វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាស៊ីអាគ្នេយ៌-៤០ឆ្នាំអភិវឌ្ឍន៌

(VOVworld)-សព្វថ្ងៃនេះ សាលាសភាបណ្ឌិតវិទ្យាសាស្ត្រសង្គមវៀតណាម ឬវិទ្យា
ស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៌ដែលប្រសូត្រចេញពីគណៈកម្មការស្រាវជ្រាវអាស៊ីអា
គ្នេយ៌ ចំណុះគណៈកម្មាធិការវិទ្យាសាស្រ្តសង្គមវៀតណាម កំពុងមានការអភិវឌ្ឍន៌
ដោយឥតឈប់ឈរ និងក្លាយទៅជាវិទ្យាស្ថានស្រាវជ្រាវនាំមុខអំពីអាស៊ីអាគ្នេយ៌ របស់វៀតណាម។ ក្នុងរយៈពេល៤០ឆ្នាំអភិវឌ្ឍន៌ វិទ្យាស្ថានស្រាវជ្រាវអាស៊ី អាគ្នេយ៌
មានប្រធានបទស្រាវជ្រាវជាច្រើនរួមចំណែកក្នុងការអភិវឌ្ឍន៌រួមរបស់វៀតណាម
និងក្នុងតំបន់។ ដោយហេតុនេះ នាខែវិច្ឆិកាឆ្នាំ ២០១៣នេះ វិទ្យាស្ថានមានគិត្តិយស
ទទួលគ្រឿងឥស្សរិយសឯករាជ្យដោយរដ្ឋវៀតណាមប្រ គល់ជូន។

        “ពីគណៈកម្មការស្រាវជ្រាវអាស៊ីអាគ្នេយ៌មួយដែលមានកម្មាភិបាលចំនួន ១៨
រូបនោះ រហូតដល់សព្វថ្ងៃ វិទ្យាស្ថានមានការិយាល័យចំនួន៨និងមជ្ឈមណ្ឌល ស្រាវ
ជា្រវដោយមានកម្មាភិបាលចំនួន៥២នាក់ ក្នុងនោះមានសាស្ត្រាចារ្យ សាស្រ្តាចារ្យរង និងបណ្ឌិតជាច្រើនរូបទៀត ដែលអាចធានាបានគ្រាប់គ្រាន់រាល់ភារកិច្ច ស្រាវជ្រាវ
វិទ្យាសាស្រ្ត។ រយៈពេល៤០ឆ្នាំកន្លងទៅ វិទ្យាស្ថានមានការវិវត្តន៌​យ៉ាងខ្លាំង ទាំងខាង
រចនាសម្ព័ន្ធ របៀបរៀបចំនិងកម្លាំងស្រាវជ្រាវទៀតផង"។

        តាមសាស្រ្តាចរារ្យរងបណ្ឌិត Nguyễn Duy Dung វិទ្យាស្ថានអាស៊ីអាគ្នេយ៌ ថា
ឆ្នាំ២០១៣នេះ ជារបត់ពេលវេលាដែលគួរឲ្យចង់ចាំរបស់វិទ្យាស្ថាន។ លើ​កំណាត់
ផ្លូវខំប្រឹងប្រែងនៃទស្សវត្សចំនួន៤កន្លងទៅ វិទ្យាស្ថានមានការរីកធំធាត់ លើគ្រប់
វិស័យ។ ដូច្នេះ ចាប់ពីពេលបង្កើត​រហូតដល់សព្វថ្ងៃ វិទ្យាស្ថានមាន សំណង់ស្រាវ
ជ្រាវជាច្រើន ស្តីអំពីដំណាក់កាលអភិវឌ្ឍន៌វប្បធម៌អាស៊ីអាគ្នេយ៌ ស្រាវជ្រាវអំពីសេដ្ឋ
កិច្ចសង្គមកិច្ចតំបន់ ឈរលើមូលដ្ឋាននោះ លើកសំណើរ ជាមួយបក្ស រដ្ឋក្នុងការរៀប
ចំរាល់គោលនយោបាយកិច្ចការបរទេសរបស់រដ្ឋ ចំពោះតំបន់និងលើពិភពលោក។

វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាស៊ីអាគ្នេយ៌-៤០ឆ្នាំអភិវឌ្ឍន៌ - ảnh 1
ប្អូននិស្សិត១រូបកំពុងស្រាវជ្រាវនៅបណ្តាល័យវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៌
(រូបថតៈ ktct.ueb.edu.vn)

        បណ្ឌិត Le Thi Thanh Huong ប្រធានការិយាល័យស្រាវជ្រាវបណ្តា ប្រទេស
កោះសមុទ្រចែករំលែកថា៖

        “យើងខ្ញុំមានសំណង់មួយចំនួនដូចជា ស្រាវជ្រាវអំពីប្រវត្តិសាស្រ្ត វប្បធម៌
របស់ហ្វីលីពីន ម៉ាឡេស៊ី ស្រាវជ្រាវអំពីជំលោះជាតិសាសន៌នៅបណ្តាប្រទេស អាស៊ីអាគ្នេយ៌ជាដើម។ សព្វថ្ងៃនេះ យើងខ្ញុំកំពុងស្រាវជ្រាវនិងវិភាគរាល់បញ្ហាចាំ
បាច់ នាបច្ចុប្បន្នរបស់តំបន់ ដូចជាបញ្ហាជំលោះលើសមុទ្រខាងកើត និងវិធានការ ដោះស្រាយជាដើម"។

        ឆ្នាំ១៩៧៣ ស្តែងចេញពីការការពិតជាក់ស្តែងអំពី ការយល់ដឹងរបស់វៀតណាម ចំពោះអាស៊ីអាគ្នេយ៌នៅមានកំហិត ក្នុងពេលដែល ស្ថានភាពអន្តរជាតិនិងតំបន់មាន
ការប្រែប្រួលនោះ ចាំបាច់ត្រូវមានការយល់ដឹងអំពីអាស៊ីអាគ្នេយ៌ ដើម្បីរួមចំណែក ចូលក្នុងកិច្ចការតស៊ូរំដោះប្រទេសជាតិ។ ដោយហេតុនេះ រដ្ឋាភិបាលវៀតណាម
បានសម្រេចបង្កើតក្រុមស្រាវជ្រាវដើម្បីស្វែងយល់អំពី អាស៊ីអាគ្នេយ៌។

        ឆ្លងតាមរយៈ៤០ឆ្នាំកសាងនិងអភិវឌ្ឍន៌ វិទ្យាស្ថានអាស៊ីអាគ្នេយ៌បាន បោះពុម្ភ
ផ្សាយសៀវភៅស្រាវជ្រាវជាង១០០ក្បាល និងសំណង់បំរើការស្រាវជ្រាវវិទ្យាសាស្រ្ត
ចំនួនជាង១០០០។ សាស្រ្តចារ្យរង បណ្ឌិត  Pham Duc Thanh ជាអតីតប្រធាន
វិទ្យាស្ថានអាស៊ីអាគ្នេយ៌ដំណាក់កាល១៩៩១-២០០៦ ចាត់ទុក ថា៖

        "យើងស្រាវជ្រាវអាស៊ីអាគ្នេយ៌ដោយសាររាល់បញ្ហារបស់វៀតណាម និងធ្វើ យ៉ាងម៉េចដើម្បីនាំចេញរាល់បទពិសោធន៌ជាក់ស្តែង​ដែលបណ្តាប្រទេសអាស៊ី អាគ្នេយ៌សម្រេចបាន និងដកចេញមេរៀនពីបណ្តាការបរាជ័យផងដែរ"។

        កំណត់ទិសរបស់វិទ្យាស្ថានក្នុងបណ្តាឆ្នាំបន្តបន្ទាប់គឺ ប្រមូលផ្តុំស្រាវជ្រាវ បណ្តាបញ្ហាអំពីប្រវត្តិសាស្រ្ត​វប្បធ៌សង្គមរបស់ប្រទេសអាស៊ីអាគ្នេយ៌ ឈានដល់ ជ្រៅស្រាវជ្រាវសមាហរណកម្ម សហប្រតិបត្តិការក្នុងតំបន់ ពិសេសគឺ សហគម
អាស៊ាន។ ពិសេស សំណង់ស្រាវជ្រាវចំនួន២ដែលវិទ្យាសា្ថននឹងសម្រេចនា​ពេល
ឆាប់ៗនេះ គឺ “ទំនាក់ទំនងវៀតណាម-កម្ពុជា” និង “អភិវឌ្ឍន៌សង្គមនៃ បណ្តា
ប្រទេសអាស៊ាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ