សមាគមអ្នកកាសែតខេត្ត Bac Giang និងសមាគមអ្នកកាសែតខេត្ត Phetchabun បង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) - កាលពីខែកុម្ភៈកន្លងទៅ សមាគមអ្នកកាសែតខេត្ត Phetchabun ប្រទេសថៃ បានធ្វើដំណើរទស្សនកិច្ចការងារជាមួយសមាគមអ្នកកាសែតខេត្ត Bac Giang ប្រទេសវៀតណាម។ នេះជាសកម្មភាពដែលកត់សម្គាល់ការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរឡើងវិញ ក្រោយពីការអាក់ខានអស់រយៈពេលជិត៣ឆ្នាំដោយសារជំងឺរាតត្បាត Covid-19។ កម្មវិធីនេះក៏ស្ថិតនៅក្នុងចំណោមសកម្មភាពជួបប្រាស្រ័យប្រជាជនរវាងប្រទេសអាស៊ាននានា ក្នុងនោះមានសមាគមអ្នកកាសែតមូលដ្ឋាននៅក្នុងតំបន់ផងដែរ។

កាលពី ៨ ឆ្នាំមុន នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៥ ប្រធានសមាគមអ្នកកាសែតខេត្ត Petchabun និងប្រធានសមាគមអ្នកកាសែតខេត្ត Bac Giang បានចុះហត្ថលេខាលើ
អនុស្សរណៈយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកកាសែតនៃខេត្តទាំងពីរ។ តាមនោះ ភាគីទាំងពីរនឹងផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំក្នុងសកម្មភាពវិជ្ជាជីវៈ បង្កើនការផ្លាស់ប្តូរព័ត៌មានដែលបានផ្សព្វផ្សាយនៅលើស្នាដៃបោះពុម្ភរបស់ភាគីទាំងពីរ ជាពិសេសព្រឹត្តិការណ៍

សមាគមអ្នកកាសែតខេត្ត Bac Giang និងសមាគមអ្នកកាសែតខេត្ត Phetchabun បង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1តំណាងខេត្ត Bac Giang តំណាងសមាគមអ្នកកាសែតខេត្ត Bac Giang និងតំណាងសមាគមអ្នកកាសែតខេត្ត Phetchabun។ (រូបថត៖ VOV)

សំខាន់ៗរបស់ខេត្ត និងប្រទេសទាំងពីរ។ ក្រៅពីនោះ បង្កើតលក្ខខណ្ឌអំណោយផលតាមសមត្ថភាព ដើម្បីឲ្យកម្មាភិបាល និងសមាជិកសមាគមទាំងពីរ ធ្វើសកម្មភាពវិជ្ជាជីវៈ បម្រើការងារឃោសនាអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលប្រព្រឹត្តទៅក្នុងខេត្តទាំងពីរ ក៏ដូចជារៀបចំក្រុមការងារដោយប្ដូរវេនធ្វើទស្សនកិច្ចគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំផងដែរ។ ក្រោយពីការអាក់ខានអស់រយៈពេលជិត ៣ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19 នៅខែកុម្ភៈកន្លងទៅ សមាគមអ្នកកាសែតខេត្ត Phetchabun បានត្រឡប់មកខេត្ត Bac Giang វិញ ដើម្បីបន្តអនុវត្តន៍ខ្លឹមសារសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោក Nguyen Binh Duong អនុប្រធានសមាគមអ្នកកាសែតខេត្ត Bac Giang បានឲ្យដឹងថា៖

“ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ ភាគីទាំងពីរបានរៀបចំដំណើរទស្សនកិច្ច ផ្លាស់ប្ដូរជំនាញវិជ្ជាជីវៈចំនួន ៧ លើកហើយ។ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិលើបញ្ហានិងវិស័យមួយចំនួន ដែលកំពុងទទួលបានការយកចិត្តទុកដាក់ក្នុងយុគសម័យសារព័ត៌មាន ៤.០ ដូចជា វិធីសាស្ត្រធ្វើសារព័ត៌មានទំនើប បុព្វហេតុកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការបង្កើនកិច្ចសហប្រតិបត្តិការ ការតភ្ជាប់គាំទ្រគ្នាទៅវិញទៅមក ដើម្បីផ្សព្វផ្សាយរូបភាពខេត្ត Bac Giang និងខេត្ត Phetchabun ព្រមទាំងដើរតួនាទីជាស្ពានរវាងសហគ្រាសនៃប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍទេសចរណ៍ផងដែរ”។

ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Bac Giang លើកនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារឃោសនាអំពីការធ្វើផលិតកម្ម កែច្នៃ និងប្រើប្រាស់ផលិត
ផលកសិកម្មនិងរុក្ខកម្មបច្ចេកវិទ្យាខ្ពស់នៃខេត្ត Phetchabun និងស្រុក Son Dong ខេត្ត Bac Giang; ទៅទស្សនាតំបន់ទេសចរណ៍វិញ្ញាណ-អេកូឡូស៊ី Yen Tu ខាងលិចហើយផ្លាស់ប្តូរបទពិសោធន៍នៅស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្ត Bac Giang។ ក្រុមការងារនៃសមាគមអ្នកកាសែតខេត្ត Phetchabun ដែលមកបំពេញទស្សនកិច្ចនៅខេត្ត Bac Giang លើកនេះ មានសមាជិកជាច្រើននាក់ដែលធ្វើការក្នុងវិស័យជាច្រើនដូចជា នយោបាយ ពលកម្ម ការនេសាទ សង្គមស៊ីវិល កសិកម្ម ជាដើម។ គេក៏ជាទីប្រឹក្សាដ៏សកម្មរបស់សមាគមអ្នកកាសែតខេត្ត Phetchabun ផងដែរ។

សមាគមអ្នកកាសែតខេត្ត Bac Giang និងសមាគមអ្នកកាសែតខេត្ត Phetchabun បង្កើនកិច្ចសហប្រតិបត្តិការ - ảnh 2លោក Banhan Bunkhet ព្រឹទ្ធសមាជិក ប្រធានគណៈទីប្រឹក្សានៃសមាគមអ្នកកាសែតខេត្ត Phetchabun និងជាស្ថាបនិកសមាគមអ្នកកាសែតខេត្ត Phetchabun។

លោក Banhan Bunkhet ព្រឹទ្ធសមាជិក ប្រធានគណៈទីប្រឹក្សានៃសមាគមអ្នកកាសែតខេត្ត Phetchabun និងជាស្ថាបនិកសមាគមអ្នកកាសែតខេត្ត Phetchabun ប្រធានក្រុមការងារ បានឲ្យដឹងថា៖

“នាពេលខាងមុខ ខ្ញុំសង្ឃឹមថានឹងរៀបចំសិក្ខាសាលាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងវគ្គសិក្សាខ្លីអំពីវិស័យសារព័ត៌មានរវាងប្រទេសថៃនិងវៀតណាម។ ខ្ញុំនឹងពិភាក្សារឿងនេះជាមួយថ្នាក់ដឹកនាំសមាគមនៃខេត្តមួយចំនួន។ ហើយនឹងមានវគ្គសិក្សាខ្លីអំពីការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈប្រហែលពី២០ដល់៣០ម៉ោង។ មកដល់វៀតណាមលើកនេះ ខ្ញុំបានអញ្ជើញសហគ្រិនថៃមួយចំនួនទៅវៀតណាមផងដែរ។ ហើយពេលត្រឡប់មកថៃវិញ ខ្ញុំជឿជាក់ថានឹងរៀបចំកិច្ចប្រជុំ កិច្ចពិភាក្សាជាមួយគ្នាអំពីខ្លឹមសារនានាដូចជា៖ ទៅដល់វៀតណាមលើកនេះ យើងបានមើលឃើញសេដ្ឋកិច្ចវៀតណាមមានការអភិវឌ្ឍយ៉ាងដូចម្ដ៉េច ហើយសង្ឃឹមថានឹងមានឱកាសវិនិយោគនាពេលខាងមុខ”។

ចែករំលែកអំពីផែនការសហប្រតិបត្តិការនាពេលខាងមុខ លោក Nguyen Binh Duong អនុប្រធានសមាគមអ្នកកាសែតខេត្ត Bac Giang បានឲ្យដឹងថា៖

“ដោយអនុវត្តន៍តាមការណែនាំរបស់សមាគមអ្នកកាសែតវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកកាសែត សហព័ន្ធសារព័ត៌មាននៃប្រទេសផ្សេងៗ ក៏ដូចជា ទទួលមរតកនូវលទ្ធផលល្អប្រសើរដែលសម្រេចបាន នាពេលខាងមុខ កម្មាភិបាលនៃសមាគមអ្នកកាសែតខេត្ត Bac Giang នឹងអនុវត្តន៍បានល្អនូវខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នា តាមនោះបង្កើនដំណើរទស្សនកិច្ច និងផ្លាស់ប្តូរព័ត៌មាន រួមចំណែកនាំទំនាក់ទំនងមិត្តភាពរវាងសមាគមអ្នកកាសែតខេត្ត Bac Giang និងសមាគមអ្នកកាសែតខេត្ត Phetchabun ក៏ដូចជាសមាគមអ្នកកាសែតវៀតណាម និងសមាគមអ្នកកាសែតថៃឲ្យកាន់តែរីក
ចម្រើនថែមទៀត”។

តាមរយៈដំណើរទស្សនកិច្ចការងារនៅខេត្ត Bac Giang លើកនេះ អ្នកកាសែតខេត្ត Phetchabun សកម្មជននយោបាយ និងសហគ្រិនបានប្រមូលព័ត៌មាន ឯកសារ និងរូបភាពស្អាតៗជាច្រើនអំពីខេត្ត Bac Giang ដើម្បីបញ្ជូនព័ត៌មាន ជួយប្រជាជនថៃស្គាល់អំពីវៀតណាម និងខេត្ត Bac Giang រួមចំណែក ជំរុញការអភិវឌ្ឍនៃវិស័យសារព័ត៌មាននៃប្រទេសទាំងពីរ ព្រមទាំងជាកម្លាំងចលករដើម្បីបង្កើនការយល់ដឹង និងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរផងដែរ។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមដល់វិនិយោគិនថៃឱ្យមកបណ្តាក់ទុននៅ Bac Giang ជាពិសេសលើវិស័យប្រៀបខ្លាំងរបស់ថៃ ដូចជាការកែច្នៃអាហារ និងកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ