សិង្ហបុរីលើកកំពស់គុណភាពបណ្ដាសារមន្ទីរ

(VOV)_សារមន្ទីរជាតិ និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រចំនួន១១ របស់សិង្ហបុរីទើប
នឹងបើកទ្វាសំរាប់ភ្ញៀវចូលទស្សនាដោយសេរី។ ក្រុមប្រឹក្សារបេតិកភ័ណ្ឌជាតិសិង្ហបុរី
មាន គោលបំណងថា÷គោលនយោបាយថ្មីនេះនឹងទាក់ទាញប្រជាជននិងជន បរ
ទេស ជាច្រើននាក់មកស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រប្រទេសនេះ។ នេះគឺជា
ចំណែក មួយនៃយុទ្ធសាស្ត្រលើកកំពស់គុណភាពនៃសារមន្ទីរនានារបស់សិង្ហបុរី។

សិង្ហបុរីលើកកំពស់គុណភាពបណ្ដាសារមន្ទីរ - ảnh 1
សិង្ហបុរីលើកកំពស់គុណភាពបណ្ដាសារមន្ទី

កម្មវិធីបើកទ្វាសារមន្ទីរនេះមានការចូលរួមរបស់សារមន្ទីរនិងកេរ្តិ៍​ដំណែលល្បី
ឈ្មោះជាច្រើន របស់សិង្ហបុរី  ដូចជា÷ សារមន្ទីរអរិយធម៌ទ្វីបអាស៊ីសារមន្ទីរជាតិសិង្ហបុរី 
សារមន្ទីរ​សិល្បះ។ ពិសេស ជួយជ្រោម​ជ្រែងកម្មវិធីរដូវក្តៅ សំរាប់កុមារឆ្នាំ២០១៣  សារមន្ទីរផ្សេងៗ សុទ្ធតែបាន​រៀបចំសកម្មភាពលេងកំសាន្តនានាសំរាប់កុមារ ដូចជា÷​ធ្វើម្ហូបអាហារ Ang Ku Kueh លាបពណ៌…។ បងស្រី Hafiza Latif បានអោយដឹងថា÷ នេះ
គឺជា​ឱកាស​ដើម្បីបណ្ដាគ្រួសារស្វែងយល់អំពីប្រទេសជាតិ÷

      “ យើងខ្ញុំជាឪពុក ម្តាយ ប៉ុន្តែជួនកាលក៏មិនសូវដឹងច្រើនអំពីសិង្ហបុរី​ទេ។ ​ដូច្នេះ ​នេះគឺ​ជាឱកាសល្អ ដើម្បីយើងខ្ញុំស្វែងយល់បន្ថែម និងបង្រៀនអោយកូនៗ។ កម្មវិធីនេះអស្ចារ្យ
ណាស់។”

      នាថ្ងៃ​ដំបូង បើកទ្វេចូលទស្សនាដោយសេរី​ បណ្ដាសារមន្ទីរ មណ្ឌលកេរ្តិ៍​ដំណែល
ប្រវត្តិ​សាស្ត្រទទួលបានទស្សនិកជន​ចំនួន ១០ ០០០នាក់ កើនជាង២០០០លើក /ថ្ងៃ។​ 
បង Kovitam Thilag បានចែករំលែកថា÷

      “ នេះគឺជាឱកាសសំរាប់កូនខ្ញុំ សំរាប់ឪពុក ម្ដាយខ្ញុំស្វែងយល់បន្ថែម​អំពីសិង្ហបុរី ​អំពី​ប្រវត្តិសាស្ត្រទីនេះ។ ប្រការនេះមានអត្ថន័យច្រើនណាស់។”

      ចាប់ពីពេលកម្មវិធីបើកទ្វាដោយសេរី​របស់សារមន្ទីរមួយចំនួន​បរិមាណមនុស្សចូល
ក្នុងគេហទំព័រ ​និងតម្រូវការ​អំពីការផ្តល់ព័ត៍មានស្ដីពីកម្មវិធីទស្សនានៅ​សារមន្ទីរជាតិ​សិង្ហបុរីត្រូវបានកើនឡើង ២០%។ ជាច្បាស់លាសថា÷កម្មវិធីនេះបាននិងកំពុងរួមចំ​ណែកលើកទឹកចិត្តប្រជាជនស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌របស់សិង្ហបុរី តាមនោះ
រក្សារអត្តសញ្ញាណជាតិ។សិង្ហបុរីកំពុងឆ្ពោះទៅការកសាងសារមន្ទីរមិនគ្រាន់តែជាទី
កន្លែងតាំង បង្ហញវត្ថុស្រាវជ្រាវប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងលេងកំសាន្តទៀតផង។ លោកស្រី Cheryl Koh នាយិកាផ្សព្វផ្សាយ ក្រុមប្រឹក្សារបេតិក​ភ័ណ្ឌជាតិ​សិង្ហបុរី បាន
អោយដឹងថា÷

      “ ក្នុងការពិតជាក់ស្ដែងគឺសារមន្ទីររជាទីកន្លែងអន្តរកម្ម១។ យើងខ្ញុំកំ​ពុងប្រែក្លាយ វាអោយទៅជាទីកន្លែងទាក់ទាញដោយរបៀបរៀបចំឡើងវិញ​កម្មវិធី​ទស្សនាអោយបាន
សមស្រប។”

សិង្ហបុរីលើកកំពស់គុណភាពបណ្ដាសារមន្ទីរ - ảnh 2
សិង្ហបុរីលើកកំពស់គុណភាពបណ្ដាសារមន្ទី
ក្នុងរយះពេល១០ឆ្នាំកន្លងទៅ បរិមាណភ្ញៀវទេសចរណ៍មកទស្សនានៅសារមន្ទីរ
ផ្សេងៗនៅសិង្ហបុរី បានកើនឡើង៣ដង់ ពីបរិមាណ១,១លាននាក់នាឆ្នាំ ២០០៣ ឡើង
ដល់ ២,៨លាននាក់នាឆ្នាំ២០១២។ សារមន្ទីរជាច្រើន ជានិច្ចកាលជាទីមកដល់ដែល” មិនអាចភ្លេចបានឡើយ”សំរាប់ភ្ញៀវ​ទេសចរណ៍អន្តរជាតិនានា។ និង ដើម្បីលើកកំពស់ គុណភាពរបស់ បណ្ដាសារមន្ទីរ និងទាក់ទាញភ្ញៀវទេសចរណ៍ រដ្ឋាភិបាលសិង្ហ បុរី នឹងចំណាយទឹកប្រាក់​ចំនួន ៦២លានដុល្លារសិង្ហបុរី ​ដើម្បីទិញ និងរក្សារ​ទុកបណ្ដា
វណ្ណកម្ម​សិល្បះផ្សេងៗ និងវត្ថុតាងនានាក្នុងរយះពេល៥ឆ្នាំខាង​មុខនេះ។ ដោយហេតុ នេះ បណ្ដាសារមន្ទីរកំពុងសកម្មស្រាវជ្រាវបណ្ដាវត្ថុដែលទាក់​ទិនដោយសិង្ហបុរី  ដូចជា÷ បណ្ដាវណ្ណកម្មវិចិត្រសិល្បះ វត្ថុតាងប្រើប្រាស់…។ល៕


ប្រតិកម្មទៅវិញ

ផ្សេងៗ