទ្រលើគ្រប់ ជ្រុងជ្រុយនេះត្រូវបានបង្កើតឡើងដោយឈរលើ​ទំនាក់ទំនងយូរអង្វែង និងចីរ
ភាព ទំនាក់ទំនង មិត្តភាព ប្រពៃណី រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង
ពីរ  វៀតណាមនិងឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ