វៀតណាម-ឡាវរួមដៃកាត់បន្ថយការជួញដូរធនធានធម្មជាតិ

(VOV)_សត្វរមាសចំនួនជាង១២០០ក្បាលត្រូវសម្លាប់ដើម្បីយកស្នែង ផ្គត់ផ្គង់អោយបណ្ដាប្រទេសអាស៊ាន។​នេះគឺជាតួរលេខដែលបានដំណាងស្ថាប័ន​បង្កា​ប្រឆាំងគ្រឿងញៀននិងបទល្មើស នៃអង្គការសហប្រជាជាតិ (UNODC)ប្រកាស​នៅក្នុងជំនួបសន្ទនា ដោយប្រធានបទ៖ឡាវ-វៀតណាមបង្កើនការទប់ទល់​នឹង​ការជួញដូរធនធានធម្មជាតិឆ្លងដែន ដែលទើបនឹងបានរៀបចំឡើងនាដើមខែ​មេសាកន្លងទៅ នៅទីក្រុងវៀងច័ន្ទ។ នៅក្នុងជំនួបសន្ទនានេះ ភាគីទាំងពីរបានលើកឡើងនូវបណ្ដាការលំបាកសាកល្បង និងដំណោះស្រាយនានា ក្នុងការងា​រ បង្ការប្រឆាំងជួញដូរធនធានធម្មជាតិឆ្លងដែនរវាងប្រទេសទាំងពីរឡាវ-វៀតណាម។

វៀតណាម-ឡាវរួមដៃកាត់បន្ថយការជួញដូរធនធានធម្មជាតិ - ảnh 1
សត្វរមាសចំនួនជាង១២០០ក្បាលត្រូវសម្លាប់ដើម្បីយកស្នែង

ដំណាងស្ថាប័នបង្ការប្រឆាំងគ្រឿងញៀននឹងបទល្មើស នៃអង្គការសហ ប្រជាជាតិ (UNODC)បានអោយដឹងថា៖ អាស៊ាននាបច្ចុប្បន្ន ជាតំបន់ក្តៅគគុកអំពីស្ថាន
ភាពជួញដូរធនធានធម្មជាតិ ភាគច្រើនគឺសត្វព្រៃ និងឈើ។ តាមតួរលេខស្ថិរតិរបស់UNODCថា៖ បរិមាណសត្វរមាសអាហ្វ្រីកត្រូវសម្លាប់និងយកស្នែង  ដើម្បីផ្គត់
ផ្គង់អោយតំបន់អាស៊ីអាគ្នេយ៍នេះ បានកើនឡើងពី១៣ក្បាលក្នុងឆ្នាំ​២០០៧ ​ឡើងដល់១២០០ក្បាល នាឆ្នាំ២០១៥។ មូលហេតុគឺការយល់ដឹង​​ច្រឡំអំពីឥទ្ធិពលផ្នែក
វេជ្ជសាស្ត្រនៃ​ស្នែងសត្វរមាស។ មនុស្សជាច្រើន​មានជំនឿ​ថា៖ ស្នែងរបស់សត្វ
រមាសនេះអាចព្យាបាលជំងឺមហារីកឬជំងឺផ្សេងៗទៀត។ រហូតមកដល់ពេលនេះ
 គ្មានភ័ស្តុតាងណាមួយអាចបញ្ជាក់ថា៖ ស្នែង​សត្វរមាសអាចនាំមកនូវផលប្រយោ
ជន៍ខាងសុខភាពសំរាប់មនុស្សទេ។ លោក Giovanni Broussard អ្នកជំនាញការនៃស្ថាប័នUNODC បានអោយដឹងថា៖

          “ ក្នុងតំបន់អាស៊ាននេះ តំលៃសរុបនៃការជួញដូរធនធានធម្មជាតិគឺធំធេង​
ណាស់ អាចខ្ពស់ជាង GDP របស់ប្រទេសមួយចំនួនក្នុងតំបន់​។ យើងខ្ញុំប៉ាន់​ស្មាន​ថា
៖ ១/៤ បរិមាណប្រាក់នេះគឺមកពីការជួញដូរធនធានធម្មជាតិ ពិសេសគឺការ​ជួញដូរ
ឈើ សត្វព្រៃ និងសត្វត្រូវការពារផ្សេងៗ។ ”

          បណ្ដាបទអន្តរាគមក្នុងសន្និសីទលើកនេះសុទ្ធតែបង្ហាញច្បាស់នូវស្ថានភាព
ជួញដូរខុសច្បាប់ធនធានធម្មជាតិឆ្លងដែននៅលើដីគោកកាន់តែស្មុគ្រស្មាញពី​មួយ
ថ្ងៃទៅមួយថ្ងៃ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើប្រព័ន្ធអេកូឡូស៊ី ការ​អភិវឌ្ឍន៍
សេដ្ឋកិច្ច និងគំរាមគំហែងសន្តិសុខជាតិ សន្តិសុខនៅក្នុងតំបន់និង​ពិភពលោក។ 
ក្នុងរយៈពេលកន្លងទៅ​ អាជ្ញាធរនៃបណ្ដាប្រទេសអាស៊ាន​បានរកឃើញ ​ការជួញ
ដូរសត្វព្រៃនិងឈើកម្រមាន​ដោយខុស​ច្បាប់​។ ដូច្នេះបណ្ដាអង្គសន្និសីទបានចាត់
ទុកថា៖ បណ្ដាប្រទេស​ ជាពិសេសគឺបណ្ដាប្រទេសមានខ្សែព្រំដែនរួមដូចជាឡាវ
និងវៀតណាម ត្រូវរួមសហការជាមួយគ្នាអោយបានខ្លាំងក្លាថែមទៀត។ វរសេនីយ៍
 Impong Chanthavongsa អនុប្រធាន នាយកដ្ឋានបង្ការប្រឆាំងគ្រឿងញៀន ​ក្រសួង
​សន្តិសុខ ឡាវ បានអោយដឹងថា៖

          “ ទប់ទល់នឹងការជួញដូរសត្វព្រៃឆ្លងដែនមិនគ្រាន់តែជាការងារបស់ប្រទេស
​មួយ តែប៉ុណ្ណោះទេ ថែមទាំងជាការងាររបស់តំបន់ទាំងមូលទៀតផង។ ប្រទេស​វៀត
ណាម និងឡាវមានខ្សែព្រំដែនពីខាងជើងដល់ភាគខាងត្បូង ដូច្នេះ នេះជា​ប្រទេស
ដើម ដំបូងត្រូវប្រឈមមុខនឹងការជួញដូរខុសច្បាប់ សត្វព្រៃនិងរុក្ខផល។ ដូច្នេះ ខ្ញុំ
វាយតំលៃខ្ពស់ចំពោះសិក្ខាសាលាលើកនេះ ពីព្រោះតាមនោះ យើងបាននាំចេញដំ
ណោះស្រាយស្រាយជាច្រើន ក្នុងការងារគ្រប់គ្រងព្រំដែនរវាងប្រទេសទាំងពីរ។”

          បញ្ចប់កិច្ចប្រជុំនេះ វៀតណាមនិងឡាវបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិ
ការទ្វេភាគី ផ្លាស់ប្តូរព័ត៍មាននិងរួមគ្នាអនុវត្តច្បាប់នៅតំបន់ព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ