សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

          (VOV)_ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ ទំនាក់ទំនងការទូតរវាងវៀតណាម និង
ឥណ្ឌូនេស៊ី ត្រូវបានពង្រឹងនិងពង្រីកជានិច្ច ហើយបានលើកកំរិតជាទំនាក់ ទំនង
ដៃគូយុទ្ធសាស្ត្រ។ រួមចំណែកក្នុងការជំរុញទំនាក់ទំនងនេះ មានសមាគម មិត្ត
ភាពវៀតណាម-ឥណ្ឌូនេស៊ី។ឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០ នៃ
ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ី (ថ្ងៃទី៣០ធ្នូឆ្នាំ ១៩៥៥-ថ្ងៃ
ទី៣០ធ្នូឆ្នាំ២០១៥)។ មហាសន្និបាតលើកទី៣ នៃសមាគមមិត្តភាពវៀតណាម-
ឥណ្ឌូនេស៊ីត្រូវបានប្រារព្វឡើងនាពេលថ្មីៗនេះនៅទីក្រុងហាណូយ ដោយបាន​
កំណត់ភារកិច្ចស្នូល គឺបង្កើនការយល់ដឹង មិត្តភាព និងជំនួបប្រាស្រ័យប្រជាជន
នៃប្រទេសទាំងពីរ តាមរយៈបណ្ដាពហុមធ្យោបាយផ្សព្វផ្សាយ។

សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី  ស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ - ảnh 1
សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាជិក សមាជិកាចំនួន១៧រូបនៃគណៈកម្មាធិការប្រតិបត្តិ សមាគមមិត្តភាព
វៀតណាម-ឥណ្ឌូនេស៊ី អាណត្តិ ២០១៥-២០២០ ត្រូវបានជ្រើសតាំងនេះ​សុទ្ធតែ​ជា
អ្នកស្រឡាញទឹកដីនិងមនុស្សឥណ្ឌូនេស៊ី។គេបានរៀបចំផែនការធ្វើសកម្មភាព 
ដើម្បីជំរុញជំនួបប្រាស្រ័យរវាងប្រទេសទាំងពីរ។ ស្ដីពីទំនាក់ទំនងរវាងប្រទេសទាំង
ពីរ ប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី លោក Nguyen Dang Tien និង
ជាអគ្គនាយកវិទ្យុសម្លេងវៀតណាម មានប្រសាសន៍ថា៖

          “ វៀតណាមនិងឥណ្ឌូនេស៊ីមានខឿនវប្បធម៌ប្រហាក់ប្រហែលគ្នា និងមាន​ទំ
នាក់ទំនងតាំងពីយូណាស់មកហើយ។ ជាពិសេស ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងការ
ទូត ឆ្នាំនេះជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងវៀតណាមនិងឥណ្ឌូនេស៊ី យើងខ្ញុំបានកំណត់ភារកិច្ចស្នូលគឺជំរុញទំនាក់ទំនង
មិត្តភាពនេះអោយកាន់តែអភិវឌ្ឍន៍ ប្រកបដោយស៊ីជំរៅជាង និងប្រសិទ្ធិភាពជាង។
 នាពេលខាងមុខនេះ យើងខ្ញុំនឹងជំរុញបន្ថែមទៀតបណ្ដាសកម្មភាពផ្លាស់ប្តូរ​វប្បធម៌
 និងប្រពៃណី ដូចជា៖ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើត​ទំនាក់ទំនង
ការទូត ជំនួបប្រាស្រ័យ សហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុផ្សាយ
សម្លេងជាតិឥណ្ឌូនេស៊ី។”

          ពង្រឹងនិងពង្រីកប្រពៃណីនិងសកម្មភាពក្នុងរយៈពេល១០ឆ្នាំកន្លងទៅ សមា
គមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី នីតិកាលទី៣ នេះបានសន្យាបន្តរក្សា​សកម្ម​ភាពឃោសនា ឧទ្ទេសនាមព័ត៍មានចំពោះប្រជាជនគ្រប់ស្រទាប់អំពីប្រវត្តិសាស្ត្រ ទឹកដី  មនុស្សវៀតណាម-ឥណ្ឌូនេស៊ី អំពីទំនាក់ទំនងមិត្តភាពប្រពៃណី ​ក៏ដូចជា​កិច្ចសហ​
ប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ ជួយឧបត្ថម្ភ ធ្វើជាស្ពានតភ្ជាប់វិ
ស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងសុខាភិបាល។ ដោយបានចាប់បដិ​សន្ធិពីថ្ងៃ
ទី១៩ ​ឧសភាឆ្នាំ២០០៥មក សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ​បាន​ក្លាយទៅ
ជាផ្នែក​សំខាន់មួយដែលមិនអាចខ្វះបាន ក្នុងទំនាក់ទំនងរវាង​ប្រទេសទាំងពីរ។
លោក ​Mayerfas ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំ​នៅវៀត​ណាម​បាន​ចាត់​ទុកថា៖ 

          “ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រជាជននៃប្រទេស​
ទាំងពីរ​ដើរតួនាទីដ៏សែនសំខាន់។ ក្រោមការដឹកនាំរបស់សម្ព័ន្ធសមាគមមិត្តភាព​វៀតណាម សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ដើរតួនាទីតភ្ជាប់ប្រជាជននៃ​ប្រ
ទេសទាំងពីរ។ សមាគមបានសកម្មរៀបចំជំនួបប្រាស្រ័យ វេទិកាប្រជាជន ​កម្មវិធី
សម្ដែងសិល្បះជាច្រើន។តាមនោះ បង្កលក្ខណះអោយប្រជាជននៃប្រទេសទាំងពី
រជួបជុំគ្នា ​ផ្លាស់ប្តូរ និងសហប្រតិបត្តិការលើច្រើនវិស័យ។”

          រួមដំណើរជាមួយសមាគមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ីនេះ ភាគី​ឥណ្ឌូនេស៊ី
​ក៏បានបង្កើតសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម សំដៅជំរុញថែមទៀត​ទំនាក់
ទំនងយុទ្ធសាស្ត្រ វៀតណាមនិងឥណ្ឌូនេស៊ី។ លោក Nguyen Dang Tien បានអោយ
ដឹងថែមទៀតថា៖

          “ សមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម ត្រូវបានបង្កើតឡើង ដឹក​នាំដោយ​
លោក Bidiasa Sastrawinata អគ្គសម្ព័ន្ធក្រុមហ៊ុន Ciputra ជាសម្ព័ន្ធ​ក្រុមហ៊ុន​ធំមួយ
ដែលបានវិនិយោគជាង២០ឆ្នាំនៅវៀតណាមហើយ។ ដោយមានគ្រឹះដ្ឋានអភិវឌ្ឍន៍
ដូច្នេះ ខ្ញុំជឿជាក់ថា៖ ទំនាក់ទំនងរវាងសមាគមមិត្តភាពទាំងពីរនេះនឹងកាន់តែអភិ
វឌ្ឍន៍ ជំរុញទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ។ ហើយពីនោះ ​អភិវឌ្ឍន៍វិស័យ
ផ្សេងៗទៀត ដូចជា៖សេដ្ឋកិច្ច វប្បធម៌ និងផ្សព្វផ្សាយ។”

          រួមជាមួយបរិយាកាសត្រៀមរៀបចំអោយពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០
នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងឆ្ពោះទៅការបង្កើត​សហគមន៍
​អាស៊ាននាចុងឆ្នាំ ២០១៥នេះ យើងជឿជាក់ថា៖ សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេ​
ស៊ីនិង ឥណ្ឌូនេស៊ី-វៀតណាម នឹងបំពេញល្អភារកិច្ច​ជាស្ពាន​តភ្ជាប់ ​និងជំរុញអោយ​ទំ
នាក់​ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ