ស្វែងយល់បរិយាកាសវប្បធម៌ទេសចរណ៍ថៃនៅទិវាបុណ្យ“Thailand Day”

(VOV5)_បានទស្សនាបណ្ដាឈុតសម្ដែងរបាំប្រជាប្រិយ ភ្លក់មុខម្ហូបអាហារនា
នាពោពេញទៅដោយរសជាតិដ៏ឈ្ងុយឆ្ងាញ់ពីប្រទេសថៃ ឬស្វែងយល់បន្ថែមអំពី
បណ្ដាមណ្ឌលទេសចរណ៍ល្បីឈ្មោះនៅថៃ។ នោះគឺជាបណ្ដាចំណុចដ៏វិសេសវិ
សាល គួអោយចាប់អារម្មណ៍នៅក្នុងទិវាបុណ្យ​
Thailand Day” ដែលទើបនឹងបាន
ប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ​​

ស្វែងយល់បរិយាកាសវប្បធម៌ទេសចរណ៍ថៃនៅទិវាបុណ្យ“Thailand Day” - ảnh 1
បរិយាកាសវប្បធម៌ ទេសចរណ៍ថៃនៅទិវាបុណ្យ“Thailand Day”

ទិវាបុណ្យថៃជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានស្ថានទូតថៃប្រចាំនៅទីក្រុងហា
ណូយ រួមសហការជាមួយសភាទេសចរណ៍ថៃ ក្រុមហ៊ុន​អាកាសចរណ៍ចំកាត់ថៃ 
សមាគមអង្គភាពអាជីវកម្មថៃនិងសហគមជនថៃនៅវៀតណាមរៀបចំឡើង ក្នុង
ឱកាសបុណ្យជាតិថៃ (ថ្ងៃទី៥ធ្នូ)។​ នេះគឺជាឆ្នាំទី៧ ទិវាបុណ្យថៃប្រព្រឹត្តទៅនៅទី
ក្រុងហាណូយ។ ឆ្នាំ២០១៤នេះ ទិវាបុណ្យថៃត្រូវបានរៀបចំឡើងនៅសួនឧទ្យាន 
Thong Nhat Ha Noi ដោយមានផ្ទៃដីមួយពាន់មែត្រក្រឡា។ លោក Panyarak
Punthap, ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាមបានអោយដឹងថា៖ 

 នេះគឺជាលើកទី៧ហើយ ដែលយើងខ្ញុំរៀបចំព្រឹត្តិការណ៍ទិវាបុណ្យថៃ។ ក៏
ដូចជាលើកមុនៗដែរ គោលដៅរបស់យើងខ្ញុំគឺចង់នាំទស្សនិកជនសម្របខ្លួនចូល
ក្នុងបរិយាកាសវប្បធម៌ថៃ។ បណ្ដាមិត្តមិនគ្រាន់តែមានឱកាសពិសារម្ហូបអាហារ
ថៃជាង២០មុខប៉ុណ្ណោះទេ ថែមទាំងបានមើលការសម្ដែងសិល្បះ ក្បាច់គុណដ៏វិ
សេសវិសាលរបស់ថៃទៀតផង។ សង្ឃឹមថា បន្ទាប់កម្មវិធីនេះ មិត្តអាចយល់ដឹង
បន្ថែមអំពីចំណុចវប្បធម៌ដ៏វិសេសវិសាលរបស់ថៃ។

ស្វែងយល់បរិយាកាសវប្បធម៌ទេសចរណ៍ថៃនៅទិវាបុណ្យ“Thailand Day” - ảnh 2
បរិយាកាសវប្បធម៌ ទេសចរណ៍ថៃនៅទិវាបុណ្យ“Thailand Day”

បណ្ដារបាំដ៏អ៊ូអរ សប្បាយរីករាយរបស់បណ្ដាសិល្បករ សិល្បការនីនៅលើឆាក
សម្ដែងបានធ្វើអោយបរិយាកាសនៅក្នុងពិធីបុណ្យថៃកាន់តែអ៊ូអរ ទាក់ទាញភ្ញៀវមក
ទស្សនាយ៉ាងច្រើនកុះករ ។​

​ នេះគឺជាលើកដំបូងដែលខ្ញុំបានចូលរួមពិធីបុណ្យថៃ។ នាពេលព្រឹកខ្ញុំមកសួន
ឧទ្យានដើម្បីហាត់ប្រាណ ហើយបានដឹងថាមានសកម្មភាពនេះ។ ចូលរួមពិធីបុណ្យ
វប្បធម៌ថៃ ខ្ញុំសប្បាយរីករាយណាស់។
”.

ទន្ទឹមនឹងការគយគន់បណ្ដាឈុតសម្ដែងសិល្បះដ៏វិសេសវិសាលនេះ​ ភ្ញៀវដែលចូលរួម
ទិវាបុណ្យថៃ​អាចស្វែងយល់បន្ថែមអំពីបណ្ដាមុខម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ធ្វើដោយ
បាតដៃរបស់បណ្ដាអ្នកចុងភៅថៃ។ បង  Arun អ្នកចុងភៅនៃភោជនីយដ្ឋាន​ Thai
Restaurant & Lounge, បាន   អោយដឹងថា​៖

 ថ្ងៃនេះ ស្តង់ទំនិញរបស់យើងខ្ញុំមានមុខម្ហូបប្រពៃណីរបស់ថៃ។ មុខម្ហូបទាំង
នេះសុទ្ធតែពិបាកធ្វើណាស់។ ​ហើយជនវៀតណាមចូលចិត្ត​ម្ហូបអាហារថៃណាស់។ 

​ពេលបានមើលរបៀបធ្វើម្ហូបអាហារដោយផ្ទាល់ភ្នែកផង និងបានភ្លក់មុខម្ហូបអាហារថៃផង ភ្ញៀវទស្សនាគ្រប់រូបតាំងពីអ្នកចាស់ដល់មិត្តវ័យក្មេងសុត្ធតែចូលចិត្តណាស់៖​

មុខម្ហូបនេះឆ្ងាញ់ណាស់។ វាសមជាមួយរស់ជាតិរបស់ជនវៀតណាម។ មុខម្ហូប
នេះស្រដៀងគ្នា​នឹងម្ហូបរបស់វៀតណាមដែរ។

 នេះគឺជាមុខម្ហូបភ្លាសូមឆាំ​របស់ថៃ។ ខ្ញុំចូលចិត្តមុខម្ហូបនេះណាស់។ មកទីនេះ 
ឃើញបរិយាកាសដ៏សប្បាយរីករាយ បានធ្វើអោយខ្ញុំនឹកប្រទេសថៃ​ណាស់​។ ខ្ញុំធ្លាប់
បានទៅថៃក្នុងរយៈពេល១ខែ តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតរវាងប្រទេសទាំងពីរ។


ស្វែងយល់បរិយាកាសវប្បធម៌ទេសចរណ៍ថៃនៅទិវាបុណ្យ“Thailand Day” - ảnh 3
បរិយាកាសវប្បធម៌ ទេសចរណ៍ថៃនៅទិវាបុណ្យ“Thailand Day”

ក្តាប់​បានតម្រូវការអំពីការស្វែងយល់វប្បធម៌ថៃ ក៏ដូចជាតម្រូវការទៅទេសចរណ៍
នៅថៃ ​គណៈចាត់តាំងបានមានស្តង់ទំនិញចំនួន២សំរាប់ក្រុមហ៊ុនអាកាសចរណ៍ថៃ
​និងបណ្ដាស្ថាប័នទេសចរណ៍ថៃប្រចាំនៅវៀតណាម ដើម្បីឧទ្ទេសនាមអំពីបណ្ដាកម្ម
វិធីបញ្ចុះតំលៃសំបុត្រយន្តហោះ ផែនទីថៃ មណ្ឌលទេសចរណ៍​ល្បីឈ្មោះនៅថៃ…ជា
ដើម។ ​ភ្ញៀវមានការចម្ងន់ផ្សេងៗ ត្រូវបាន កម្មា​ភិ​ បាលទទួលបន្ទុកនឹងដោះស្រាយ
ភ្លាមមួយរំពេច។ លោកស្រី  Churathit  នាយិកាស្ថាប័នទេសចរណ៍ជាតិថៃ បានអោយ
ដឹងថា៖​​

 យើងខ្ញុំមានគោលបំណងផ្សព្វផ្សាយ ឧទ្ទេសនាមអំពីវប្បធម៌ដ៏វិសេសវិសាល 
មុខម្ហូបអាហារប្រពៃណីរបស់ថៃទៅដល់ជនរដ្ឋធានីហាណូយគ្រប់រូប។​ មានមុខម្ហូប
១ចំនួនដូចនឹងមុខម្ហូបរបស់វៀតណាម ពីព្រោះវប្បធម៌នៃប្រទេស​ទាំងពីរប្រហាក់ប្រ
ហែលគ្នា។ ​

ទោះបីជាបានប្រព្រឹត្តទៅតែក្នុងកន្លះថ្ងៃតែប៉ុណ្ណោះក្តី ពីម៉ោង១៥ដល់ម៉ោង២២ក្តី
 ប៉ុន្តែបានមានភ្ញៀវចំនួនបួនពាន់នាក់បានមកចូលរួម។ ​ប្រការនេះបាន​សរអោយ
ឃើញថា៖ វប្បធម៌ម្ហូបអាហារ និងទេសចរណ៍ថៃមានការទាំក់ទាញទឹកចិត្តយ៉ាងខ្លាំង
ចំពោះភ្ញៀវវៀតណាម៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ