វៀតណាមបណ្ដុះបណ្ដាលបំប៉ន់ជួរកម្មាភិបាលគ្រប់គ្រងរដ្ឋសំរាប់ប្រទេសមិត្តឡាវ

(VOVWORLD) - អស់រយៈពេល ១៩ ឆ្នាំកន្លងទៅនេះ វិទ្យាស្ថានរដ្ឋបាលជាតិវៀតណាម ត្រូវបានរដ្ឋាភិបាលវៀតណាមប្រគល់ឲ្យភារកិច្ចបណ្តុះបណ្ដាលបំប៉ន់ជួរកម្មាភិបាលគ្រប់គ្រងរដ្ឋសំរាប់ប្រទេសមិត្តឡាវ ដោយឈរលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលរដ្ឋាភិបាលសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានចុះហត្ថលេខា។ ការងារ បណ្តុះបណ្ដាលបំប៉ន់ជួរកម្មាភិបាលឡាវគឺជាសកម្មភាពជាក់ស្តែងមួយដែលរួម វិភាគទានក្នុងការជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងបក្សទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ។ 

វៀតណាមបណ្ដុះបណ្ដាលបំប៉ន់ជួរកម្មាភិបាលគ្រប់គ្រងរដ្ឋសំរាប់ប្រទេសមិត្តឡាវ - ảnh 1 វៀតណាមបណ្ដុះបណ្ដាលបំប៉ន់ជួរកម្មាភិបាលគ្រប់គ្រងរដ្ឋសំរាប់ប្រទេសមិត្តឡាវ

នៅពិធីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវ Bunpymay ឆ្នាំ ២០១៨ នាយករងវិទ្យាស្ថានរដ្ឋបាលជាតិវៀតណាម សាស្ត្រាចារ្យរង បណ្ឌិត Luong Thanh Cuong បានវាយតំលៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវនិងការខំប្រឹងប្រែង រៀនសូត្ររបស់សិក្ខាកាមឡាវដែលបង្ហាញរយៈការចូលរួមយ៉ាងសកម្មក្នុងការ រៀនសូត្រនិងស្រាវជ្រាវ ក៏ដូចជា លទ្ធផលសិក្សារៀនសូត្ររបស់សិក្ខាកាមនានា ផងដែរ។ សាស្ត្រាចារ្យរង បណ្ឌិត Luong Thanh Cuong បានឲ្យដឹងថា៖ បណ្ដា សិក្ខាកាមឡាវភាគច្រើនជ្រើសរើសវិញ្ញាសារដូចជា៖ រដ្ឋបាលសាធារណៈ ការគ្រប់គ្រងសាធារណៈ គោលនយោបាយសាធារណៈ ការគ្រប់គ្រងប្រភពធន ធានមនុស្សនិងការគ្រប់គ្រងសេដ្ឋកិច្ច។

        «ជាប្រចាំឆ្នាវិទ្យាស្ថានរដ្ឋបាលជាតិវៀតណាមជួយប្រទេសមិត្តឡាវបណ្តុះ បណ្ដាលកម្មាភិបាលជាន់ខ្ពស់ចំនួន ២០ នាក់ ក្នុងនោះមាននិស្សិតថ្នាក់បរិញបត្រ ចំនួន ៣០ នាក់ បរិញបត្រជាន់ខ្ពស់ចំនួន ២០ នាក់និងសិក្ខាកាមបណ្ឌិតចំនួន ២ ដល់ ៣ នាក់។ បរិមាណសរុបសិក្ខាកាមដែលកំពុងចូលរួមវគ្គបណ្តុះបណ្ដាលគ្រប់ជាន់ថ្នាក់ទទួលបានជាង ១០០ នាក់។ សិក្ខាកាមនិស្សិតឡាវមានមនសិការរៀនសូត្រនិងហ្វឹកហាត់បានល្អណាស់។ សិក្ខាកាមជាច្រើនបានធ្វើនិត្វេបបទប្រកបដោយជោគជ័យ។ ព្រោះថាមានចំណុចស្រដៀងគ្នាខាងវប្បធម៌របៀបរស់នៅនិងប្រពៃណីមិត្តភាពរវាងប្រជាជាតិទាំងពីរនោះគឺនិស្សិតឡាវសម្របខ្លួនក្នុងបរិយាកាសបណ្តុះបណ្ដាលនិងជីវភាពរស់នៅនៅវៀតណាម។»

វៀតណាមបណ្ដុះបណ្ដាលបំប៉ន់ជួរកម្មាភិបាលគ្រប់គ្រងរដ្ឋសំរាប់ប្រទេសមិត្តឡាវ - ảnh 2 នាយករងវិទ្យាស្ថានរដ្ឋបាលជាតិវៀតណាម សាស្ត្រាចារ្យរង បណ្ឌិត Luong Thanh Cuong 

        ក្រោយពីបញ្ចប់ការសិក្សារៀនសូត្រនៅវិទ្យាស្ថានរដ្ឋបាលជាតិ សិក្ខាកាម ឡាវជាច្រើននាក់បានវិលត្រឡប់មកប្រទេសវិញដើម្បីអនុវត្តចំណេះដឹងបទពិ សោធន៍ប្រកបដោយប្រសិទ្ធភាព  ហើយនាំមកនូវការផ្លាស់ប្តូរវិជ្ជមានក្នុងការគ្រប់ គ្រងរដ្ឋបាលនៅតំបន់ខ្លួន។ សិក្ខាកាម Kongkeo Lunmala អនុប្រធានការិយា ល័យអធិការកិច្ចស្រុក Pathumphon ខេត្ត Champasac បានឲ្យដឹងថា៖

        «ខ្ញុំបានរៀនសូត្រថ្នាក់បរិញបត្រ ផ្នែកគ្រប់គ្រងសេដ្ឋកិច្ចនៅវិទ្យាស្ថានចាប់ពី ឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥។ ក្រោយពីបញ្ចប់ការសិក្សា ខ្ញុំបានវិលត្រឡប់មកប្រទេសវិញដើម្បីបំពេញការងារហើយអនុវត្តចំណេះដឹងដែលបានរៀនសូត្រនៅវិទ្យាស្ថានចូលមកបំរើការងារធ្វើរបស់ខ្លួនក្នុងតំបន់។ ពិសេសគឺក្នុងការងារគ្រប់គ្រងសេដ្ឋកិច្ចធ្វើយ៉ាងម៉េចឲ្យសមស្របជាមួយតំបន់ព្រោះថាការងារនេះកាន់តែអភិវឌ្ឍន៍និងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រោយរយៈពេល ២ ឆ្នាំ ខ្ញុំត្រូវបាន ថ្នាក់ដឹកនាំទុកចិត្ត បញ្ជូនទៅរៀនសូត្រថ្នាក់អនុបណ្ឌិត សំដៅលើកកំពស់ជំនាញ បំរើឲ្យការងារបស់ខ្លួនក្នុងតំបន់៕ »

        ក្រៅពីការបណ្តុះបណ្ដាលនិងបំប៉ន់ វិទ្យាស្ថានជានិច្ចកាលយកចិត្តទុកដាក់ ដល់លក្ខណៈរៀនសូត្រក៏ដូចជាជីវភាពខាងសម្ភារៈនិងស្មារតីរបស់បណ្ដាសិក្ខាកាមឡាវក្នុងដំណើរការសិក្សារៀនសូត្រនៅវៀតណាមផងដែរ។ អ្នកគ្រូ Nguyen Thu Huong ខុទ្ទកាល័យគ្រប់គ្រងនិស្សិត បានឲ្យដឹងថា៖

        «វិទ្យាស្ថានជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតសំរាប់បណ្តា សិក្ខាកាមឡាវ។ ក្រៅពីការងារបណ្តុះបណ្ដាល យើងខ្ញុំថែទាំលក្ខណៈរស់នៅនិង សុខាភិបាលសំរាប់ប្អូនៗដែរ។ និស្សិតឡាវរស់នៅតាមក្រុមចំនួន ៣ ដល់ ៤ នាក់ក្នុងបន្ទាប់មួយ។  ក្រៅពីនោះ បន្ទាប់មានម៉ាស៊ីនត្រជាក់ ទឹកក្តៅ អ៊ីនធឺណែត និងបន្ទប់ដាំបាយដោយឡែក។»

        ការសិក្សារៀនសូត្រស្រាវជ្រាវនៅវិទ្យាស្ថាននៅជួបការលំបាកជាច្រើន ដោយសារ ភាសាវៀតណាមរបស់និសិ្សតឡាវមិនច្រើនទេ រួមជាមួយគ្នានោះ ឯកសារជំនាញតាមភាសាឡាវនៅខ្វះខាត។ ដើម្បីជួយឧបត្ថម្ភបណ្ដាមិត្តឡាវជំ នះពុះពារលើសភាពការណ៍ពោលខាងលើ បណ្ដានិស្សិតវៀតណាមឆ្នើមក៏មក ជួយនិស្សិតឡាវរៀនសូត្រហ្វឹហាត់នៅបរិវេណសាលា។

        នាពេលខាងមុខ វិទ្យាស្ថានបន្តបើកទូលាយការបណ្តុះបណ្ដាលបំប៉ន់ សំរាប់និស្សិតសិក្ខាកាមឡាវស្តីពីបទពិសោធន៍បំពេញការងារ បទពិសោធន៍គ្រប់ គ្រងប្រភពធនធានមនុស្សនិងដឹកនាំ។ វិទ្យាស្ថានក៏គ្រោងនឹងបង្កើតសមាគមទាក់ទងជាមួយអតីតនិស្សិតឡាវដែលបានរៀនសូត្រនៅវិទ្យាស្ថានដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងសិក្ខាកាម-សិក្ខាកាមនិងសិក្ខាកាម-គ្រូបង្រៀន រឹតបន្តឹងថែមទៀតចំណងមិត្តភាពសហប្រតិបត្តិការទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ