សិង្ហបុរីកែទម្រង់គោលនយោបាយដើម្បីរួចផុតពីវិបត្តិ

  (VOV)_ក្រឡេកមើលលើគំនូរសេដ្ឋកិច្ច ឆ្នាំ២០១២ អាចឃើញនូវនិន្នាការរួមគឺការ
ថយចុះល្បឿននៃខឿនសេដ្ឋកិច្ចជាច្រើន ពីអាមេរិក ទ្វីបអឺរ៉ូប ចិន កូរ៉េខាងត្បូង ក្នុងនោះ
មានសិង្ហបុរីផង។ ប៉ុន្តែ ក្នុងឆ្នាំ ២០១៣នេះ តាមការព្យាករណ៍ថា៖ នឹងឃើញនូវរាល់ ជំ ហានកែទម្រងយ៉ាងខ្លាំងក្លារបស់ខឿនសេដ្ឋកិច្ចសិង្ហបុរីសំដៅរួចផុតពីវិបត្តិសេដ្ឋកិច្ចនេះ។​

 សិង្ហបុរីកែទម្រង់គោលនយោបាយដើម្បីរួចផុតពីវិបត្តិ - ảnh 1
សិង្ហបុរីកែទម្រងគោលនយោបាយដើម្បីរួចផុតពីវិបត្តិ(internet)

ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងអាជីវកម្មហិរញ្ញវត្ថុ របស់តំបន់និងអន្តរជាតិ  បានជា
ការបំរែបំរួល ទាំងឡាយរបស់ពិភពលោក សុទ្ធតែជះឥទ្ធិពលទៅលើខឿនសេដ្ឋកិច្ចសិង្ហ
បុរី។ ដោយហេតុនេះ ឆ្នាំ ២០១២ ជាឆ្នាំពោពេញទៅដោយការ លំបាកចំពោះសិង្ហបុរី 
ដោយសារ​ខឿនសេដ្ឋកិច្ចសកលធ្លាក់ទៅក្នុង​ស្ថានភាពវិបត្តិ។ តាមការស្ថិតិចុងក្រោយ
បានសរ អោយឃើញថា៖ ល្បឿនកំណើនសេដ្ឋកិច្ច របស់សិង្ហបុរីក្នុងឆ្នាំ ២០១២ គឺ 
១,២%  ទាបជាងតួរ លេខដែលបានព្យាករណ៍មុននេះគឺ ១,៥% និងទាបជាងជិត៥%  បើប្រៀបនឹងឆ្នាំ ២០១១។ ការធ្លាក់ចុះនេះ ត្រូវបានចាត់ទុករងឥទ្ធិពលនៃការធ្លាក់ចុះ របស់បណ្ដាខឿនសេដ្ឋកិច្ចអាមេរិក ទ្វីបអឺរ៉ូប ជប៉ុន​។ បណ្ឌិត Vu Minh Khuong គ្រូ
បង្រៀនសាលា គោលនយោបាយសាធារណះ Ly Quang Dieu បានអោយដឹងថា៖

          “ ខ្ញុំគិតថា៖ សិង្ហបុរីក៏ដូចជាប្រទេសផ្សេងៗទៀត ក្នុងតំបន់និង អន្តរជាតិ  សុទ្ធ
តែត្រូវ ប្រឈមមុខនឹងវិបត្តសេដ្ឋកិច្ចពិភពលោកទាំងមូល។ នេះ  គឺជាចំណោមពិបាក
មួយ។ ប៉ុន្តែសិង្ហបុរីមានប្រពៃណីគឺ បង្កើតកម្លាំងលោតផ្លោះខ្លាំងក្លា បន្ទាប់ពីវិបត្តិម្តងៗ។ ដូច្នេះ គេកំពុងខំប្រឹងប្រែងកែទម្រងបណ្ដាគោលនយោបាយឡើងវិញ ដើម្បីបង្កើតការ
បំរែបំរួលខ្លាំងក្លា ជានិច្ចកាល ប្រែក្លាយការលំបាកទៅជាភាពងាយស្រួល។” 

          ទោះបីជាមានកំណើនយឹតក្តី ប៉ុន្តែ GDP ចំពោះមនុស្សម្នាក់បានកើន ឡើង ជិត ៦០ពាន់ដុល្លារអាមេរិក និងសិង្ហបុរីនៅជាខឿនសេដ្ឋកិច្ច ជួរមុខ របស់អាស៊ាន។ សិង្ហ បុរីកំពុងសកម្មអនុវត្តផែនការកសាងសហគមន៍សេដ្ឋ កិច្ចអាស៊ាន នាឆ្នាំ ២០១៥  និង ជួយឧបត្ថម្ភប្រទេសអាស៊ាន ក្នុងដំណើការនេះ។ លោក Shanmugam រដ្ឋមន្ត្រីក្រសួង កាបរទេសសិង្ហបុរីបាន អោយដឹង ថា៖

          «​​ សិង្ហបុរីដូចជាប្រទេសផ្សេងៗ រួមទាំងវៀតណាម កំពុងសកម្មចូលរួម ការកសាង សហគមន៍សេដ្ឋកិច្ចអាស៊ាន នាឆ្នាំ ២០១៥។ សិង្ហបុរីក៏បានសន្យាថា៖ លៃ ទុកប្រាក់ ចំនួន ១៧០ លានដុល្លារអាមេរិក សំរាប់ការផ្តើមគំនិតធ្វើ  សមាហរណកម្មអាស៊ាន។ »

          អាស៊ានជាតំបនើសេដ្ឋកិច្ចបើកទូលាយ ពិសេសគឺចំពោះបណ្ដាដៃ គូធំៗ លើពិភព
លោក។ ដូច្នេះ បណ្ដាការបំរែបំរួលអំពីសេដ្ឋកិច្ច លើពិភព លោកនឹងជះឥទ្ធិពលដ៏ ខ្លាំងក្លា ចំពោះអាស៊ាន។ ប៉ុន្តែ សិង្ហបុរីនៅតែអះអាងថា៖ ត្រូវបន្តធ្វើសមាហរណកម្ម បន្តបើកទ្វា។ ឈានចូលឆ្នាំ ២០១៣ ទោះបីជានៅមានការលំបាកសាកល្បងជាច្រើន នៅចំពោះមុខក្តី
 ប៉ុន្តែសិង្ហបុរី ក៏ដូចជាប្រទេសផ្សេងៗ នៅបន្តបោះជំហានខ្លាំងក្លា លើផ្លូវកសាងសហគ
មន៍សេដ្ឋ កិច្ច អាស៊ាន នាឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ