វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យសុខាភិបាល

(VOVWORLD) - ក្នុងវគ្គពិនិត្យជំងឺលើកនេះ ក្រុមគ្រូពេទ្យវៀតណាមនាំយកទៅជាមួយម៉ាស៊ីននិងឧបករណ៍ទំនើបៗ ដើម្បីបម្រើឲ្យការងារដូចជា៖ ម៉ាស៊ីនអេកូ ម៉ាស៊ីនកាំរស្មី និងមីក្រូទស្សន៍ជាដើម។
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យសុខាភិបាល - ảnh 1 ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ K (រូបថត៖ My Binh/ VOV5)


 
ក្រុមវេជ្ជបណ្ឌិតនិងកម្មាភិបាលចំនួន២១រូបនៃមន្ទីរពេទ្យ K វិទ្យាស្ថានជាតិ ស្រាវជ្រាវជំងឺមហារីកវៀតណាម ដឹកនាំដោយវេជ្ជបណ្ឌិត Nguyen Ba Tinh អនុ ប្រធានសមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាម បានទៅកាន់មន្ទីរពេទ្យមាតា និងកុមាររដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ដើម្បីអនុវត្តកម្មវិធីពិនិត្យរកឃើញឥតគិត ថ្លៃជំងឺមហារីកសុដន់និងមហារីកមាត់ស្បូនសំរាប់នារីឡាវ។ នេះជាលើកដំបូង ហើយដែលមន្ទីរពេទ្យ K រៀបចំកម្មវិធីនេះក្នុងឆ្នាំ២០១៧កន្លងទៅ។

ក្នុងវគ្គពិនិត្យជំងឺលើកនេះ ក្រុមគ្រូពេទ្យវៀតណាមនាំយកទៅជាមួយម៉ាស៊ីននិង ឧបករណ៍ទំនើបៗ ដើម្បីបម្រើឲ្យការងារដូចជា៖ ម៉ាស៊ីនអេកូ ម៉ាស៊ីនកាំរស្មី និង មីក្រូទស្សន៍ជាដើម។ វេជ្ជបណ្ឌិត Nguyen Ba Tinh អនុប្រធានសមាគមន៍ គ្រូពេទ្យវ័យក្មេងវៀតណាម និងជាប្រធានក្រុមការងារឲ្យដឹងថា៖

“យើងខ្ញុំទៅបំពេញទស្សនកិច្ច លើកនេះគឺសំដៅឃោសនានិងចលនាឲ្យនារី ប្រទេសឡាវទៅពិនិត្យជំងឺជាទៀងទាត់ ជាពិសេសពិនិត្យរកឃើញជំងឺមហារីក សុដន់និងមហារីកមាត់ស្បូន ដើម្បីរកឃើញនិងព្យាបាលទាន់ពេលវេលា។ អាត្រា នារីដែលរងជំងឺមហារីកសុដន់និងមហារីកមាត់ស្បូនលើពិភពលោកក៏ដូចជានៅ ឡាវនិងវៀតណាមគឺធំបង្គួរ ដូច្នេះហើយ ការពិនិត្យរកឃើញជំងឺឆាប់ៗ គឺសំខាន់ ណាស់ ដោយសារប្រសិនបើរកឃើញឆាប់គឺយើងអាចព្យាបាលឲ្យសះស្បើយ យ៉ាងពេញលេញ។ លើកនេះ នារីឡាវមកទីនេះសុទ្ធតែត្រូវបានពិនិត្យដោយឥត គិតថ្លៃ។”

ក្រុមបណ្ឌិតវៀតណាមគ្រោងពិនិត្យសំរាប់អ្នកជំងឺចំនួន៥០០នាក់។ ប៉ុន្តែ ជាការពិត ក្នុងរយៈពេល៥ថ្ងៃធ្វើការ មានអ្នកជំងឺជាង៦០០នាក់បានមកពិនិត្យ។ អ្នកស្រី Thongkhune Sengcharon នៅខ័ណ្ឌ Xaythani ដែលបានមកចុះឈ្មោះ ពិនិត្យកាលពីថ្ងៃដំបូង ឲ្យដឹងថា៖

“ក្រោយពីទៅពិនិត្យ នាងខ្ញុំស្រួលចិត្តណាស់ ដោយសារខ្លួនមិនមានបញ្ហាអី ខាងសុខភាពទេ។ តាមនាងខ្ញុំថា កម្មវិធីនេះគប្បីត្រូវបានបន្ត។ ជារៀងរាល់ឆ្នាំ ពួកនារីយើងខ្ញុំគប្បីទៅពិនិត្យពីមួយឬពីរដង ដើម្បីដឹងថាសុខភាពខ្លួនគឺយ៉ាង ម៉េច។ ប្រសិនបើរកឃើញជំងឺ អាចព្យាបាល់ទាន់ពេលវេលា”។

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យសុខាភិបាល - ảnh 2 នារីឡាវចុះឈ្មោះពិនិត្យ (រូបថត៖ My Binh)


ក្រុមវេជ្ជបណ្ឌិតដែលត្រូវបានបញ្ជូនទៅឡាវលើកនេះ សុទ្ធតែជាអ្នកជំនាញ ការពូកែ ហើយមានបទពិសោធន៍ក្នុងការងារស្រាវជ្រាវជំងឺមហារីកសុដន់និង មហារីកមាត់ស្បូន។ វេជ្ជបណ្ឌិត Snong Thongsna នាយិកាមន្ទីរពេទ្យមិត្តភាព ឡាវ បានឲ្យដឹងថា៖

“នាបច្ចុប្បន្ន ជំងឺមហារីកកំពុងរីកសាយភាយដោយល្បឿនលឿនលើពិភព លោកក៏ដូចជាតំបន់អាស៊ីផងដែរ។ នៅប្រទេសឡាវ នារីភាគច្រើនមិនសូវយក ចិត្តទុកដាក់ដល់ជំងឺនេះ ហើយតែងតែរកឃើញជំងឺនៅដំណាក់កាលធ្ងន់ធ្ងរនោះ ដែលបណ្ដាលឲ្យការព្យាបាលជួបការលំបាកយ៉ាងខ្លាំង។ ដោយហេតុនេះ កម្មវិធី ពិនិត្យរកឃើញជំងឺមហារីកសំរាប់នារីឡាវយ៉ាងដូច្នេះគឺល្អណាស់។ ក្រុមវេជ្ជ បណ្ឌិតវៀតណាម ជួយឧបត្ថម្ភយើងខ្ញុំយ៉ាងសកម្មណាស់។ជំនាញរបស់ គេគឹល្អដែរ ធ្វើឲ្យយើងខ្ញុំស្រួលចិត្ត”។

ពីនេះដល់ឆ្នាំ២០២០ មន្ទីរពេទ្យ K នឹងរៀបចំវគ្គបណ្ដុះបណ្ដាលសំរាប់ កម្មាភិបាលសុខាភិបាលរបស់ឡាវអំពីសកម្មភាពជំនាញ ក៏ដូចជាជួយឧបត្ថម្ភអំពី ម៉ាស៊ីននិងឧបករណ៍ប្រើប្រាស់ក្នុងការងារពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យនានានៅឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ