សញ្ញាសម្គាល់នៃការប្រឡង “ស្វែងយល់អំពី​ដំណើរ​ទស្សនកិច្ច​ជាប្រវត្តិសាស្ត្រ​របស់​លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ី​ និងប្រធានាធិបតីលោក Soekarno នៅវៀតណាម”

(VOVWORLD) - ឆ្នាំ ២០១៩ ជាទិវារំលឹកខួបលើកទី ៦០ ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់អគ្គ មគ្គុទេសក៏ទាំងពីររូប ដោយបានរៀបចំសកម្មភាពមានអត្ថន័យជាច្រើននៅទាំងវៀតណាម និង ឥណ្ឌូនេស៊ី។ 
សញ្ញាសម្គាល់នៃការប្រឡង “ស្វែងយល់អំពី​ដំណើរ​ទស្សនកិច្ច​ជាប្រវត្តិសាស្ត្រ​របស់​លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ី​ និងប្រធានាធិបតីលោក  Soekarno នៅវៀតណាម” - ảnh 1ទិដ្ឋភាពនៃការប្រឡង “ស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ី និងប្រធានាធិបតីលោក  Soekarno នៅវៀតណាម” (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

កាលពី ៦០ ឆ្នាំ មុន នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៩ លោកប្រធានហូជីមិញបានធ្វើទស្សនកិច្ចមិត្តភាពជាផ្លូវការជាលើកដំបូងនៅឥណ្ឌូនេស៊ី។ ក្រោយរយៈពេល ៣ ខែមក ប្រធានាធិបតីឥណ្ឌូនេស៊ី លោក  Soekarno ក៏ធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាមដែរ។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទាំងពីរនេះបានចាក់គ្រឹះសម្រាប់ទំនាក់ទំនងដ៏ជិតស្និទ្ធិរវាងវៀតណាម - ឥណ្ឌូនេស៊ី។ ឆ្នាំ ២០១៩ ជាទិវារំលឹកខួបលើកទី ៦០ ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់អគ្គ មគ្គុទេសក៏ទាំងពីររូប ដោយបានរៀបចំសកម្មភាពមានអត្ថន័យជាច្រើននៅទាំងវៀតណាម និង ឥណ្ឌូនេស៊ី។ ការប្រឡង “ស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ី និងប្រធានាធិបតីលោក  Soekarno នៅវៀតណាម” ដែលរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម គឺជាសកម្មភាពមួយក្នុងសកម្មភាពទាំងនេះ។

បទចម្រៀង ក្រោមចំណងជើងថា ប្រទេសជាតិនៅក្បែរមាត់ទន្លេ គឺជាសកម្មភាពបើកឆាកសម្រាប់រាត្រីប្រគល់រង្វាន់នៃ ការប្រឡង “ស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ី និងប្រធានាធិបតីលោក  Soekarno នៅវៀតណាម” ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែធ្នូនៅទីក្រុងហាណូយ។

រាត្រីប្រគល់រង្វាន់នេះ គឺជាឱកាសសម្រាប់ប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីររំលឹកឡើងវិញ និងស្វែងរកអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ វៀតណាម - ឥណ្ឌូនេស៊ី។ តាមរយៈបទចម្រៀង របាំ និងភាពយន្តឯកសារប្រវត្តិសាស្ត្រ និងការវាយតម្លៃរបស់អ្នកជំនាញនោះ ទស្សនិកជនមានឱកាសស្វែងយល់យ៉ាងច្បាស់លាស់អំពីទំនាក់ទំនងមិត្តភាពដ៏ស្អិតរមួតរវាងលោកប្រធានហូជីមិញ និង ប្រធានាធិបតីលោក  Soekarno អំពីមនោសញ្ចេតនារបស់ប្រជាជននៃប្រទេសទាំងពីរសម្រាប់ថ្នាក់ដឹកនាំរបស់ខ្លួន និងទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើររវាងប្រជាជាតិទាំងពីរ។

ក្រោយរយៈពេល ២ ខែបំផុសមក ពោលគឺចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែធ្នូ គណមេប្រយោគទទួលបានអត្ថបទប្រឡងចំនួនរាប់រយដែលមានគុណភាពខ្ពស់របស់អ្នកនិពន្ធមកពីគ្រប់ទីកន្លែងនៃប្រទេសជាតិ។ អត្ថបទប្រឡងនីមួយៗសុទ្ធតែបានបង្ហាញនូវគំនិតច្នៃប្រឌិត កម្លាំងកាយចិត្តរបស់បេក្ខជន។ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា៖

“អត្ថបទប្រឡងជាច្រើនត្រូវបាននិពន្ធយ៉ាងម៉ត់ចត់ ដោយមាន រាប់សិប ទំព័រ ដែលភ្ជាប់ជាមួយរូបថត និងខ្លឹមសារសម្បូរបែប។ តាមរយៈអត្ថបទប្រឡង អ្នកនិពន្ធបានបង្ហាញនូវមនោសញ្ចេតនារបស់ខ្លួនចំពោះប្រទេសឥណ្ឌូនេស៊ី លើកសរសើរមនោសញ្ចេតនាមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសគឺលើកសរលើរទំនាក់ទំនងមិត្តភាពររបស់លោកប្រធានហូជីមិញជាមួយ ប្រធានាធិបតីលោក  Soekarno”។

ក្រោយរយៈពេលធ្វើការយ៉ាងម៉ឺងម៉ាត់ ប្រកបដោយមានការទទួលខុសត្រូវនោះ គណមេប្រយោគបានជ្រើសរើសអត្ថបទសរសេរល្អៗដើម្បីប្រគល់រង្វាន់។ រង្វាន់ពិសេសនៃការប្រឡងនេះត្រូវបានប្រគល់ជូនអ្នកនិពន្ធ Tu Thanh Phong លោកកើតឆ្នាំ ១៩៧៩ មកពីទីក្រុង Da Nang។ និងរង្វាន់ជើងឯកបានទៅលើលោក Phi Ba Quat ដែលមានអាយុ៧៣ ឆ្នាំ មកពីទីក្រុងហាណូយ។

អត្តបទប្រឡងរបស់លោក Phi Ba Quat បាននិពន្ធអំពីសកម្មភាពនៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅទីក្រុង ចាការតា។ លើសពីនេះទៅទៀត លោកជាអ្នកដែលបានឃើញទិដ្ឋភាពនៃដំណើរទស្សនកិច្ចនេះកាលពីឆ្នាំ ១៩៥៩។ លោកបានរៀបរាប់ថា៖

“នៅពេលខ្ញុំជាសិស្សថ្នាក់អនុវិទ្យាល័យ ហើយត្រូវបាននាយកសាលាជូនដំណឹងអំពីដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សយើងខ្ញុំមានចំណាប់អារម្មណ៍ជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក  Soekarno។ នាឆ្នាំ២០០១ ខ្ញុំក៏មានឱកាសបានទៅកាន់ប្រទេសឥណ្ឌូនេស៊ីដ៏ស្រស់បំព្រង។ ចូលរួមការប្រឡងនេះ ខ្ញុំបានខិតខំប្រឹងប្រែងប្រម៉ែប្រមូល និងអានសៀវភៅ ទស្សនាវដ្ដីជាច្រើន ក៏ដូចជាស្វែងរកឯកសាដើម្បីនិពន្ធអត្ថបទប្រឡងផងដែរ”។

ចំណែកឯក លោក Tu Thanh Phong ដែលទទួលបានរង្វាន់ពិសេសក្នុងការប្រឡងនេះបានចែករំលែកថា៖

“តាមរយៈការលះបង់របស់ខ្លួននោះ អគ្គ មគ្គុទេសក៏ទាំងពីររូបជានិច្ចកាលជាគំរូដ៏ល្អប្រពៃសម្រាប់អនាគតនៃប្រទេសទាំងពីរ និងចំពោះមនោសច្ចេតនាមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម - ឥណ្ឌូនេស៊ី។ ទំនាក់ទំនងមិត្តភាពពិសេសនេះបាន និងក្លាយទៅជាគំរូដ៏ល្អមួយសម្រាប់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរសិក្សារៀនសូត្រ និងពង្រីក។ យ៉ាងណាមិញ ការប្រឡងនេះគឺជាសកម្មភាពដែលមានអត្ថន័យសម្រាប់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរបង្ហាញនូវមនោសច្ចេតនា និងការទទួលខុសត្រូវរបស់ខ្លួនចំពោះទំនាក់ទំនងដែលអគ្គមគ្គុទេសក៏ទាំងពីររូបបានស្ថាបនា និងពូនជ្រំ”។

នៅក្នុងពិធីប្រគល់រង្វាន់នេះ សិល្បករ សិល្បការិនីមកពីវិទ្យុសម្លេងវៀតណាម និងមកពីប្រទេសឥណ្ឌូនេស៊ីក៏បានសម្ដែងឈុតសិល្បៈដ៏វិសេសវិសាលរបស់
ឥណ្ឌូនេស៊ី និងវៀតណាមជូនទស្សនិកជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ