សាកាល ភឿង - អ្នកមានការជក់ចិត្តឥតកោះត្រើយចំពោះរបរជាអ្នកចុងភៅ

(VOVWORLD) - “ស្រមើស្រមៃ អត់ធ្មត់និងជក់ចិត្ត” ជាលក្ខណៈសម្បត្តិដែលមេចុងភៅ សាកាល ភឿង និយាយអំពីខ្លួនឯង។ ហើយនោះក៏ជាកត្តាដែលជួយម្ចាស់នៃភោជនីយដ្ឋានដ៏ល្បីឈ្មោះចំនួន២នៅទីក្រុងហូជីមិញ - Le Corto និង P’ti Saigon អាចជំនះលើការចងចាំអំពីទុក្ខលំបាកវេទនាកាលពីកុមារភាព ដើម្បីរកឃើញភាពសុខសាន្តត្រាណហើយឈានដល់ជោគជ័យដូចបច្ចុប្បន្ន។

សាកាល ភឿង - អ្នកមានការជក់ចិត្តឥតកោះត្រើយចំពោះរបរជាអ្នកចុងភៅ - ảnh 1មេចុងភៅ សាកាល ភឿង។
លោក សាកាល ភឿង ត្រូវបានប្រសូត្រនិងធំដឹងក្ដីនៅកម្ពុជា។ ឪពុកម្ដាយលោក ត្រូវខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៥ ស្របពេលដែលលោកទើបមានអាយុ៨ឆ្នាំ ហើយមានតែលោកនិងបងស្រីនៅរួចជីវិតប៉ុណ្ណោះ។ ក្រោយមក ពួកគេត្រូវបានប្ដីប្រពន្ធជន ជាតិបារាំងមួយគូ ទទួលយកធ្វើជាកូនធម៌ ហើយស្រឡាញ់ដូចកូនបង្កើតអញ្ចឹង។ នៅស្រុក កំណើតទី២នេះ លោកបានសិក្សារៀនសូត្រនិងចិញ្ចឹមការជក់ចិត្តនឹងរបរជាអ្នកចុងភៅ។ លោកបានបញ្ចប់ការសិក្សាជំនាញសិល្បៈទទួលទានអាហារនៃសាកលវិទ្យាល័យ Lenotre បារាំង ហើយស្ទាត់ជំនាញភាសាបារាំង អង់គ្លេសនិងខ្មែរ។ ជាមេចុងភៅពូកែ និងអ្នកចូលចិត្តផ្សងព្រេងមួយរូប បានជាលោក សាកាលមានឱកាសធ្វើការនៅ បរិយាកាសផ្សេងៗគ្នាជាច្រើន។ លោកឲ្យដឹងថា៖
និស្ស័យរបស់លោក សាកាល ភឿង ជាមួយប្រទេសវៀតណាមបាមកដល់ដោយ ចៃដន្យ។ នៅឆ្នាំ២០០០ លោកមកដល់វៀតណាមជាលើកដំបូង តាមកិច្ចសន្យាធ្វើការ រយៈពេល១ឆ្នាំនៅទីនេះ។ ចំពោះរូបលោក នោះគឺដំណាក់កាលដ៏លំបាកបំផុត ដោយ សារនៅពេលនោះ ភាសាអង់គ្លេសរបស់លោកមិនសូវស្ទាត់ឡើយ ហើយលើសពីនេះ ទៅទៀតគឺភាពខុសប្លែកអំពីវប្បធម៌ ជាពិសេសក្នុងការងារ។ ធ្លាប់មានពេលខ្លះលោកចង់ចាកចេញពីទីនោះដែរ  ប៉ុន្តែជាទីចុងក្រោយ លោកបានសម្រេចចិត្តស្នាក់នៅវៀតណាម ប្រើប្រាស់ការជក់ចិត្តនិងអំណត់ធ្មត់ផ្ទាល់ខ្លួនដើម្បីជំនះលើការលំបាកទាំងអស់។ សព្វ ថ្ងៃនេះ លោកពិតជាមានផាសុខភាពនៅពេលរស់នៅទីក្រុងហូជីមិញ។
 ដូចនឹងមេចុងភៅដទៃទៀតដែរ លោក សាកាលក៏មានបំណងប្រាថ្នាចង់ធ្វើជាម្ចាស់ ភោជនីយដ្ឋានដោយឡែករបស់ខ្លួន។ ជាលើកទី២វិលត្រឡប់មកវៀតណាម នៅពេល ដែលបានសន្សំសម្ចៃបទពិសោធន៍គ្រប់គ្រាន់ហើយ លោកបានបើកភោជនីយដ្ឋាន Le Corte នៅឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៩ បន្តបើកសម្ពោធភោជនីយដ្ឋាន P’Ti Saigon។ ចាប់ តាំងពីឆ្នាំ២០១៥មក លោក សាកាល ថែមទាំងកាន់តំណែងជាប្រធាន Escoffier Vietnam ទៀតផង។ Escoffier Vietnam មានគោលដៅស្នូលចំនួន២៖ ទីមួយគឺប្រមូល ផ្ដុំអ្នកចុងភៅនិងអ្នកស្រឡាញ់ម្ហូបអាហារទាំងអស់ដើម្បីចែករំលែកសេចក្ដីស្រឡាញ់នោះ ហើយទីពីរគឺបង្ហាត់បង្រៀនចំណេះដឹងនិងរូបមន្តចម្អិនអាហារជូនអ្នកចុងភៅ ជំនាន់វ័យក្មេងនៅវៀតណាម។ ចែករំលែកពីហេតុផលនៃការងារនេះ លោក សាកាល ឲ្យដឹងថា៖
 
សាកាល ភឿង - អ្នកមានការជក់ចិត្តឥតកោះត្រើយចំពោះរបរជាអ្នកចុងភៅ - ảnh 2លោក សាកាល ភឿងនិងសហការី។
អាស្រ័យមានការជួយឧបត្ថម្ភដោយអស់ពីចិត្តពីថ្លើមរបស់លោក សាកាល សិក្ខាកាមជាច្រើនបានឈានដល់ជោគជ័យក្នុងអាជីពជាអ្នកចុងភៅ ដោយទទួលបានប្រជា ប្រិយភាព។ ចែករំលែកពី “លោកគ្រូ” សាកាល មេចុងភៅ Vo Tuan Minh ឲ្យដឹងថា៖ “ខ្ញុំទទួលបានស្មារតីដ៏សកម្មហើយរៀនសូត្របានច្រើនពីគាត់។ សាកាល អាច យល់បានជំនាន់វ័យក្មេង ហើយមើលឃើញកំហិតរបស់ខ្ញុំ ហើយជួយខ្ញុំជំនះលើរាល់ កំហិតនោះ។ ទោះជាខ្ញុំមានទាំងបទពិសោធន៍និងការជក់ចិត្តហើយក៏ដោយ ប៉ុន្តែនៅ ពេលជួបសាកាល ខ្ញុំមានអារម្មណ៍ថា ខ្លួនត្រូវការរៀនសូត្រពីគាត់ច្រើនថែមទៀត។ គាត់ជាអ្នកបំផុសគំនិតសម្រាប់ខ្ញុំក៏ដូចជាបងប្អូនទាំងអស់”។
ដោយមានការជក់ចិត្ត ការទទួលខុសត្រូវ ស្មារតីហ៊ានគិតហ៊ានធ្វើរបស់ខ្លួន សាកាល ភឿងមានបំណងចង់ជួយឲ្យរបរចុងភៅកាន់តែរីកចម្រើនថែមទៀតមិនត្រឹម តែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅស្រុកកំណើតកម្ពុជារបស់លោកទៀតផង។ លោកគ្រោងនឹងវិលត្រឡប់មកមាតុភូមិវិញ ដើម្បីបង្ហាត់បង្រៀនចំណេះដឹងនិងរូប មន្តចម្អិនអាហារដ៏ថ្លៃថ្លារបស់ខ្លួនជូនចំពោះអ្នកចុងភៅជំនាន់វ័យក្មេងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ